ពូង្វៀងវ៉ាំងង៉ក(ខាងស្តាំ) ប្រធានគណៈការងាររណសិរ្សភូមិទ្រឿងថាញ់បេ ឃុំទ្រឿងខាញ់ |
បន្ទាប់ពីជិត២០ឆ្នាំទទួលបន្ទុកជាប្រធានការងាររណសិរ្សភូមិ។ ដោយមានការទទួលខុសត្រូវ ពូង្វៀងវ៉ាំងង៉ក តែងជាគំរូក្នុងរាល់សកម្មភាពរបស់អង្គភាព អង្គការមហាជន និយាយទន្ទឹមនឹងធ្វើ យកលទ្ធផលរបស់ការងារដើម្បីណែនាំប្រជាជនឱ្យធ្វើតាម។ ពូតែងស្រាវជ្រាវ សិក្សា ច្នៃប្រឌិតផ្លាស់ថ្មីខ្លឹមសារ ទម្រង់សកម្មភាព ជ្រើសរើសការងារសំខាន់ៗពិសេស ការកសាងល្អផែនមហាសាមគ្គីក្នុងទូទាំងប្រជាជន។ ម៉្លោះហើយ ក្នុងការផ្សព្វផ្សាយការចលនា ពូង៉កតែងទទួលបានការសាទរ សាមគ្គី ឯកភាពខ្ពស់ពីប្រជាជន។ កាលពីប៉ុន្មានឆ្នាំមុន ពេលដែលឃុំមិនទាន់សម្រេចស្តង់ដារជនបទថ្មី ដោយទម្លាប់ប្រកបកសិកម្មរបស់មាមីងក្នុងភូមិមានការអន់ថយ ដូច្នេះពូជដំណាំ សត្វចិញ្ចឹមមិនទទួលបានទិន្នផលខ្ពស់ ចំនួនគ្រួសារក្រក្នុងភូមិស្រូបអត្រាខ្ពស់ ពូង៉កតែងព្រួយបារម្ភ ចង់ស្វែងរកទិសដៅដើម្បីជួយមាមីងឱ្យចាកផុតក្រ។ ពូតែងសហការយ៉ាងសកម្មជាមួយសាខាសមាគម អង្គការមហាជនឃោសនា ចលនា ណែនាំមាមីងជនជាតិភាគតិចឱ្យចោលទម្លាប់ដែលអន់ថយបន្តិចម្តងៗអនុវត្តវិធានការវិទ្យាសាស្ត្រ-បច្ចេកទេស បង្វែររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹម។ល។ តាំងពីនោះ មួយជំហានម្តងៗជួយមាមីងបង្កើនប្រាក់ចំណូល លំនឹងជីវភាពឈានឡើងធ្វើមានដោយស្របច្បាប់។ ពូង៉កឱ្យដឹង៖ កាលពីមុន មាមីងនៅក្នុងភូមិនេះក្រខ្លាំងណាស់ ខ្វះដី ខ្វះដើមទុន ឧបករណ៍ផលិត ជីវភាពសំខាន់ពឹងផ្អែកលើរបរធ្វើការឈ្នួលតាមរដូវ។ អាស្រ័យគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋជំនួយឧបត្ថម្ភទាន់ពេល ចំមុខសញ្ញា ក្នុងនោះ ត្រូវរំលឹកអំពីកម្មវិធី១៣៤, ១៣៥, ១៦៧… បានរដ្ឋវិនិយោគឧបត្ថម្ភផ្ទះនៅ អគ្គិសនី សាលា ដំណាក់សុខាភិបាល។ល។ ពិសេសនាពេលកន្លង រដ្ឋនៅទាំងអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិច មាមីងបានឧបត្ថម្ភដីនៅ ផ្ទះនៅ ផ្លាស់ប្តូរមុខរបរ ទឹកស្អាតប្រើប្រាស់។ល។ តាំងពីនោះ ជីវភាពរបស់មាមីងកាន់តែលំនឹង បច្ចុប្បន្ន ភូមិមានគ្រួសារក្រនៅត្រឹម៤៩/៧៦៤គ្រួនិងគ្រួសារក្បែរក្រចំនួន៣២គ្រួ។ ចំពោះពូង៉ក មិនត្រឹមតែជាកត្តាយ៉ាងសកម្មក្នុងការឃោសនាគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋដល់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ពូបានចាត់ទុកជាស្នូលនៃការសាមគ្គី ចូលរួមយ៉ាងមានប្រសិទ្ធភាពក្នុងការសម្រុះសម្រួលនៅមូលដ្ឋាន ចលនាមាមីងចូលរួមបរិចាគដីធ្វើផ្លូវគមនាគមន៍ សង់ស្ពាន ជួសជុលផ្លូវ ធ្វើរបង សង់បង្គោលទង់ កសាងទម្រង់ភ្លឺ ស្អាត កសាងផ្លូវជនបទថ្មីគំរូ រក្សាទេសភាពបរិស្ថាន សន្តិសុខសណ្តាប់ធ្នាប់ សកម្មចលនាដើម្បីជួយប្រជាជនក្រនិងបណ្តាសកម្មភាពសុខុមាលភាពសង្គម បង្កលក្ខណៈឱ្យមាមីងទទួលបានការបុលទុនអាទិភាព អភិវឌ្ឍផលិត ចិញ្ចឹមសត្វ ធ្វើអាជីកម្ម អភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងចាកផុតក្រស្ថេរភាព។ល។ ដើម្បីមាមីងទំនុកចិត្តនិងធ្វើតាម ពូតែងជាគំរូឈានមុខ តាំងពីនោះ បរិយាកាសប្រឡងប្រណាំងពលកម្មក្នុងគ្រួសារនីមួយៗ រួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តជោគជ័យនូវភារកិច្ចនយោបាយនៅភូមិភាគ។
លោកថាច់យូ-ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំទ្រឿងខាញ់ ស្រុកឡុងភូ ធ្វើការបញ្ជាក់៖ ពូង្វៀងវ៉ាំងង៉កជាកម្មាភិបាលរណសរិ្សខ្នះខ្នែង អស់ពីចិត្ត មានប្រជាប្រិយភាពក្នុងប្រជាជន។ ក្នុងការចលនារបស់ភូមិ ពូតែងជាគំរូឈានមុខ។ ក្នុងសមិទ្ធផលរួមរបស់ឃុំទ្រឿងខាញ់មានការគប់វាល់ប្រកបដោយស្មារតីទទួលខុសត្រូវរបស់ពូង្វៀងវ៉ាំងង៉ក ជាកម្មាភិបាល រណសិរ្សពង្រីកបានកម្លាំងរបស់ប្រជាជននៅមូលដ្ឋាន៕
ចន្ថា-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin