លោកយ័ញង៉ុកឡាញ់-អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីរួមស្រុកហ៊ឹងឡើយ ស្រុកថាញ់ទ្រី (សុកត្រាំង) |
ឆ្នាំ២០០៧ លោកយ័ញង៉ុកឡាញ់បានចូលរួមការងារនៅភូមិភាគ ដោយតួនាទីជាអនុប្រធានគណៈប្រជាជនភូមិលេខ៨ ទីរួមស្រុកហ៊ឹងឡើយ ដល់ឆ្នាំ២០១០ ជាកម្មាភិបាលផ្ទៃក្នុងជនជាតិ-សាសនាប្រឡងប្រណាំងលើកទឹកចិត្តទីរួមស្រុកហ៊ឹងឡើយ ចាប់ពីឆ្នាំ២០១៩មកដល់បច្ចុប្បន្នជាអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីរួមស្រុកហ៊ឹងឡើយ ស្រុកថាញ់ទ្រី។ ចាប់តាំងពីចូលរួមការងាររណសិរ្ស លោកឡាញ់បានសកម្មជាមួយអង្គការសមាជិកផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពការងាររណសិរ្ស មានការគប់វាល់ច្រើនដល់ការងាររណសិរ្សនិងចលនាប្រឡងប្រណាំងស្នេហាជាតិអាស្រ័យរណសិរ្សទីរួមស្រុកបំផុសចលនា។ លោកង៉ុកឡាញ់ចែករំលែក៖ ខ្ញុំនិងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីរួមស្រុក តែងសហការយ៉ាងជិតស្នទ្ធជាមួយរដ្ឋអំណាចនិងអង្គការសមាជិកដើម្បីផ្លាស់ប្តូរបន្តិចម្តងៗនូវខ្លឹមសារ ទម្រង់ឃោសនា ចលនា ប្រមូលផ្តុំប្រជាជនគ្រប់ថ្នាក់ចូលរួមអនុវត្តនូវភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្លងតាមការបំផុសចលនា អនុវត្តព្រមៗគ្នានូវយុទ្ធនាការនិងចលនាប្រឡងប្រណាំង បានកម្មាភិបាល សមាជិកនិងប្រជាជនគ្រប់ថ្នាក់ក្នុងទីរួមស្រុកឯកភាព សាទរ គំរូដូចៈ យុទ្ធនាការ “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ក្រុងអរិយធម៌” “មូលនិធិដើម្បីអ្នកក្រ” និងចលនាប្រឡងប្រណាំង “ទូទាំងប្រទេសរួមកម្លាំងដើម្បីអ្នកក្រ មិនទុកចោលនរណាម្នាក់” “ប្រជាជនវៀតអាទិភាពប្រើផលិតផលវៀត” “ដាំដើមឈើនិងធ្វើរបង” “ផ្លូវភ្លឺ-បៃតង-ស្អាត” “ថ្ងៃអាទិត្យស្អាត” “រាល់ថ្ងៃស្អាត”។
ទន្ទឹមនឹងនោះ អនុវត្តល្អការងាររណសិរ្ស លោកនៅទាំងអនុវត្តការងារចលនាប្រភពកម្លាំងដើម្បីផ្សព្វផ្សាយនូវកម្មវិធីសុខុមាលភាពសង្គមដូចជាជួសជុលផ្លូវដានជនបទ ចលនាជួសជុលស្ពាន ដាក់ភ្លើងអុជបំភ្លឺផ្លូវជនបទ កៀរគរប្រជាជនបរិច្ចាគដីកសាងផ្លូវជនបទ សង់អគារវប្បធម៌ រៀងរាល់ឆ្នាំ ចលនាជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រ ក្បែរក្រ គ្រួសារលំបាកជាមួយនឹងអំណោយរាប់ពាន់ចំណែក មានតម្លៃរាប់រយលានដុង។ លោកង៉ុកឡាញ់ឱ្យដឹងបន្ថែម នាឱកាសបុណ្យធំៗនិងចូលឆ្នាំវៀតណាម គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីរួមស្រុកសហការជាមួយផ្នែក ចាត់តាំងសួរសុខទុក្ខ ជូនអំណោយនិងជូនពរមូលដ្ឋានសាសនា បណ្តាអ្នកមុខអ្នកការសាសនាឆ្នើម កម្មាភិបាលចូលនិវត្តន៍និងអ្នកមានប្រិយភាពលើភូមិដ្ឋាន។ សមមិត្តម៉ាយវូផុង-ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីរួមស្រុកហ៊ឹងឡើយ ស្រុកថាញ់ទ្រី ធ្វើការបញ្ជាក់ ក្នុងតួនាទីណាក៏ដោយ សមមិត្តយ័ញង៉ុកឡាញ់ អស់ពីចិត្ត ទទួលខុសត្រូវចំពោះការងារ។ នៅក្នុងសកម្មភាពប្រចាំថ្ងៃ លោកតែងបង្ហាញជាបក្ខជនគំរូ ក្រមសីលធម៌ពីផ្នត់រស់នៅ មានភាពស្និទ្ធស្នាលជាមួយប្រជាជន។ ក្នុងឋានៈជាអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីរួមស្រុក សមមិត្តពិតជាធ្វើបានល្អនូវតួនាទីជា “ស្ពាន” រវាងបក្ស រដ្ឋអំណាចជាមួយប្រជាជន រួមចំណែកបង្កការឯកភាពគ្នា ពង្រឹងផែនមហាសាមគ្គីទូទាំងប្រជាជននៅភូមិភាគ។
ដោយអស់ពីចិត្តនិងការគប់វាល់របស់ខ្លួនក្នុងការងាររណសិរ្ស លោកយ័ញង៉ុកឡាញ់ បានទទួលប័ណ្ណសរសើរ លិខិតសរសើរជាច្រើនរបស់គណៈផ្នែកខេត្ត ស្រុកនិង ទីរួមស្រុកហ៊ឹងឡើយ។ លោកសក្តិសមជាគំរូឆ្នើមសម្រាប់អ្នករាល់គ្នារៀនសូត្រនិងធ្វើតាម៕
ដាលីន-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin