បន្តជំរុញស្មារតីសាមគ្គីដើម្បីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមជូនគ្រួសារក្រ គ្រួសារក្បែរក្រ

06:50, 31/12/2024

ថ្ងៃទី៣០ ធ្នូ គណៈចង្អុលការផ្សព្វផ្សាយបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានខេត្តសុកត្រាំង បានចាត់តាំងសន្និបាតបន្តផ្ទាល់ជាមួយគណៈចង្អុលការគ្រប់ថ្នាក់ ដើម្បីស្តាប់របាយការណ៍ស្តីពីស្ថានភាពអនុវត្តការ សាងសង់ផ្ទះនៅក្នុងកម្មវិធីបំបាត់ផ្ទះបណ្តោះអា​សន្ន ផ្ទះនៅទ្រុឌទ្រោម ដើម្បីដោះដូរ ណែនាំពីបញ្ហាក្នុងការលំបាក។ សន្និបាតបានបន្តរផ្ទាល់ពីខេត្តដល់ថ្នាក់ស្រុកនិងបណ្តាឃុំ សង្កាត់ ទីរួមស្រុក។

អញ្ជើញ​ចូល​រួម​នៅ​​មជ្ឈ​មណ្ឌល​វប្ប​ធម៌​និង​សន្និ​បាត​ខេត្ត​ មាន​បណ្តា​សម​មិត្តៈ ឡឹម​វ៉ាំង​ម៉ឹង-សមាជិក​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស​ លេ​ខា​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​តំ​ណាង​រដ្ឋ​សភា​ខេត្ត​ ប្រ​ធាន​គណៈ​ចង្អុល​ការ​អនុ​វត្ត​បំ​បាត់​​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះទ្រុឌទ្រោម​ខេត្ត​ ហូធីកឹមដាវ-អនុ​លេខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ ត្រឹង​វ៉ាំង​ឡូ​វ-អនុ​លេខា​បក្ស​ខេត្ត​ ប្រ​ធាន​គណៈ​កម្មាធិការប្រ​ជា​ជន​ខេត្ត​ ងោហុង​-សមាជិក​គណៈ​អចិ​ន្ត្រៃ​យ៍បក្ស​ខេត្ត​ ប្រ​ធាន​​គណៈ​កម្មា​ធិការ​​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ បណ្តា​សម​មិត្ត​ដែល​ជាសមាជិក​គណៈ​ចង្អុល​ការ​និង​តំ​ណាង​អ្នក​ឧប​ត្ថម្ភ​។  

បណ្តាសមមិត្តៈ ឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង (ទី៧ពីស្តាំ) និងតំណាងធនាគារពាណិជ្ជកម្មក្រុមហ៊ុនសាយហ្គង-ហាណូយជូនតារាងនិមត្តរូប បែងចែកថវិកា (លើកទី២) ដល់អង្គភាពរណសិរ្សមាតុភូមិវៀតណាមបណ្តាស្រុក ទីរួមខេត្ត ក្រុង។ សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ជូនផ្កាថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភ។
បណ្តាសមមិត្តថ្នាក់ដឹកនាំខេត្តសុកត្រាំងនិងតំណាងចូលរួមសន្និបាតនៅមជ្ឈមណ្ឌលវប្បធម៌និងសន្និបានខេត្ត។

តាម​របាយ​ការ​ណ៍របស់​មន្ទីរ​ពល​កម្ម​-យុទ្ធ​ជន​ពិ​ការ​និង​សង្គម​ ឆ្លង​តាម​ការ​បូក​សរុប​បណ្តោះ​អា​សន្ន​​ ទូទាំង​ខេត្ត​បម្រុង​ឧប​ត្ថម្ភ​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះទ្រុឌទ្រោម​ជូន​ប្រ​ជា​ប្រ​ហែល​៨.៤៥២គ្រួ​សារ​ ដោយ​មាន​តម្រូវ​ការ​ថវិកា​សម្រាប់​អនុ​វត្ត​ផ្ទះ​​​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌទ្រោមនៅ​លើភូមិ​ដ្ឋាន​ខេត្ត​ជាង​៤៤៥ពាន់​លាន​ដុង។ ក្នុង​នោះ​ ឧប​ត្ថម្ភ​ផ្ទះ​នៅ​ដល់​អ្នក​មាន​សុគណ​ចំនួន​៨៤៥គ្រួ​សារ​ សរុប​ថវិកា​អនុ​វត្ត​ជាង​៣៧ពាន់​លាន​ដុង ពីប្រ​ភព​ទុន​ថវិកា​មជ្ឈិម​ ឧប​ត្ថម្ភ​ផ្ទះ​នៅ​ដល់​គ្រួ​សារ​ក្រ គ្រួ​សារ​ក្បែរ​ក្រចំ​នួន​៦.៧២៦គ្រួ​សារ​ សរុប​ថវិកា​អនុ​វត្ត​ជាង​៣៦៥,៧ពាន់​លាន​ដុង (ពីមូល​និធិជាតិ​រួ​ម​កម្លាំង​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌទ្រោម​ពីធនាគារ​ពាណិ​ជ្ជកម្ម​ភាគហ៊ុន​ឧស្សាហ ពាណិជ្ជកម្មវៀតណាម ធនាគារពាណិជ្ជកម្មភាគហ៊ុនសាយហ្គង-ហាណូយ​និង​ធនាគារ​ពាណិ​ជ្ជកម្ម​ភាគហ៊ុន​វៀត​ណាម​ធិញវឿងព្រមទាំង​ប្រ​ភពគៀរគរឆ្លង​តាម​មូល​និធិដើម្បី​អ្នក​ក្ររបស់ខេត្ត​) ឧប​ត្ថម្ភ​ផ្ទះ​នៅ​តាម​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​៤៧៩គ្រួ​សារ​ ថវិកា​បម្រុង​ជាង​២៨,៧ពាន់​លាន​ដុង។

បណ្តាសមមិត្តៈ ឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង (ទី៧ពីស្តាំ) និងតំណាងធនាគារពាណិជ្ជកម្មក្រុមហ៊ុនសាយហ្គង-ហាណូយជូនតារាងនិមត្តរូប បែងចែកថវិកា (លើកទី២) ដល់អង្គភាពរណសិរ្សមាតុភូមិវៀតណាមបណ្តាស្រុក ទីរួមខេត្ត ក្រុង។ សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ជូនផ្កាថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភ។
សមមិត្តៈ ឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង (ទី៧ពីស្តាំ) និងតំណាងធនាគារពាណិជ្ជកម្មភាគហ៊ុនសាយហ្គង-ហាណូយជូនតារាងនិមត្តរូប បែងថវិកា (លើកទី២) ដល់អង្គភាពរណសិរ្សមាតុភូមិវៀតណាមបណ្តាស្រុក ទីរួមខេត្ត ទីក្រុង។ សមមិត្តហូធីកឹមដាវ-អនុប្រធានលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត (ទី៦ពីឆ្វេង) ជូនផ្កាថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភ។

ក្រៅ​ពីប្រភព​ថវិកា​ពីមជ្ឈិម​និង​ប្រ​ភព​មូល​និធិរបស់ទូទាំង​ប្រ​ទេស​រួម​កម្លាំង​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌទ្រោម​ខេត្ត​សុក​ត្រាំង​ ត្រូវ​កៀរ​គរថវិកាបន្ថែម​ជាង​​១០៦,៧ពាន់​លាន​ដុង ដើម្បី​ធានាគោល​ដៅ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ដល់​មុខ​សញ្ញា​នៅលើភូមិ​ដ្ឋាន​ខេត្ត​។ នេះ​ជាការលំបាកខ្លាំងក្នុង​ការ​អនុ​វត្ត​ ព្រោះ​ខេត្ត​សុក​ត្រាំង​ជាខេត្ត​​ដែល​មាន​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​​លំ​បាក​ច្រើន​។ ក្រៅ​ពីនេះ​ នៅ​មាន​ប្រ​ហែល​៧២៩ករ​ណី​មិនទាន់មាន​ដី​នៅ​ឬ​ដី​នៅ​មិនគ្រប់​លក្ខ​ណៈ​ចាំ​បាច់​ក្នុង​ការ​សាងសង់​ផ្ទះ​នៅ​តាម​ការ​កំ​ណត់​។

នៅ​ពិធី​ប្រ​ជុំ​ ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​និង​បណ្ដាមន្ទីរ​ ផ្នែក​បាន​រាយការ​ណ៍អំ​ពី​ផែន​ការ​​ចលនា​និង​ទទួល​ថវិកា​ឧប​ត្ថម្ភ​ ការអនុម័ត​សេចក្តី​ណែនាំ​និង​សហកា​រ​ជាមួយ​នឹង​ភូមិ​ភាគ​ ដើម្បី​ដោះ​ស្រាយ​ការ​លំ​បាក​ បញ្ហា​នានាពីបែបបទគតិយុត្តិពាក់​ព័ន្ធ​នឹង​ដី​ធ្លី​ ស្ថាន​ភាព​រចនា​គំ​រូ​ផ្ទះនៅ​មួយ​ចំ​នួន​ ដើម្បី​អនុ​វត្ត​ការ​ឧប​ត្ថម្ភ​ដល់អ្នក​ទទួល​ផល​កម្ម​វិធី​ ណែនាំ​គួប​ផ្សំ​ បង្វែរ​និង​ប្រើ​ប្រាស់​ថវិកា​រ​ដ្ឋ ប្រ​ភព​សង្គមូបនីយក​ម្ម​សម្រាប់​សាង​សង់​ ជួស​ជុល​ផ្ទះ​​នៅ​ចំ​ណុះ​កម្ម​វិធី​។ គណៈ​ចង្អុល​ការ​ថ្នាក់​ដឹកនាំស្រុក​ក៏​បាន​រាយការ​ណ៍អំ​ពី​ល្បឿន​ផ្សព្វ​ផ្សា​យអនុ​វត្ត​ ការ​លំ​បាក​ បញ្ហា​នានា​នៅ​ភូមិ​ភាគ​និង​បាន​ស្នើ​ដោះ​ស្រាយ​មួយ​ចំ​នួន​ ដើម្បី​ផ្សព្វ​ផ្សា​យអនុ​វត្ត​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​​ទ្រុឌទ្រោម​ធានាត្រូវ​តាម​ដំណើរ​ការ​ ផែន​ការ​ដែល​បាន​ដាក់​ចេញ​។

សមមិត្តៈ ឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត ប្រធានគណៈចង្អុលការអនុវត្តបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមខេត្តសុកត្រាំង ថ្លែងប្រសាសន៍ចង្អុលការនៅសន្នបាត់។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត ប្រធានគណៈចង្អុលការអនុវត្តបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមខេត្តសុកត្រាំង ថ្លែងប្រសាសន៍ចង្អុលការនៅសន្នបាត។

ថ្លែង​ប្រ​សាសន៍​នៅ​សន្និ​បាត​ លេខា​បក្ស​ខេត្ត​ បាន​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​ ថ្នាក់​​ដឹក​នាំ​ធនាគារ​ពាណិ​ជ្ជកម្ម​ដែល​បាយ​​កចិត្ត​ទុក​ដាក់​និង​បាន​រួម​ដំណើរ​ឧប​ត្ថម្ភ​ភូមិ​ភាគ​ក្នុង​ពេល​កន្លង​។ ទន្ទឹម​នឹង​នោះ​ សា​ទរ​ចំ​ពោះ​ទង្វើ​ដ៏​ថ្លៃ​ថ្លូររបស់​ស្ថាប័ន​ អង្គ​ការ​​ បុគ្គ​លក្នុង​និង​ក្រៅ​ខេត្ត​ ដែល​បាន​ចូល​រួម​សាទរ​យ៉ាង​សកម្ម​ ឧប​ត្ថម្ភ​ដល់​​អ្នក​ក្រ អ្នក​ដែល​ជួប​លំ​បាក​អំ​ពី​ផ្ទះ​នៅ​លើភូមិ​ដ្ឋាន​ខេត្ត​។

ការ​ផ្សព្វផ្សាយបំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌទ្រោម​ដល់​គ្រួ​សារ​ដែល​មាន​សគុណ​ គ្រួ​សារ​ក្រ គ្រួ​សារ​ក្បែរ​ក្រ គឺ​ជា​ភារកិច្ច​នយោ​បាយ​ដ៏​សំ​ខាន់​ មាន​អត្ថ​ន័យ​មនុស្ស​សាស្ត្រយ៉ាង​ជ្រាល​ជ្រៅ​ បង្ហាញ​ពីការ​​ទទួល​ខុស​ត្រូវ​និង​​សីល​ធម៌​ “តប​ស្នងសង​គុណ​” និង​ “ស្រឡាញ់​អ្នក​ដទៃ​ឱ្យ​ដូច​ស្រឡាញ់​ខ្លួន​ឯង​” រួម​ចំ​ណែក​កសាង​ផ្ទះ​នៅ​ជូន​អ្នក​មានគុណ​ អ្នក​ក្រ អ្នក​ក្រខ្សត់ ដើម្បី​មិនទុក​ចោល​នរណា​ម្នាក់​​។ នេះ​ក៏​ជាសកម្ម​ភាព​សាទរ​ព្រឹត្តិ​ការ​ណ៍​សំ​ខាន់​ៗរបស់​ប្រ​ទេស​និង​របស់​ខេត្ត​ក្នុង​ឆ្នាំ​២០២៥ ដែល​ជាឆ្នាំប្រព្រឹត្ត​មហា​សន្និ​បាត​ប​ក្សគ្រប់​ថ្នាក់​ មហា​សន្និ​បាត​បក្ខ​ភាគ​ខេត្ត​ លើកទី​១៥ អា​ណតិ្តកាល​២០២៥-២០៣០ ឆ្ពោះ​ដល់​មហា​សន្និ​បាត​ប​ក្សទូទាំង​ប្រ​ទេស ​លើកទី​១៤ បង្ក​បុព្វភាគ ជាមូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ ដើម្បី​​ប្រ​ទេស​ជាតិ​ឈានចូលយុគសម័យថ្មីយុគសម័យឈានឡើងរបស់ជនជាតិ។ 

 

សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង (ទី៦ពីឆ្វេង) ជូនផ្កាថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភ។ សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈប្រជាជនខេត្តសុកត្រាំង (ទី៦ពីស្តាំ) និងតំណាងធនាគារពាណិជ្ជកម្មក្រុមហ៊ុនវៀតណាមធិនវឿង ជូនតារាងនិមត្តបែងចែកថវិកា (លើកទី១) ដល់អង្គភាពរណសិរ្សមាតុភូមិវៀតណាមបណ្តាស្រុក ទីរួមខេត្ត ទីក្រុង។
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង (ទី៦ពីឆ្វេង) ជូនផ្កាថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភ។ សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង (ទី៦ពីស្តាំ) និងតំណាងធនាគារពាណិជ្ជកម្មភាគហ៊ុនវៀតណាមធិញវឿង ជូនតារាងនិមិត្តរូបបែងថវិកា (លើកទី១) ដល់អង្គភាពរណសិរ្សមាតុភូមិវៀតណាមបណ្តាស្រុក ទីរួមខេត្ត ទីក្រុង។

ជាមួយអត្ថ​ន័យ​ខាង​លើ លេខា​បក្ស​ខេត្ត​ បាន​ស្នើ​ដល់​មន្ទីរ​ហិរញ្ញ​វត្ថុ​យោង​តាម​ប្រ​ភព​ទុន​ ទុន​ថវិកា​រ​ដ្ឋរបស់​មជ្ឈិមរបស់​ខេត្ត​ជំនួយ​ការ​ដល់គណៈ​កម្មា​ធិការ​​ប្រ​ជា​ជន​ខេត្ត​ ដើម្បី​បែង​​ដល់​ផ្នែក​ ភូមិ​ភាគ​ចាត់​តាំង​ផ្សព្វ​ផ្សា​យអនុ​វត្ត​។ មន្ទីរ​សាង​សង់​ណែនាំ​ស្រុក​ ទីរួម​ខេត្ត​ ទីក្រុង​អនុ​វត្ត​គំ​រូ​ផ្ទះ​ដែល​បាន​រចនា​មួយ​ចំ​នួន​ ត្រួត​ពិនិត្យ​ តាម​ដានការ​សាង​សង់​ ដើម្បី​ធានាបាន​នូវ​គុណ​ភាព​ សុវត្ថិ​ភាព​តាម​ការ​កំ​ណត់​នៃ​ច្បាប់​។ បណ្តា​ស្រុក​ ទីរួម​ខេត្ត​ ទីក្រុង​ ចង្អុល​ការ​សហកា​រ​ពិនិត្យ​ ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ធានាចំ​មុខ​សញ្ញា​ បែង​ប្រ​ភេទ​មុខ​សញ្ញា​ជាបន្ទាន់​ រៀប​ចំ​ អា​ទិភាព​ ដំណើរការ​​សាង​សង់​ជា​បន្ទាន់​។ ក្នុង​នោះ​ អា​ទិភាព​ដល់​គ្រួ​សារ​គោល​នយោ​បាយ​ អ្នក​មាន​សគុណ​ គ្រួ​សារ​ដែល​មាន​ដី​គ្រប់លក្ខណះ​តាម​ការ​​កំ​ណត់​ពីការ​​សាង​សង់​ ជួស​ជុល​ផ្ទះ​នៅ​តាម​កម្ម​វិធី​។ បណ្តា​ករ​ណី​លំ​បាក​ បញ្ហា​ដី​ធ្លី​សម្រាប់​សាង​សង់​ត្រូវ​តាម​ដាន​យ៉ាង​ដិតដល់​ បង្ក​លក្ខ​ណៈ​ងាយ​ស្រួល​​សម្រាប់​ឧប​ត្ថម្ភ​ប្រ​ជា​ជន​ ប្រ​សិ​នមាន​បញ្ហា​ណាមួយ​កើត​ឡើង​ ត្រូវ​រាយ​ការ​ណ៍ជូន​ស្ថាប័ន​មាន​សម​ត្ថ​កិច្ច​ដើម្បី​ដោះ​ស្រាយឱ្យ​ដាច់​ស្រឡះ។

បណ្តាសមមិត្តថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត បណ្តាសមមិត្តក្នុងគណៈអចិន្ត្រៃយ៍បក្សខេត្តសុកត្រាំងនិងតំណាងបណ្តាធនាគារពាណិជ្ជកម្មថតរូបអនុស្សាវរីយ៍ជាមួយអង្គភាពរណសិសរ្សមាតុភូមិវៀតណាមបណ្តាខេត្ត ទីរួមខេត្ត ទីក្រុង។
បណ្តាសមមិត្តថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត បណ្តាសមមិត្តក្នុងគណៈអចិន្ត្រៃយ៍បក្សខេត្តសុកត្រាំងនិងតំណាងបណ្តាធនាគារពាណិជ្ជកម្មថតរូបអនុស្សាវរីយ៍ជាមួយអង្គភាពរណសិសរ្សមាតុភូមិវៀតណាមបណ្តាខេត្ត ទីរួមខេត្ត ទីក្រុង។

នៅ​ថ្នាក់​ឃុំ​ លេខា​បក្ស​ខេត្ត​ បាន​ស្នើ​ថា​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​តាម​ដានយ៉ាង​ដិតដល់​នូវ​គ្រួ​សារ​នីមួយ​ៗ​ដែល​បាន​ទទួល​​ឧប​ត្ថម្ភ​ផ្ទះ​នៅ​។ កសាង​ផែន​ការ​ប្រ​មូល​ផ្តុំ​គ្រួ​សារ​ឱ្យ​ចូល​រួម​ក្នុង​ការ​សាង​សង់​ផ្ទះ​ ចាត់​កង​កម្លាំង​ឧប​ត្ថម្ភ​ រៀប​ចំ​ផែន​ការ​លម្អិត​អំ​ពី​ដំណើរ​ការ​សាង​សង់​ដល់​គ្រួ​សារ​នីមួយ​ៗ​ ដើម្បី​ធានាបាន​នូវ​ផែន​ការ​ដែល​បាន​ដាក់​ចេញ​។ មន្ទីរ​ពល​កម្ម​-យុទ្ធ​ជន​ពិ​ការ​និង​សង្គម ​ជាអធិ​បតី​ សហកា​រ​ជាមួយ​​ផ្នែក​ដែល​ទាក់​ទិនក្នុង​ការ​ពិនិត្យ​ រាយការ​ណ៍​អំ​ពី​បញ្ជី​រាយនាមមុខ​សញ្ញា​ដែល​គ្រប់​លក្ខ​ណៈ​សាង​សង់​ ជួស​ជុល​ផ្ទះ​នៅ​ចំ​ណុះ​កម្ម​វិធី​ ដើម្បី​ស្នើ​សុំ​ការ​​បែង​ប្រ​ភព​ថវិកាត្រូវ​តាម​​ការ​កំ​ណត់​ ធានាត្រូវមុខ​សញ្ញា​។ គណៈ​កម្មា​ធិការ​​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​និង​អង្គ​ការ​​នយោ​បាយ​-សង្គម​គ្រប់​ថ្នាក់​ បន្ត​ការ​​ឃោ​សនាលើកកម្ពស់​ការ​យល់​ដឹង​របស់​កម្មា​ភិបាល​ បក្ខ​ជន​ សមាជិក​និង​ប្រ​ជា​ជន​ក្នុង​ការ​​អនុ​វត្ត​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​​ទ្រុឌទ្រោម​នៅ​លើភូមិ​ដ្ឋាន​ខេត្ត​។ ស្រាវ​ជ្រាវ​កៀរ​គរ​ប្រ​ភព​កម្លាំង​បន្ថែម​ទៀត​ ដើម្បី​ឧប​ត្ថម្ភ​ដល់​ការ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​​ទ្រុឌទ្រោម​នៅ​លើភូមិ​ដ្ឋាន​ខេត្ត​។

ជាមួយតម្រូវ​ការ​ភារកិច្ច​ជាបន្ទាន់​ លេខា​បក្ស​ខេត្ត​ បាន​ស្នើ​ដល់​សមាជិក​គណៈ​ចង្អុល​ការ​ ពិសេស​ សម​មិត្ត​លេ​ខាប​ក្សស្រុក​ ទីរួម​ខេត្ត​ ទីក្រុង​ត្រូវ​ម្ចាស់​ការ ផ្សព្វ​ផ្សា​យអនុ​វត្ត​ភារកិច្ច​ជាបន្ទាន់​ បន្ត​ពង្រីក​ស្មារ​តី​សាម​គ្គី​ រួម​កម្លាំង​ ឯក​ភាព​ អនុ​វត្ត​សម្រេច​ល្អ​​ភារកិច្ច​ដែល​បាន​ប្រ​គល់​។

ក្នុងឱកាស​នេះ​ បណ្តា​សម​មិត្ត​ថ្នាក់​ដឹក​នាំ​ខេត្ត​និង​តំ​ណាង​ថ្នាក់ដឹក​នាំ​ធនាគារ​ពាណិ​ជ្ជកម្ម​​ បាន​ជូន​តារា​ង​និមិត្ត​​រូប​ថវិកា​ឧប​ត្ថម្ភ​សង់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​​ទ្រុឌទ្រោម​ដល់​បណ្តា​ស្រុក​ ទីរួម​ខេត្ត​ ទីក្រុង​នៅ​លើភូមិ​ដ្ឋាន​ខេត្ត​៕

ហាយ​ហា-លីហាន់​