គំរូគ្រូបង្រៀនអស់ពីចិត្តនឹងរបរ

Thanh Vàng 17:14, 23/06/2025

ជាទី​ផ្តល់នូវក្តីស្រឡាញ់ ជួយដល់គ្រូនិងសិស្សសម្រេចនូវក្តីប្រាថ្នា សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកត្រឹងដេ ស្រុកត្រឹងដេ(សុកត្រាំង) ជាមួយក្តីមោទនៈដែលទទួលបានលទ្ធផលគួរឱ្យគាប់ប្រសើរ បណ្តាគំរូរបស់លោកគ្រូ អ្នកគ្រូបានបណ្តុះបណ្តាលធនធានមនុស្សទាំងយប់ទាំងថ្ងៃ។ ក្នុងនោះ មានលោកគ្រូត្រឹងថាច់បាំង គ្រូបង្រៀនវ័យក្មេងអស់ពីចិត្តជាមួយបុព្វហេតុបណ្តុះបណ្តាលធនធានមនុស្ស។

ត្រឹងថាច់បាំង-គំរូគ្រូបង្រៀនវ័យក្មេងអស់ពីចិត្ត ច្នៃប្រឌិត។
ត្រឹងថាច់បាំង-គំរូគ្រូបង្រៀនវ័យក្មេងអស់ពីចិត្ត ច្នៃប្រឌិត។

ទោះ​បីប្រ​កបរបរ​គ្រូបង្រៀន​នៅ​ខ្ចីក្តី​ប៉ុន្តែ​លោក​គ្រូត្រឹង​ថា​ច់បាំង​ក៏​មាន​ស្នាដៃ​យ៉ាង​ច្រើន​ដូច​ គ្រូបង្រៀន​ប្រ​ចាំថ្នាក់​ពូកែថ្នាក់​ខេត្ត​ គ្រូបង្រៀន​ពូកែថ្នាក់​ខេត្ត​ យុទ្ធជន​ប្រ​ឡងប្រ​ណាំង​មូល​ដ្ឋាន​ដោយ​ការ​ច្នៃ​ប្រ​ឌិតបាន​ក្រុម​ប្រឹក្សាគ្រប់​ថ្នាក់​វាយ​តម្លៃ​ខ្ពស់​។ សំ​ណេះ​សំ​ណាល​ជាមួយ​យើង​ខ្ញុំ​ លោក​គ្រូត្រឹង​ថា​ច់បាំង​បាន​ឱ្យ​ដឹង​៖ ក្រោយ​ពីបញ្ចប់​ថ្នាក់​មហាវិទ្យា​ល័យ​គរុកោស​ល្យជីវវិទ្យា​នៃ​សាលា​មហាវិទ្យា​ល័យ​បាក​លីវឆ្នាំ២០១២ ខ្ញុំ​បាន​បញ្ជូន​មក​ បង្រៀន​នៅ​សាលា​អនុ​វិទ្យា​ល័យ​យ៉ាហ្វា១ បង្រៀន​បាន​៨ឆ្នាំខ្ញុំ​ក៏​បាន​បញ្ជូន​មក​បង្រៀន​នៅ​សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិកត្រឹង​ដេរហូត​មក​ដល់​សព្វ​ថ្ងៃ​។ ជាមួយ​ស្មារតីអស់​ពីចិត្ត​​​ ជក់​អា​រម្មណ៍​និង​ស្រឡាញ់របរ​គ្រូបង្រៀន​តាំង​ពីតូច​ លោក​គ្រូថា​ច់បាំង​មិន​បង្អង់​លត់ដំចរិយាសម្បត្តិ​ ស្រាវ​ជ្រាវ​ រៀន​សូត្រលើក​កម្ពស់​វិជ្ជាជីវៈ​ជំនាញ រហ័ស​រហួន​ផ្លាស់​ថ្មីវិធី​សាស្រ្ត​បង្ហាត់​បង្រៀន​សម​ស្រប​ជាមួយ​សិស្សនិង​ផ្នែក​អប់​រំក្នុង​សម័យ​ទំ​នើប​។ ដើម្បី​ប្អូន​ៗសិស្សានុសិស្សចូល​ចិត្ត​និង​ក្រេប​ជញ្ជក់​ចំ​ណេះ​ដឹង​ថ្មី ក្នុង​ការ​បង្ហាត់​បង្រៀន​ខ្ញុំ​តែង​បង្រៀន​ដោយ​បញ្ចាំង​​រូប​ភាព​ ​ពាក់​ពន្ធដល់​មេរៀន​ ពិសេស​គឺដាក់​សំ​ណួរមេរៀន​សម្រាប់​ប្អូន​ៗ​​ពិគ្រោះ​ជាក្រុម​-លោក​គ្រូថា​ច់បាំង​បាន​ឱ្យ​ដឹង​ដូច្នេះ​។ ទន្ទឹម​នោះ​ សកម្ម​ស្រាវ​ជ្រាវ​ អនុ​វត្ត​វិធី​សាស្រ្ត​បង្រៀន​ថ្មី លោក​គ្រូនៅ​ទាំង​ស្នើ​ច្រើន​ច្នៃ​ប្រ​ឌិតមាន​ប្រ​សិទ្ធភាព​ក្នុង​មុខជំនាញដូច​ ច្នៃ​ប្រ​ឌិត “លើក​កម្ពស់​ប្រ​សិទ្ធភាព​រៀន​សូត្រតាម​ការ​ចាត់​តាំង​សកម្ម​ភាព​ចាប់​ផ្តើម​និង​ហ្វឹក​ហាត់​ក្នុង​ការ​បង្ហាត់​បង្រៀន​វិញ្ញាសាជីវវិទ្យា​ទី៩ ឆ្លង​តាម​ការ​អនុ​វត្ត​បង្ក​បរិយា​កាស​រៀន​សូត្រយ៉ាង​ពុះ​ពោរ បង្ក​បរិស្ថាន​ងាយ​ស្រួល​ ដើម្បី​រៀន​សូត្រ​ខិតខំឆ្លង​ផុត​ការ​លំ​បាក​និង​ក្រេប​ជញ្ជក់​ចំ​ណេះ​វិជ្ជា​ងាយ​​ស្រួល​ ទន្ទឹម​នោះ​លទ្ធ​ផលរៀន​សូត្ររបស់​ប្អូន​ៗពីមួយ​ថ្ងៃ​កាន់​តែកើន​ឡើង​។ ពិសេស​ ឆ្នាំសិក្សា២០២៣-២០២៤ លោក​គ្រូនៅ​ទាំង​នាំយក​ស្នាដៃ​ជាច្រើន​ដល់​សាលា​ក្នុង​ពិធី​ប្រ​ឡងសិស្សពូកែវិញ្ញាសារ​ជីវវិទ្យា​ដែល​លោក​គ្រូចូល​រួម​បំ​ប៉នដូច​ រង្វាន់​មួយ​ចំ​នួន​ ២រង្វាន់​លេខ​​២ថ្នាក់​ស្រុក​ ១រង្វាន់​លេខ​២ថ្នាក់​ខេត្ត​និង​រង្វាន់​មេដាយ​ប្រាក់​ក្នុង​ពិធី​ប្រ​ឡង Violympic វិញ្ញាសាវិទ្យា​សាស្រ្ត​ធម្ម​ជាតិ​អា​ស្រ័យក្រុម​ហ៊ុន​ចំ​កាត់​ FPT ISចាត់​តាំង​។

ទន្ទឹម​នោះ​ ជាមួយ​សកម្ម​ភាព​ជំនាញ លោក​គ្រូបាំង​នៅ​ទាំង​ជាប្រ​ធាន​កង​ទទួល​បន្ទុក​ដ៏​រហ័ស​រហួន​ ច្នៃ​ប្រ​ឌិតក្នុង​ការ​ងារ​កង​និង​ការ​ចលនាកុមារ​ដូច​ចាត់​តាំង​បណ្តា​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​អត្ថ​ន័យ​ប្រ​វត្តិ​សាស្រ្ត​ទិវាបង្កើត​សម្ព័ន្ធយុវជន​កុម្មុយនិស្តហូជីមិញ ចាត់​តាំង​ពិធី​ប្រ​ឡង “និទាន​រឿង​តាម​សៀវភៅ​ពុម្ព” ពិធី​ប្រ​ឡង “ព្រួត​ដៃ​ការ​ពារបរិស្ថាន​” ដាំនិង​ថែទាំដើម​ឈើម្លប់ សួន​ផ្កាក្នុង​បរិវេណសាលា​។ល។ បំ​ផុស​ចលនាដាំបន្លែស្អាត​សម្រាប់​សាខាក​ង​នានា​។ សហការ​ជាមួយ​សមាគមកាក​បាទក្រហមស្រុក​ទទួល​ចិញ្ចឹម​សិស្សមួយ​រូប​ ចាប់​ពី​ខែមក​រាឆ្នាំ២០២៤-ខែមេសាឆ្នាំ២០២៥ជំនួយ​បាន​៥លាន​ដុងនិង​អង្ករ៨០គ.ក បំ​ផុស​ចលនាឧប​ត្ថម្ភ​ជន​រួម​ជាតិ​ភាគ​ខាង​ជើងជម្នះ​ទឹក​ជំនន់​ ជាមួយ​ថវិកា​ជាង​៤លាន​ដុង។ល។ ជាមួយ​សកម្ម​ភាព​ជាក់​ស្តែង​របស់​លោក​គ្រូបាំង​ជួយ​ការ​ងារ​កង​ ការ​ចលនាកុមារ​របស់​សាលា​តែង​សម្រេច​កិត្តិនាម​សហក​ង​ឆ្នើម​។

វាយ​តម្លៃ​ពីលោក​គ្រូត្រឹង​ថា​ច់បាំង​ លោក​គ្រូត្រឹង​សុង-ចាងហ្វាងសាលា​បាន​ឱ្យ​ដឹង​៖ ក្នុង​ការ​ងារ​បង្ហាត់​បង្រៀន​លោក​គ្រូត្រឹង​ថា​ច់បាំង​តែង​ធ្វើគំ​រូ ទទួល​ខុស​ត្រូវ​ សកម្ម​ដោះ​ដូរចំ​ណេះ​ដឹង​និង​លើក​កម្ពស់​វិជ្ជាជីវៈ​ជំនាញ។ ស្តាប់​យោបល់​គប់វាល់​របស់​មិត្ត​រួម​អា​ជីព ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​អភិវឧ្ឍ​ទាំង​អស់​គ្នា​។ ក្រៅ​ពីនោះ​លោក​គ្រូនៅ​ទាំង​អស់​ពីចិត្ត​ ច្នៃ​ប្រ​ដិត​ក្នុង​ការ​ងារ​កង​និង​ការ​ចលនាកុមារ​។

ជាមួយ​ការ​គប់វាល់​សម្រាប់​បុព្វ​ហេតុប​ណ្តុះបណ្តា​លធនធាន​មនុស្សក្នុង​ពេល​កន្លង​ លោក​គ្រូបាន​គណៈ​ផ្នែក​នានា​ជូន​ប័ណ្ណ​សរ​សើរ​ កិត្តិនាម​។ ពិសេស​ឆ្នាំសិក្សា២០២២-២០២៣ លោក​គ្រូមាន​កិត្តិយស​បាន​ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ជូន​ប័ណ្ណ​សរ​សើរ​ពី “សម្រេច​ភារកិច្ច​ឆ្នើម​”។ សង្ឃឹមថា​ នេះ​ជាការ​លើក​ទឹក​ចិត្ត​ដើម្បី​លោក​គ្រូខិតខំជាង​ទៀត​ចំ​ពោះ​ការ​ងារ​បណ្តុះបណ្តា​លមនុស្សជក់​អា​រម្មណ៍​នឹង​របរ​គ្រូបង្រៀន​សម្រាប់​ក្តី​ប្រាថ្នាចំ​ណេះ​ដឹង ​ចំ​ពោះ​សិស្សានុ​សិស្សគ្រប់​ជំនាន់​ រួម​ចំ​ណែក​បណ្តុះបណ្តា​លសិស្សានុសិស្សសកម្ម​ ម្ចាស់​ការ​ ច្នៃ​ប្រ​ឌិត​ឆ្លើយតប​តម្រូវ​ការ​នៃ​សង្គម​ក្នុង​យុគ​សម័យ​ថ្មី ​យុគ​សម័យ​ឈាន​ឡើង​ដោយ​ខ្លួន​ឯងនិង​អភិវឌ្ឍ៕

ថា​ញ់វ៉ាង-សុផល