ប្រសិទ្ធភាពពីការចលនារៀនសូត្រ ធ្វើតាមគំរូអ៊ំ

THANH VÀNG 12:35, 23/06/2025

ប៉ុន្មានឆ្នាំកន្លង ការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញលើភូមិដ្ឋានឃុំវៀងប៊ិញ ស្រុកត្រឹងដេ (សុកត្រាំង) បានគណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជនគ្រប់ជាន់ថ្នាក់ចាត់តាំងផ្សព្វផ្សាយអនុវត្តជាប្រចាំនិងបន្តបន្ទាប់។ ទន្ទឹមនោះ លេចឡើងទម្រង់ល្អៗ បុគ្គលឆ្នើមជាច្រើនដែលអនុវត្តតាមគំរូ រួមចំណែកអនុវត្តសម្រេចជោគជ័យបណ្តាទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។

តាម​សម​មិត្ត​យឿងធីហុង​ញុង-ប្រ​ធាន​សមា​គមនា​រីឃុំ​វៀង​ប៊ិ​ញ ដើម្បី​អនុ​វត្ត​ល្អ​ការ​ចលនា​ជំ​រុញ​រៀន​សូត្រ​និង​អនុ​វត្ត​តាម​សតិ​អា​រម្ម​ណ៍ សីល​ធម៌​ ឥរិយា​បថហូជីមិញ​ ពេល​កន្លង​ សមា​គមនា​រីឃុំ​វៀង​ប៊ិ​ញសកម្ម​ផ្សព្វ​ផ្សា​យក​សាង​ផែន​ការ​តាម​ប្រ​ធាន​បទរាល់​ឆ្នាំ ផ្សា​រភ្ជាប់​បណ្តា​កម្ម​វិធី​ ការ​ងារ​សមា​គម បំ​ផុត​គឺ​ផ្សព្វ​ផ្សា​យទម្រង់​ជាច្រើន​ ការ​ងារ​ធ្វើ​តាម​អ៊ំ​យ៉ាង​សម្បូរ​បែប​ក្នុង​កម្មា​ភិបាល​ សមា​ជិកា។ ឆ្នាំ២០២៤ គណៈ​ប្រ​តិបត្តិ​ការ​សមា​គមអនុ​វត្ត​ល្អ​ការ​ងារ​ឃោ​សនា​ផ្សព្វ​ផ្សា​យដល់​សាខា​សមា​គមនា​រីទាំង​១០០%ដើម្បី​អនុ​វត្ត​ល្អ​ការ​ងារ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ “កសាង​នា​រីសុក​ត្រាំង​មេត្តា​ធម៌​ ជឿងជាក់​ ច្នៃ​ប្រ​ឌិត​” ជាមួយ​លក្ខ​ឋាន​ “មា​នបញ្ញា​ មា​នសីល​ធម៌​ មា​នសុខ​ភាព​ មា​នការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ខ្លួន​ឯង​ គ្រួ​សារ​ ​សង្គម​និង​ប្រ​ទេស​ជាតិ​” ផ្សា​រភ្ជាប់​នឹង​ការ​ជំ​រុញ​រៀន​សូត្រ​ ធ្វើ​តាម​សតិ​អា​រម្ម​ណ៍ សីល​ធម៌​ ឥរិយា​បថហូជីមិញ​និង​លត់ដំ​ចរិយា​សម្បត្តិ​ចំ​នួន​៤ “ជឿជាក់​ សុភា​ព​ ស្មោះ​ត្រង់​ ប៉ិន​ប្រ​សប់​” ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ “ពូកែ​ការ​ងារ​ដ្ឋ ប៉ិន​ប្រ​សប់​ការ​ងារ​ផ្ទះ​” ។ ទន្ទឹម​នោះ​ កសាង​និង​រក្សា​បណ្តា​ទម្រង់​ក្រុម​នា​រីក​សាង​គ្រួ​សារ​គ្មា​ន​៥យ៉ាង​៣ប្រ​ការ​ស្អាត​ ច្នៃ​សម្រាមទៅ​ជាប្រាក់​ ក្រុម​នា​រីការ​ពារ​បរិស្ថាន​បៃតង​-ជ្រះ​-ស្អាត​។ ចលនា​សមា​ជិកាអនុ​វត្ត​ “ដងផ្លូវ​ផ្កា​” នៅ​ភូមិ​ដាវវៀង​ ដោយ​មា​នប្រ​វែង​៥០០ម៉ែ​ត្រ “ដងផ្លូវ​ស្វ័យ​គ្រប់​គ្រង​” ដោយ​មា​នប្រ​វែង​១.០០០ម៉ែ​ត្រ។ល។ កសាង​ទម្រង់​សេដ្ឋ​កិច្ច​មា​នប្រ​សិ​ទ្ធភាព​ជាច្រើន​ដូច​ ក្រុម​សហកា​រ​ចិញ្ចឹម​គោសាច់ ក្រុម​ដាំ​បន្លែ​។ល។ ពីទង្វើជាក់​ស្តែងសមា​គមនា​រីឃុំ​បាន​រួម​ចំ​ណែក​ជាមួយ​បក្ខ​ភាគ​ឃុំ​អនុ​វត្ត​សម្រេច​បណ្តា​ល​ក្ខឋាន​ជន​បទ​ថ្មី​របស់​ភូមិ​ភាគ​។

កម្មាភិបាលសមាគមនារីឃុំវៀប៊ិញ ស្រុកត្រងដេ(សុកត្រាំង) ចុះទៅផ្សព្វផ្សាយចលនាសមាជិកាអនុវត្តទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាព។
កម្មាភិបាលសមាគមនារីឃុំវៀប៊ិញ ស្រុកត្រឹងដេ(សុកត្រាំង) ចុះទៅចលនាសមាជិកាអនុវត្តទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាព។

ទន្ទឹម​នោះ​ បណ្តា​ទម្រង់​ របៀប​ធ្វើ​សម្បូរ​បែប​ ប្រ​កិត​នឹង​ភាព​ជាក់​ស្តែងនៅ​ភូមិ​ភាគ​នៃ​សមូហ​ភាព​គឺ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​អ៊ំ​បាន​លេច​ឡើង​គំ​រូ​ដូច​ ពូឡឹម​ស៊ូ​ន ប្រ​ធាន​សាខា​សមា​គមក​សិករ​ភូមិ​ឡាវ​យេន ឃុំ​វៀង​ប៊ិ​ញ។ ពូស៊ូ​នបាន​ឱ្យ​ដឹង​៖ ពេល​កន្លង​ អនុ​វត្ត​សេចក្តី​សម្រេច​លេខ​០១- KL/TW ចុះ​ថ្ងៃ​១៨ឧសភា​ ឆ្នាំ២០២១របស់​ការិយាល័យ​នយោ​បាយ​ស្តីពី​បន្ត​អនុ​វត្ត​បទបញ្ជា​លេខ​០៥- CT/TW ចុះ​ថ្ងៃ​១៥ឧសភា​ ឆ្នាំ២០១៦របស់​ការិយាល័យ​នយោ​បាយ​នីតិកាល​ទី១២ “ស្តីពី​ជំ​រុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្ម​ណ៍ សីល​ធម៌​ ឥរិយា​បថហូជីមិញ​” ខ្ញុំ​ចលនា​សមា​ជិក កសិករ​គប់​វាល់ជាង​២០០លាន​ដុង សម្រាប់​កសាង​ស្ពាន​ចំ​នួន​៣នៅ​ជន​បទ​ ជួស​ជុល​ដងផ្លូវ​និង​ដាំ​ដើម​ឈើ​ជាម្លប់​ទាំង​សង​ខាង​ផ្លូវ​ជន​បទ​ រួម​ចំ​ណែក​បង្ក​ទិដ្ឋ​ភាព​កាន់​តែបៃតង​-ជ្រះ​-ស្អាត​នៅ​តំ​បន់​ជន​បទ​។ ចំ​ណែក​បង​ដាវហ្វាង​ទ្វឹង​ នៅ​ភូមិ​ដាវវៀង​ ឃុំ​វៀង​ប៊ិ​ញបាន​ឱ្យ​ដឹង​៖ សកម្ម​ចូល​រួម​កាច​លនា​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្ម​ណ៍ សីល​ធម៌​ ឥរិយា​បថហូជីមិញ​ រាល់​ឆ្នាំខ្ញុំ​ចលនា​ប្រ​ជា​ជន​បាន​អា​វខោ​ចំ​នួន​ប្រ​ហែល​៦០០បន្លាស់​និង​កង់​ប្រ​មៀលជាង​៣០​​និង​អំ​ណោយ​រាប់​រយ​ចំ​ណែក​រួម​មា​នអង្ករ​ ទេយ្យ​វត្ថុ​ដើម្បី​ជំ​នួយ​មា​មីង​ដែល​មា​នជីវភាព​លំ​បាក​។ ឆ្នាំ២០២៤ ខ្ញុំ​ទិញ​រ​ថយ​ន្តសង្រ្គោះសប្បុរ​ស​ធម៌​មួយគ្រឿង​ដើម្បី​ជួយ​ដឹក​ប្រ​ជា​ជន​ទៅ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​បាន​ទាន់​ពេល​ ដោយ​ថវិកា​ចលនា​ពីសប្បុរ​ស​ជន​ចំ​ណែក​ខ្ញុំ​បាន​គប់​វាល់ជាង​១០០លាន​ដុង។ ក្រៅ​ពីនោះ​ ចលនា​សប្បុរ​ស​ជន​ អា​ជីវកម្ម​កសាង​សំ​ណង់​អគ្គិ​សនីអុជ​បំ​ភ្លឺ​ភូមិ​ស្រុក​ដោយ​មា​នប្រ​វែង​១គ.ម ដាំ​ដើម​ឈើ​ជាម្លប់​ជាង​៥០០ដើម​ជាមួយ​ថវិកា​៧០លាន​ដុង រួម​ចំ​ណែក​ជាមួយ​រដ្ឋ​អំ​ណាច​អនុ​វត្ត​សម្រេច​បណ្តា​ទិសដៅ​កសាង​ជន​បទ​ថ្មី​។

បងដាវហ្វាងទ្វឹង(ខាងស្តាំ) គំរូឆ្នើមក្នុងការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។
បងដាវហ្វាងទ្វឹង(ខាងស្តាំ) គំរូឆ្នើមក្នុងការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។

អា​ចនិយាយ​បាន​ថា​ បណ្តា​ទម្រង់​ គំ​រូ​ជឿន​លឿន​ក្នុង​ការៀនសូត្រ​និង​ធ្វើ​តាម​អ៊ំ​បង្ក​ការ​វិវត្ត​ន៍យ៉ាង​សកម្ម​ពីការ​យល់​ដឹង​ ចរិយា​សម្បត្តិ​ សីល​ធម៌​ផ្នត់​រស់​នៅ​នៃ​កម្មា​ភិបាលបក្ខ​ជន​និង​ប្រ​ជា​ជន​គ្រប់​ជាន់​ថ្នា​ក់​ក្នុង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​នៅ​ភូមិ​ភាគ​។ ដើម្បី​ពង្រីក​លទ្ធ​ផល​ដែល​សម្រេច​បាន​ សង្ឃឹម​ថា​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​នឹង​បន្ត​ស្ងើច​សរ​សើរ​ បើ​ក​ទូលាយ​ចំ​ពោះ​សមូហ​ភាព​ បុគ្គ​លគំ​រូ​ជឿន​លឿន​ដើម្បី​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ​​មួយ​ថ្ងៃ​កាន់​តែសាយភាយរួម​ចំ​ណែក​ជាមួយ​រដ្ឋ​អំ​ណាច​អនុ​វត្ត​សម្រច​ជោគ​ជ័យ​បណ្តា​ភារកិច្ច​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​៕

ថា​ញ់វ៉ាង​-សុផល