ជម្រើសប្រធានបទ “ស្រាវជ្រាវនិងស្នើដំណោះស្រាយអភិរក្ស ពង្រីកតម្លៃប្រព័ន្ធវត្តខ្មែរនៅខេត្តសុកត្រាំង”

21:07, 18/06/2025

ព្រឹកថ្ងៃទី១៨ មិថុនា នៅមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសុកត្រាំង ក្រុមប្រឹក្សាពិគ្រោះជម្រើស បានចាត់តាំងពិធីប្រជុំដើម្បីជម្រើសអង្គការ បុគ្គលធ្វើជាអធិបតីក្នុងការអនុវត្តប្រធានបទ “ស្រាវជ្រាវនិងស្នើដំណោះស្រាយអភិរក្ស ពង្រីកតម្លៃប្រព័ន្ធវត្តខ្មែរនៅខេត្តសុកត្រាំង”។ សមមិត្តង្វៀងថាញ់យ្វី-នាយកមន្ទីរវិទ្យាស្ត្រនិងបច្ចេកវិទ្យា ធ្វើជាប្រធានក្រុមប្រឹក្សា សមាជិកក្រុមប្រឹក្សាគឺជាអ្នក​គ្រប់គ្រង អ្នកជំនាញដែលមានបទពិសោធន៍ក្នុងវិស័យវប្បធម៌ ជនជាតិវិទ្យានិងតំណាងថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកពាក់ព័ន្ធ។

ទិដ្ឋភាពនៃពិធីជម្រើសប្រធានបទ “ស្រាវជ្រាវនិងស្នើដំណោះស្រាយអភិរក្ស ពង្រីកតម្លៃប្រព័ន្ធវត្តខ្មែរនៅខេត្តសុកត្រាំង”។
ទិដ្ឋភាពនៃពិធីជម្រើសប្រធានបទ “ស្រាវជ្រាវនិងស្នើដំណោះស្រាយអភិរក្ស ពង្រីកតម្លៃប្រព័ន្ធវត្តខ្មែរនៅខេត្តសុកត្រាំង”។

ចូល​រួម​ពិធី​ជម្រើស​មាន​ពីរអង្គ​ភាព​ដែល​បាន​ចុះ​ឈ្មោះ​ជា​អធិបតី​អនុវត្ត​ប្រ​ធាន​បទ ​រួម​មាន៖ ​វិជ្ជាស្ថាន​ទេស​ចរណ៍ ​(សម្ព័ន្ធ​ភាព​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​-​បូរី​ណាម​បូ)​ ពេល​វេលា​អនុវត្ត​ គឺ១៨​ខែ​ សរុប​ថវិកា​ជាង​១,២​ពាន់​លាន​ដុង​និង​សាលា​មហាវិទ្យា​ល័យ​វិទ្យា​សាស្ត្រ​សង្គម​និង​មនុស្សសាស្ត្រ ​(សាលា​​វិទ្យា​ល័យ​ជាតិ​ហាណូយ)​ ពេល​វេលា​អនុវត្ត​ គឺ​១៨ខែ ​សរុប​ថវិកា​ជាង​២,៥​ពាន់​លាន​ដុង។

បណ្តា​អង្គ​ភាព​បាន​ឆ្លាស់​គ្នា​ធ្វើបទបង្ហាញ​លម្អិត​អំ​ពីខ្លឹម​សារ ​ទិស​ដៅ​ វិធី​សាស្ត្រ​និង​ផែន​ការ​អនុវត្ត​នៃ​ការ​ស្រាវ​ជ្រាវ។​ ប្រ​ធាន​បទ​នេះ​ មាន​គោល​បំណង​កសាង​មូលដ្ឋាន​ទិន្ន​ន័យ ​វិទ្យា​សាស្ត្រ​លើប្រ​ព័ន្ធ​វត្ត​ខ្មែរ​នៅ​លើ​ភូមិដ្ឋាន​ខេត្ត​សុក​ត្រាំង ​ដើម្បី​បម្រើ​ដល់​ការ​ងារ​គ្រប់​គ្រង​អភិរក្ស​និង​ពង្រីក​តម្លៃ​វប្បធម៌​ខ្មែរ​ដ៏​វិសេស​វិសាល។ ​ទន្ទឹម​នឹង​នោះ​ ស្រាវ​ជ្រាវ​នឹង​ស្នើ​ដំណោះ​ស្រាយ​ជាក់​ស្តែង​ប្រ​សិទ្ធភាព ​ដើម្បី​រួម​ចំណែក​ការ​ពារ​ស្ថាបត្យកម្ម ​សិល្បៈ ​តម្លៃ​នៃ​សេរីជំនឿ​និង​វប្បធម៌​អរូបី ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ប្រ​ព័ន្ធ​វត្ត​ខ្មែរនៅ​លើភូមិដ្ឋាន​ខេត្ត។ ​ប្រ​ធាន​បទ​មិន​ត្រឹម​តែ​ផ្តោត​លើការ​ពិនិត្យ​ប្រ​មូល​ឯក​សារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ទាំង​ឆ្ពោះ​ដល់​ការ​វាយ​តម្លៃស្ថាន​ភាព​បច្ចុប្បន្ន ​កំណត់​បញ្ហាប្រ​ឈម​មុខ​ក្នុង​ការ​ងារ​អភិរក្ស​បច្ចុប្បន្ន។​ តាំង​ពីនោះ ​ស្នើដំណោះ​ស្រាយ​អភិរក្ស​សម​ស្រប ​ផ្សារ​ភ្ជាប់​ជាមួយ​ការ​អភិវឌ្ឍ​ទេស​ចរណ៍​វប្បធម៌​ដ៏​វិសេស​វិសាល ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅក្នុង​ភូមិ​ភាគ​។

បន្ទាប់​ពីបាន​ស្តាប់​បទ​បង្ហាញ​របស់​អង្គ​ភាព​ បណ្តា​សមាជិក​ក្រុម​ប្រឹក្សា​ពិគ្រោះ​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ភាព​បន្ទាន់​និង​សារៈ​សំ​ខាន់​ជាក់​ស្តែង​នៃ​ប្រ​ធាន​បទ។ ​ក្រុម​ប្រឹក្សាបាន​ស្នើអង្គ​ភាព​ជាអធិបតី​ត្រូវ​បន្ត​សម្រេច​នូវ​បទ​បង្ហាញ ​បន្ថែម​ដំណោះ​ស្រាយ​ច្បាស់​លាស់​សម្រាប់​ការ​អភិរក្ស​ក្នុង​​ព្រឹត្តិការណ៏​​ទំ​នើប ​ពិសេស​ គឺការ​អនុ​វត្ត​បច្ចេក​វិទ្យា​ឌីជីថល​ក្នុង​ការ​ផ្ទុក​ទិន្ន​ន័យ​និង​ការ​ផ្សព្វ​ផ្សាយ។​ ទន្ទឹម​នឹង​នោះ ​ចាំបាច់​ត្រូវ​បញ្ជាក់​អំ​ពីវិធី​សាស្ត្រ​ត្រួត​ពិនិត្យ​ភូមិ​សាស្ត្រ ​អ្នក​ស្រាវ​ជ្រាវ​ បណ្តា​កត្តា​ឥទ្ធិពល​និង​សម​ត្ថភាព​នៃការអនុវត្ត​អំពីលទ្ធ​ផលស្រាវ​ជ្រាវ​ក្នុង​ការ​ជាក់​ស្តែង។ ​នេះ​ជាការ​ស្រាវ​ជ្រាវ​ដ៏​សំ​ខាន់​ក្នុង​ការ​អភិរក្ស ​ពង្រីកតម្លៃ​បេតិក​ភណ្ឌវប្បធម៌​ខ្មែរ​ ​ដែល​ជា​ផ្នែក​មិន​អាច​កាត់​ផ្តាច់​បាន​ក្នុង​ជីវភាព​វប្បធម៌​នៃសហគមន៍​​បណ្តា​ជន​ជាតិ​ខេត្ត​សុក​ត្រាំង។

ការ​អនុវត្ត​ប្រ​ធាន​បទ​នឹង​រួម​ចំណែក​យ៉ាង​សកម្ម​ដល់​ការ​អភិរក្ស​បេតិក​ភណ្ឌវប្បធម៌​របស់​ភូមិ​ភាគ ​ជំរុញ​ការ​អភិវឌ្ឍ​ទេស​ចរណ៍​ប្រ​កបដោយ​ចីរភាព​ បង្កើន​ផែន​មហាសាម​គ្គីបណ្តា​ជន​ជាតិ​ ទន្ទឹង​នឹង​នោះ ​អប់​រំយុវ​ជន​ជំនាន់​ក្រោយ​អំ​ពី​ប្រ​ពៃ​ណី​ស្នេហា​ជាតិ​និង​​មោទន​ភាព​ជន​ជាតិ​៕

ថា​ច់ពេជ្រ-លីហាន់​