ឡុងភូផ្សព្វផ្សាយផ្នត់រស់នៅវប្បធម៌ថ្មីក្នុងជនរួមជាតិខ្មែរ

04:58, 30/09/2024

ឡុង​ភូជាស្រុក​ជនបទ​របស់​ខេត្ត​សុកត្រាំង​ មានជនជាតិ​ភាគតិច​រស់​នៅ​ច្រើន​ ស្រូប​អត្រា​ជា​ង​២៧%។ ប៉ុន្មាន​ឆ្នាំ​កន្លង ចលនា ​“ទូទាំង​ប្រជា​ជនសាមគ្គី​កសាង​ជីវភាព​វប្ប​ធម៌​” ដែលបានគណៈ​ ផ្នែក​ អង្គការ​គ្រប់​ថ្នាក់​ផ្សព្វ​ផ្សា​យអនុ​វត្តព្រមៗគ្នា​ទូលំ​ទូលាយ​ផ្សា​រភ្ជាប់​ជាមួយ​កម្មវិធី​ទិសដៅ​ជាតិ​កសាង​ជនបទ​ថ្មី​។ អាស្រ័យ​ហេតុ​នេះ​ ចលនា​កាន់​តែរីកចម្រើន​ខ្លាំង​ឡើង​ រួម​ចំណែក​លើកកម្ពស់​ជីវភាព​សម្ភារៈ​ ស្មារ​តី​របស់​ប្រជា​ជន ពង្រីក​កម្លាំង​នៃ​ផែន​មហា​សាមគ្គី​ទូទាំង​ជនជាតិ​នៅ​ភូមិ​ភាគ។

អ្នកមានប្រិយភាពនៅតំបន់ជនជាតិភាគតិច តែងបានរដ្ឋអំណាចស្រុកឡុងភូយកចិត្តទុកដាក់គិតអាន
អ្នកមានប្រិយភាពនៅតំបន់ជនជាតិភាគតិច តែងបានរដ្ឋអំណាចស្រុកឡុងភូយកចិត្តទុកដាក់គិតអាន

ជាឃុំ​មានអត្រា​គ្រួ​សារជនជាតិ​ភាគតិច​ច្រើន​បំផុត​ក្នុង​ស្រុក​ ស្រូប​អត្រា​​ជាង​៧៨%​នៃ​ចំនួន​ប្រជា​ជន ប៉ុន្មាន​ឆ្នាំ​​កន្លង រួម​ជាមួយ​នឹង​ការ​គិតអានអភិ​វឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ ឃុំ​ឡុង​ភូតែង​យកចិត្ត​ ទុក​ដាក់​លើការ​កសាង​ជីវភាព​វប្ប​ធម៌​។ សមមិត្ត​ត្រឹង​វ៉ាំង​សង-អនុ​ប្រធាន​គណៈ​កម្មា​ធិការ​ប្រជា​ជនឃុំ​ឡុង​ភូចែក​រំលែក​៖ ចាប់​តាំង​ពី​ផ្សព្វ​ផ្សា​យអនុ​វត្តកម្មវិធី​ក​សាង​​ជន​បទថ្មី​ ជនរួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ឡុង​ភូនិយាយ​ដោយ​ឡែក​ បានអភិ​វឌ្ឍ​សេដ្ឋកិច្ច​យ៉ាង​សកម្ម​និង​កសាង​ផ្នត់​រស់​នៅ​វប្ប​ធម៌​ថ្មី​នៅ​តំបន់​អាសយជន។ ភូមិ​ជាច្រើន​មាន​ចលនា​វប្ប​ធម៌​ សិល្បៈ​និង​កីឡា​​ដូចៈ ភូមិ​បឹង​ធំ ទឹក​ប្រៃដើម ទឹក​ប្រៃ​កណ្តាល​ តឹង​ឡឹប​ បឹង​ឡុង​ ភូឌឹក​។ល។ តាំង​ពីនោះ​ បង្កភាព​សាយ​ភាយ​យ៉ាង​ខ្លាំង​។

ដូចជនរួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ឡុង​ភូ ជនរួម​​ជាតិ​ខ្មែរ​នៅ​ឃុំ​តឹង​ហ៊ឹង​ តែងសកម្ម​កសាង​ជីវភាព​វប្ប​ធម៌​នៅ​តំបន់​អាសយជន។ ដោយ​ការ​ផ្សព្វ​ផ្សា​យគោលនយោ​បាយជនជាតិ​មានប្រសិ​ទ្ធភាព​ បច្ចុ​ប្បន្ន​ នៅ​​ឃុំ​តឹង​ហ៊ឹង​ ចំនួន​គ្រួ​សារក្រក្នុង​ជនរួម​ជាតិ​ខ្មែរ​មានការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សំគាល់​ មាមីង​មានស្មារ​តី​រក្សា​នូវ​លក្ខណៈ​វប្ប​ធម៌​ប្រពៃណី​ដូច អភិ​រក្សភាសា​ អក្សរ​ វប្ប​ធម៌​ សិល្បៈ​ មាមីង​អនុ​វត្តល្អនូវ​គោលការ​ណ៍ គោល​នយោ​បាយរបស់​បក្ស ក្រឹត្យ​ច្បាប់​របស់​រដ្ឋ អនុ​វត្តផ្នត់​រស់​នៅ​វប្ប​ធម៌​ក្នុង​ពិធី​មង្គល​ការ​ ពិធី​បុណ្យ​សព យកចិត្ត​ទុក​ដាក់​ក្នុង​ការ​សួរ​សុខទុក្ខ្ខ ជួយ​គ្នាទៅ​វិញទៅ​មកពេល​ជួប​ការ​លំបាកនិង​លើកទឹក​ចិត្ត​កូន​ចៅ​សកម្ម​ក្នុង​ការ​សិក្សា​ពលកម្ម​ផលិត​-ធ្វើ​អាជីវកម្ម​។

មីង​លីវ​ធីហៀង ប្រជា​ជននៅ​ភូមិ​តឹង​​គ្វីអា ឃុំ​តឹង​ហ៊ឹង​ ស្រុក​ឡុភូឱ្យ​ដឹង​៖ គ្រួ​សារខ្ញុំ​តែងរក្សា​ភាព​ស្រុះ​ស្រួល​ ជៀស​វាង​ជម្លោះ​ ធ្វើ​តាម​គំរូ​របស់​ឪ​ពុកម្តាយ​ កូន​ៗរបស់​ខ្ញុំ​តែងស្តាប់​បង្គាប់​លុះ​ក្នុង​ដំបូន្មាន​ រក្សា​សណ្តាប់​ធ្នាប់​គ្រួ​សារ បច្ចុ​ប្បន្ន​​កូន​ទាំង​៣របស់​ខ្ញុំ​បានបញ្ចប់​ការ​សិក្សា​មហា​វិទ្យា​ល័យ​ ម្នាក់​មានចំណេះ​ដឹង​ថ្នាក់​បណ្ឌិត​ ហើយ​ទាំង​អស់​មានការ​ងារ​ធ្វើ​លំនឹង​។ អាស្រ័យ​ហេតុ​ដូច្នេះ​ មួយ​ផ្នែក​​ដោយ​កម្មា​ភិបាល​ឃុំ​​តែង​យកចិត្ត​ទុក​ដាក់​សួរ​សុខទុក្ខ្ខ លើក​ទឹក​ចិត្ត​យើង​ខ្ញុំ​កសាង​គ្រួ​សារសុភមង្គល​ ប្រៀន​ប្រ​ដៅ​​កូន​ចៅ​សុភា​ព​រាបសា។ មកឃុំ​ទ្រឿង​ ខាញ់​សព្វថ្ងៃ​ ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ពោរ​ពេញដោយ​ផ្កា​រីក​ទាំង​សងខាង​ ពេល​យប់​ មានភ្លើង​អគ្គិ​សនី ផ្ទះ​ថ្មរឹង​មាំបានសង់​​ជាជួរ​ ឃើញ​ឡាន​ដឹក​ជញ្ជូន​កសិផល​តាម​​វាលស្រែ​ គំរូ​ធំ​ចម្ការ​ក្រូច​ឆ្មា ដូង​ ក្រូច​ថ្លុង​ ឪ​ឡឹក ត្រសក់ ស្ពៃ​មើមនិង​បន្លែ​គ្រប់​ប្រភេទ​។ល។ របស់​មាមីង ​ធ្វើ​ដំណើរ​តាម​ដ​ងផ្លូវ​ក្រាល កៅ​ស៊ូ​ ផ្លូវ​ចាក់​បេតុង​ គ្មាន​នរណា​សង្ស័យ​ពីប្រសិ​ទ្ធភាព​ចលនា ​“ទូទាំង​ប្រជា​ជនសាមគ្គី​កសាង​ជនបទ​ថ្មី​ ទីក្រុង​អរិយធម៌​” ដោយ​ផលប្រ​យោជន៍​ជាក់​ស្តែងដែល​ចលនា​នាំ​មកជូន​ភូមិ​ភាគដ៏​ធំធេង​ ជីវភាព​សម្ភារៈ​និង​ស្មារ​តី​របស់​ប្រជា​ជនកាន់​តែបានលើកកម្ពស់​ ទ្រឿង​ខាញ់​​កំពុង​ឈាន​ដល់​ឃុំ​ជនបទ​ថ្មី​លើកកម្ពស់​។ ដើម្បី​ចលនា​ “ទូ​ទាំង​ប្រជា​ជនសាមគ្គី​កសាង​ជីវភាព​វប្ប​ធម៌​” ក្នុង​ជីវភាព​របស់​ជនជាតិ​ភាគតិច​ រាល់​ផ្នែក​សមត្ថ​កិច្ច​របស់​​ស្រុក​តែងជំរុញ​ការ​ឃោ​សនា ក្នុង​នោះ​​ផ្តោត​លើខ្លឹម​សារកសាង​ជីវភាព​វប្ប​ធម៌​និង​រក្សា​អត្តសញ្ញា​ណជនជាតិ​ ផ្សព្វ​ផ្សា​យ​លើកកម្ពស់​ការ​យល់​ដឹង​ឱ្យ​ជនរួម​ជាតិ​អំពី​ការ​អនុ​វត្តផ្នត់​រស់​នៅ​វប្ប​ធម៌​ថ្មី​ក្នុង​ពិធី​មង្គល​ការ​ ពិធី​បុណ្យ​សពនិង​ពិធី​​បុណ្យ​នានា​ ស្ងើច​សរសើរ​អ្នក​មានប្រិយ​ភាព​ក្នុង​ជនរួម​ជាតិ​ បណ្តាគំរូ​ជឿន​លឿន​ក្នុង​ការ​កសាង​ជីវភាព​វប្ប​ធម៌​ ផ្សព្វ​ផ្សា​យ​ច្បាប់​ស្តីពី​បង្ការ​ ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​​គ្រួ​សារ ច្បាប់​សមភាព​ភេទ​។ល។ ដើម្បី​កៀរ​គរជនរួម​ជាតិ​ខ្មែរ​សកម្ម​ក្នុង​ចលនា​កសាង​ជនបទ​ថ្មី​ តួនាទី​របស់​ព្រះ​សង្ឃ អាចារ្យ​ អ្នក​មានប្រិយ​ភាព​ គណៈ​កម្មការ​វត្ត។ល។ មានសារៈ​សំខាន់​យ៉ាង​ខ្លាំង។

តំបន់ជនរួមជាតិខ្មែរមានការអភិវឌ្ឍឥតឈប់ឈរ ដោយការជំរុញចលនាទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌
តំបន់ជនរួមជាតិខ្មែរមានការអភិវឌ្ឍឥតឈប់ឈរ ដោយការជំរុញចលនាទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌

ព្រះ​តេជគុណ​ថាច់​ធឿន-ព្រះ​ចៅ​អធិ​ការ​វត្តសោភ័ណរង្សី​ បឹង​ក្រចាប់​ថ្មី​ ឃុំ​តឹង​ហ៊ឹង​ មានសង្ឃដីកា​៖ ដោយ​ការ​ទទួល​ខុសត្រូវ​​របស់​ព្រះ​ចៅ​អធិ​ការ​ អាត្មា​តែងអំពាវ​នាវ មាមីង​ពុទ្ធបរិស័ទ​គោរព​តាម​គោលការ​ណ៍ គោលនយោ​បាយរបស់​បក្ស ក្រឹត្យ​ច្បាប់​​របស់​រដ្ឋ អាត្មា​បានចលនា​ពុទ្ធបរិស័ទ​ចូល​រួម​កសាង​ជនបទ​ថ្មី​ដោយ​សកម្ម​ភាព​ជាក់​ស្តែងដូចៈ ដាំ​ដើមឈើ​ គប់​វាល់ថ្ងៃ​ពលកម្ម​ជាមួយ​រដ្ឋអំណាច​ភូមិ​ភាគ ដើម្បី​អនុ​វត្ត​បណ្តាសំណង់​ជនបទ​ ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្ម​ភាព​ស្ម័គ្រ​ចិត្ត​ជួយ​គ្រួ​សារក្រ​មាន​ស្ថាន​ភាព​លំបាក។ល។ តាំង​ពីនោះ​ ពុទ្ធបរិស័ទ​ក្នុង​ភូមិ​ស្រុក​កាន់​តែសកម្ម​មា​នការ​​ទទួល​ខុសត្រូវ​ ស្ម័គ្រ​ចិត្ត​ចូល​រួម​ការ​គប់​វាល់កាន់​តែច្រើន​ក្នុង​ដំណើរ​ការ​កសាង​ ជនបទ​ថ្មី​នៅ​ភូមិ​ភាគ។ លោកហូក្វុក​ហ៊ុង-ប្រធាន​អនុ​មន្ទីរ​វប្ប​ធម៌​និង​ឃោ​សនាស្រុក​ឡុង​ភូឱ្យ​ដឹង​៖ គិតដល់​ឆ្នាំ​២០២៣ ចំនួន​​គ្រួ​សារដែលសម្រេច​​តាម​ស្តង់​ដារវប្ប​ធម៌​ចំនួន​២៥.៤២៨/២៦.៥៤១គ្រួ​សារ ស្រូប​អត្រា​៩៥,៨%នៃចំនួន​គ្រួ​សារលើភូមិ​ដ្ឋាន​ទូទាំង​ស្រុក​ ក្នុង​នោះ​ គ្រួ​សារជនរួម​ជាតិខ្មែរ​​ស្រូប​អត្រា​ជា​ង​៩៤% មាន១០០%ភូមិ​តំបន់​អាសយជន​​មានជនរួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​ តែង​សម្រេច​ស្តង់​ដារភូមិ​វប្ប​ធម៌​ ទូទាំង​ស្រុក​មានភូមិ​ចំនួន​២៨បានទទួល​ស្គាល់​ជា​ភូមិ​វប្ប​ធម៌​ជនបទ​ថ្មី​។

អាចបញ្ជា​ក់​បានថា ការ​ងារ​កសាង​គ្រួ​សារ​វប្ប​ធម៌ ​ភូមិ​ តំបន់​អាសយជនវប្ប​ធម៌​តំបន់​ជនជាតិ​ភាគតិច​លើភូមិ​ដ្ឋាន​ស្រុក​ឡុង​ភូ មួយ​ជំហាន​ម្តង​ៗបានលើកកម្ពស់​គុណ​ភាព​ រួម​ចំណែក​ជំរុញ​សេដ្ឋកិច្ច​លើកកម្ពស់​តម្លៃ​សីលធម៌​ ពង្រីក​ប្រពៃណី​ល្អស្អាត​នៃ​គ្រួ​សារ​សហគម​ន៍។ បណ្តាទំនៀម​​ទម្លាប់​ដែល​អន់​ថយ​ដូចជា​ រៀប​ការ​មិនទាន់​គ្រប់​អាយុ​ អបិយ​ជំនឿ​ អបាយមុខ​សង្គម​ បានបំបាត់​ចោល​បន្តិ​ចម្តង​ៗ បរិស្ថាន​វប្ប​ធម៌​ល្អ ទេស​ភាព​ភ្លឺ​ បៃ​តង ស្អាត​បានជនរួម​ជាតិ​រួម​កម្លាំង​កសាង​៕

                      សុក្កា-លីហាន់​