![]() |
អនុវត្តបើកយុទ្ធការកម្ចាត់ដង្កូវទឹក បង្ការ ទប់ស្កាត់ជំងឺគ្រុនឈាម នៅភូមិទីបញឹក ឃុំវៀងអាង ស្រុកត្រឹងដេ ខេត្តសុកត្រាំង។ |
ឃុំវៀងអាង ជាភូមិភាគដែលមានជនជាតិភាគតិចរស់នៅច្រើន ទោះបីជាស្ថានភាពសេដ្ឋកិច្ច-សង្គម នៅតែជួបការលំបាកច្រើនក៏ដោយ ប៉ុន្តែការងារថែទាំសុខភាពជូនប្រជាជន តែងបានយកចិត្តទុកដាក់។ អនុវត្តលក្ខឋានស្តីពីសុខាភិបាលជាតិប្រកបដោយប្រសិទ្ធភាព ដំណាក់កាល២០៣០ ចេញផ្សាយសេចក្តីសម្រេចលេខ១៣០០/QĐ-BYT ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល ដំណាក់សុខាភិបាលវៀងអាង បានវិនិយោគកែលម្អមូលដ្ឋានសម្ភារៈ បំប៉នជាសារវន្ត ដើម្បីតម្រូវការពិនិត្យ ព្យាបាលជំងឺដំបូងជូនប្រជាជន។ រៀងរាល់ថ្ងៃ កងជួរគ្រូពេទ្យប្រចាំការ២៤/២៤ នៅដំណាក់ដើម្បីទទួលការពិនិត្យ ព្យាបាលជំងឺ ចែកថ្នាំដល់មាមីង ដោយការអនុវត្តល្អនូវគោលនយោបាយធានារ៉ាប់រងសុខាភិបាលសម្រាប់ជនជាតិភាគតិចនិងគ្រួសារក្រ ដូច្នេះ ប្រជាជនភាគច្រើនមកពិនិត្យ ព្យាបាលជំងឺនៅដំណាក់សុខាភិបាលតែងឥតគិតថ្លៃ បន្ថយការចំណាយ ជួយមាមីងស្ងប់ចិត្តក្នុងការពិនិត្យ ព្យាបាលជំងឺ។ ចាប់ពីដើមឆ្នាំមកដល់បច្ចុប្បន្ន ដំណាក់សុខាភិបាលបានទទួលពិនិត្យ ព្យាបាលជំងឺជិត១.០០០លើកនាក់ កើន៣០០លើកនាក់ បើធៀបនឹងឆ្នាំ២០២៤។
ពូត្រឹងវ៉ាំងរឿង នៅភូមិទីបញឹក ឃុំវៀងអាងឲ្យដឹង៖ ខ្ញុំទៅដំណាក់សុខាភិបាលពិនិត្យជំងឺជាប្រចាំ។ ដោយសារមានធានារ៉ាប់រងសុខាភិបាលទើបបានពិនិត្យនិងចែកថ្នាំឥតគិតថ្លៃ។ បណ្តាគ្រូពេទ្យនៅទីនេះ មានការយកចិត្តទុកដាក់ដោយអស់ពីចិត្ត នៅទាំងណែនាំយ៉ាងម៉ត់ចត់អំពីការបង្ការ ទប់ស្កាត់ជំងឺ ដូច្នេះ ខ្ញុំបានស្ងប់ចិត្តយ៉ាងខ្លាំង។
ដំណាក់សុខាភិបាលតែងជំរុញការងារបង្ការ ទប់ស្កាត់ជំងឺតាមរដូវ ដែលចាត់ទុកថាជាភារកិច្ចដ៏សំខាន់ ដើម្បីបន្ថយចំនួនករណីនិងមិនទុកជំងឺរាលដាលកើតឡើងនៅលើភូមិដ្ឋាន។ បុគ្គលិកគ្រូពេទ្យបានសហការជាមួយសហការីក្នុងការតាមដាន ក្តាប់ពីស្ថានភាពសុខភាពរបស់មាមីង។ នៅដើមឆ្នាំនេះ ដំណាក់សុខាភិបាលបានរកឃើញយ៉ាងសកម្មនិងដោះស្រាយទាន់ពេល៧ករណីជំងឺដៃ ជើង មាត់និង៣ករណីជំងឺគ្រុនឈាម។ បច្ចុប្បន្ន ប្រឈមមុខនឹងស្ថានភាពដ៏ស្មុគស្មាញ ជាមួយនឹងហានិភ័យនៃការកើតមានច្រើនក្នុងរដូវវស្សា ដំណាក់សុខាភិបាលឃុំវៀងអាង បានសហការជាមួយរដ្ឋអំណាចគ្រប់ថ្នាក់ អង្គការមហាជននានា បើកយុទ្ធនាការកម្ចាត់ដង្កូវទឹក បង្ការ ទបស្កាត់ជំងឺគ្រុនឈាម Dengue ជំងឺដោយមេរោគ Zika បង្អែកលើសហគមន៍ លើកទី១ ឆ្នាំ២០២៥ ចាត់តាំងឡើង៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ ខែឧសភា នៅក្នុងភូមិចំនួន៤៖ ចុងព្រែក បឹងទន្សា ទីបញឹកនិងត្រាឌឹក។
ក្រៅពីនេះ ដំណាក់សុខាភិបាល ក៏បានអនុវត្តមានប្រសិទ្ធភាពលើការថែទាំសុខភាព សម្រាលកូននិងកុមារ ចាត់តាំងពិនិត្យគភ៌ជាប្រចាំ តាមដានសុខភាពអ្នកម្តាយមុននិងក្រោយពេលសម្រាលកូន ពិគ្រោះផែនការគ្រួសារដល់នារីក្នុងអាយុសម្រាលកូន។ ចំពោះកុមារអាយុពី២-៣៦ខែបានពិនិត្យតាមតារាងកំណើន ថ្លឹងទម្ងន់ជាទៀងទាត់ ចាក់វ៉ាក់សាំងគ្រប់គ្រាន់នៅថ្ងៃទី១០និង១១ជារៀងរាល់ខែ។
ដើម្បីបង្កើនការយល់ដឹងរបស់ប្រជាជនអំពីការថែទាំសុខភាព ចាប់ពីដើមឆ្នាំ ដំណាក់សុខាភិបាលឃុំ បានកសាងផែនការទំនាក់ទំនងអប់រំសុខភាពជាប្រចាំ ច្បាមជាប់នូវប្រធានបទសុខាភិបាលជាតិដូច៖ បង្ការជំងឺគ្រុនឈាម ដៃ ជើងមាត់ ជំងឺមិនឆ្លងរាលដាល ថែទាំសុខភាពសម្រាលកូន ជាតិបំប៉នដល់កុមារ។ល។ ចាត់តាំងបើកថ្នាក់ទំនាក់ទំនងជាទៀងទាត់នៅក្នុងសហគមន៍ ដំណាក់សុខាភិបាលបានបំប៉នយ៉ាងគ្រប់គ្រាន់ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ ឯកសារទំនាក់ទំនងផ្សេងៗ បំពេញតម្រូវការឃោសនា ដើម្បីបង្កើនការយល់ដឹងរបស់ប្រជាជនក្នុងការថែទាំសុខភាពគ្រួសារ។
មកដល់បច្ចុប្បន្ន ដំណាក់សុខាភិបាលមានបុគ្គលិកគ្រូពេទ្យសរុបចំនួន៥រូប តែងតែខិតខំអស់ពីសមត្ថភាព ដើម្បីនាំមកនូវសុខភាពល្អបំផុតជូនប្រជាជន។ ដំណាក់សុខាភិបាលបង្កលក្ខណៈងាយស្រួលសម្រាប់កងជួរគ្រូពេទ្យចូលរួមបណ្តាថ្នាក់ហ្វឹកហាត់តាមផែនការរបស់ថ្នាក់លើ ដើម្បីបង្កើនចំណេះដឹង សមត្ថភាពទាក់ទងដល់សុខាភិបាលដូចជាថ្នាក់ហ្វឹកហាត់ស្តីពីសុវត្ថិភាពអនាម័យគ្រឿងបរិភោគអនាម័យបរិស្ថាន អនាម័យពលកម្ម ទំនាក់ទំនងអប់រំសុខាភាពសុវត្ថិភាពពលកម្មនិងគ្រោះថ្នាក់ពលកម្ម។ល។
លោកឡឹមផល្លា-ប្រធានដំណាក់សុខាភិបាលឃុំវៀងអាង បានឱ្យដឹង៖ ពេលកន្លង ដោយការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគគ្រប់ថ្នាក់ ដូច្នេះ ការងារថែទាំសុខភាពប្រជាជន តែងបានដំណាក់សុខាភិបាលផ្សព្វផ្សាយសម្រេចបានប្រសិទ្ធភាពខ្ពស់។ យកចិត្តទុកដាក់ការងារទំនាក់ទំនងអប់រំសុខភាពជូនប្រជាជន ផ្សព្វផ្សាយបណ្តាវិធានការការពារសុវត្ថិភាពគ្រឿងបរិភាគ ផ្សព្វផ្សាយបង្ការ ទប់ស្កាត់ជំងឺឆ្លងរាលដាលនិងបណ្តាជំងឺមិនឆ្លងរាលដាល។ល។ ដើម្បីការងារថែទាំសុខភាពជូនមាមីងកាន់តែមានប្រសិទ្ធភាព ត្រូវការឧបត្ថម្ភយ៉ាងសកម្មពីរដ្ឋអំណាចគ្រប់ថ្នាក់ កិច្ចសហការយ៉ាងជិតស្និទ្ធពីសហគមន៍និងការរួមដំណើររបស់ប្រជាជនក្នុងការលើកកម្ពស់ការយល់ដឹងពីការបង្ការទប់ស្កាត់ជំងឺកសាងផ្នត់រស់នៅប្រកបដោយសុខភាពល្អដល់ខ្លួននិងគ្រួសារ៕
ហុងទើ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin