ពង្រីកតួនាទីវប្បធម៌មូលដ្ឋានក្នុងការកសាងជនបទថ្មី

11:58, 25/06/2025

ប៉ុន្មានឆ្នាំកន្លង ចលនាទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌ផ្សារភ្ជាប់ជាមួយនឹងការកសាងជនបទថ្មីនិងទីក្រុងអរិយធម៌នៅលើភូមិដ្ឋានស្រុកឡុងភូ (សុកត្រាំង) បាននិងកំពុងផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនិងស៊ីជម្រៅ។ អាស្រ័យហេតុនេះ ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនបានកែលម្អឥតឈប់ឈរ សន្តិសុខ-សណ្តាប់ធ្នាប់នៅតំបន់អាសយជនបានរក្សាស្ថេរភាព ទិដ្ឋភាពជនបទកាន់តែរីកចម្រើន ទីក្រុងអរិយធម៌។

ឡុង​ភូ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោ​គលើ​ការ​កសាង​នូវ​គ្រឹះ​ស្ថាន​វប្ប​ធម៌​នៅ​មូលដ្ឋាន។

តាម​លោក​ហូ​ក្វុក​ហ៊ុង-ប្រ​ធាន​អនុ​មន្ទីរ​វប្ប​ធម៌​-វិទ្យា​សាស្ត្រ​និង​ព័ត៌​មាន​ស្រុក​ឡុង​ភូចលនា​ “គ្រួ​​សារ​វប្ប​ធម៌” “ភូមិ​វប្ប​ធម៌” “ស្ថា​ប័ន​​អង្គ​ភាព​វប្ប​ធម៌” កំ​ពុង​បាន​អនុ​វត្ត​យ៉ាង​រឹង​មាំ​ធា​នា​បាន​​ការ​បើក​ចំ​ហ ស្អាត​ស្អំ​និង​ជៀស​វាង​ការ​ពុក​រលួយ។ អត្រា​គ្រួ​សារ​វប្ប​ធម៌​រក្សា​ជាង​៩៥% អត្រា​ភូមិ​វប្ប​ធម៌​សម្រច​១០០%។ ប្រ​ការ​នេះ​បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​លើក​កម្ពស់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ធានា​សន្តិ​សុខ​ការ​ពារ​ជាតិ​និង​កសាង​ផ្នត់​រស់​នៅ​ជឿន​លឿន។ សកម្ម​ភាព​ឃោ​សនា​ ចលនា​លើ​ការ​ពារ​បរិស្ថាន​ រក្សា​សណ្តាប់​ធ្នាប់​ទី​ក្រុង​ បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូ​លាយ​ ជួយ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​សហគមន៍។ អា​ស្រ័យ​ហេតុ​នេះ​ ១០០%​នៃ​ក្រុម​ប្រ​ជា​ស្វ័យ​ត្រាណ​មាន​កន្លែង​សកម្ម​ភាព​វប្ប​ធម៌​-កីឡា​ប្រ​កប​ ដោយ​ប្រ​សិទ្ធ​ភាព​ ៨០%​នៃ​ក្រុម​ប្រ​ជា​ស្វ័យ​ត្រាណ​ជា​កម្ម​សិទ្ធិ​ដែល​មាន​កន្លែង​សកម្ម​ភាព​សិល្បៈ​ ទាក់​ទាញ​ប្រ​ជា​ជន​ជា​ច្រើន​ចូល​រួម​។ ពិសេស​ បណ្តា​ក្លឹប​កីឡា​ដូច​បោះ​ប៉ូល វាយ​កូន​បាល់​ ទូក​ង កីឡា​ហក់​ម៉ុង​សាយ ក្លឹប​កសិករ​ជា​មួយ​ក្រឹត្យ​ច្បាប់។ល។ កំ​ពុង​ដំ​ណើរ​ការ​យ៉ាង​សកម្ម​ រួម​ចំ​ណែក​ក្នុង​ការ​ប្រ​ជុំ​ជីវ​ភាព​កិច្ច​ប្រ​កប​ដោយ​ភាព​សម្បូរ​បែប​របស់​ប្រ​ជា​ជន។ បច្ចុប្បន្ន​ ស្រុក​ឡុង​ភូ​សម្រេច​បាន​សមិទ្ធ​ផល​ដ៏​សំ​ខាន់​ៗ​ជា​ច្រើន៖ ៩/៩ឃុំ​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​ ក្នុង​នោះ​ ឡុង​ឌឹក​និង​ហូវ​ថាញ់​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​លើក​កម្ពស់​ ទីរួម​ស្រុក​ឡុង​ភូ​និង​ដាយ​ង៉ាយ​បាន​ទទួល​ស្គាល់​សម្រេច​បទដ្ឋាន​ទី​ក្រុង​អរិយធម៌។ ពិសេស​ ចលនា​កសាង​គ្រួ​សារ​វប្ប​ធម៌​ ភូមិ​វប្ប​ធម៌​ តំ​បន់​អា​សយ​ជន​វប្ប​ធម៌​កាន់​តែ​ជម្រៅ។ ការ​ផ្សព្វ​ផ្សាយ ចុះ​ឈ្មោះ​និង​ពិនិត្យ​ កិត្តិ​នាម​គ្រួ​សារ​វប្ប​ធម៌​ស្រប​តាម​ការ​កំ​ណត់​ ធានា​បាន​ភាព​ស្មោះ​ត្រង់។ មក​ដល់​ពេល​នេះ​ ទូទាំង​ស្រុក​មាន​អគារ​វប្ប​ធម៌​-កីឡា​ឃុំ​ ទីរួម​ស្រុក​សរុប​ផ្ទៃ​ដី​ជិត​២​ហិក​តា។ ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បម្រើ​វប្ប​ធម៌​-កីឡា​ រួម​មាន ទី​លាន​​កីឡា​ចំ​នួន​៣៩​ក្លឹប​វប្ប​ធម៌​និង​សិល្បៈ​ចំ​នួន​១៥ ក្លឹប​ចាប៉ី​តាយ​ទឺ​ចំ​នួន​១០ បណ្តា​ក្លឹប​តន្ត្រី​ជន​ជាតិ​ ក្លឹប​ភ្លេង​ពិណ​ពាទ្យ​ ក្លឹប​ឃោ​សនា​ចម្រៀង​បដិវត្តន៍ និង​ក្លឹប​កីឡា​ចំ​នួន​២៣។ ក្រៅ​ពីនេះ​ ស្រុក​ក៏​រក្សា​បាន​អគារ​វប្ប​ធម៌​ភូមិ​ចំ​នួន​៥២ តំ​បន់​អា​សយជន​ ក្នុង​នោះ​ អគារ​វប្ប​ធម៌​រាប់​សិប​ខ្នង​សម្រេច​តាម​ស្តង់​ដារ បង្ក​មូលដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់​សម្រាប់​ការ​អភិ​វឌ្ឍ​ជីវភាព​ស្មា​រតី​នៅ​មូល​ដ្ឋាន។

អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ ឡុង​ភូ​ឡេ​ថាញ់​ភឿង​ឲ្យ​ដឹង​៖

នា​ពេល​ខាង​មុខ​ ឡុង​ភូ​បន្ត​ផ្តោត​លើ​ការ​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ចលនា​ទូទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជីវភាព​វប្ប​ធម៌​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​កិច្ច​ចលនា​ទូទាំង​ប្រ​ជា​ជន​សា​មគ្គី​កសាង​ជន​បទ​ថ្មី​ ទី​ក្រុង​អរិយធម៌។ អនុ​វត្ត​ល្អ​ការ​ងារ​អនា​ម័យ បរិស្ថាន​កសាង​ទេស​ភាព​បរិស្ថាន​ជន​បទ​ភ្លឺ​-បៃតង​-ស្អាត​ រក្សា​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម។ បង្កើន​ការ​គ្រប់​គ្រង​នូវ​សកម្ម​ភាព​វប្ប​ធម៌​សេវា​វប្ប​ធម៌​ បំ​បាត់​វប្ប​ធម៌​ដែល​បង្ក​គ្រោះ​ថ្នាក់​ អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ផ្នត់​រស់​នៅ​អរិយធម៌​ក្នុង​ពិធី​មង្គល​ការ​និង​ពិធី​បុណ្យ​នា​នា​ រួម​ចំ​ណែក​ក្នុង​ការ​កសាង​ជីវភាព​វប្ប​ធម៌​សម្បូរ​​បែប​ ល្អ​ប្រ​សើរ​ កសាង​គ្រួ​សារ​សុខ​ដុម​រមនា​ សម​ភាព​ភេទ​ ជឿន​លឿន​ សុភមង្គល។ល។ បង្ក​មូលដ្ឋាន​រឹង​មាំ​សម្រាប់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ប្រ​កប​ដោយ​ចីរ​ភាព​របស់​ស្រុក៕ 

​                                        ចន្ថា - លីហាន់​