តំបន់ជនបទមិនបង្អង់អភិវឌ្ឍ

04:34, 14/10/2024

រយៈ​ពេល​កន្លង​ ការ​គិត​អាន​ជីវភាព​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ឱ្យ​មា​មីង​ខ្មែរ​តែង​បាន​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ឃុំ​ដាយ​តឹម ស្រុក​មីស្វៀង (សុក​ត្រាំង​) យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ច្រើន​គោល​នយោ​បាយ​អា​ទិ​ភាព​ដូចៈ ឧប​ត្ថម្ភ​ផ្ទះ​នៅ​ ឧប​ត្ថម្ភ​ទុន​បណ្តុះ​បណ្តាល​របរ ដោះ​ស្រាយ​ការ​ធ្វើ​។ល។ កន្លង​ពី​នោះ​ ជីវ​ភាព​សម្ភារៈ​ ស្មា​រតី​របស់​មា​មីង​ខ្មែរ​មិន​បង្អង់​បាន​កែប្រែ​ ទិដ្ឋ​ភាព​តំ​បន់​ជន​បទ​មួយ​ថ្ងៃ​កាន់​តែ​វិវឌ្ឍ​។

ផ្លូវគមនាគមន៌ជនបទឃុំដាយតឹម ស្រុកមីស្វៀងបានវិនិយោគខែងរ៉ែង
ផ្លូវគមនាគមន៌ជនបទឃុំដាយតឹម ស្រុកមីស្វៀងបានវិនិយោគរឹងមាំ

ដាយ​តឹម​ជាឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​ស្រូប​អត្រា​ជា​ង​៨៥%នៃ​​​ប្រ​ជា​សាស្រ្តនិង​ជា​ឃុំ​ដំ​បូង​របស់​ខេត្ត​បាន​ទទួល​ស្គាល់​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​គំ​រូ​។ ក្រោយ​ពេល​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​លើក​កម្ពស់​ ដាយ​តឹម​កៀរ​គរ​ជាង​២៦​ពាន់​លាន​ដុង​ដើម្បី​កសាង​ជន​បទ​ថ្មី​គំ​រូ​។ ដល់​ចុង​ឆ្នាំ​២០២៣ ភូមិ​ភាគ​សម្រេច​បណ្តា​កំ​ហិត​​ដើម្បី​ពិនិត្យ​ទទួល​ស្គាល់​ឃុំ​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​គំ​រូ​។ ក្នុង​នោះ​ មាន​ច្រើន​កំ​ហិត​សម្រេច​និង​ផ្លោះ​ដូចៈ ចំ​ណូល​មធ្យម​មនុស្ស​ម្នាក់​សម្រេច​៧៦,១៨​លាន​ដុងក្នុង​ឆ្នាំ​២០២៣ ខ្ពស់​ជាង​បើ​ប្រៀប​នឹង​កម្រិត​កំ​ណត់​របស់​កម្រង​កំ​ហិត​ គ្រួ​សារ​ក្រ​ទូ​ទាំង​ឃុំ​នៅ​១,៦៤%​។ល។ បង​ស្រី​លី​ធី​ហ្វៀង​ នៅ​ភូមិ​ដាយ​ជី ឃុំ​ដាយ​តឹម​និ​យាយ​៖ ឥឡូវ​មា​មីង​ខ្មែរ​នរ​ណា​ក៏​ចង់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​រក្សា​អនា​ម័យ​បរិស្ថាន​និង​ព្រួត​ដៃ​ជា​មួយ​រដ្ឋ​អំ​ណាច​កសាង​ជន​បទ​ថ្មី​។ ជាក់​ស្តែង​ដូច​គប់​វាល់​ដាក់​អំ​ពូល​ភ្លើង​ កាមេ​រ៉ា​សន្តិ​សុខ​ ដាំ​ផ្កា​ ទើប​លើ​ដង​ផ្លូវ​មាន​ភាព​ខៀវ​ស្រស់​ ​ស្អាត​ និង​សុវត្ថិ​ភាព​។ សំ​ខាន់​ ពេល​ផ្លូវ​ត​ភ្ជាប់​បណ្តា​ភូមិ​ភាគ​ធា​រា​សាស្ត្រ​ទឹក​សាប​ជុំ​ឆ្នាំ អគ្គិ​សនីអុជ​បំ​ភ្លឺ​ដល់​រាល់​ផ្ទះ​ រឿង​លក់​ដូរ​ ផលិត​ងាយ​ស្រួល​ ទើប​ជីវ​ភាព​មា​មីង​ធូរ​ធារ។ ទន្ទឹម​នោះ​ ប្រ​ជា​ជន​ផលិត​វាល​ស្រែ​គំ​រូ​ធំ​ ផលិត​ស្រូវ ST ២៤ ST ២៥ មាន​ផ្ទៃ​ដី​៦៥៦​ហិកតា អនុ​វត្ត​យន្ត​កម្ម​ក្នុង​ធ្វើ​ដី​ ព្រោះ​ស្រូវ​ បាញ់​ថ្នាំ​ ប្រ​មូល​ផល ឆ្លៀត​ជញ្ជ្រាំង​ក្រោយ​ពេល​ប្រ​មូល​ផល ដើម្បី​ចិញ្ចឹម​សត្វ​ ដាំ​ដំ​ណាំ​ផ្អាប់​ធ្វើ​ជី​ផង​និង​ដោះ​ស្រាយ​ប្រ​សិទ្ធ​ភាព​បញ្ហា​កខ្វក់​បរិស្ថាន​ផង​។ ពូ​ស៊ើង​ឌឹក នៅ​ភូមិ​តឹម​ឡុក​ ឃុំ​ដាយ​តឹម​និយាយ​៖ សព្វ​ថ្ងៃ​ ខ្ញុំ​ចិញ្ចឹម​គោ​ទឹក​ដោះ​២០​ក្បាល​ ផ្តល់​ចំ​ណូល​គ្រាន់​បើ​។ ពី​ការ​ឧប​ត្ថម្ភ​របស់​គម្រោង​ ទើប​ខ្ញុំ​ធ្វើ​រណ្តៅ​ Biogas ដើម្បី​យក​ធាតុ​ដុត​ប្រិត​សំ​ចៃ​បាន​កម្រៃ​មិន​បង្ក​កខ្វក់​បរិស្ថាន​ ដើម្បី​រក្សា​ភូមិ​ស្រុក​ស្អាត​ ខៀវ​ស្រស់​។ លោក​ត្រឹង​ជិន​តឹម​-ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ដាយ​តឹម ស្រុក​មីស្វៀង​អះ​អា​ង​៖ ឃុំ​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​គំ​រូ​ជា​ការ​ប្រឹង​ប្រែង​របស់​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​ការ​សាម​គ្គី​ព្រួត​ដៃ​យ៉ាង​ធំ​របស់​ប្រ​ជា​ជន​។  មក​ដល់​សព្វ​ថ្ងៃ​ ជីវ​ភាព​មា​មីង​ខ្មែរ​ឈាន​ឡើង​ធូរ​ធារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​បទ​ទំ​នើប​ បរិស្ថាន​ទិដ្ឋ​ភាព​ស្អាត​ផូរ​ផង់​ប្រ​ព័ន្ធ​នយោ​បាយ​នៅ​ជន​បទ​បាន​បង្កើន​ ការ​ពារ​ជាតិ​និង​សន្តិ​សុខ​បាន​រក្សា​ ទើប​ដាយ​តឹម​ជា​ឃុំ​ជន​បទ​ថ្មី​គំ​រូ​ដោយ​ពិត។

អា​ស្រ័យ​ផ្សព្វ​ផ្សាយ​ល្អ​បណ្តា​កម្ម​វិធី​ គម្រោង​ ឃុំ​ដាយ​តឹម​ប្រ​មូល​ផ្តុំ​រាល់​ប្រ​ភព​កម្លាំង​អនុ​វត្ត​មា​នប្រ​សិទ្ធ​ភាព​ក្នុង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​លើ​ភូមិ​ដ្ឋាន​។ តាំង​ពី​នោះ​ ជីវភាព​សម្ភារៈ​ ស្មា​រតី​របស់​មា​មីង​មិន​បង្អង់​បាន​កែ​ប្រែ​និង​ទិដ្ឋ​ភាព​ជន​បទ​មួយ​ថ្ងៃ​កាន់​តែ​មាន​សម្រស់​៕

ដាលីន-ចន្ថា