ទីក្រុងសុកត្រាំងគិតអានអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនរួមជាតិខ្មែរ

04:58, 30/09/2024

ពេល​កន្លង ដោយ​បានការ​យកចិត្ត​ទុកដាក់​របស់​បក្ស រដ្ឋ ឆ្លង​តាម​បណ្តាកម្មវិធី​ គោលនយោ​បាយវិនិ​យោ​គឧបត្ថម្ភ​ ទន្ទឹម​នឹង​ នោះ​ ដោយ​ស្មារ​តី​សាមគ្គី​ ឯក​ភាព​ បក្ខភាគ​ រដ្ឋអំណាច​និង​ប្រជា​ជនទីក្រុង​សុកត្រាំង​ (សុកត្រាំង​) បាន​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​ផ្សព្វ​ផ្សា​យប្រភព​ទុន​វិនិ​យោ​គមានប្រសិ​ទ្ធភាព​ គួប​ផ្សំ​ជាមួយ​ប្រភព​កម្លាំង​នៃ​ភូមិ​ភាគ បង្កទិដ្ឋភាព​ថ្មី​ឱ្យ​ជីវភាព​រស់​នៅ​របស់​ជនរួម​ជាតិ​ខ្មែរ​នៅ​លើភូមិ​ដ្ឋាន​។

គ្រួសារបងលីវីណា នៅអនុសង្កាត់៤ សង្កាត់៥(ទីក្រុងសុកត្រាំង) មានចំណូលគ្រាន់បើដោយបានការឧបត្ថម្ភផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ច
គ្រួសារបងលីវីណា នៅអនុសង្កាត់៤ សង្កាត់៥(ទីក្រុងសុកត្រាំង) មានចំណូលស្ថេរភាពដោយបានការឧបត្ថម្ភផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ច

ទីក្រុង​សុកត្រាំង​ មានប្រជា​ជន​សរុប​ជាង​១៤៤.០០០នាក់​ ក្នុង​នោះ​ ជនរួម​ជាតិ​ខ្មែរ​ ស្រូប​អត្រា​ជា​ង​២៣%។ ដោយ​បានយកចិត្ត​ទុក​ដាក់​របស់​គណៈ​ផ្នែក​គ្រប់​ថ្នាក់​ ជីវភាព​របស់​មាមីង​នៅ​តំបន់​ជនរួម​ជាតិ​ខ្មែរ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម​លើ​គ្រប់​វិស័យ​។ ជាក់​ស្តែង ពីប្រភព​ទុន​នៃ​កម្មវិធី​ទិសដៅ​ជាតិ​អភិ​វឌ្ឍសេដ្ឋកិច្ច​-សង្គម​ នៅ​តំបន់​ជនជាតិ​ភាគតិច​ បណ្តាសង្កាត់​បានវិនិ​យោ​គគម្រោង​ជាច្រើន​ បង្កលក្ខណៈ​សម្រាប់​ប្រជា​ជនអភិ​វឌ្ឍសេដ្ឋកិច្ច​ លើកកម្ពស់​ជីវភាព​។

នៅ​សង្កាត់​៥ (ទីក្រុង​សុកត្រាំង​) ប៉ុន្មាន​ឆ្នាំ​ជិត​ៗនេះ​ ពិសេស​ ចាប់​ពីឆ្នាំ​២០២១ មកដល់​ពេល​នេះ​ ដោយ​ផ្អែក​លើប្រភព​ទុន​ពីកម្មវិធី​ទិសដៅ​ជាតិ​ ទីក្រុង​បានកសាង​​សំណង់​ គម្រោង​ជាច្រើន​និង​បណ្តុះ​បណ្តាល​របរ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ឱ្យ​ពលករ​ជាជនជាតិ​ភាគតិច​នៅ​លើភូមិ​ដ្ឋាន​។ ឆ្លង​តាម​នោះ​ បង្កការ​ផ្លាស់​ប្តូរ​ជាសារវ័ន្ត​និង​លើកកម្ពស់​ជិវភាព​សដេ្ឋកិច្ច​-សង្គម​របស់​ជនរួម​ជាតិ​នៅ​ភូមិ​ភាគឱ្យ​មានការ​អភិ​វឌ្ឍ ឆ្លង​តាម​ការ​វិនិ​យោ​គទាំង​នេះ​ ដំបូង​បង្ក​ការ​លេច​ធ្លោ​ សាយ​ភាយ​ទម្រង់​សេដ្ឋ​កិច្ច​ជាច្រើន​ រួម​ចំណែក​ផ្លាស់​ប្តូរ​ទិដ្ឋភាព ជីវភាព​របស់​ជនរួម​ជាតិ​និយាយ​រួម​។

តាម​សមមិត្ត​ឡេអាញ់ទ្វឹង​-ប្រធាន​គណៈ​កម្មា​ធិការ​ប្រជា​ជនសង្កាត់​៥ (ទីក្រុង​សុក​ត្រាំង​) ឱ្យ​ដឹង​៖ ពេល​កន្លង បណ្តា​គោល​នយោ​បាយអភិ​វឌ្ឍន៍តំបន់​ជនជាតិ​ភាគតិច​លើភូមិ​ដ្ឋាន​សង្កាត់​៥ តែងទទួល​បានការ​យកចិត្ត​ទុក​ដាក់​ពី​គណៈ​កម្មា​ធិការ​បក្ស រដ្ឋអំណាច​គ្រប់​ថ្នាក់​ផ្សព្វ​ផ្សា​យអនុ​វត្តព្រមៗគ្នា ទាន់​ពេល​និង​ទទួល​បាន​លទ្ធផល​យ៉ាង​សកម្ម​។ មកដល់​ពេល​នេះ​ ផ្លូវ​នៅ​លើភូមិ​ដ្ឋាន​បានចាក់​បេតុង​១០០% អត្រា​គ្រួ​សារជនជាតិ​ភាគតិច​ប្រើ​ប្រាស់​បណ្តាញ​អគ្គិ​សនីសម្រេច​១០០% អត្រា​ធានា​រ៉ាប់​រងសុខា​ភិបាល​ជនជាតិ​សម្រេច​៩៥% សុខា​ភិបាល​សង្កាត់​ធានា​តម្រូវ​ការ​ល្អចំពោះ​ការ​ងារ​ថែទាំ​សុខភាព​ដំបូង​ឱ្យ​ប្រជា​ជន បណ្តាញ​សាលា​រៀន​ មជ្ឈមណ្ឌល​សិក្សា​សហគម​ន៍ធានា​បានតម្រូវ​ការ​សិក្សា​និង​ផ្សព្វ​ផ្សា​យចំណេះ​ដឹង​ដល់​ប្រជា​ជន។ល។ អាស្រ័យ​ហេតុ​នេះ​ មានការ​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម​ ពិសេស​ ជីវភាព​រស់​នៅ​របស់​ជនរួម​ជាតិ​ខ្មែរ​មានភាព​អភិ​វឌ្ឍថ្មី​ លំនឹង​ជាង​មុន​។

ចែក​រំលែក​អំពី​ការ​អភិ​វឌ្ឍរបស់​គ្រួ​សារបន្ទាប់​ពីទទួល​បានផលគោលនយោ​បាយវិនិ​យោ​គពីកម្មវិធី​ទិស​ដៅ​ជាតិ​ បង​លីវីណា នៅ​អនុ​សង្កាត់​៤ សង្កាត់​៥ឱ្យ​ដឹង​៖ កាល​ពីមុន​ គ្រួ​សារក៏​មានការ​លំបាក ឆ្លង​តាម​ការ​ឧបត្ថម្ភ​របស់​រដ្ឋ រដ្ឋអំណាច​ភូមិ​ភាគ គ្រួ​សារខ្ញុំ​បានទទួល​ពូជ​កង្កែបចំនួន​៤.០០០​ក្បាល​ ចំណី​ចិញ្ចឹម​សត្វ​និង​ថ្នាំ​ឱ្យ​កង្កែប។ លើកលក់ដំបូង​ ខ្ញុំ​ទទួល​បានប្រាក់​ចំណេញ​ជាង​១០លានដុង ខ្ញុំ​ឃើញ​ទម្រង់​នេះ​មាន​ប្រ​សិទ្ធ​ភាព​ ផ្តល់​ប្រាក់​ចំណូល​ក៏​លំនឹង​ បច្ចុ​ប្បន្ន​​ខ្ញុំ​កំពុង​បន្តបើក​ទូលាយ​ទម្រង់​ចិញ្ចឹម​កង្កែប។

ដើម្បី​លើកកម្ពស់​ឱ្យ​ជនរួម​ជាតិ​ខ្មែរ​ ពិសេស​ គ្រួ​សារក្រ ក្បែរ​ក្រ គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋអំណាច​គ្រប់​ថ្នាក់​ ទីក្រុង​សុក​ត្រាំង​​បានផ្សព្វ​ផ្សា​យ​អនុ​វត្តដំណោះ​ស្រាយ​ជាច្រើន​ ក្នុង​នោះ​ ផ្តោត​លើការ​ឧបត្ថម្ភ​ដីនៅ​ សង់​ផ្ទះ​នៅ​  ដីផលិត​ បណ្តុះ​បណ្តាល​របរ ឧទ្ទេស​នាមការ​ធ្វើ​ដល់​ពលករ​ក្នុង​វ័យ​ធ្វើ​ការ​។ ទន្ទឹម​នឹង​នោះ​ បង្កលក្ខណៈ​សម្រាប់​ឧបត្ថម្ភ​បុល​ទុន​ ឧបត្ថម្ភ​ដើមឈើ​ កូន​ពូជ​ សម្ភារៈ​​បម្រើ​ការ​ផលិត​ រួម​ចំណែក​ជួយ​ប្រជា​ជន​បង្កើន​ប្រាក់​ចំណូល​ កែលម្អ​ជីវភាព​។ ទន្ទឹម​នឹង​នោះ​ ទីក្រុង​នៅ​ទាំង​ប្រមូល​ផ្តុំ​កម្លាំង ​យកចិត្ត​ទុក​ដាក់​វិនិ​យោ​គព្រមៗគ្នាលើហេដ្ឋរចនា​សម្ព័ន្ធ​ នៅ​តំបន់​ដែលមានជនជាតិ​ភាគតិច​រស់​នៅ​ច្រើន​​ដូច ផ្លូវ​គមនាគ​មន៍​ អគ្គិ​សនី ទឹក​ស្អាត​ ប្រ​ព័ន្ធ​ធារា​សាស្ត្រ សាលា​រៀន​ ដំណាក់​សុខា​ភិ​បាល បង្កលក្ខណៈ​ងាយ​ស្រួល​ឱ្យ​ជនរួម​ជាតិ​អភិ​វឌ្ឍផលិត​ ដឹក​ជញ្ជូន​កសិផល​។

មកដល់​ពេល​នេះ​ ផ្លូវ​ច្រកតំបន់​អាសយ​ជន​នៅ​សង្កាត់​ដែលមានជនរួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​ ចាក់​បេតុង​រាបរលូន​។ សំណង់​ស្ថាបត្យ​កម្មសាសនា​ជាច្រើន​របស់​ជនរួម​ជាតិ​ខ្មែរ​បានវិនិ​យោ​គកសាង​ ជួស​ជុល​ កែ​លម្អ ដោយ​ឡែក​ឱកាស​បុណ្យ​ទាន បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជនរួម​ជាតិ​ខ្មែរ​ រៀង​រាល់​ឆ្នាំ​ គណៈ​កម្មា​ធិការ​បក្ស គណៈ​កម្មា​ធិការ​ប្រជា​ជនទីក្រុង​បានចាត់​តាំង​ពិធី​ជួប​ជុំ​ បង្កើត​ក្រុម​ប្រតិភូ​ទៅ​សួរ​សុខទក្ខ ប្រ​គេន​អំណោយ​ដល់​វត្ត គ្រួ​សារ​គោល​នយោ​បាយ កម្មា​ភិបាល​ខ្មែរ​ចូល​និវត្តន៍​។

ទីក្រុង​សុកត្រាំង​ ក៏​ឆ្លៀត​រាល់​ប្រភព​ទុន​វិនិ​យោ​គឧបត្ថម្ភ​ពីកម្មវិធី​ គម្រោង​របស់​មជ្ឈិម​ ខេត្ត​ ​គួប​ផ្សំ​ជាមួយ​ថវិកា​ភូមិ​ភាគ​ដើម្បី​អភិ​វឌ្ឍព្រមៗគ្នានូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​-សង្គម​ បានធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ទិដ្ឋភាព​ទីក្រុង​ប្រភេទ​២នៃ​ខេត្ត​សុកត្រាំង​។ បច្ចុ​ប្បន្ន​ ១០០%សង្កាត់​ដែលនៅ​លើភូមិ​ដ្ឋាន​ទីក្រុង​មានផ្លូវ​ម៉ូតូ​ទៅ​ដល់​មជ្ឈមណ្ឌល​។ ១០០%​សាលា​ ថ្នាក់​និង​ដំណាក់​សុខា​ភិបាល​បាន​កសាង​រឹង​មាំ គ្រប់​គ្រួ​សារតែងមានបណ្តាញ​អគ្គិ​សនីជាតិ​និង​មានទឹក​ស្អាត​ស្របអនា​ម័យ​សម្រាប់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ គោលនយោ​បាយធានា​រ៉ាប់​រងសុខា​ភិបាល​បានអនុ​វត្តយ៉ាង​គ្រប់​គ្រាន់​ ត្រូវ​តាម​ការ​កំណត់​ បច្ចុ​ប្បន្ន​ បានជូន​ជាង​៤៥.០០០ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាលដល់​គ្រួ​សារក្រ ក្បែរ​ក្រនិង​ជនជាតិ​ភាគតិច​នៅ​លើភូមិ​ដ្ឋាន​។

ដោយ​ឡែក​ការ​ផ្សព្វ​ផ្សា​យ២កម្មវិធី​ទិសដៅ​ជាតិ​បន្ថយ​ក្រស្ថេរ​ភាព​និង​អភិ​វឌ្ឍសេដ្ឋកិច្ច​-សង្គម​ នៅ​តំបន់​ជនជាតិ​ភាគ​តិច បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​បន្តិច​ម្តង​ៗនូវ​ជីវភាព​សម្ភារៈ​ ស្មារ​តី​របស់​ប្រជា​ជន​នៅ​សង្កាត់​ដែលមានជនរួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​។ លទ្ធផល​​ឧបត្ថម្ភ​គ្រួ​សារក្រ ក្បែរ​ក្រជិត​៤០០គ្រួ​សារ នៅ​សង្កាត់​២ សង្កាត់​៤ សង្កាត់​៥ សង្កាត់​៧ សង្កាត់​៨និង​សង្កាត់​១០ ដើម្បី​សង់​ផ្ទះ​នៅ​ ផ្លាស់​ប្តូរ​របរ អភិ​វឌ្ឍ​ផលិត​ ធ្វើ​អាជីវកម្ម​ ផ្លាស់​ប្តូរ​ជីវភាព​រស់​នៅ​ជាមួយ​នឹង​ថវិកា​ជាង​៤ពាន់​លានដុង។ ការ​ងារ​បណ្តុះ​បណ្តាល​របរ ដោះ​ស្រាយ​ការ​ធ្វើ​ បណ្តាគោលនយោ​បាយសុខុមា​លភាព​សង្គម​ដល់​ជនរួម​ជាតិ​ខ្មែរ​ក៏​បានទីក្រុង​​អនុ​វត្តទាន់​ពេល​។

ទីក្រុងសុកត្រាំងបានផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលជា៤៥.០០០ ជូនដល់អ្នកក្រ អ្នកក្បែរក្រនិងជនជាតិភាគតិចនៅលើភូមិដ្ឋាន
ទីក្រុងសុកត្រាំងបានផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលជា៤៥.០០០ ជូនដល់គ្រួសារក្រ គ្រួសារក្បែរក្រនិងជនជាតិភាគតិចនៅលើភូមិដ្ឋាន

សមមិត្ត​យឿងធីង៉ុក​យីម-អនុ​ប្រធាន​គណៈ​កម្មា​ធិការ​ប្រជា​ជនទីក្រុង​សុកត្រាំង​ឱ្យ​ដឹង​៖ ពង្រីក​បណ្តាល​ទ្ធផល​ដែល​សម្រេច​បាន នាពេល​ខាង​មុខ​ បន្តបង្កើន​ការ​អប់​រំសតិ​អារម្ម​ណ៍នយោ​បាយឱ្យ​កម្មា​ភិបាល​ បក្ខជន​ សមាជិក​ សម្ព័ន្ធ​យុវជន​ អ្នក​មុខ​អ្នក​ការ​សាសនា​ សិស្ស​និស្សិត​ បញ្ញវន្ត​ជាជនជាតិ​ភាគតិច​ឱ្យ​យល់​បានត្រឹម​ត្រូវ​ អំពី​គោលការ​ណ៍ គោលនយោ​បាយ​របស់​បក្ស ក្រឹត្យ​ច្បាប់​របស់​រដ្ឋនិង​ជំរុញ​ការ​ងារ​ក្នុង​ប្រព័ន្ធ​រណសិរ្ស​និង​អង្គការ​មហា​ជន ពិសេស​ បណ្តាគោលនយោ​បាយដែលមានផលប្រ​យោជន៍​ផ្ទាល់​ដល់​ជីវភាព​សម្ភារៈ​ ស្មារ​តី​របស់​ជនរួម​ជាតិ​។ ជំរុញ​ការ​រៀប​ចំរចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​ កសាង​ទី​ក្រុង​អរិយធម៌​ បន្តការ​អភិ​វឌ្ឍយ៉ាង​ឆាប់​រហ័ស​នូវ​ប្រភេទ​បណ្តុះ​បណ្តាល​ បំប៉ន​ បង្រៀន​របរឱ្យ​ជនជាតិ​ភាគតិច​ ចលនា​ជនរួម​ជាតិ​ពង្រីក​ប្រពៃណី​សាមគ្គី​ ស្មារ​តី​ខ្លួន​ទី​ពឹង​ខ្លួន​ឈាន​ឡើង​ដោយ​ខ្លួន​ឯង​។

ដោយ​ការ​យកចិត្ត​ទុក​ដាក់​និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​របស់​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋអំណាច​ភូមិ​ភាគ ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​ជីវភាព​នៅ​តំបន់​ជនរួម​ជាតិ​ខ្មែរ​ទីក្រុង​សុកត្រាំង​បានផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​។ នេះ​ជាកម្លាំង​ ជាទំនុក​ចិត្ត​ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​ស្របមតិ​ក្នុង​ការ​អភិ​វឌ្ឍ បន្ថយ​ក្រស្ថេរ​ភាព​និង​រួម​ចំណែក​កសាង​មាតុ​ភូមិ​​សុក​ត្រាំង​មួយ​ថ្ងៃ​កាន់​តែសម្បូរ​សប្បាយ​ អរិយធម៌​៕

ហ្វិញ​ញឺ-លីហាន់​