ធានាការចាត់តាំងពិធីប្រឡងបញ្ចប់វិទ្យាល័យ​ឆ្នាំ២០២៥ ​ប្រព្រឹត្ត​ដោយសុវត្ថិភាព ម៉ឹងម៉ាត់និងប្រសិទ្ធភាព

13:59, 19/06/2025

នៅហាណូយ នាយករដ្ឋមន្ត្រីនៃរដ្ឋភិបាលផាមមិញជិញ ធ្វើជាអធិបតីសន្និបាតបន្តផ្ទាល់ទូទាំងប្រទេស ស្ដីពីការរៀបចំពិធីប្រឡងបញ្ចប់វិទ្យាល័យឆ្នាំ២០២៥។ ចូលរួមសន្និបាតនៅខេត្តសុកត្រាំងមានបណ្តាសមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងបណ្តាសមមិត្តជាសមាជិកគណៈចង្អុលការពិធីប្រឡងបញ្ចប់​វិទ្យាល័យឆ្នាំ២០២៥ ខេត្តសុកត្រាំង។

ទិដ្ឋភាពនៃសន្និបាតបន្តផ្ទាល់នៅខេត្តសុកត្រាំង។
ទិដ្ឋភាពនៃសន្និបាតបន្តផ្ទាល់នៅខេត្តសុកត្រាំង។

ពិធី​ប្រ​ឡងបញ្ចប់​វិទ្យា​ល័យ​ឆ្នាំ២០២៥ គឺជាពិធី​ប្រ​ឡងដ៏​ធំ​បំ​ផុត​ដែល​មិន​ធ្លាប់​មាន​ ដោយ​មាន​ការ​ចូល​រួម​ពីបេក្ខ​សិស្សជាង​១,១លាន​រូប​ ក្នុង​ទូទាំង​ប្រ​ទេស ​(ចំ​នួន​បេក្ខ​សិស្ស​ចុះ​ឈ្មោះ​ប្រ​ឡង​កើន​ឡើង​ជិត​១០០.០០០រូប​ បើធៀប​នឹង​ឆ្នាំ២០២៤)។ ពិធី​ប្រ​ឡងលើក​នេះ​ បាន​ចាត់​តាំង​ចំ​នួន​២.៤៩៣​កន្លែង​ដោយ​មាន​បន្ទប់​ប្រ​ឡងសរុប​ចំ​នួន​៥០.០៣៩បន្ទប់​។ ការ​ងារ​ចាត់​តាំ​ងពិធី​ប្រ​ឡងឲ្យបេក្ខ​សិស្សតាម​កម្ម​វិធី​អប់​រំសកលឆ្នាំ​២០១៨និង​បេក្ខ​សិស្សតាម​កម្ម​វិធី​អប់​រំស​កល​ឆ្នាំ២០០៦ នឹង​ប្រ​ឡងពីថ្ងៃ​ទី២៥ ២៦និង​២៧ ខែមិថុនា​ ឆ្នាំ២០២៥។ ពិសេស​ ថ្ងៃ​ទី២៥ ខែមិថុនា​ ជាថ្ងៃ​ចុះ​ឈ្មោះ​ប្រ​ឡង។ ថ្ងៃ​ទី២៦និង​២៧ ខែមិថុនា​គឺជាថ្ងៃ​ប្រ​ឡងពេញ​សិទ្ធ​។ ថ្ងៃ​ទី២៨ ខែមិថុនា ​ត្រូវ​បាន​រៀប​ចំ​ប្រ​ឡង​បម្រុង​។ ពិធី​ប្រ​ឡង​នឹង​បម្រុង​កៀរ​គរបុគ្គលិក​ប្រ​ហែល​២០០.០០០នាក់ ​ដើម្បី​ចូល​រួម​ការ​ចាត់​តាំង​ពិធី​ប្រ​ឡងដូច​ កម្មាភិបាល ​គ្រូបង្រៀន ​ផ្នែក​អប់​រំ កង​កម្លាំង​នគរ​បាល​ យោធា គ្រូពេទ្យ​និង​កង​កម្លាំង​អគ្គិស​នី។

 តាម​របាយ​ការ​ណ៍​របស់​ក្រសួង​អប់​រំនិង​បណ្តុះបណ្តា​ល ការ​ត្រៀមពិធី​ប្រ​ឡង​បញ្ចប់​វិទ្យា​ល័យ​ឆ្នាំ២០២៥ បាន​ក្រសួង​អប់​រំនិង​បណ្តុះបណ្តា​លនិង​បណ្តា​ភូមិភាគ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​យ៉ាង​សកម្ម​និង​ម្ចាស់​ការ​។  ដោយ​ឡែក​ខេត្ត​សុក​ត្រាំង​ មាន​បេក្ខ​សិស្សចំ​នួន​១១.៤៧៤រូប​ បាន​ចុះ​ឈ្មោះ​ដើម្បី​ប្រ​ឡង។ ក្នុង​នោះ​ បេក្ខ​សិស្ស​ចំ​នួន​១១.២០២​រូប​ បាន​ចុះ​ឈ្មោះ​ប្រ​ឡង​តាម​កម្ម​វិធី​អប់​រំសកល​ឆ្នាំ​២០១៨និង​បេក្ខ​សិស្សចំ​នួន​២៧២​នាក់​ បាន​ចុះ​ឈ្មោះ​ប្រ​ឡង​តាម​កម្ម​វិធី​អប់​រំសកល​ឆ្នាំ​២០០៦។ ទូទាំង​ខេត្ត​នឹង​បម្រុង​រៀប​ចំ​៣៨កន្លែង​ ដោយ​មាន​បន្ទប់​ប្រ​ឡង​ចំ​នួន​៥១៨បន្ទប់​។ សព្វ​ថ្ងៃ​ ការ​ងារ​ត្រៀម​ពិធី​ប្រ​ឡង​ត្រូវ​បាន​រៀប​ចំ​សម្រេច​រួច​រាល់​ ធានា​ពិធី​ប្រ​ឡងនឹង​ប្រ​ព្រឹត្ត​ទៅ​ដោយ​សម្រេច​ជោគ​ជ័យ ប្រ​កបដោយ​គុណ​ភាព​និង​សុវត្ថិភាព​។

ក្នុង​អង្គ​សន្និបាត​ក៏​មាន​មតិគប់វាល់​ជាច្រើន​ផ្តោត​លើការ​រៀប​ចំ​និង​ការ​ចាត់​តាំង​ពិធី​ប្រ​ឡង ពិសេស ​ក្នុង​និន្នាការ​ផ្លាស់​ថ្មី​តាម​កម្ម​វិធី​អប់​រំសកល២០១៨និង​ការ​រៀប​ចំ​ប្រ​ព័ន្ធគ្រប់​គ្រង​រដ្ឋ​អំ​ណាច​២ថ្នាក់​។

ថ្លែង​ការ​ណ៍​ក្នុង​សន្និបាត​ នាយ​ករ​ដ្ឋមន្ត្រី​ផាម​មិញជិ បាន​ស្នើឱ្យ​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តា​លនិង​ភូមិ​ភាគ​នានា​ ធានា​ការ​ចាត់​តាំង​ពិធី​ប្រ​ឡងប្រ​កបដោយ​សុវត្ថិភាព​ រលូន ម៉ឺង​ម៉ាត់ សត្យានុម័ត​ ម៉ត់ចត់ ជឿជាក់​និង​ប្រ​សិទ្ធភាព​។ នាយ​ករ​ដ្ឋមន្ត្រី​ បាន​សង្កត់ធ្ងន់​ ពិធី​ប្រ​ឡង​បញ្ចប់​វិទ្យា​ល័យ​ឆ្នាំ២០២៥ នឹង​ប្រ​ព្រឹត្ត​ឡើង​ក្នុង​និន្នាការ​ទូទាំង​ប្រ​ទេស​កំ​ពុង​អនុ​វត្ត​ការ​រៀប​ចំ​និង​បំ​ព្រួញប្រ​ព័ន្ធ​គ្រប់​គ្រង​រដ្ឋ​ ដូច្នេះ​ ស្នើឱ្យ​ក្រសួង​អប់​រំនិង​បណ្តុះបណ្តា​លគប្បីសហការ​ជាមួយ​ក្រសួង​ គណៈ​ផ្នែក​និង​បណ្តា​ភូមិ​ភាគ​លើក​កម្ពស់​ស្មារតីទទួល​ខុស​ត្រូវ​ក្នុង​ការ​ចាត់​តាំង​ពិធី​ប្រ​ឡង មិន​ទុក​ឱ្យ​ការ​រៀប​ចំ​ប្រ​ព័ន្ធ​គ្រប់​គ្រង​រដ្ឋ​ឥទ្ធិពល​ដល់​ពិធី​ប្រ​ឡង។

នាយ​ករ​ដ្ឋមន្ត្រី​បាន​ប្រ​គល់​ឱ្យ​ក្រសួង​អប់​រំនិង​បណ្តុះបណ្តា​លផ្សព្វ​ផ្សាយ​យ៉ាង​សកម្ម​នូវ​ឯកសារ​ណែនាំដល់​បណ្តា​ភូមិ​ភាគ​ គណៈ​កម្មាធិការ​បក្ស​ រដ្ឋ​អំ​ណាច​ គណៈ​កម្មាធិការ​រ​ណ​សិរ្ស​មាតុ​ភូមិ​វៀតណាម​និង​អង្គ​ការ​មហាជន​នានា​ ទុក​ការ​ចាត់​តាំង​ពិធី​ប្រ​ឡងនេះ​ជា​កិច្ច​ការ​នយោបាយ​សំ​ខាន់​។ ទន្ទឹមនឹង​នោះ​ ធានា​បាន​នូវ​លក្ខ​ណៈ​ល្អ​បំ​ផុត​ពីមូល​ដ្ឋាន​សម្ភារៈ​ សុវត្ថិភាព​អនា​ម័យ​ គ្រឿង​បរិភាគ​និង​គម្រោង​បម្រុង​ជាមួយ​លក្ខ​ណៈ​ពេល​អា​កាស​ធាតុមិន​ល្អ​។

សម្ព័ន្ធយុវជន​ផ្សព្វ​ផ្សាយ​បណ្តា​កម្ម​វិធី​ជំនួយ​ការ​ដល់​បេក្ខ​សិស្ស។ ការ​ត្រួត​ពិនិត្យ​ពិធី​ប្រ​ឡង ក៏​ដូច​ជាការ​បោះ​ពុម្ពចម្លងវិញ្ញាសាប្រ​ឡងនិង​ការ​ចាត់​តាំង​ឱ្យ​ពិន្ទុអនុ​វត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់ គុណ​ភាព​ លើស្មារតីសត្យានុភាព​ ស្មោះត្រង់​  បង្ក​លក្ខ​ណៈ​ល្អ​បំ​ផុត​ដើម្បី​ចាត់​តាំង​ឱ្យ​បាន​សម្រេច​ជោគជ័យពិធី​ប្រ​ឡងបញ្ចប់​វិទ្យា​ល័យ​ឆ្នាំ២០២៥៕

ហ្វិញញឺ-សុផល