![]() |
ពូដ្វងវ៉ាំងទឿង នៅភូមិពាងសំរឹទ្ធិ៍ ឃុំអាងហ៊ីប ស្រុកចូវថាញ់ ជាគំរូឆ្នើមក្នុងចលនាជំរុញការសិក្សា ជំរុញចំណេះដឹង កសាងសង្គមរៀនសូត្រនៅភូមិភាគ។ |
កាលពីមុន ពូទ្រឿងជាគ្រូបង្រៀនបង្ហាត់នៅកម្រិតវិទ្យាល័យ ដូច្នេះហើយ កូនទាំងពីរបានទទួលការអប់រំប្រកបដោយសុភាពរាបសា រៀនពូកែ។ បានឪពុកម្តាយយកចិត្តទុកដាក់ បង្កលក្ខណៈដ៏ល្អសម្រាប់រៀនសូត្រ កូនទាំងពីររបស់ពូមានកម្លាំងចិត្តបន្ថែមទៀតក្នុងការខិតខំនិងតែងតែទទួលបានកិត្តិនាមជាសិស្សពូកែគ្រប់ថ្នាក់របស់សាលាជំនាញង្វៀងធីមិញខាញ ទីក្រុងសុកត្រាំង។
ពូទឿងនិយាយ៖ ឃើញកូនៗរៀនពូកែ ប្តីប្រពន្ធខ្ញុំហាក់ដូចជាភ្លេចភាពនឿយហត់ ផ្ទុយមកវិញមានភាពរីករាយនិងសុភមង្គល។ ពិសេស ពេលដែលកូនៗប្រឡងជាប់បានចូលរៀនសាលាមហាវិទ្យាល័យ ខ្ញុំកាន់តែប្តេជ្ញាចិត្តថានឹងគិតអានឲ្យកូនៗដើម្បីពួកគេអាចស្ងប់ចិត្តរៀនសូត្របានល្អ មិនទុកឲ្យកូនខ្វះខាត។ តាំងពីនោះ ពូទឿងបានចំណាយប្រាក់ចំណូលភាគច្រើនទៅលើការសិក្សារបស់កូនៗ ពេលមិនគ្រប់បុលធនាគារនិងបុលប្រាក់ឧបត្ថម្ភរបស់សហជីព។ ឃើញឪពុកម្តាយហត់នឿយ មិនត្អូញត្អែរ តែលើកទឹកចិត្តកូនៗឲ្យខំជម្នះការលំបាកក្នុងការសិក្សា កូនៗរបស់ពូមានការយល់ដឹងខ្ពស់ក្នុងការសិក្សា ដើម្បីបានទទួលអាហារូបករណ៍របស់សាលា។ ឆ្នាំ២០១៦ ពេលដែលពូចូលនិវត្តន៍ កូនៗរបស់ពូស្វែងរកបានអារូបករណ៍ដើម្បីសិក្សាថ្នាក់អនុបណ្ឌិត បណ្ឌិតនៅបរទេស។ បច្ចុប្បន្ន កូនច្បងរបស់ពូទឿងបានបញ្ចប់ថ្នាក់អនុបណ្ឌិត ហើយកំពុងបង្រៀននៅសាលាមហាវិទ្យាល័យគឺវឡុង ខេត្តវិញឡុង ចំណែកកូនប្រុសពៅជាបណ្ឌិតកំពុងបំពេញការងារនៅប្រទេសអង់គ្លេស។ ពូទឿងចែករំលែក៖ តាំងពីរៀននៅវិទ្យាល័យ កូនចង់សិក្សា ចង់បានសៀវភៅអ្វីខ្ញុំក៏ទិញឲ្យកូនទាំងអស់។ ពិសេសគឺភាសាអង់គ្លេស ក្រៅពីសិក្សានៅសាលា ខ្ញុំក៏វិនិយោគឲ្យកូនសិក្សានៅមជ្ឈមណ្ឌល ហើយកូនៗទាំងអស់សុទ្ធតែលុះក្នុងដំបូន្មាន រៀនពូកែ។ ពេលកូនខ្ញុំរៀបចំចូលរៀនមហាវិទ្យាល័យ ខ្ញុំបានណែនាំកូនៗជ្រើសអាជីពឲ្យសក្តិសមនឹងសមត្ថភាពនិងយល់តាមការសម្រេចចិត្តរបស់កូន។ បន្ទាប់ពីបញ្ចប់មហាវិទ្យាល័យ កូនៗស្វែងរកអាហារូបករណ៍ដោយខ្លួនឯងសម្រាប់សិក្សាថ្នាក់អនុបណ្ឌិតនិងបណ្ឌិត។ កូនប្រុសពៅកំពុងសិក្សាថ្នាក់អនុបណ្ឌិត ស្រាវជ្រាវនិក្ខេបបទថ្នាក់បណ្ឌិតនៅបរទេសនិងបំពេញការងារនៅប្រទេសអង់គ្លេស។ ជោគជ័យរបស់កូនៗជាមោទនភាពបំផុតរបស់ប្តីប្រពន្ធខ្ញុំ។ លោកប៊ូយបាវក្វុក-អនុប្រធានគណៈកម្មាធិការប្រជាជនឃុំអាងហ៊ីប ស្រុកចូវថាញ់ឲ្យដឹង៖ នៅក្នុងភូមិពាងសំរឹទ្ធិ៍ នរណាក៏គោរពស្ងើចសរសើរចំពោះការប្តេជ្ញាចិត្តរបស់ពូដ្វងវ៉ាំងទឿងក្នុងការជម្នះការលំបាកដើម្បីចិញ្ចឹមកូនៗរៀនសូត្រ។ សព្វថ្ងៃ ពូទឿងបានមាមីងជឿទុកចិត្តជ្រើសធ្វើជាអ្នកមានប្រិយភាពក្នុងជនជាតិភាគតិចនិងគ្រួសារពូតែងតែជាគំរូភ្លឺស្វាងដើម្បីមាមីងក្នុងភូមិរៀនសូត្រនិងធ្វើតាម។
បច្ចុប្បន្ន ជីវភាពគ្រួសារពូទឿងស្ថេរភាព ផ្ទះធំទូលាយ ស្អាត រឹងមាំ។ ប្តីប្រពន្ធពិតជាសុភមង្គលដែលឃើញកូនៗមានអនាគតភ្លឺស្វាងស្ថិរភាព។ នេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងជាច្រើនឆ្នាំ ដើម្បីកសាងអនាគតរបស់កូនៗ៕
ដាលីន-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin