ដំណាក់សុខាភិបាលឃុំទ្រុងប៊ិញជំរុញយុទ្ធនាការកម្ចាត់ដង្កូវទឹក

HỒNG TƠ 04:53, 18/06/2025

ចំពោះស្ថានភាពជំងឺគ្រុនឈាមកំពុងកើតឡើងយ៉ាងស្មុគស្មាញ មានហានិភ័យផ្ទុះឡើងយ៉ាងខ្លាំងក្នុងរដូវភ្លៀងដើមឆ្នាំ ដំណាក់សុខាភិបាលឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ(សុកត្រាំង) បានសហការជាមួយរដ្ឋអំណាច អង្គការមហាជននិងប្រជាជនម្ចាស់ការបណ្តាវិធានការបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជំរុញយុទ្ធនាការកម្ចាត់ដង្កូវទឹក លើកកម្ពស់ប្រសិទ្ធភាពក្នុងសកម្មភាពការពារ ថែទាំសុខភាពប្រជាជន។

ចេញយុទ្ធនាការកម្ចាត់ដង្កូវទឹកនៅនៅភូមិបឹងព្រលឹត ឃុំទ្រុងប៊ិញ ត្រឹងដេ (សុកត្រាំង)។

ចេញទ័ព​យុទ្ធនាការកម្ចាត់ដង្កូវទឹក​នៅភូមិបឹងព្រលឹតឃុំទ្រុងប៊ិញត្រឹងដេ

(សុកត្រាំង)។

គ្រុន​ឈាម​ជាជំងឺ​ឆ្លង​រាល​ដាល​អា​ស្រ័យមុស​ខាំឆ្លង​ជំងឺ​អា​ចប​ណ្តាលឱ្យ​ស្លាប់​ ជំងឺ​តែង​កើត​មាន​ឡើង​រាល់​ឆ្នាំនិង​ច្រើន​បំ​ផុត​គឺរដូវ​ភ្លៀងដូច្នេះ​ការ​បង្ការជំងឺ​គឺសំ​ខាន់​ណាស់​។ គិត​មក​ដល់​សព្វ​ថ្ងៃ​លើភូមិ​ដ្ឋាន​ស្រុក​ត្រឹង​ដេបានកត់សម្គាល់​ជំងឺ​គ្រុន​ឈាម​ចំ​នួន​៩៤ករ​ណីកើន​៦៥ករ​ណីបើប្រៀប​នឹង​ឆ្នាំ២០២៤ ក្នុង​នោះ​ ឃុំ​ទ្រុង​ប៊ិញ​បាន​កត់សម្គាល់​ចំ​នួន​១០ករ​ណី។ ជាមួយ​ទិស​ដៅ​បន្ថយ​ករ​ណីរង​ជំងឺ​ ចំ​នួន​ករ​ណីស្លាប់​និង​មិន​ឱ្យ​អា​សន្នជំងឺ​ផ្ទុះឡើង​លើភូមិ​ដ្ឋាន​ ដំណាក់​សុខាភិបាល​ទ្រុង​ប៊ិញ​បាន​សហការ​ជាមួយ​រដ្ឋ​អំ​ណាច​ អង្គ​ការ​មហាជន​ចាត់​តាំង​យុទ្ធនារការ​កម្ចាត់​ដង្កូវ​ទឹក​ បង្ការទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម​ Dengue ជំងឺ​អា​ស្រ័យវីរ៉ុស Zika យោង​លើស​ហគមន៍​លើក​ទី១ឆ្នាំ២០២៥ អនុ​វត្ត​ភូមិ​ចំ​នួន​៤ រួម​មាន​ ភូមិ​បឹងព្រលឹក ភូមិ​ផ្សារ ភូមិ​ម៉អ ភូមិ​ញាធើដោយ​មាន​គ្រួសារ​ចូល​រួម​ចំ​នួន​៣.០០០រូប​។

បង​ត្រឹង​បូណា នៅ​ភូមិ​បឹងព្រ​លឹត ឃុំ​ទ្រុង​ប៊ិញ​ ត្រឹង​ដេបានឱ្យ​ដឹង​៖ ឱ្យ​តែដល់​រដូវ​ភ្លៀងខ្ញុំ​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ពារបរិស្ថាន​ជុំ​វិញផ្ទះ​ សម្អាតពាង​សម្រាប់​ដាក់​ទឹក​ និង​បិទគម្រប​ឱ្យ​ជិត​។ គ្រួសារ​ខ្ញុំ​តែង​អនុ​វត្ត​តាម​ការ​ណែនាំរបស់​កម្មាភិបាល​ពេទ្យ​ដើម្បី​រួម​ចំ​ណែក​ជាមួយ​ភូមិ​ភាគ​បង្ការ​ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម។​

មុន​នេះ​ដើម្បី​ផ្សព្វ​ផ្សាយ​យុទ្ធនាការ​កម្ចាត់​ដង្កូវ​ទឹក​ បង្ការជំងឺ​គ្រុន​ឈាម​លើក​ទី១ឆ្នាំ២០២៥ សម្រេច​លទ្ធ​ផលខ្ពស់​។ មជ្ឈ​មណ្ឌលសុខាភិបាល​ស្រុក​ត្រឹង​ដេស​ហការ​ជាមួយ​គណៈ​កម្មាធិការ​ប្រ​ជាជន​បណ្តា​ឃុំ​ លើភូមិ​ដ្ឋាន​ចាត់​តាំង​សន្និបាត​ផ្សព្វ​ផ្សាយ​ផែន​ការ​យុទ្ធនាការ​កម្ចាត់​ដង្កូវ​ទឹក​បង្ការជំងឺ​គ្រុន​ឈាម​ Dengue ជំងឺ​អា​ស្រ័យវីរ៉ុស Zika យោង​លើស​ហគមន៍​លើក​ទី១ឆ្នាំ២០២៥ដើម្បី​អនុ​ម័ត​ប​ណ្តាខ្លឹម​សារ​ វិធី​សាស្រ្ត​ព្រិនិត្យនិង​បែង​ការ​ងារ​តំ​បន់​នីមួយ​ៗ ហ្វឹក​ហាត់​ឱ្យ​កង​ជួរចូល​រួម​យុទ្ធនាការ​ សហការីនិង​ប្រ​ជាជន​ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធភាព​បង្ការទប់​ស្កាត់​ជំងឺ​រាល​ដាល​លើភូមិ​ដ្ឋាន​។ ទន្ទឹម​នោះ​ គណៈ​ចង្អុល​ការ​ឃុំ​ទ្រុង​ប៊ិញ​បាន​កសាង​ផែន​ការ​និង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បន្ត​សកម្ម​ភាពកម្ចាត់ដង្កូវ​ទឹក​ បែង​ភារៈ​ ជម្រើស​មុខសញ្ញាចូល​រួម​យុទ្ធនាការ​។ គណៈ​ចង្អុល​ការ​នៅ​ទាំង​បង្កើត​ក្រុម​ពិនិត្យ​លើភូមិ​ដ្ឋាន​ភូមិ​ដែល​បាន​ចេញយុទ្ធនាការ​ ធានា​បណ្តា​​ភូមិ​តែង​បាន​ក្រុម​ពិនិត្យ​​ កែស​ម្រួល​ការ​ខ្វះ​ខាត​ក្នុង​ដំណាក់​កាល​ពិនិត្យ​ក្នុង​និង​ក្រោយ​ពីយុទ្ធនាការ​។

សន្និបាតផ្សព្វផ្សាយផែនការយុទ្ធនាការកម្ចាត់ដង្កូវទឹក បង្ការទប់ស្កាត់ជំងឺគ្រុនឈាម Dengue ជំងឺអាស្រ័យវីរ៉ុស Zika យោងលើសហគមន៍ឆ្នាំ២០២៥។
សន្និបាតផ្សព្វផ្សាយផែនការយុទ្ធនាការកម្ចាត់ដង្កូវទឹក បង្ការទប់ស្កាត់ជំងឺគ្រុនឈាម Dengue ជំងឺអាស្រ័យវីរ៉ុស Zika យោងលើសហគមន៍ឆ្នាំ២០២៥។

ជាមួយ​ទិស​ស្លោក “គ្មាន​ដង្កូវ​ទឹក​បណ្តា​គ្រួសារ​ដែល​ក្រុម​បានចូល​រួម​កម្ចាត់​ដង្កូវ​ទឹក​” យុទ្ធនាការ​កម្ចាត់​ដង្កូវ​ទឹក​លើក​ទី១ ឆ្នាំ២០២៥ ដែល​ប្រ​ព្រឹត្ត​ឡើង​៣ថ្ងៃ​ចាប់​ពី២៧-២៩ ខែឧសភាឆ្នាំ២០២៥។ ក្រោយពីចាត់​តាំង​ពិធី​បំ​ផុស​ចលនានិង​ចេញយុទ្ធនាការ​ក្រុម​បាន​ទៅ​ពិនិត្យ​រាល់​គ្រួសារ​។ ក្រុម​រួម​មាន​កម្មាភិបាល​ បុគ្គលិកពេទ្យ​ឃុំ​និង​សហការីទៅ​រាល់​គ្រួសារ​ពិនិត្យដង្កូវ​ទឹក​ ណែនាំបណ្តា​វិធាន​ការ​កម្ចាត់​ដង្កូវ​ទឹក​និង​ចលនាប្រ​ជាជន​អនុ​វត្ត​កម្ចាត់​ដង្កូវ​ទឹក​ក្នុង​ផ្ទះ​ លែង​ត្រីក្រឹម​ក្នុង​ពាង​ដាក់​ទឹក​ តែង​លាង​សម្អាត គ្រប​គម្រប​ឱ្យ​ជិត​ពាង​ដាក់​ទឹក​ដើម្បី​មិន​ឱ្យ​មូស​កើត​ ផ្សព្វ​ផ្សាយ​ចែក​ចាយ​ខិតប័ណ្ណ​លើក​កម្ពស់​ស្មារតីរបស់​ប្រ​ជាជន​ក្នុង​ការ​បង្ការ ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម​។

បង​ស្រីផាម​ង៉ុកប៉ិច-អនុ​​ប្រធាន​ដំណាក់​សុខាភិបាល​ឃុំ​ទ្រុង​ប៊ិញ​បាន​ឱ្យ​ដឹង​៖ ក្នុង​លើក​បើក​យុទ្ធនាការ​កម្ចាត់​ដង្កូវ​ទឹក​លើក​នេះ​ យើង​ខ្ញុំ​ប្រ​មូលផ្តុំ​រាល់​ប្រ​ភពកម្លាំង​ដើម្បី​ចលនាប្រ​ជាជន​ចូល​រួម​។ ក្រោយ​ពីផ្សព្វ​ផ្សាយ​យុទ្ធនាការ​ ក្រុម​ពិនិត្យ​បាន​ឱ្យ​ដឹង​ប្រ​ជាជន​តែង​មាន​ស្មារតីក្នុង​ការ​បង្ការទប់​ស្កាត់​ជំងឺ​ ភាគ​ច្រើន​ប្រ​ជាជន​ស្រប​មតិ អនុ​វត្ត​ល្អ​ការ​ងារ​បង្ការទប់​ស្កាត់​ជំងឺ​ មក​ដល់​ពេល​នេះ​ លើភូមិ​ដ្ឋាន​ឃុំ​ទ្រុង​ប៊ិញ​បាន​កត់សម្គាល់​ជំងឺ​គ្រុន​ឈាម​១០ករ​ណីនិង​​ព្យាបាល​បាន​ទាន់​ពេល​។

ដើម្បី​យុទ្ធនាការ​កម្ចាត់​ដង្កូវ​ទឹក​សម្រេច​ជោគជ័យ មិន​ត្រឹម​តែ​​ការ​ចូល​រួម​ពីផ្នែក​សុខាភិបាល​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​នៅទាំង​មាន​ការ​ចូល​រួម​របស់​ប្រ​ជាជន​។ តែង​ខិតខំផ្សព្វ​ផ្សាយ​លើក​កម្ពស់​ស្មារតីប្រ​ជាជន​ក្នុង​ការ​បង្ការទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម​ អនុ​វត្ត​បណ្តា​វិធាន​ការ​កម្ចាត់​ដង្កូវ​ទឹក​មាន​ប្រ​សិទ្ធភាព​ ដើម្បី​កាត់​បន្ថយ​ករ​ណីកើត​ជំងឺ​និង​ឆ្លង​រាល​ដាល​រួម​ចំ​ណែក​ការ​ពារសុខ​ភាព​ឱ្យ​ប្រ​ជាជន​និង​សហគមន៍​៕

ហុង​ទើ-សុផល