មីងហ្វិញធីសៀម (កណ្តាល) ភូមិទឹកប្រៃកណ្តាល ឃុំឡុងភូ ស្រុកឡុងភូ (សុកត្រាំង) សប្បាយរីករាយ ពេលបានរដ្ឋជួយឧបត្ថម្ភសង់ផ្ទះនៅ |
ជាគ្រួសារក្រគ្មានដីផលិត រាល់ថ្ងៃទៅធ្វើការឈ្មួលដើម្បីចិញ្ចឹមជីវិត ប្រាក់ដែលរកបានគ្រាន់តែគ្រប់ហូប បច្ចុប្បន្ន ប្តីឈឺគ្មានលទ្ធភាពពលកម្ម ដូច្នេះ រាល់ការចំណាយតែងពឹងលើប្រពន្ធ។ នេះជាស្ថានភាពរបស់មីងហ្វិញធីសៀម នៅភូមិទឹកប្រៃកណ្តាល ឃុំឡុងភូ ឃើញស្ថានភាពរបស់គ្រួសារមីងសៀម រដ្ឋអំណាចភូមិភាគបានពិនិត្យនិងឧបត្ថម្ភសង់ផ្ទះជូនគ្រួសារមីង។ សប្បាយរីករាយជាមួយនឹងការឧបត្ថម្ភទាន់ពេល មីងសៀមចែករំលែក៖ ដោយមានការឧបត្ថម្ភពីរដ្ឋចំនួន៤០លានដុង ខ្ញុំបន្ថែមប្រាក់សង់ផ្ទះថ្មី ខ្ញុំសប្បាយចិត្តខ្លាំងណាស់និងដឹងគុណចំពោះបក្ស រដ្ឋដែលបានយកចិត្តទុក ដាក់ជួយឧបត្ថម្ភ ចាប់ពីពេលនេះទៅ គ្រួសារខ្ញុំមិនត្រូវរស់នៅផ្ទះប្រក់ស័ង្កសីរលំដូចពីមុនទៀតឡើយ។ តាមសមមិត្តក្វាច់មិញត្វង-ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងភូ ឆ្នាំ២០២៣ឃុំឡុងភូបានផ្សព្វផ្សាយអនុវត្តគម្រោង១ សង់ផ្ទះនៅជូនគ្រួសារក្រចំនួន៥៤គ្រួ ឧបត្ថម្ភបង្វែររបរឱ្យជនជាតិភាគតិចចំនួន១៤៤គ្រួសារ សរុបថវិកាជាង៣ពាន់លានដុង។
ក្រៅពីការផ្សព្វផ្សាយអនុវត្តគម្រោង១ ឃុំក៏បានឧបត្ថម្ភយ៉ាងសកម្មដល់ការអភិវឌ្ឍផលិតតាមប្រព័ន្ធតម្លៃ (អភិវឌ្ឍផលិតនៅសហគមន៍មានរបរសប្បូរបែប) គម្រោង៣ ដើម្បីឱ្យមាមីងមានលក្ខណៈក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ការអនុវត្តឧបត្ថម្ភគោចំនួន៦០ក្បាល ដល់ភូមិលំបាកនៅលើភូមិដ្ឋានឃុំ សរុបដើមទុនជាង៩០០លានដុង។ ជាគ្រួសារបានទទួលផលពីគោលនយោបាយ ពូគីមគ្វិត ភូមិទឹកប្រៃកណ្តាល ឃុំឡុងភូឱ្យដឹង៖ ស្ថានភាពលំបាក មានដីផលិតតិច ធ្វើការឈ្នួល ពេលខ្លះមាន ពេលខ្លះគ្មាន។ល។ ឆ្នាំ២០២៣ បានរដ្ឋអំណាចពិនិត្យជំនួយឧបត្ថម្ភគោ២ក្បាលពីគម្រោង៣ ដើម្បីឧបត្ថម្ភការអភិវឌ្ឍផលិតតាមប្រព័ន្ធតម្លៃ បន្ទាប់ពីការឧស្សាហ៍ព្យាយាមថែទាំបច្ចុប្បន្នហ្វូងគោឆាប់ធំនិងជិតកើតកូនគោដំបូងខ្ញុំសប្បាយចិត្តណាស់ខ្ញុំនឹងខិតខំប្រឹងប្រែងពលកម្មផលិតឈានឡើងចាកផុតក្រ។
សមមិត្តក្វាច់មិញត្វង-ប្រធានគណៈកម្មាធិការ ប្រជាជនឃុំឡុងភូឱ្យដឹង៖ បន្ទាប់ពីការផ្សព្វផ្សាយកម្មវិធី គម្រោង គោលនយោបាយជនជាតិនិងគោលនយោបាយមួយចំនួនរបស់ភូមិភាគ ជីវភាពរបស់ប្រជាជនមានការផ្លាស់ថ្មីយ៉ាងសកម្ម អត្រាគ្រួសារក្ររបស់ឃុំឆ្នាំ២០២២ជាង១០% បន្ថយនៅត្រឹម៣,៧% (២០២៣) ជាង៩៥%នៃគ្រួសារប្រជាជនមានអគ្គិសនីនិងទឹកស្អាតសម្រាប់ប្រើប្រាស់។
ជាមួយនឹងការផ្សព្វផ្សាយអនុវត្តព្រមៗគ្នានិងប្រសិទ្ធភាពនូវគោលការណ៍ គោលនយោបាយ របស់បក្ស រដ្ឋ ការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគ។ ជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិ ខ្មែរកាន់តែបានលើកកម្ពស់ ទិដ្ឋភាពជនបទមិនបង្អង់ប្រែថ្មី ផែនមហាសាមគ្គីទូទាំងជនជាតិបានពង្រឹងនិងពង្រីក សន្តិសុខការពារប្រទេសបានរក្សា៕
ថាញ់វ៉ាង-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin