លើកកម្ពស់សមត្ថភាពអនុវត្តបច្ចេកវិទ្យាព័ត៌មាន-ទំនាក់ទំនងដល់អ្នកដែលបំពេញការងារជនជាតិ

21:48, 02/06/2025

ព្រឹកថ្ងៃទី២ មិថុនា នៅមជ្ឈមណ្ឌលវប្បធម៌និងសន្និបាតខេត្តសុកត្រាំង មន្ទីរជនជាតិនិងសាសនា បានសហការជាមួយក្រុមហ៊ុនភាគហ៊ុនគៀង​តាវ​ញឹកតឹម ចាត់តាំងសន្និបាតហ្វឹកហាត់លើកកម្ពស់សមត្ថភាពអនុវត្តបច្ចេកវិទ្យាព័ត៌មាន-ទំនាក់ទំនងដល់អ្នកដែលបំពេញការងារជនជាតិពីខេត្តដល់ថ្នាក់មូលដ្ឋាន។ អញ្ជើញចូលរួមមានសមមិត្តថាច់ធីគេរិន្ទ-នាយករងមន្ទីរជនជាតិនិងសាសនា។

ទិដ្ឋភាពសន្និបាតហ្វឹកហាត់លើកកម្ពស់អនុវត្តបច្ចេកវិទ្យាព័ត៌មាន-ទំនាក់ទំនងដល់អ្នកដែលបំពេញការងារជនជាតិ។
ទិដ្ឋភាពសន្និបាតហ្វឹកហាត់លើកកម្ពស់អនុវត្តបច្ចេកវិទ្យាព័ត៌មាន-ទំនាក់ទំនងដល់អ្នកដែលបំពេញការងារជនជាតិ។

ចូល​រួម​ថ្នាក់​ហ្វឹក​ហាត់​មាន​​កម្មាភិបាល​ និយោជិត​ពីមន្ទីរ​ គណៈ​ផ្នែក​ខេត្ត​ គណៈចាង​ហ្វាង​​សាលា​ជន​ជាតិ​អន្តេវាសិក​និង​ទទួល​បន្ទុក​វប្បធម៌​-​សង្គម​ក្នុង​ឃុំ​ សង្កាត់ ​ទីរួម​ស្រុកចំនួន​៤០​រូប​។ ​ក្នុង​សន្និបាត​បាន​ផ្សព្វ​ផ្សាយ​ប្រ​ធាន​បទ​ចំនួន​៣ ​រួម​មាន៖​ ជំនាញ​និង​យុទ្ធ​សាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍ​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ឌីជីថល ​ជំនាញ​ក្នុង​ការ​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌មាន​​គ្រប់​គ្រង​រដ្ឋ​និង​អនុវត្ត​ការ​ប្រើ​ប្រាស់​កម្ម​វិធី​បញ្ញា​សិប្បនិម្មិត​ក្នុង​ការ​ងារ​ ធានា​សុវត្ថិភាព​ព័ត៌មាន​ក្នុង​ការ​ផ្លាស់​ប្តូរ​ឌីជីថល។​ អា​ស្រ័យ​ហេតុ​នេះ​ ជួយ​តំ​ណាង​ទាំង​ឡាយ​បំ​ប៉ន ​បន្ថែម​ចំណេះ​ដឹង​និង​លើក​កម្ពស់​សមត្ថ​ភាព​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌មាន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​ការ​ងារ​ជន​ជាតិ​ប្រកប​ដោយ​ប្រសិទ្ធភាព​។

សន្និបាត​បាន​ចាត់​តាំង​​ក្នុង​រយៈ​ពេល​២​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី២​-៣ ខែមិថុនា ​ឆ្នាំ២០២៥។សកម្ម​ភាព​នេះ​ដើម្បី​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធភាព​​គម្រោង​ “បង្កើន​ការ​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌មាន​ ជួយ​ជន​ជាតិ​ភាគ​តិច​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​និង​ធា​នា​សន្តិសុខ​សណ្តាប់​ធ្នាប់​តំបន់​ជន​ជាតិ​ភាគ​តិច​វៀត​ណាម​ ដំណាក់​កាល​២០២០​-​២០២៥” ​នៅ​លើ​ភូមិ​ដ្ឋាន​ខេត្ត​សុក​ត្រាំង៕

ហុង​ទើ​-​លីហាន់​