ជនរួមជាតិខ្មែរសប្បាយរីករាយទទួលបុណ្យសែនដូនតា

05:54, 02/10/2024

 សែន​ដូន​តា​ គឺជា​ពិធី​បុណ្យ​មួយ​ក្នុង​ចំណោម​ពិធី​បុណ្យ​ធំៗ​ទាំង​បី​របស់​ជន​រួម​ជាតិ​ខ្មែរ។​ ឆ្នាំនេះ ​ពិធី​បុណ្យសែន​ដូន​តា​បាន​ប្រារព្ធឡើង​៣​ថ្ងៃ​ ១៤-១៥រោច ​ខែភទ្រ​បទ​និង១កើត​ខែ​អស្សុជ​(ត្រូវ​នឹង​ថ្ងៃ​ទី១,​២,​៣ ​ខែ​តុលា​តាម​សុរិយា​គតិ)។ ​អត្ថ​ន័យ​នៃ​ពិធី​បុណ្យ​ គឺ​ដើម្បី​បង្ហាញ​ការ​គោ​រពដឹងគុណ​ដល់​បុព្វ​ការីជន​ដែល​បាន​ចែក​ឋាន​ទៅ។

Đồng bào Khmer đến thực hiện nghi thức lễ Sene Đôn-ta tại chùa

                     ពិធី​បុណ្យ​សែន​ដូន​តា​របស់​ជន​រួម​ជាតិ​ខ្មែរ​ប្រា​រព្ធឡើង​៣​ថ្ងៃ​ គឺថ្ងៃ១៤​-​១៥​រោច ​ខែ​ភទ្រ​បទ​និង​១​កើត ​ខែ​អស្សុជ​(ត្រូវ​នឹង​ថ្ងៃ​ទី១,​២,​៣ ​ខែ​តុលា​តាម​សុរិយាគតិ)

នៅខេត្តសុកត្រាំង ឆ្នាំ​នេះ ​មា​មីង​ខ្មែរ​នៅ​បណ្តា​ភូមិ​ស្រុកទទួលបុណ្យ​សែន​ដូតា​យ៉ាង​សប្បាយ​រីក​រាយ ​ដោយ​បានការយក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​  រដ្ឋ​អំណាច​មជ្ឈិម​និងភូមិ​ភាគ។​  ភូមិ​ស្រុកនានារបស់មាមីង  ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ច្រើន​បាន​វិនិយោគ​រឹង​មាំ​ ទំ​នើប ​គោល​​នយោ​បាយ​ជន​ជាតិបាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ទាន់​ពេល​ មាន​ប្រ​សិទ្ធ​ភាព ​ដើម្បី​ជួយ​មា​មីង​មាន​លក្ខណៈ​ក្នុង​ការ​អភិវឌ្ឍ​ផលិត​ឈាន​ឡើង​លំនឹង​ជីវភាព…។

ទទួល​យើង​ខ្ញុំ​ក្នុង​ផ្ទះ​ថ្មី ​ពូ​ត្រឹង​យីវ ​នៅ​ភូមិ​តា​ឃ្វឹច​អា​ ទីរួម​ស្រុក​ចូវ​ថាញ់ ​ស្រុក​ចូវ​ថា​ញ់​មិន​អាច​លាក់​បាំង​ភាពសប្បាយ​រីក​រាយ​បាន ​ព្រោះ​នេះ​ជា​ឆ្នាំ​ដំបូង​ដែល​គ្រួសារ​របស់​ពូ​បាន​ទទួល​បុណ្យ​សែន​ដូន​តា​យ៉ាងកក់​ក្តៅ​​បំផុត។ សំឡឹង​មើល​​ផ្ទះ​ថ្មី​ ពូ​យីវ​រំជួល​ចិត្ត​និយាយ៖ ​គ្រួសារ​ក្រគ្មាន​ដី​ផលិត ​ទើប​ត្រូវ​ចាក​ចេញ​ពី​ស្រុក​កំណើតធ្វើកា។ ភ្លាមនេះសោះក៏​ជាង​៦​ឆ្នាំហើយ​ ទោះ​បី​មាន​ការ​ខំប្រឹង​សន្សំ​ប្រាក់​ឱ្យ​បាន​គ្រប់​គ្រាន់​​ដើម្បីសង់​ផ្ទះ​រឹង​មាំ​ សម្រាប់បាំង​ក្តៅ​ បាំង​ភ្លៀង​ជា​ការ​លំបាក​ចំពោះ​គ្រួសារ។​ ​ឆ្នាំ​២០២៣ ​ពេល​ដែល​​ឮ​ថា​រដ្ឋ​ឧបត្ថម្ភ​ផ្ទះ​នៅ​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ ​ដំណាក់​កាល២០២១​-២០៣០​ រួម​ជា​មួយនឹង​ចំនួន​ប្រាក់​ដែល​សន្សំច្រើន​ឆ្នាំ​មក​ ខ្ញុំសង់​បានផ្ទះ​ថ្មី​នេះ​។​ទទួល​បុណ្យ​សែន​ដូន​តា​ឆ្នាំ​នេះ​ កូនៗ​មក​លេង​ផ្ទះ ចាត់​តាំងសែន​ជីដូន​ជីតា​ ក៏​​កក់​ក្តៅ​ជាង។​ ខ្ញុំ​អរគុណ​រដ្ឋ​យ៉ាង​ខ្លាំង​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​សង់​ផ្ទះ។​ សប្បាយ​រីក​រាយ​ទទួល​បុណ្យ​សែន​ដូន​តា​ គ្រួសារ​ពូត្រឹង​ង៉ុក​ភឿង ​នៅ​ឃុំ​ធ្វឹង​ហ្វា​​ ស្រូវ​ចូវ​ថា​ញ់។​ ថ្មីៗ​នេះ ​គ្រួសារ​ពូ​ភឿង ​បាន​រដ្ឋ​ឧបត្ថម្ភ​គោ​ពូជ​២​ក្បាល​ពី​គម្រោង​​​បង្ក​បង្កើន​ផល​ អភិវឌ្ឍ​ទម្រង់​បន្ថយ​ក្រ​ពីកម្ម​វិធីទិសដៅ​ជាតិ​បន្ថយ​ក្រ​ស្ថេរភាព ​ដំណាក់​កាល​២០២១​-​២០២៥។​ ពូ​ត្រឹង​ង៉ុក​ភឿង ​ចែក​រំលែក៖​ ដោយ​ការ​ឧបត្ថម្ភ​នេះ ​គ្រួសារ​ខ្ញុំ​មាន​លក្ខណៈ​បន្ថែម​ដើម្បី​លំនឹង​ជីវភាព។ ​បច្ចុប្បន្ន ​ខ្ញុំ​ដាំ​ស្មៅ​បន្ថែម​ធ្វើ​ជាចំណី​ឱ្យ​គោ ​ទន្ទឹម​នឹង​នោះ ​ជួល​ដី​ចម្ការ​៣កុងដាំពុទ្រា​ ដើម្បី​បង្កើន​ប្រាក់​ចំណូលដល់​គ្រួសារ។

Lễ Sene Đôn-ta của đồng bào Khmer diễn ra trong 3 ngày từ ngày 1 đến 3 tháng 10
ជនរួមជាតិខ្មែរប្រារព្ធពិធីកិច្ចបុណ្យសែនដូនតានៅវត្ត

សុក​ត្រាំង ​ជា​ភូមិ​ភាគ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន ​ស្រូប​អត្រា​ជាង​៣០%។​ ​ប៉ុន្មាន​ឆ្នាំ​កន្លង​ ខេត្ត​តែង​យក​ចិត្ត​ទុក​ដាក់​ផ្សព្វផ្សាយអនុវត្ត​គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​ចំពោះ​ជន​រួម​ជាតិ។ ​អា​ស្រ័យ​ហេតុ​នេះ​ ជីវភាព​របស់​ជន​រួម​ជាតិខ្មែរ​កាន់​តែ​បាន​កែ​លម្អ ​លើក​កម្ពស់។

ជា​ឃុំ​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​ច្រើនរបស់ស្រុក​មី​ទូ​ ជន​រួម​ជាតិ​ខ្មែរ ​ស្រូប​អត្រា​ជាង​៩២%​ នៃ​ចំនួនប្រ​ជា​ជន​ទូ​ទាំង​ឃុំ ​បច្ចុប្បន្ន ​តំបន់ជនបទ​​ឃុំ​ភូមី​មិន​បង្អង់​“ផ្លាស់​ថ្មី” ​ជា​មួយ​នឹង​ទិដ្ឋ​ភាព​ថ្មី​ខែងរ៉ែង។ .ម​បាន់​ឌឹកក្វាង​-​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ភូមី​ ឱ្យ​ដឹង៖​ ដោយ​មាន​ប្រភព​ទុន​វិ​និយោគ ​ពិសេស ​គឺ​៣​កម្ម​វិធី​ទិស​ដៅ​ជាតិ ​រួម​មាន​កសាង​ជន​បទ​ថ្មី ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម ​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ​និង​កម្ម​វិធី​បន្ថយក្រ​ស្ថេរ​ភាព​ បច្ចុប្បន្ន​ ភូមី​បាន​ចាក់​កៅ​ស៊ូ​ឬ​ចាក់​បេ​តុង​រាប​រលូន ​គ្រប់​ផ្លូវឃុំ ​​ផ្លូវ​ភូមិ​ធា​នា​បាន​យាន​ជំនិះ​ចេញ​ចូល​ងាយ​ស្រួល​ជុំ​ឆ្នាំ​ជុំ​ខែ​ តាម​នោះ​ ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ភូមិ​ភាគ។

គ្រួសារ​បង​លី​ឌឿង ​នៅ​ភូមិ​បឹង​កក់ ​ក្រៅពីធ្វើស្រែ១០កុង ថែមទាំង​ដាំ​ដុះ​និង​ប្រ​កប​របរ​ប្រមូល​បន្លែ​របស់​មាមីង​នៅ​ជិត​ខាង ​ដើម្បី​ទៅ​ប្រគល់​នៅ​ឯ​ផ្សារ​មជ្ឈ​មណ្ឌល​ទី​ក្រុង​សុក​ត្រាំង។ ​បង​ឌឿង​ រីក​រាយ​ចែក​រំលែក៖ ​បើ​ធៀប​នឹងកាល​ពីមុន ​ផ្លូវ​ក្នុង​ឃុំ​សព្វ​ថ្ងៃ​បាន​វិនិយោគ​រឹង​មាំ ​បើក​ទូលាយ​​ ពិសេស​ ជា​ផ្លូវ​គមនាគមន៍​ជន​បទ​ កសាង​ដល់ភូមិនានាឆ្លង​កាត់​ចម្ការ​បន្លែ​របស់​មា​មីង ​ដូច្នេះ​ រថយន្ត ​ម៉ូតូ​ចេញចូល​ដល់​ចម្ការ​ ដើម្បី​ដឹក​បន្លៃ​ផ្លែ​ឈើ​យ៉ាង​ងាយ​ស្រួល​ដោយមិន​ចាំ​បាច់​ខ្វល់​ពី​ការ​ដឹក​ជញ្ជូន​តាម​ទូក​ឬ​ធ្វើ​ដំណើរ​ ​​លំបាក​ដូច​ពី​មុន​ទៀត​ឡើយ។ .ម​បាន់​ឌឹក​ក្វាង​ បាន​សង្កត់​បន្ថែម​ការ​ផ្លាស់​ថ្មី​ទិដ្ឋ​ភាព​នៃ​តំបន់​ជន​បទ​ នា​ដើម​ឆ្នាំ​នេះ ​ភូមី​បាន​ទទួល​ស្គាល់​សម្រេចបទដ្ឋាន​ជន​បទ​ថ្មី៖​ បច្ចុប្បន្ន ​សា​លា​ទាំង​៤​ក្នុង​ឃុំ​តែង​សម្រេច​បទដ្ឋាន​ជាតិ​ពី​មូលដ្ឋាន​សម្ភារៈ​កម្រិត១​ ដូច្នេះ​ គុណ​ភាព​សិក្សា​របស់​សិស្ស​ក៏​មាន​ភាព​ប្រសើរ​ជាង​មុន។ ​ក្រៅ​ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​វិនិយោគ​រឹង​មាំ​ មា​មីង​នៅ​ទី​នេះ​ក៏បាន​កសាង​ទម្រង់​ជា​ច្រើន​ដែល​នាំ​មក​នូវ​ប្រសិទ្ធ​ភាព​សេដ្ឋកិច្ច​ខ្ពស់ ​ដូច​ជា​ទម្រង់​ធ្វើ​ស្រែ​គុណ​ភាព​ខ្ពស់​ តំបន់ជំនាញ​ដាំបន្លែ ​ដំណាំ​នៅ​តាម​វាល​ស្រែ ​ចិញ្ចឹម​គោ​សាច់ ​គោ​ទឹក​ដោះ។ល។ ​អាស្រ័យ​ហេតុនេះ ​ ​រួម​ចំណែក​បង្កើន​ប្រាក់​ចំ​ណូល​ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់​ជិត​៥៧​លាន​ដុង​/​ម្នាក់​/​ឆ្នាំ។​ គិត​ដល់​ចុង​ឆ្នាំ២០២៣​ ចំនួន​គ្រួសារ​ក្រ​របស់​ឃុំ​ភូមី ​នៅ​ត្រឹមតែ០,១៤%​គ្រួ គ្រួសារ​ក្បែរ​ក្រ ​នៅ​ត្រឹមតែ​៣,៥២%។

តាម​ស.ម​ឡឹម​វ៉ាំង​ម៉ឹង​-​សមាជិក​គណៈ​ប្រតិប​ត្តិការ​មជ្ឈិម​បក្ស ​លេ​ខាប​ក្ស​ខេត្ត ​ប្រធាន​ក្រុម​តំណាង​រដ្ឋ​សភា​ខេត្ត​សុក​ត្រាំង ​បាន​ឆ្លង​កាត់​ដំណាក់​កាល​ដ៏​លំបាក​២០១៩​-​២០២៤​ ជា​មួយ​នឹង​ការ​ផ្លាស់​ប្តូរច្រើន ​បញ្ហា​​ជាច្រើនបាន​កើត​ឡើង​ដែល​មិនធ្លាប់​មាន​ពី​មុន​មក​និង​ពិបាក​ព្យាករ​ណ៍​ ពិសេស​ អាសន្ន​ជំងឺ​កូ​វីដ-​១៩ ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​កាន់​តែ​ធ្ងន់​ធ្ងរ​បាន​ឥទ្ធិពល​យ៉ាង​សកម្ម​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជា​ជន។ ​ក្នុងនោះ​ ​ក្រោម​ការ​ដឹក​នាំ​របស់​គណៈ​​កម្មា​ធិ​ការ​បក្ស​   រដ្ឋ​អំណាច​គ្រប់​ថ្នាក់​និងប្រជា​ជន​ក្នុង​ខេត្ត ​ ពិសេស​    បណ្តា​ជន​ជាតិ​ភាគ​តិច​បាន​ពង្រីក​ប្រពៃណី​សាមគ្គី ​​ ស្មារតី​ស្នេហាជាតិ​បញ្ចេញ​កម្លាំង​ប្រឡង​ប្រណាំង  ​ខិត​ខំ​ប្រឹង​ប្រែង​ជម្នះ​ការ​លំ​បាក ​ បញ្ហាប្រ​ឈម​មុខ​តាំងពីនោះទទួល​បាន​ស្នា​ដៃ​ដ៏​ធំ។ ​ក្នុងដំណាក់​កាល​២០១៩​-​២០២៤ ​សេដ្ឋកិច្ច​របស់​ខេត្ត​បន្ត​កើន​ឡើង​ជា​បន្ត​បន្ទាប់។ ​ដោយ​ឡែក​៦​ខែ​ដើម​ឆ្នាំ​២០២៤​ សម្រេច​ជាង​៦,៥%​ ខ្ពស់​ជាង​បើ​ធៀប​នឹង​កម្រិត​មធ្យម​រួម​ទូទាំង​ប្រទេស​(៦,៤២%) ​ឈរ​ចំណាត់​ថ្នាក់​ទី៦​នៅក្នុង​តំបន់​វាល​រាប​ទន្លេ​គីវឡុង។​ GRDP ​មធ្យម​មនុស្ស​ម្នាក់​គិត​ដល់​ចុង​ឆ្នាំ​២០២៣ ​សម្រេច​ជាង​៦០​លាន​ដុង​/​ម្នាក់​/​ឆ្នាំ។

.ម​លេ​ខាបក្ស​ខេត្ត​ឡឹម​វ៉ាំង​ម៉ឹង ​បាន​សង្កត់​ធ្ងន់​បន្ថែម​ពី​ប្រភព​កម្លាំង​នៃ​កម្មវិធី​ទិស​ដៅ​ជាតិ​ទាំង​៣​បាន​គួប​ផ្សំ​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រសិទ្ធ​ភាព ​ដើម្បី​វិនិយោគ​ជួស​ជុល​ធ្វើ​ឱ្យ​ផ្លាស់​ថ្មី​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​-​សង្គម ​នៅ​តំបន់​ជន​ជាតិ​ភាគតិច​មក​ដល់​ពេល​នេះ​ ឃុំ​ទាំង​អស់​មាន​ផ្លូវ​រថយន្ត​ដល់​មជ្ឈ​មណ្ឌល​ ជាង​៩៩%​​គ្រួសារ​តំបន់​ជន​ជាតិ​ភាគ​តិច​បាន​ប្រើ​ប្រាស់​បណ្តាញ​អគ្គិសនី​ជាតិ ​អត្រា​គ្រួសារ​ប្រើ​ប្រាស់​ទឹក​ស្អាត​ស្រប​អនាម័យស​ម្រេច​ជាង​៩៩,៦%។​ ពិសេស ​ការ​​បន្ថយ​ក្រ​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម។ ​ទូទាំង​ខេត្ត​បាន​ជំនួយឧបត្ថម្ភ​ផ្លាស់​របរឱ្យគ្រួសារ​ចំនួន​៤.៦០០​គ្រួ​ ជា​មួយ៦៧​ទម្រង់​អភិវឌ្ឍ​ផលិត​ រួម​ចំណែក​ដល់​ការ​បង្ក​បង្កើន​ផល​សហគមន៍​និង​បន្ថយ​ក្រ​ស្ថេរភាព។ ​គិត​ដល់​ចុង​ឆ្នាំ២០២៣ ​នៅ​លើ​ភូមិដ្ឋាន​ខេត្ត​នៅ​មាន​គ្រួសារ​ជន​ជាតិ​ភាគ​តិច​ក្រ​ជាង​៤.០០០​គ្រួ​ថយ​ចុះ​ជាង​៦.៥០០​គ្រួសារ​បើ​ធៀប​នឹង​ឆ្នាំ២០២១ ​អត្រា​គ្រួសារ​ក្រ​មធ្យម​បាន​ថយ​ចុះ​២%​/​ឆ្នាំ ​ក្នុងនោះ​ បន្ថយ​អត្រា​គ្រួសារ​ខ្មែរ​ក្រ​៣%​/​ឆ្នាំ។​ បណ្តា​គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម​ បាន​អនុវត្ត​ទាន់​ពេល ​ចំមុខសញ្ញា។ ​ក្នុង​ដំណាក់​កាល​២០១៩​-​២០២៤​ ខេត្ត​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​នៅ​ជូន​គ្រួសារ​ក្រ​ចំនួន​១៤.៨២៦​ខ្នង ​ក្នុង​នោះ ​មាន​៦.១៨៤​ខ្នង ​សម្រាប់​គ្រួសារ​ជន​ជាតិ​ភាគ​តិច​។ល។

Giáo dục vùng đồng bào Khmer được quan tâm

​​​​                                             ​​​​​​​​​ការ​អប់រំ​នៅតំបន់​ជន​រួម​ជាតិ​ខ្មែរ​បាន​យក​ចិត្ត​ទុក​ដាក់

 

បណ្តា​លទ្ធ​ផល​ដែល​សម្រេច​បាន​គឺការ​ប្តេជ្ញា​នយោ​បាយ​និង​កិច្ច​ចង្អុល​ការ​ ដឹក​នាំ​យ៉ាង​ប្តូរ​ផ្តាច់​របស់​គណៈ​កម្មា​ធិ​ការ​បក្ស ​រដ្ឋ​អំណាច​គ្រប់​ថ្នាក់​ក្នុង​ខេត្ត​​សុក​ត្រាំង ទន្ទឹមនោះ​ ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជម្នះ​ការ​លំបាក​ឈាន​ឡើង​របស់​ប្រជា​ជន​ បណ្តា​ជន​ជាតិ​នៅ​លើភូមិ​ខេត្ត ​ឆ្លង​តាម​នោះ មួយ​ជំហាន​ម្តងៗ​“ភាពវិវឌ្ឍន៍ថ្មី” នៅតំបន់​ជន​ជាតិ​ភាគ​តិច។

ការ​ផ្លាស់​ថ្មី​ក្នុង​តំបន់​ជន​រួម​ជាតិ​ខ្មែរ​សព្វ​ថ្ងៃ​ ក៏បានបញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ គិត​អាន​របស់​បក្ស​និង​រដ្ឋ​ បណ្តា​រដ្ឋអំ​ណាច​ភូមិភាគ​គ្រប់​ថ្នាក់ ​ដើម្បី​ភាព​សុខ​ដុម​របស់​ជន​រួម​ជាតិ​ ជួយ​ភូមិ​ស្រុក ​គ្រួសារ​ជនរួមេជាតិ​ខ្មែរទទួលបុណ្យ​សែន​ដូន​តា​យ៉ាងសប្បាយ​រីក​រាយ​និង​សុភមង្គល៕

ថាច់ហុង-លីហាន់