អនុម័តបង្កើតសាខាសកលវិទ្យាល័យកឹងធើនៅសុកត្រាំង

15:05, 06/05/2025

រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល លោកង្វៀងគីមស៊ើង ទើបចេញសេចក្តីសម្រេចលេខ១២០២/QD-BGDDT ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ស្តីពីការបង្កើតសាខាសកលវិទ្យាល័យកឹងធើនៅខេត្តសុកត្រាំង។

សេច​ក្តី​សម្រេច​ក៏ស្នើរ​ឱ្យ​សកលវិទ្យា​ល័យ​កឹង​ធើត្រូវ​រាយ​ការ​ណ៍​ជូន​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តា​លអំ​ពីលក្ខ​ណៈ​ធានា​គុណ​ភាព​អប់​រំដើម្បី​អនុ​ញ្ញាតឱ្យ​សាខា​សកលវិទ្យា​ល័យ​កឹង​ធើនៅ​ខេត្ត​សុក​ត្រាំង​អនុ​វត្ត​ការ​ងារ​បណ្តុះបណ្តា​លស្រប​តាម​សេច​ក្តី​កំ​ណត់​នៃ​ច្បាប់​។

ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងនិងសកលវិទ្យាល័យកឹងធើបានចុះហត្ថលេខាលើពិធីប្រគល់មូលដ្ឋានសម្ភារៈ។
ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងនិងសកលវិទ្យាល័យកឹងធើ បានចុះហត្ថលេខា​ពិធីប្រគល់មូលដ្ឋានសម្ភារៈ។

មុន​នោះ​ នៅថ្ងៃ​ទី១០ ខែតុលា ឆ្នាំ២០២៤ គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​សុក​ត្រាំង បាន​រៀប​ចំ​ពិធី​ប្រ​គល់​មូល​ដ្ឋាន​សម្ភារៈ​និង​ដី​ជូន​សកលវិទ្យា​ល័យ​កឹង​ធើ ដើម្បី​បង្កើត​សាខា។ សាខា​សកល​វិទ្យា​ល័យ​កឹង​ធើនៅខេត្ត​សុក​ត្រាំង​ មាន​ផ្ទៃ​ដី​​ជិត​២ហិក​តា (មុន​នេះ​ជាសា​លាឧត្តម​សិក្សា​​ជាន់​ខ្ពស់​សហគមន៍​សុក​ត្រាំង​) នៅ​ផ្លូវ​លេហុង​ផុងសង្កាត់​៣ ទីក្រុង​សុក​ត្រាំង​ (សុក​ត្រាំង​)។

តាម​ផែន​ការ​ ពេល​ដំណើរ​ការ​សាខានៅ​ខេត្ត​សុក​ត្រាំង​នឹង​បណ្តុះ​បណ្តា​លថ្នាក់​មហា​បរិញ្ញា​លើមុខជំនាញដូច​ បច្ចេក​វិទ្យា​ព័ត៌មាន​ ប្រ​ព័ន្ធ​កសិកម្ម​-ជំនាញផ្នែកប្រែប្រួល​អា​កាស​ធាតុនិង​កសិកម្ម​តំ​បន់​ក្តៅ​​ចីរភាព​ វិទ្យា​សាស្ត្រដំណាំ-ជំនាញបច្ចេកទេសកសិកម្ម​ទំ​នើប​។ ដោយ​ឡែក​កម្រិត​សកលវិទ្យា​ល័យ​ សាខាគ្រោង​នឹង​បណ្តុះបណ្តា​លលើមុខជំនាញចំ​នួន​៣គឺ គណ​នេយ្យ ច្បាប់​ Logistic និង​ការ​គ្រប់​គ្រង​ប្រ​ព័ន្ធ​ផ្គត់​ផ្គង់​។

ការ​បង្កើត​សាខាសកលវិទ្យា​ល័យ​កឹង​ធើនឹងជួយ​ដល់​ភូមិភាគ​បណ្តុះ​បណ្តា​លធនធាន​មនុស្ស​ប្រ​កបដោយ​គុណ​ភាព​ខ្ពស់​ ការ​ស្រាវ​ជ្រាវ​ ផ្ទេរ​ជូន​និង​អនុ​វត្ត​វិទ្យា​សាស្ត្រនិង​បច្ចេក​វិទ្យា​ ដើម្បី​បម្រើដល់​ការ​អភិវឌ្ឍសេដ្ឋ​កិច្ច​សង្គម​។ ក្រៅ​ពីនេះការ​បង្កើត​សាខាក៏​ជួយ​ប្អូន​ៗដែល​មាន​ជីវ​ភាព​លំ​បាក​ ជន​ជាតិ​ភាគ​តិ​ចមាន​ឱកាស​បាន​រៀន​សូត្រ។​ ការ​ដោះ​ស្រាយ​តម្រូវ​ការ​រៀន​សូត្រ​នៅ​នឹង​កន្លែង​ បន្ថយ​ការ​ទៅ​រៀន​នៅ​ឆ្ងាយពីសាលា​របស់​ប្អូន​និស្សិត​និង​សិក្ខា​កាម​រួម​ចំ​ណែក​ក្នុង​ការ​លើក​កម្ពស់​អត្រា​នៃ​ប្រ​ភពធនធាន​មនុស្សមាន​កម្រិត​វិជ្ជាខ្ពស់​៕

ស្វឹងហឿង-សុផល