បង្វែរឌីជីថលដើម្បីបម្រើប្រជាជនល្អជាង

04:53, 06/06/2025

មជ្ឈមណ្ឌលសុខាភិបាលស្រុកឡុងភូ (សុកត្រាំង) មិនបង្អង់ខំប្រឹងសកម្មអនុវត្តបចេ្ចកវិជ្ជាព័ត៌មានបង្វែរឌីជីថលក្នុងគ្រប់គ្រងនិងសកម្មភាពជំនាញរួមចំណែកលើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺនិងបម្រើប្រជាជនមួយថ្ងៃកាន់តែល្អជាង។ ការបង្វែរឌីជីថលក្នុងប៉ុន្មានឆ្នាំកន្លងបង្ករបានឥរិយាបថធ្វើការថ្មីទំនើបប្រសិទ្ធភាពនាំមកការពេញចិត្តឱ្យអ្នកជំងឺ។

កំ​ណត់​បង្វែរ​ឌីជី​ថល​ជា​និន្នា​ការ​ចាំ​បាច់​និង​ជា​ភារ​កិច្ច​សំ​ខាន់​ក្នុង​អំ​ឡុង​កាល​អភិ​វឌ្ឍ​ ជា​មួយ​ការ​វិនិ​យោគ​ព្រម​ៗ​គ្នា​មក​ដល់​សព្វ​ថ្ងៃ​មជ្ឈម​ណ្ឌល​សុខា​ភិបាល​ស្រុក​ឡុង​ភូ​កំ​ពុង​អនុ​វត្ត​ឌីជី​ថល​បណ្តា​ឯក​សារ​វេជ្ជ​សាស្ត្រ​ បញ្ជី​តាម​ដាន​ជំ​ងឺ​ផ្លាស់​ពី​ក្រ​ដាស់​មក​អេ​ឡិច​ត្រូ​និច។ បណ្តា​បញ្ជី​តាម​ដាន​ជំ​ងឺ​បាន​ឌី​ជី​ថល​គឺ​អ្នក​ជំ​ងឺ​មិន​បាច់​រក្សា​ទុក​បណ្តា​ខិត្ត​ប័ណ្ណ​លទ្ធ​ផល​ធ្វើ​រោគ​វិនិច្ឆ័យ​លទ្ធ​ផល​ធ្វើ​តេស្ត​ ឆ្លុះ​អេកូ។ល។ រាល់​សកម្ម​ភាព​ពី​ចុះ​ឈ្មោះ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ ចេញ​វិជ្ជ​បញ្ជា​ ផ្តល់​ថ្នាំ​ លក់​ថ្នាំ​ដល់​ផាត់​ទាត់​តែង​បាន​គ្រប់​គ្រង​ដោយ​ប្រ​ព័ន្ធ​ភាគ​ទន់​របស់​មជ្ឈ​មណ្ឌល​និង​បញ្ជី​តាម​ដាន​ជំ​ងឺ​អេ​ឡិច​ត្រូ​ណិច។ អ្នក​ជំ​ងឺ​មក​ពិនិត្យ​ជំ​ងឺ​នៅ​មជ្ឈ​មណ្ឌល​មិន​បាច់​ចាំ​យូរ​គ្រាន់​តែ​ប្រើ​ទូរ​ស័ព្ទ​លេខ​កូដ​QRដើម្បី​ផាត់​ទាត់​ប្រាក់​កម្រៃ​ទើប​មិន​បាច់​ចាំ​យូរ។ ពូ​ង្វៀង​វ៉ាំង​ហុង​នៅ​ឃុំ​ហូវ​ថា​ញ់ ស្រុក​ឡុង​ភូ​និយាយ៖ មុន​នេះ ពេល​ទៅ​ពិនិត្យ​ជំ​ងឺ​ត្រូវ​យក​តាម​ប័ណ្ណ​ធានា​រ៉ាប់​រង​មាន​រូប បើ​គ្មា​ន​រូប​ត្រូវ​មាន​ក្រ​ដាស​ស្នាម​ផ្ទាល់​ខ្លួន​ខ្ញុំ​ឃើញ​ពិត​ជា​រំ​ខាន។ សព្វ​ថ្ងៃ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​អនុ​វត្ត​ទទួល​អ្នក​ជំ​ងឺ​មក​ពិនិត្យ​ ព្យា​បាល​ដោយ​អត្ត​សញ្ញា​ណ​ប័ណ្ណ​មាន​កូន​ជីព​អនុ​វត្ត VneID VssID លើ​ទូរ​ស័ព្ទ​ដៃ​បង្ករ​ការ​ងាយ​ស្រួល​មិន​រង​ចាំ​ដូច​មុន​ទៀត​។ ក៏​ដូច​ពូ​ហុង ​មីង​ង្វៀង​ធី​ហាំង នៅ​ឃុំ​ទ្រឿង​ខាញ់​ស្រុក​ឡុង​ភូ​ក៏​ឃើញ​ងាយ​ស្រួល​ក្នុង​ការ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ។ ដ្បិត​អត្ត​សញ្ញាណ​ប័ណ្ណ​ថ្មី​បាន​អនុ​កូល​ច្រើន​ក្រ​ដាស​ស្នាម​ផ្ទាល់​ខ្លួន​ក្នុង​នោះ​មាន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​បង្ករ​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​មីង​មិន​ត្រឹម​ក្នុង​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​តែ​នៅ​អនុ​វត្ត​បណ្តា​ការ​ផ្សេង​ទៀត។ មីង​ង្វៀង​ធី​ហាំង​និយាយ៖ មុន​នេះ​រាល់​លើក​ទៅ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ខ្ញុំ​បង់​ពេល​យ៉ាង​យូរ ជួន​ រៀបជួរ​ចាំ​តាំង​ពី​ព្រឹក​ព្រ​លឹម​ទើប​បាន​ពិនិត្យ​ជំ​ងឺ។ ឥឡូវ​បង់​តែ​ប៉ុន្មាន​នា​ទី​ចុះ​ឈ្មោះ​ពិនិត្យ​ជំ​ងឺ​លើ​ទំ​ព័រ Web របស់​មជ្ឈ​មណ្ឌល​ពេល​មក​ពិនិត្យ​ជំ​ងឺ​មិន​បាច់​ចាំ​ ​រំ​ខាន​ដូច​មុន​ទៀត។ ដើម្បី​ការ​ងារ​បង្វែរ​ឌីជី​ថល​អនុ​វត្ត​ព្រម​ៗ​គ្នា​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ក៏​វិនិ​យោគ​គ្រឿង​ម៉ា​ស៊ីន សម្ភារៈ​បង្ករ​លក្ខណៈ​ឱ្យ​កម្មា​ភិបាល​បុគ្គលិក​ផ្នែក​សុខា​ភិបាល​អនុ​វត្ត​ភារ​កិច្ច​ជំ​នាញ​ឆ្លើ​យ​តប​សំ​ណូម​ពរ​ការ​ងារ​តាម​ទិស​ទំ​នើប។ ទន្ទឹម​នោះ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ឡុង​ភូ​នៅ​ទាំង​វិនិ​យោគ​ប្រ​ព័ន្ធ​ម៉ា​ស៊ីន​ត​ភ្ជាប់​ជា​មួយ​បណ្តា​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​ដើម្បី​អាច​ព្យា​បាល​ជំ​ងឺ​ធ្ងន់ តាំង​ពី​នោះ​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​និង​បន្ថយ​បញ្ជូន​អ្នក​ជំ​ងឺ​ទៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ។

ប្រ​ជា​ជន​ប្រើ​អនុ​វត្ត​ VssID ​ពិនិត្យ​ជំ​ងឺ។
ប្រ​ជា​ជន​ប្រើ​អនុ​វត្ត​ VssID ​ពិនិត្យ​ជំ​ងឺ។

វេជ្ជ​បណ្ឌិត​ឡេ​វ៉ាំង​ទើយ​នា​យក​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ឡុង​ភូឱ្យ​ដឹង៖ បង្វែរ​ឌីជី​ថលនៅ​អង្គ​ភាព​រយៈ​ពេល​កន្លង​បន្ថយ​បាន​បណ្តា​បែប​បទ​រដ្ឋ​បាល​ ក្រ​ដាស​ស្នា​ម រយៈ​ពេល​រង​ចាំ​ឱ្យ​អ្នក​ជំ​ងឺ​ជួយ​អង្គ​ភាព​និង​អ្នក​ជំ​ងឺ​ទទួល​បាន​ច្រើន​ប្រ​យោជន៍។ ប្រ​ការ​នេះ​ជួយ​កម្មា​ភិបាល​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​បន្ថយ​ពេល​ធ្វើ​បែប​បទ​រដ្ឋ​បាល​ទុក​ច្រើន​ពេល​ឱ្យ​ការ​ងារ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ។ ទន្ទឹម​នោះ​មជ្ឃ​មណ្ឌល​សុខា​ភិបាល​ស្រុក​ក៏​បង្កើន​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ គ្រឿង​សម្ភារៈ​ពី​បចេ្ចក​វិជ្ជា​ព័ត៌មាន​សម្រេច​ផ្សព្វ​ផ្សាយ​ពិសោធន៍ធ្វើ​សំ​ណុំ​ឯក​សា​សុខ​ភាព​អេឡិច​ត្រូនិច ​បញ្ជី​សុខ​ភាព​អេ​ឡិច​ត្រូ​និច​។ល។ សំ​ដៅ​ឆ្ពោះ​ដល់​ការ​ថែ​ទាំ​សុខ​ភាព​និង​លើក​កម្ពស់​សុខ​ភាព​ឱ្យ​ប្រ​ជា​ជន​មួយ​ថ្ងៃ​កាន់​តែ​ល្អ​ជាង៕

ចន្ថា