ជនរួមជាតិខ្មែរសុកត្រាំងទទួលបុណ្យសែនដូនតាសុខដុម សុភមង្គល

04:38, 01/10/2024

បុណ្យ​សែន​ដូន​តា​ឆ្នាំ​នេះ​ បាន​ប្រា​រព្ធ​ឡើង​ចាប់​ពីថ្ងៃ​១៤​រោច​ ខែ​ភទ្របទ​ដល់​ថ្ងៃ​១​កើត​ ខែអស្សុជ​ ឆ្នាំ​រោង​។ បាន​ចាត់​ទុក​ថា​ជា​ពិធី​បុណ្យ​ប្រពៃណី​ពោរ​ពេញ​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​របស់​ជនរួម​ជាតិ​ខ្មែរ​ ហើយ​បានរក្សា​ទុក​មក​ជា​ច្រើន​ជំនាន់​។

នាឱកាសបុណ្យចូលឆ្នាំថ្មីនិងបុណ្យសែនដូនតា គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគគ្រប់ថ្នាក់តែងប្រគេនអំណោយដល់វត្តទក្ខិណនិកាយខ្មែរនិងមាមីងពុទ្ធបរិស័ទខ្មែរក្រ នៅលើភូមិដ្ឋានខេត្ត
នាឱកាសបុណ្យចូលឆ្នាំថ្មីនិងបុណ្យសែនដូនតា គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់តែងប្រគេនអំណោយដល់វត្តទក្ខិណនិកាយខ្មែរនិងមាមីងពុទ្ធបរិស័ទខ្មែរក្រនៅលើភូមិដ្ឋានខេត្ត

តាម​ដងផ្លូវ​ចូល​ទៅ​កាន់​ភូមិ​ស្រុក​នៅ​តំបន់​មានជនរួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​យើង​នឹង​បាន​ឃើញ​ “ការ​ផ្លាស់​ថ្មី​” នៅ​គ្រប់​វិ​ស័យ​នៃ​ជីវ​ភាព​របស់​មាមីង​។ បណ្តា​ផ្ទះ​ថ្មី​រឹង​មាំ ផ្លូវ​ចាក់​កៅ​ស៊ូ​ វាលស្រែ​ខៀវ​ស្រស់​ សិស្សានុ​សិស្ស​ស្លៀក​ពាក់​យ៉ាង​ស្អាត​ស្អំ​ នាំ​គ្នាទៅ​សា​លា​ដោយ​សប្បាយ​រីករាយ​។ បណ្តា​រូប​ភាព​ដ៏​រស់​រវើក​នោះ​បាន​បង្ហាញ​ពីជី​វភាព​សេដ្ឋ​កិច្ច​-វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​សុក​ត្រាំង​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​ឈាន​ឡើង​។ នោះ​ជាលទ្ធផល​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​គិត​អាន​របស់​បក្ស រដ្ឋ​ និង​ការ​ខិតខំ​របស់​ប្រជា​ជន។ល។ មក​ដល់​ដាយ​តឹម ស្រុក​មីស្វៀង (សុក​ត្រាំង​) ជា​ឃុំ​មួយ​ក្នុង​ចំ​ណោម​ឃុំ​ចំនួន​ពីរដែល​បាន​ខេត្ត​ទទួល​ស្គាល់​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​គំរូ​នៅ​ដើម​ឆ្នាំ​២០២៤។ ប៉ុន្មាន​ថ្ងៃ​បុណ្យ​សែន​ដូន​តា​ប្រពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ យើង​ខ្ញុំ​មាន​អារម្ម​ណ៍​សប្បាយ​រីក​រាយ​និង​ក្តី​រំភើប​របស់​មា​មីង​នៅ​ទី​នេះ​។ ពិសេស​ ពេល​ឃើញ​ភូមិ​ស្រុក​ប្រែ​ថ្មី​ ហេដ្ឋា​រចនា​សម្ព័ន្ធ​កសាង​រឹង​មាំ ផលិត​ ធ្វើ​អា​ជីវ​កម្ម​ កសិកម្ម​មាន​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​ ជីវ​ភាព​សម្ភារៈ​ ស្មារ​តី​របស់​ប្រជា​ជន​បាន​លើក​កម្ពស់​។ ពូ​ត្រឹង​វ៉ាំង​បុង អ្នក​មាន​ប្រិយ​ភាព​នៅ​ឃុំ​ដាយ​តឹម​បាន​និយាយ​ដោយ​រីក​រាយ​៖ បើ​ធៀប​នឹង​កាល​ពី​មុន​ បច្ចុ​ប្បន្ន​ ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​បាន​ផ្លាស់​ប្តូរ​ច្រើន​។ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ ជា​មួយ​នឹង​ការ​អនុ​វត្ត​គម្រោង​ កម្ម​វិធី​ ជីវ​ភាព​រស់​នៅ​របស់​ប្រជា​ជន​បាន​វិនិ​យោគ​កាន់​តែ​ច្រើន​ ទិដ្ឋភាព​ជន​បទ​មាន​ភាព​រីក​ចម្រើន​ ជីវភាព​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទីនេះ​បាន​កែ​លម្អ​យ៉ាង​សកម្ម​។ បុណ្យ​សែន​ដូន​តា​ឆ្នាំ​នេះ​ គ្រួ​សារ​ខ្ញុំ​និង​មា​មីង​នៅ​ឃុំ​ដាយ​តឹម​មាន​ក្តី​រំភើប​ជា​ខ្លាំង​និង​រៀប​ចំ​យ៉ាង​ម៉ត់​ចត់​ជាង​ឆ្នាំ​មុន​ៗ​ព្រោះ​សេដ្ឋ​កិច្ច​គ្រួ​សារ​កាន់​តែ​ធូរ​ធារ។ ប៉ុន្មាន​ថ្ងៃ​មុន​​ពិធី​បុណ្យ​សែន​ដូន​តា​ប្រពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ព្រះ​សង្ឃ​ក្នុង​វត្ត​តុប​តែងផ្កា​ ទង់​ លាប​ពណ៌​ ជួស​ជុល​សំ​ណង់​ផ្សេង​ៗ សម្អាត​អនា​ម័យ​​បរិស្ថាន​ដើម្បី​បង្ក​ទិដ្ឋ​ភាព​ថ្មី​ក្នុង​​វត្ត។ នាឱកាស​អំណរ​ពិធី​បុណ្យ​សែន​ដូន​តា នៅ​តាម​ភូមិ​ភាគ​​មាន​ជនរួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​ គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​ថ្នាក់​ក៏​មាន​សកម្ម​ភាព​ជា​ច្រើន​គួរ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ ឧបត្ថម្ភ​ទាន់​ពេល​ចំ​ពោះ​គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បាក គ្រួ​សារ​គោលនយោ​បាយ​ដើម្បី​មាមីង​មាន​ឱ​កាស​ទទួល​បុណ្យ​គ្រប់​គ្រាន់​ កក់​ក្តៅ​។ ទន្ទឹម​នឹង​នោះ​ នៅ​ទាំង​សហការ​ជា​មួយ​វត្ត​នានា​ដើម្បី​ចាត់​តាំង​សកម្ម​ភាព​លេង​ល្បែង​កម្សាន្ត​ជា​ច្រើន​ដែល​ពោរ​ពេញ​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ដូចៈ ចាត់​តាំង​ប្រ​កួត​កីឡា​ សិល្បៈ​ ល្បែង​ប្រជា​ប្រិយ​ពោរ​ពេញ​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ព្រះ​តេជ​គុណ​លីឌឹក សមាជិក​រដ្ឋ​សភា​នីតិ​កាល​ទី​១៥ អាណត្តិ​កាល​២០២១​-២០២៦ សមាជិកប្រចាំការក្រុមប្រឹក្សាអភិបាលមជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាមអនុ​ប្រធាន​គណៈ​អភិ​បាល​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​ អនុ​ប្រធាន​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​សុក​ត្រាំង​ ព្រះ​ចៅ​អធិ​ការ​វត្ត​បទុម​វង្សា​សំរោង​ សង្កាត់​៥ ទីក្រុង​សុកត្រាំង​ មានសង្ឃ​ដីកា​៖ ឆ្នាំ​នេះ​ បរិយា​កាស​ទទួល​បុណ្យ​របស់​មា​មីង​មាន​ភាព​សប្បាយ​រីក​រាយ​និង​រំ​ភើប​ខ្លាំង​ណាស់​។ ពេល​កន្លង គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​ កម្ម​វិធី​ជា​ច្រើន​ដើម្បី​ឧបត្ថម្ភ​ដល់​ជន​រួម​ជាតិ​។ មក​ដល់​ពេល​នេះ​ ជីវ​ភាព​សម្ភារៈ​ ស្មារ​តី​​បាន​កែ​លម្អមួយ​ជំ​ហាន​ម្តង​​ ភូមិ​ស្រុក​កាន់​តែ​ផ្លាស់​ថ្មី​និង​សម្បូរ​សប្បាយ​។

បរិយាកាសនៃវត្តទក្ខិណនិកាយខ្មែរក្នុងប៉ុន្មានថ្ងៃជិតដល់ពិធីបុណ្យសែនដូនតា
បរិយាកាសនៃវត្តទក្ខិណនិកាយខ្មែរក្នុងប៉ុន្មានថ្ងៃបុណ្យសែនដូនតា

ដើម្បី​ជួយ​ជន​រួម​ជាតិ​ខ្មែរ​ឈាន​ឡើង​ក្នុង​ជីវ​ភាព​ ផ្សព្វ​ផ្សាយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ​ (ហៅ​កាត់​ថា​កម្ម​វិធី​) ដំ​ណាក់​កាល​២០២១​-២០៣០ ដំ​ណាក់​កាល​ទី​១ ពី​ឆ្នាំ​២០២១​-២០២៥ ខេត្ត​សុក​ត្រាំង​បាន​ប្រ​មូល​ផ្តុំ​ប្រ​ភព​កម្លាំង​វិនិ​យោគ​អភិ​វឌ្ឍ​បណ្តា​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់​ៗ​ដើម្បី​បម្រើ​ការ​រស់​នៅ​របស់​ប្រជា​ជន​លើ​ភូមិ​ដ្ឋាន​លំ​បាក​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​។ គិត​ដោយ​ឡែក​៦​ខែ​ដើម​ឆ្នាំ​២០២៤ ការ​អនុ​វត្ត​កម្ម​វិធី​ ខេត្ត​បាន​ផ្តោត​សំខាន់​លើ​ការ​ឧបត្ថម្ភ​ដី​នៅ​ជូន​ប្រជា​ជន​ចំ​នួន​៤​គ្រួ​សារ​ ផ្ទះ​នៅ​ជូន​៣១៤​គ្រួ​សារ ផ្លាស់​ប្តូរ​មុខ​របរ​ជូន​១៥២​គ្រួ​សារ ទឹក​ស្អាត​ស្រប​អនា​ម័យ​ជូន​៨៦​គ្រួ​សារ វិនិ​យោគ​បន្ថែម បើក​ទូ​លាយ​បណ្តាញ​បំពង់​ទឹក​ស្អាត​ប្រ​មូល​ផ្តុំ​ចំ​នួន​៤​សំណង់​ បន្ត​រក្សា​ទម្រង់​អភិ​វឌ្ឍ​ផលិត​​សម្បូរ​បែប​សហ​គមន៍ ​ឆ្នាំ​២០២២-​២០២៣។ ផ្សព្វ​ផ្សាយ​អនុ​វត្ត​​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​បន្ត​និង​កសាង​ថ្មី​ចំ​នួន​៥៨​សំ​ណង់ (​ក្នុង​នោះ​ស្ពាន ​ផ្លូវ​ជន​បទ​ចំ​នួន​៥២​សំ​ណង់​ អគារ​សកម្ម​ភាព​សហ​គមន៍​ចំនួន​២​ សង់​ផ្សារ​ថ្មី​ចំ​នួន​៤) នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​។ល។ សម​មិត្ត​ឡឹម​ហ្វាង​ម៉ូវ-​អនុ​ប្រធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ឱ្យ​ដឹង​៖ ប៉ុន្មាន​ឆ្នាំ​កន្លង ដោយ​ការ​អនុ​វត្ត​ព្រម​ៗ​គ្នា ប្រ​សិទ្ធ​ភាព​នៃ​កម្មវិធី​គោល​នយោ​បាយ​ជន​ជាតិ​ គួប​ផ្សំ​ជា​មួយ​លទ្ធផល​កសាង​ជន​បទ​ថ្មី​និង​កម្ម​វិធី​បន្ថយ​ក្រស្ថេរ​ភាព​ ទិដ្ឋភាព​ភូមិ​ស្រុក​នៅ​តំបន់​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​រីក​ចម្រើន ជីវ​ភាព​សម្ភារៈ​និង​ស្មារ​តី​របស់​ប្រ​ជា​ជន​កាន់​តែ​ឈាន​ឡើង​។ ដោយ​មាន​ការ​ចូល​រួម​របស់​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​ការ​ខិ​តខំ​ប្រឹង​ប្រែង​របស់​ជន​រួម​ជាតិ​ បាន​រួម​ចំ​ណែក​ក្នុង​ការ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​កម្ម​វិធី​។ អា​ស្រ័យ​ហេតុ​នេះ​ ឆ្នាំ​២០២៣​ ទូ​ទាំង​ខេត្ត​បន្ថយ​គ្រួ​សារ​ខ្មែរ​ក្រជិត​២.០០០​គ្រួ​ និង​គ្រួ​សារ​ខ្មែរ​ក្បែរ​ក្រ​៤.១២៥គ្រួ​។

មក​ភូមិ​ស្រុក​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ក្នុង​ប៉ុន្មាន​ថ្ងៃ​ដែល​ចាត់​តាំង​ពិ​ធី​បុណ្យ​សែន​ដូន​តា​ឆ្នាំ​នេះ​បាន​ប្រ​ព្រឹត្ត​ឡើង​ដោយ​សុខ​ក្សេម​ក្សាន្ត​ វិបុល​សុខ បង្ហាញ​ពី​ជីវ​ភាព​ផ្លាស់​ថ្មី​មួយ​ថ្ងៃ​កាន់​តែ​អភិ​វឌ្ឍ​និង​សម្បូរ​​សប្បាយ។ ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​គិត​អាន​របស់​បក្សនិង​រដ្ឋ មា​មីង​ខ្មែរ​នៅ​ភូមិ​ស្រុក​កំ​ពុង​មាន​ពិធី​បុណ្យ​អធិក​អធម សប្បាយ​រីក​រាយ​ជា​មួយ​ជីវ​ភាព​សុខ​ដុម​ពោរ​ពេញ​ដោយ​សុភមង្គល​៕

ចន្ថា-លីហាន់​