បងឡឹមសនធ្វើច្រើនការងារល្អ

04:34, 14/10/2024

មក​ភូមិ​ព្រែក​ចាក​ ឃុំ​លីវ​ទូ ស្រុក​ត្រឹង​ដេ​(សុក​ត្រាំង​) សួរ​រក​បង​ឡឹម​សន​មា​មីង​នៅ​ទីនេះ​នរ​ណា​ក៏​ស្គាល់​ដែរ​។ ពី​ព្រោះ​បង​តែង​គប់​វាល់​ក្នុង​ការ​ងារ​សុ​ខុ​មាល​ភាព​សង្គម​នៅ​ភូមិ​ភាគ​។

បងសន (ខាងស្តាំ) សង់ផ្ទះជូនគ្រួសារក្រនៅភូមិព្រែកចាក ឃុំលីវទូ ស្រុកត្រឹងដេ (សុកត្រាំង)
បងសន (ខាងស្តាំ) សង់ផ្ទះជូនគ្រួសារក្រនៅភូមិព្រែកចាក ឃុំលីវទូ ស្រុកត្រឹងដេ (សុកត្រាំង)

ចែក​រំ​លែក​ពី​ការ​មាន​និស្ស័យ​ជា​មួយ​នឹង​ការ​ងារ​សប្បុរ​ស​ធម៌​គឺ​ពេល​អា​សន្ន​ជំ​ងឺ​កូ​វីដ-​១៩​កើត​ឡើង​ ដោយ​ឃើញ​មា​មីង​ជួប​ការ​លំ​បាក​លើ​ភូមិ​ដ្ឋាន​ស្រុក​ត្រូវ​ការ​ជំ​នួយ​។ ជា​មួយ​ស្មា​រតី “ជួយ​គ្នា​ទៅ​មក​” “អ្នក​មាន​រក្សា​ខ្សត់​” បង​សន​បាន​ខ្នះ​ខ្នែង​មិន​ខ្លាច​នឿយ​ហត់​ ចលនា​មិត្ត​ភក្តិ​ សាច់​ញាតិ​និង​សប្បុរស​ជន​ដើម្បី​ឧប​ត្ថម្ភ​ដល់​គ្រួ​សារ​ក្រ គ្រួ​សារ​ជួប​ការ​លំ​បាក​ បំ​ផុត​គឺ​កុមារ​ក្រ អ្នក​អនា​ថា​ ដោយ​បាន​ជូន​អង្ករ​ ថវិកា​ អំ​ណោយ​។ល។ ជួយ​ឱ្យ​ពួក​គាត់​ឆ្លង​ផុត​ការ​លំ​បាក​ដើម្បី​ឈាន​ឡើង​ក្នុង​ជីវភាព​។

ឆ្នាំ​២០២១ ពេល​អា​សន្ន​ជំ​ងឺ​កូវីដ​-១៩​កើត​ឡើង​ ជា​មួយ​នឹង​ថវិកា​ចលនា​និង​ទឹក​ប្រាក់​ដែល​គ្រួ​សារ​ប្រិត​សំ​ចៃ​បាន​ បង​សន​ជូន​អង្ករ​ចំ​នួន​៣​តោន​ដល់​គ្រួ​សារ​ក្រ អ្នក​អនា​ថា​ អ្នក​វ័យ​ចាស់​ក្នុង​ភូមិ​ជា​មួយ​ថវិកា​ចំ​នួន​៤០​លាន​ដុង​និង​របស់​របរ​ប្រើ​ប្រាស់​​ដូចៈ មី ស្ករ​ ទឹក​ស៊ី​អ៊ីវ ទឹក​ត្រី​។ល។ ជា​មួយ​ថវិកា​ចំ​នួន​១៥​លាន​ដុង។ ក្រៅ​ពី​នោះ​ រាល់​ឆ្នាំ​បង​សន​នៅ​ទាំង​ជូន​ថវិកា​ដល់​អ្នក​អនា​ថា​ អ្នក​វ័យ​ចាស់​ គ្រួ​សារ​ជួប​ការ​លំ​បាក​ជា​មួយ​ថវិកា​១០​លាន​ដុង។ ទន្ទឹម​នោះ​ បង​នៅ​ទាំង​សហការ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចលនា​ប្រ​ជា​ជន​កសាង​ស្ពាន​ក្នុង​ភូមិ​ជា​មួយ​ថវិកា​ចំ​នួន​១០​លាន​ដុង ចលនា​សប្បុរ​ស​ជន​ដាក់​អំ​ពូលភ្លើ​ង​ថា​មពល​ព្រះ​អា​ទិត្យ​ចំ​នួន​៦៥សម្រាប់​​អុជ​បំ​ភ្លឺ​ដងផ្លូវ​ជន​បទ​ ដោយ​តម្លៃ​៥០លាន​ដុង។ ចលនា​អា​ណា​ព្យា​បាល​សិស្ស​ទិញ​ទូរ​ទស្សន៍​​ កំ​ព្យួទ័រ​ ទឹក​ផឹក​ឱ្យ​ប្អូន​ៗ​សា​លា​មត្តេយ្យ សាលា​បឋម​សិក្សា​លីវ​ទូ​បេ ជា​មួយ​ថវិកា​ជិត​១០០​លាន​ដុង។ ពិ​សេស​ ដើម​ឆ្នាំ​២០២៤ បង​ចលនា​គប់​វាល់​សង់​ផ្ទះ​មួយ​ខ្នង​ជូន​គ្រួ​សារ​ក្រ​ជួប​ការ​លំ​បាក​ពី​ផ្ទះ​នៅ​ដោយ​តម្លៃ​៣០​លាន​ដុង។ បង​សន​បាន​ឱ្យ​ដឹង​៖ ពី​មុន​ គ្រួ​សារ​ខ្ញុំ​ក៏​ជួប​ការ​លំ​បាក​ ដោយ​អា​ណិត​ស្រ​ឡាញ់​គ្រួ​សារ​ក្រ គ្រួ​សារ​ដែល​មាន​ជីវ​ភាព​ក្រ​លំ​បាក​ទើប​ខ្ញុំ​មាន​ចិត្ត​មេត្តា​ជួយ​តាម​សមត្ថ​ភាព​របស់​ខ្លួន​។

វាយ​តម្លៃ​ពី​បង​ឡឹម​សន លោក​យឿង​លន់-​លេខា​សាខា​បក្ស​ភូមិ​ព្រែក​ចាក​បាន​ឱ្យ​ដឹង​៖ បង​សន​ជា​អ្នក​មាន​ស្មា​រតី​ទទួល​បន្ទុក​ខ្ពស់​ក្នុង​ការ​ចលនា​ប្រ​ជា​ជន​គប់​វាល់​ការ​ងារ​សង្គម​នៅ​ភូមិ​ភាគ​។ រួម​ចំ​ណែក​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​អនុ​វត្ត​ការ​ងារ​បំ​បាត់​អត់​បន្ថយ​ក្រ។ ស្មា​រតី​ស​កម្ម​ខ្នះ​ខ្នែង​ដើម្បី​ជីវ​ភាព​សហគម​ន៍របស់​បង​សន​ពិត​ជាគំ​រូ​គួរ​ឱ្យ​ស្ងើច​សរ​សើរ​។

ជា​មួយ​ទង្វើ​ជាក់​ស្តែង​ខាង​លើ​ បង​សន​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ជូន​ប័ណ្ណ​សរ​សើរ​ពី “សម្រេច​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​កសាង​ឃុំ​សម្រេច​ជន​បទ​ថ្មី​ឆ្នាំ​២០២៣” ។ ជា​មួយ​ទឹក​ចិត្ត​សប្បុរស​ធម៌​របស់​បង​សន​និង​គ្រួ​សារ​ពិត​ជាគួរ​ឱ្យ​គោ​រព​៕

លីហាន់​-សុផល