ឡុងភូប្រុងប្រៀបជាស្រេចឱ្យពិធីប្រឡងបញ្ចប់វិទ្យាល័យជាតិឆ្នាំ២០២៥

04:52, 19/06/2025

ខណៈពេលនេះជាដំណាក់កាលប្រញឹកដើម្បីបណ្តាសាលាវិទ្យាល័យលើភូមិដ្ឋានស្រុកឡុងភូ​រំលឹកមេរៀនឱ្យសិស្សពង្រឹងចំណេះវិជ្ជានិងលត់ដំលទ្ធភាពធ្វើមេរៀន។

នៅ​តែ​១​សប្តាហ៍​ទៀត​និង​ប្រ​ព្រឹត្ត​ឡើង​ពិធី​ប្រឡង​បញ្ចប់​វិទ្យាល័យ​ជាតិ​ឆ្នាំ២០២៥។ ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង បណ្តា​សាលា​វិទ្យាល័យ​លើ​ភូមិដ្ឋាន​ស្រុក​ឡុង​ភូ​ប្រ​ញាប់​ប្រ​ញាល់​រំ​លឹក​មេ​រៀន​ឱ្យ​សិស្ស​ពង្រឹង​ចំ​ណេះ​វិជ្ជា​និង​លត់​ដំ​លទ្ធភាព​ធ្វើ​មេ​រៀន។ ឆ្នាំ​នេះ​ស្រុក​ឡុង​ភូ​ចាត់​តាំង​៤​កន្លែង​ប្រ​ឡង​រួម​មាន៖ សា​លា​វិទ្យា​ល័យ​លឿង​ឌិញ​គួ​ សា​លា​វិទ្យា​ល័យ​ដាយ​ង៉ាយ សា​លា​អនុវិទ្យា​ល័យ​និង​វិទ្យា​ល័យ​តឹង​ថាញ់​និង​សាលា​អនុវិទ្យា​ល័យ​និង​វិទ្យាល័យ​យឿង​គី​ហ៊ីប ​មាន​បេក្ខ​សិស្ស​ចុះ​ឈ្មោះ​ប្រ​ឡង​ចំ​នួន​៩២៧​រូប។ លោក​គ្រូ​ដាំង​ថាញ់​ផុង​ចាង​ហ្វាងសា​លា​អនុវិទ្យា​ល័យ​និង​វិទ្យា​ល័យ​តឹង​ថាញ់ឱ្យ​ដឹង៖ ឆ្នាំ​២០២៥​បណ្តា​បេក្ខ​សិស្ស​និង​បាន​ប្រ​ឡង​៤​វិញ្ញា​សារ​រួម​មាន​២​វិញ្ញា​សា​ចាំ​បាច់ (អក្សរសាស្រ្ត​និង​គណិត​វិទ្យា) និង​២​វិញ្ញា​សា​ជម្រើស (ក្នុង​ចំ​នួន​បណ្តា​វិញ្ញសា​រួម​មាន​អង់​គ្លេស ប្រ​វត្តិ​សាស្រ្ត រូប​វិទ្យា គីមី​វិទ្យា​ជីវវិទ្យា ភូមិវិទ្យា អប់​រំ​សេដ្ឋ​កិច្ច​និង​ក្រឹត្យ​ច្បាប់ កំ​ព្យូ​ទ័រ​បចេ្ចក​វិជ្ជា​និង​បចេ្ចក​វិជ្ជា​កសិកម្ម។ ប្អូន​ង្វៀង​ទ្រីវ​ភូ​ សិស្ស​ថ្នាក់​ទី​១២A១ សាលា​អនុវិទ្យាល័យ​និង​វិទ្យាល័យ​តឹង​ថាញ់​និយាយ៖ មុន​នេះ​ប្អូន​ធ្វើ​លំ​ហាត់​មួយ​ថ្ងៃ​៣​មេ​រៀន។ ឯខណៈ​ពេល​នេះ ប្អូន​ធ្វើ​លំ​ហាត់​ច្រើន​ជាង កើន​ឡើង​ទ្វេរ​ដង​ព្រោះ​ប្អូន​នៅ​ទុក​ពេល​រំ​លឹក​មេ​រៀន​ទៀត។

ម៉ោង​រំ​លឹក​មេរៀន​ពង្រឹង​ចំណេះ​វិជ្ជា​ឱ្យ​សិស្ស​ថ្នាក់​ទី​១២​សា​លា​វិទ្យាល័យ​លឿង​ឌិញ​គួ។
ពិធី​ប្រ​ឡង​ឆ្នាំ​នេះ​មាន​ច្រើន​ចំ​ណុច​ថ្មី​ ទម្រង់​ប្រ​ធាន​បទ​ផ្តោត​ក្នុង​ការ​វាយ​តម្លៃ​លទ្ធភាព​​បង្កើន​សំណូម​ពរ​អនុវត្ត​ចំណេះ​វិជ្ជា​ជាក់​ស្តែង។ គ្រូ​បង្រៀន​រំ​លឹក​សិស្ស​ត្រូវ​បែង​រយៈ​ពេល​អាន​ប្រ​ធាន​បទ​ធ្វើ​មេ​រៀនឱ្យ​សម​ស្រប។ លោក​គ្រូ​ឡឹម​មិញ​ភុក ចាង​ហ្វាង​សាលា​វិទ្យា​ល័យ​លឿង​ឌិញ​គួក្រើន​រំ​លឹក​ ដំណាក់​កាល​នេះ​ជា​ដំ​ណាក់​កាល​បន្ទាន់​រយៈ​ពេល​យ៉ាង​មាន​តម្លៃ​ទើប​ប្អូន​ៗ​ត្រូវ​ជម្រើស​ឱ្យ​សម​ស្រប។ ការ​ធ្វើ​លំ​ហាត់​មេ​រៀន​គឺ​យ៉ាង​សំ​ខាន់​បំ​ផុត ក្រោយ​មក​ប្អូន​ៗ​ពិនិត្យ​មក​វិញ​ចំ​ណេះ​វិជ្ជា​របស់​ខ្លួន​ឃើញ​ឆ្លក​ទី​ណា​ត្រូវ​បំ​ពេញ​ត្រង់​នោះ។
ទិដ្ឋភាព​ប្អូន​ៗ​សិស្ស​សាលា​អនុ​វិទ្យាល័យ​និង​វិទ្យាល័យ​តឹង​ថាញ់​កំ​ពុង​រំ​លឹក​មេ​រៀន។
នៅ​បណ្តា​សា​លា​វិទ្យា​ល័យ​លើ​ភូមិដ្ឋាន​ស្រុក​ឡុង​ភូ​កំ​ពុង​សកម្ម​រំ​លឹក​មេរៀន​ ធ្វើ​លំ​ហាត់​នៅ​បណ្តា​វិញ្ញា​សា សិស្ស​ចុះ​ឈ្មោះ​ប្រ​ឡង​ជម្រើស។ អា​ណា​ព្យា​បាល​សិស្ស​រួម​ដំ​ណើរ​និង​បង្ក​លក្ខណៈល្អ​បំ​ផុត​ដើម្បី​ប្អូន​ៗ​រំ​លឹក​មេ​រៀន។ ក្រៅ​ពី​ចំ​ណេះ​វិជ្ជា ​ច្រើនគ្រួ​សារ​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​ដល់​សុខ​ភាព​កម្លាំង​ពលំ​រក្សា​ស្មារតី​លំ​នឹង​និង​វិជ្ជមាន​ឱ្យ​ប្អូន​ៗ​មុន​ពេល​ឈាន​ចូល​ពិធី​ប្រ​ឡង​ក្នុងពេលខាង​មុខ

ចន្ថា