អនុវត្តល្អការងារថែទាំសុខភាពដំបូងជូនប្រជាជន

09:17, 11/06/2025

ការថែទាំសុខភាពជូនប្រជាជនជាភារកិច្ចដំបូង ដូច្នេះ កងជួរកម្មាភិបាល គ្រូពេទ្យ វេជ្ជបណ្ឌិត បុគ្គលិកដំណាក់សុខាភិបាលឃុំវៀងអាង ស្រុក ត្រឹងដេ (សុកត្រាំង) តែងអនុវត្តល្អនូវពាក្យប្រៀនប្រដៅរបស់អ៊ំ “គ្រូពេទ្យប្រៀបដូចជាម្តាយ” នាពេលកន្លង ទទួលបានការជឿទុកចិត្តរបស់ប្រជាជនដែលមកពិនិត្យព្យាបាលជំងឺ។

កម្មាភិបាលដំណាក់សុខាភិបាលឃុំវៀងអាង ពិនិត្យជំងឺឱ្យប្រជាជន។
កម្មាភិបាលដំណាក់សុខាភិបាលឃុំវៀងអាង ពិនិត្យជំងឺឱ្យប្រជាជន។

តាម​គ្រូ​ពេទ្យ​ឡឹម​ផល្លា​-ប្រ​ធាន​ដំណាក់​សុខា​ភិបាល​ឃុំ​វៀង​អាង វៀង​អា​ង​ជាឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៩០% ក្រៅ​ពី​វិនិ​យោគ​សម្ភារៈ​ បរិក្ខារ​ពេទ្យ​ កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ដំណាក់​សុខា​ភិបាល​ក៏​បាន​យក​ចិត្ត​ទុក​ដាក់។ បច្ចុប្បន្ន​ ដំណាក់​សុខា​ភិបាល​មាន​កម្មា​ភិបាល​និយោ​ជិត​ ចំ​នួន​៩​រូប​ដែល​បាន​ចាត់​ចែង​ការ​ងារ​ជាក់​ស្តែង សម​ស្រប​តាម​មុខ​ជំ​នាញ​ រួម​នឹង​អា​កប្ប​កិរិយា​បម្រើ​ដោយ​អស់​ពី​ចិត្ត​ជូន​អ្នក​ជំ​ងឺ។ រៀង​រាល់​ឆ្នាំ ដំ​ណាក់​សុខា​ភិបាល​ទទួល​ប្រ​ជា​ជន​ជាង​៣.០០០​រូប​មក​ពិនិត្យ​និង​ព្យា​បាល​ សំ​ខាន់​ជំ​ងឺ​ទូទៅ​ដូចៈ គ្រុន​ ក្អក​ លើស​ឈាម​ ឈឺ​សន្លាក់​ដៃ​ជើង​… មីង​ម៉ាយ​ធី​យង់ ភូមិ​ទីប​ញឹក​ ឃុំ​វៀង​អាង​ចែក​រំ​លែក៖ ដោយ​វ័យ​ចាស់​ រាង​កាយ​ចុក​ចាប់​ ពេល​ឈឺ​ម្តង​ៗ​ខ្ញុំ​ ទៅ​ដំណាក់​សុខា​ភិបាល​ដើម្បី​ពិនិត្យ​ រាល់​ពេល​ដែល​មក​ដំណាក់​សុខា​ភិបាល​ពិនិត្យ​ កង​ជួរ​គ្រូ​ពេទ្យ​ពិនិត្យ​យ៉ាង​អស់​ពីចិត្ត​ ពិគ្រោះ​យោបល់​ពី​ស្ថាន​ភាព​សុខ​ភាព​របស់​ខ្ញុំ​ ដូច្នេះ​ ខ្ញុំ​ស្ងប់​ចិត្ត​ពេល​មក​ពិនិត្យ​សុខ​ភាព​នៅ​ទីនេះ។ មីង​ស៊ើង​ធី​យ៉ឹង នៅ​ភូមិ​ជា​មួយ​គ្នា​ក៏​ទទួល​បាន​ការ​ណែ​នាំ​យ៉ាង​អស់​ពី​ចិត្ត​ពី​កង​ជួរ​គ្រូ​ពេទ្យ​ ដូច្នេះ​ហើយ​ មីង​មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ពេល​មក​ពិនិត្យ។ ក្រៅ​ពី​បម្រើ​ល្អ​ប្រ​ជា​ជន​ក្នុង​ការ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ ដំណាក់​សុខា​ភិបាល​ឃុំ​វៀង​អាង​នៅ​ទាំង​អនុ​វត្ត​ល្អ​បណ្តា​កម្ម​វិធី​ទិស​ដៅ​សុខា​ភិបាល​ជាតិ។ រៀង​រាល់​ឆ្នាំ មាន​កុមារ​ជិត​១០០% ក្នុង​វ័យ​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​គ្រប់​គ្រាន់​១០០%កុមារ​អា​យុ​ពី​៦​ខែ ៣៦​ខែ​បាន​ផឹក​វី​តា​មីន A ២​ដង/ឆ្នាំ។ ពិ​គ្រោះ​យោ​បល់​ជាតិ​បំ​ប៉ន​ ដូច្នេះ​ អត្រា​ខ្វះ​ជាតិ​បំ​ប៉ន​របស់​កុមារ​ក្នុង​ឃុំ​ថយ​ចុះ​យ៉ាង​ខ្លាំង។ ការ​ងារ​ថែ​ទាំ​សុខ​ភាព​ផែន​ការ​គ្រួ​សារ​បាន​យក​ចិត្ត​ទុក​ដាក់​ នា​រី​មាន​ផ្ទៃ​ពោះ​បាន​ពិនិត្យ​៤​ដង​ឡើង​ទៅ ក្នុង​៣​ដំ​ណាក់​កាល​និង​ចាក់​ថ្នាំ​បង្ការ​ឱ្យ​ទា​រក…។ ចាត់​តាំង​ពិនិត្យ​សុខ​ភាព​តាម​ការ​កំ​ណត់​ជូន​អ្នក​វ័យ​ចាស់​ដែល​មាន​អា​យុ​ពី​៨០​ឆ្នាំ​ឡើង​ទៅ​ ឆ្លង​តាម​នោះ​ ជួយ​អ្នក​វ័យ​ចាស់​ព្យា​បាល​ជំ​ងឺ​បាន​ទាន់​ពេល។ ទន្ទឹម​នឹង​នោះ​ ដំណាក់​សុខា​ភិបាល​ក៏​ផ្តោត​សំ​ខាន់​លើ​ការ​ឃោ​សនា​អំ​ពី​ការ​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​ដោយ​មាន​ទម្រង់​ជា​ច្រើន​ ឆ្លង​តាម​សារ​ព័ត៌មាន វិទ្យុ​ផ្សាយ​សំ​ឡេង​របស់​ឃុំ​ ការ​ប្រ​ជុំ​ក្រុម​ សុខា​ភិបាល​ភូមិ​… ខ្លឹម​សារ​សំ​ខាន់​អំ​ពី​ការ​បង្ការ​ ទប់ស្កាត់​បណ្តា​ជំ​ងឺ​ឆ្លង​ អនា​ម័យ​បរិស្ថាន​ សុវត្ថិ​ភាព​ម្ហូប​អា​ហារ… ឆ្លង​តាម​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​ពីការ​ថែទាំ​សុខ​ភាព។

គ្រូ​ពេទ្យ​ឡឹម​ផល្លា-ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​វៀង​អាង​ឱ្យ​ដឹង៖ កម្មា​ភិបាល​ពេទ្យ​ដំណាក់​សុខា​ភិបាល​តែង​ខិត​ខំ​បង្កើន​មុខ​វិជ្ជា​ជំ​នាញ​ លើក​កម្ពស់​ស្មារតី​នៃ​ក្រម​សីល​ធម៌​គ្រូ​ពេទ្យ​ អនុ​វត្ត​ល្អ​នូវ​ការ​ថែទាំ​អ្នក​ជំ​ងឺ​ ម្ល៉ោះ​ហើយ​ រៀង​រាល់​ឆ្នាំ ដំណាក់​សុខា​ភិបាល​តែង​សម្រេច​បាន​នូវ​លក្ខ​ឋាន​ ផែន​ការ​ដែល​បាន​ដាក់​ចេញ។ ដើម្បី​ការ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​កាន់​តែ​បាន​ល្អ​ជាង​ ដំណាក់​សុខា​ភិបាល​បន្ត​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​បង្ការ​ ទប់​ស្កាត់​ជំ​ងឺ​ អនុ​វត្ត​គ្រប់​គ្រាន់​នូវ​វិធាន​ការ​ត្រួត​ពិនិត្យ​ដើម្បី​ដោះ​ស្រាយ​បាន​ទាន់​ពេល​ មួយ​ជំ​ហាន​ម្តង​ៗ​លើក​កម្ពស់​គុណ​ភាព​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ សក្តិ​សម​ជា​មួយ​នឹង​ក្តី​សង្ឃឹម​និង​ការ​ជឿទុក​ចិត្ត​របស់​ប្រ​ជា​ជន​នា​ពេល​កន្លង៕

ថា​ញ់វ៉ាង​