![]() |
ទិដ្ឋភាពហ្វឹកហាត់ឃោសនា ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តបច្ចេកវិទ្យាព័ត៌មានដល់ជនជាតិភាគតិច ថ្នាក់ដំបូង ឆ្នាំ២០២៥ នៅស្រុកចូវថាញ់ (សុកត្រាំង)។ |
សន្និបាតបានចាត់តាំងឡើងក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣-៤ ខែមិថុនា ដោយមានការចូលរួមពីតំណាងចំនួន៨០រូប ដែលជាអ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិចនៅភូមិដ្ឋានស្រុកចូវថាញ់ មីទូនិងកេសាត់។
ក្នុងសន្និបាតអ្នករាយការណ៍បានផ្សព្វផ្សាយប្រធានបទចំនួន៣រួមមាន៖សុវត្ថិភាពបរិស្ថានបណ្តាញបច្ចុប្បន្ន ជំនាញអន្តរកម្មឯកសារលើប្រព័ន្ធ ជំនាញអនុវត្តបណ្តាញសង្គម។ ដោយហេតុនេះ ជួយតំណាងបំប៉ន បន្ថែមចំណេះដឹង ជំនាញចាំបាច់លើការទាញយកព័ត៌មានលើទំព័រព័ត៌មានជាផ្លូវការ អនុវត្តកម្មវិធីនៅទូរស័ព្ទដៃប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព លទ្ធភាពព្រាងឯកសារតាមអ៊ីនធឺណិត លទ្ធភាពចាត់តាំងអង្គប្រជុំនិងចូលរួមងង្គប្រជុំតាមអ៊ីនធឺណិត លទ្ធភាពការប្រើប្រាស់យ៉ាឡូ ហ្វេសប៊ុក ទីកតក់ លទ្ធភាពក្នុងការចូលរួមទិញ លក់លើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច ។ល។
ថ្លែងប្រសាសន៍បើកវគ្គសន្និបាត សមមិត្តត្រឹងខាក់ទ្រុង-នាយករងមន្ទីរជនជាតិនិងសាសនា បានអះអាងថា ការផ្លាស់ប្តូរឌីជីថលនិងអនុវត្តបច្ចេកវិទ្យា គឺជាភារកិច្ចដ៏សំខាន់ រួមចំណែកផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិច។ ថ្នាក់ហ្វឹកហាត់នេះ ជួយដល់អ្នកមានប្រិយភាពយល់នូវការកំណត់រួម ស្តីពីការផ្លាស់ប្តូរឌីជីថលអនុវត្តបច្ចេកវិទ្យាព័ត៌មាន បន្ទាប់ពីត្រឡប់ទៅភូមិភាគវិញ អាចផ្សព្វផ្សាយដល់ជនជាតិភាគតិចនៅលើភូមិដ្ឋាន ដើម្បីប្រជាជនសាទរយ៉ាងសកម្មក្នុងការចូលរួមផ្លាស់ប្តូរឌីជីថល បង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការអនុវត្តតម្រូវការគ្រប់គ្រងនីតិវិធីរដ្ឋបាល សេវារដ្ឋក្នុងបរិស្ថានអេឡិចត្រូនិច។
តាមផែនការរបស់មន្ទីរជនជាតិនិងសាសនា បម្រុងថា នៅខែមិថុនា ឆ្នាំ២០២៥ នឹងចាត់តាំងថ្នាក់ហ្វឹកហាត់ចំនួន៦ថ្នាក់ឃោសនា ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការអនុវត្តបច្ចេកវិទ្យាព័ត៌មានដល់ជនជាតិភាគតិចឆ្នាំ២០២៥ ផ្សព្វផ្សាយនៅ៦ស្រុក ទីរួមខេត្ត ទីក្រុង គឺចូវថាញ់ (ថ្នាក់ដំបូង) ឡុងភូ ទីរួមខេត្តវិញចូវ ត្រឹងដេ ថាញ់ទ្រី មីស្វៀងនិងទីក្រុងសុកត្រាំងទាក់ទាញតំណាងជិត៦០០រូប ដែលជាអ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិចនៅគ្រប់ស្រុក ទីរួមខេត្ត ទីក្រុងនៅលើភូមិដ្ឋានខេត្តសុកត្រាំងមកចូលរួម៕
ហុងទើ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin