ហ៊ឹងឡើយគិតអានជីវភាពល្អឱ្យប្រជាជន

08:58, 07/10/2024

គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​ទី​រួម​ស្រុក​ហ៊ឹង​ឡើយ​ ស្រុក​ថាញ់​ទ្រី (សុក​ត្រាំង​) កំ​ណត់​ការ​ងារ​ថែ​ទាំ​ជីវ​ភាព​ប្រជា​ជន​ជា​ភារ​កិច្ច​សំ​ខាន់​សម្រេច​ការ​អភិ​វឌ្ឍ​ស្ថេរ​ភាព​របស់​ភូមិ​ភាគ។

មីងហ្វិញធីដៀង (ខាងឆ្វេង) ភូមិគិញងៃ១ ទីរួមស្រុកហ៊ឹងឡើយ ស្រុកថាញ់ទ្រីរីករាយពេលបានរដ្ឋឧបត្ថម្ភផ្ទះនៅ
មីងហ្វិញធីដៀង (ខាងឆ្វេង) ភូមិគិញងៃ១ ទីរួមស្រុកហ៊ឹងឡើយ ស្រុកថាញ់ទ្រីរីករាយពេលបានរដ្ឋឧបត្ថម្ភផ្ទះនៅ

ទី​រួម​ស្រុក​ហ៊ឹង​ឡើយ​ជា​ភូមិ​ភាគ​មាន​អត្រា​ប្រជា​ជន​ខ្មែរ​រស់​នៅ​ច្រើន​ ស្រូប​ជាង​៥៨,៩២%      ប្រ​ជា​ សាស្រ្ត​ទូ​ទាំង​ទីរួម​ស្រុក​។ ដោយ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​បណ្តា​គោល​នយោ​បាយ​ជន​ជាតិ​គួប​ផ្សំ​បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ កម្មវិធី​ក​សាង​ជន​បទ​ថ្មី​បង្ក​លក្ខណៈ​ឱ្យ​មាមីង​ខ្មែរ​នៅ​ទីរួម​ស្រុក​អភិ​វឌ្ឍ​ផលិត​ឈាន​ឡើង​ក្នុង​ជីវភាព​ ចំនួន​គ្រួ​សារ​ក្រ​ក្នុង​មា​មីង​ខ្មែរ​ថយ​ចុះ​រាល់​ឆ្នាំ​។ គ្រួ​សារ​មីង​ហ្វិញ​ធី​ដៀង ភូមិ​គិញ​ងៃ​១ ទី​រួម​ស្រុក​ហ៊ឹង​ឡើយ​ ស្រុក​ថាញ់​ទ្រី​ ចំ​ណុះ​គ្រួ​សារ​​ក្រ​គ្មាន​ដី​ផលិត​ មីង​រស់​ក្នុង​ផ្ទះ​ចាស់​ទ្រុឌ​ទ្រោម​ ជីវ​ភាព​ពឹង​លើ​ការ​ធ្វើ​ឈ្នួល​របស់​កូន​នៅ​ខេត្ត​ប៊ិញ​យឿង​គ្រប់​តែ​ប្រើ​រាល់​ថ្ងៃ​ គ្មាន​ប្រាក់​សម្រាប់​សង់​ផ្ទះ​ថ្មី​។ ពេល​មាន​ផ្ទះ​ថ្មី​ខែង​រ៉ែង​មីង​ត្រេក​អរ មិន​បារម្ភ​ពី​កន្លែង​នៅ​ទៀត​។ មីង​ដៀង​និយាយ​៖ ប៉ុន្មាន​ឆ្នាំ​មុន​ គ្រួ​សារ​ខ្ញុំ​ជួប​ការ​លំ​បាក​បាន​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ​ឱ្យ​ ខ្ញុំ​អរ​គុណ​រដ្ឋ​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ។ ឯ​គ្រួ​សារ​បង​ត្រឹង​អ៊ុក​យ័ញ​ ភូមិ​គិញ​ងៃ​១ ទីរួម​ស្រុក​ហ៊ឹង​ឡើយ​ក៏​ជា​គ្រួ​សារ​ក្រ នរ​ណា​ជួល​ធ្វើ​អ្វី​ក៏​ធ្វើ​ដើម្បី​គិត​អាន​ជីវ​ភាព​គ្រួ​សារ។ បង​ត្រឹង​អ៊ុក​យ័ញ់​និ​យាយ​៖ បាន​រដ្ឋ​ឧបត្ថម្ភ​ផ្ទះ​មហា​សាមគ្គី​១​ខ្នង​ តម្លៃ​៥០​លាន​ដុង​និង​គ្រួ​សារ​បន្ថែម​ខ្លះ​ ទើប​គ្រួ​សារ​ខ្ញុំ​មាន​ផ្ទះ​ស្អាត​រឹង​មាំ ឥឡូវ​ខំ​ប្រឹង​រក​ស៊ី​ដើម្បី​ចាក​ផុត​ក្រ​ឈាន​ឡើង​ធូរ​ធារ កូ​ន​ចៅ​បាន​រៀន​សូត្រ​ត្រឹម​ត្រូវ​។ លោក​យ័ញ​ង៉ុក​ឡាញ់​-អនុ​ប្រធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទីរួម​ស្រុក​ហ៊ឹង​ឡើយ​ស្រុក​ថាញ់​ទ្រី​ឱ្យ​ដឹង​៖ គណៈ​អចិ​ន្រ្តយ៍​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទីរួម​ស្រុក​ តែង​ម្ចាស់​ការ​សហការ​ម៉ត់​ចត់​ជា​មួយ​រដ្ឋ​អំ​ណាច​និង​បណ្តា​អង្គ​ការ​សមាជិក​ក្នុង​ការ​ងារ​គិត​អាន​គ្រួ​សារ​ក្រ គ្រួ​សារ​ក្បែរ​ក្រ គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បាក​ពីផ្ទះ​នៅ​ ឧបត្ថម្ភ​ទុន​ផលិត​ ឈើ​ពូជ​ សត្វ​ចិញ្ចឹម​និង​បចេ្ចក​ទេស​ផលិត​ ដើម្បី​មាមីង​ស្ងប់​ចិត្ត​ផលិត​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ស្ថេរ​ភាព​ជីវ​ភាព​។ ក្រៅ​ពី​នោះ​ នៅ​ទាំង​ឃោ​សនា​ ចលនា​ប្រជា​ជន​ចូល​រួម​អនុ​វត្ត​បណ្តា​ភារ​កិច្ច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ឆ្លង​តាម​ការ​បំផុស​និង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ បាន​កម្មា​ភិ​បាល​សមាជិក​និង​ប្រ​ជាជន​ក្នុង​ទី​រួម​ស្រុក​គាំ​ទ្រ។ នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម ពិធី​បុណ្យ​សែន​ដូន​តា បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​មាមីង​ខ្មែរ​ ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទីរួម​ស្រុក​សហការ​ជា​មួយបណ្តា​ផ្នែក​ អង្គការ​មហា​ជន​ចាត់​តាំងក្រុម​សួរ​សុខ​ទុក្ខ ប្រគេន ជូន​អំ​ណោយ​ព្រះ​សង្ឃ កម្មា​ភិបាល​ចូល​និវត្តន៍​និង​អ្នក​មាន​ប្រិយ​ភាព​ឆ្នើម​លើ​ភូមិ​ដ្ឋាន​។

អនុ​វត្ត​បណ្តា​គោល​នយោ​បាយ​គិត​អាន​ឱ្យ​អ្នក​ក្រ សំ​ខាន់​គឺ​មា​មីង​ខ្មែរ​ជា​ភារ​កិច្ច​សំ​ខាន់​។ ឆ្លង​តាម​បណ្តា​គោល​នយោ​បាយ បាន​រួម​ចំ​ណែក​បំ​ផុស​មា​មីង​ពង្រីក​កម្លាំង​ខំ​ប្រឹង​ឈាន​ឡើង​ក្នុង​ជីវ​ភាព​បំ​បាត់​អត់​បន្ថយ​ក្រ កសា​ង​ជីវ​ភាព​មួយ​ថ្ងៃ​កាន់​តែ​សុខ​ដុម​និង​សុភ​មង្គល​៕

ដាលីន-ធូថាវ