គំរូនៃការបរិច្ចាគឈាមស្ម័គ្រចិត្ត

14:42, 09/05/2025

អ្នកគ្រូវ៉ធីឡេហាំង គ្រូបង្រៀនសាលាបឋមសិក្សាឡុងភូ A ឃុំឡុងភូ ស្រុកឡុងភូ (សុកត្រាំង) បានចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្តចំនួន៣១ដង។ អ្នកគ្រូបានជ្រើសជាគំរូតំណាងឆ្នើម ដែលមានកិត្តិយសក្នុងការបរិច្ចាគឈាម រួមចំណែកសាយភាយចលនាបរិច្ចាគឈាមស្ម័គ្រចិត្តក្នុងសាលានិងសហគមន៍។

អ្នកគ្រូវ៉ធីឡេហាំង គ្រូបង្រៀនសាលាបឋមសិក្សាឡុងភូ A ឃុំឡុងភូ ស្រុកឡុងភូជាគំរូភ្លឺស្វាងនៃការបរិច្ចាគឈាមស្ម័គ្រចិត្ត។
អ្នកគ្រូវ៉ធីឡេហាំង គ្រូបង្រៀនសាលាបឋមសិក្សាឡុងភូ A ឃុំឡុងភូ ស្រុកឡុងភូជាគំរូភ្លឺស្វាងនៃការបរិច្ចាគឈាមស្ម័គ្រចិត្ត។

ជា​មួយ​ការ​គិត “តំ​ណក់​ឈាម​ឱ្យ​ទៅ​-ជីវិត​បាន​រស់​នៅ” និង​ការ​បរិច្ចាគ​ឈាម​សម្រាប់​ចែក​រំ​លែក​ការ​លំ​បាក​ដល់​អ្នក​ជំ​ងឺ​ដែល​កំ​ពុង​ត្រូវ​ការ​ឈាម​ ដូច្នេះ​អ្នក​គ្រូ​ចូល​រួម​បរិច្ចាគ​ឈាម​តាំង​ពី​ឆ្នាំ​២០២១។ តាម​អ្នក​គ្រូ​ហាំង បរិច្ចាគ​ឈាម​ជា​ការ​ធ្វើ​មាន​ប្រ​យោជន៍​ ដំ​ណក់​ឈាម​ឱ្យ​ទៅ​មាន​អត្ថ​ន័យ​យ៉ាង​ច្រើន​នាំ​មក​ជីវិត​រស់​នៅ​ដល់​អ្នក​រាល់​គ្នា។ រាល់​ពេល​ដែល​សមា​គម​កាក​បាទ​ក្រ​ហម​ស្រុក​ឡុង​ភូ​បំ​ផុស​ចលនា​បរិច្ចាគ​ឈាម​មនុស្ស​ធម៌​ អ្នក​គ្រូ​តែង​ចូល​រួម។ ដោយ​អ្នក​គ្រូ​ជឿ​ជាក់​ថា​ ពេល​បរិច្ចាគ​ឈាម​ សារ​ពាង្គ​កាយ​នៅ​តែ​បន្ត​ផ្លាស់​ឈាម​ថ្មី​និង​ជួយ​ឱ្យ​អ្នក​ជំ​ងឺ​កំ​ពុង​ត្រូវ​ការ​ឈាម​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​និង​ព្យា​បាល។ តាំង​ពី​នោះ រៀង​រាល់​ឆ្នាំ អ្នក​គ្រូ​ហាំង​ចូល​រួម​​បរិច្ចាគ​ឈាម​ពី​២-៣​ដង។ អ្នក​គ្រូ​ហាំង​ឱ្យ​ដឹង៖ តំ​ណក់ឈាម​ឱ្យ​ទៅ​នាំ​មក​នូវ​ក្តី​ជំ​នឿ​ សង្ឃឹម​ថា​ជីវិត​រស់​នៅ​មិន​ត្រឹម​តែ​អ្នក​ទទួល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ទាំង​នាំ​មក​ភាព​រីក​រាយ​ សុភមង្គល​ដល់​សាច់​ញាតិ​របស់​អ្នក​ជំ​ងឺ​ ដូច្នេះ​ខ្ញុំ​នឹង​ចូល​រួម​បរិច្ចាគ​ឈាម​​រហូត​ពេល​​សុខ​ភាព​​នៅ​ល្អ​។ ច្រើន​ឆ្នាំ​កន្លង​ ទោះ​ជា​បរិច្ចាគ​ឈាម​ច្រើន​ដង​ក៏​ដោយ​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​សុខ​ភាព​ល្អ។ ឃើញ​ ដូច្នេះ​ មិត្ត​រួម​អា​ជីព​និង​សាច់​ញាតិ​ក្នុង​គ្រួ​សារ​ក៏​មាន​ក្តី​ជំ​នឿ​ ស្ម័គ្រ​ចិត្ត​ជា​មួយ​អ្នក​គ្រូ​ដើម្បី​បរិច្ចាគ​ឈាម។ មធ្យម​ក្នុង​មួយ​ឆ្នាំ អ្នក​គ្រូ​ចលនា​ប្រ​ហែល​១០​នាក់​ឱ្យ​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត។

អស់​រយៈ​ពេល​ជិត​៣០​ឆ្នាំ បង្ហាត់​បង្រៀន​ អ្នក​គ្រូ​ហាំង​តែង​សម្រេច​ល្អ​ភារកិច្ច​ដែល​បាន​ប្រ​គល់។ ចំ​ពោះ​សិស្ស​ អ្នក​គ្រូ​មាន​ភាព​ជិត​ស្និទ្ធ​និង​ជួយ​សិស្ស​ខ្មែរ​ពី​របៀប​ថ្លែង​យោបល់​ ឧស្សាហ៍​ព្យា​យាម​ក្នុង​ការ​សិក្សា។ អស់​ពី​ចិត្ត​ក្នុង​ការ​បង្រៀន​និង​ជា​គំ​រូ​ភ្លឺ​ស្វាង​ក្នុង​ចលនា​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ ម៉្លោះ​ហើយ​អ្នក​គ្រូ​កាន់​តែ​បង្ក​ទំ​នុក​ចិត្ត​ឱ្យ​មិត្ត​រួម​អា​ជីព​និង​សិស្ស។ អ្នក​គ្រូ​ហាំង​ឱ្យ​ដឹង​បន្ថែម៖ បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​បាន​ក្លាយ​ជា​ការ​ចលនា​ក្នុង​ទូទាំង​សង្គម​ពេល​ដែល​បរិច្ចាគ​ឈាម​ យើង​ទទួល​បាន​ការ​ពិនិត្យ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​និង​ពេល​បង្កើត​ឈាម​ថ្មី​ ជួយ​ឱ្យ​សារ​ពាង្គ​កាយ​មាន​សុខ​ភាព​ល្អ។ ខ្ញុំ​សង្ឃឹម​ថា​ អ្នក​ស្ម័គ្រ​ចិត្ត​ ដែល​មាន​សុខ​ភាព​ល្អ​អាច​ស្ងប់​ចិត្ត​បរិច្ចាគ​ឈាម​និង​យើង​ត្រូវ​គិត​ថា​តំ​ណក់​ឈាម​ឱ្យ​ទៅ​នឹង​ជួយ​អ្នក​ជំ​ងឺ​ដែល​កំ​ពុង​ត្រូវ​ការ​ឈាម​និង​ការ​បរិច្ចាគ​ឈាម​ក៏​ជា​ទង្វើ​ល្អ​ដែល​មាន​ប្រ​យោជន៍​ដល់​សង្គម។

ជា​មួយ​នឹង​ស្នា​ដៃ​ដែល​សម្រេច​បាន​អ្នក​គ្រូ​វ៉​ធី​ឡេ​ហាំង​បាន​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សុក​ត្រាំង​ជូន​ប័ណ្ណ​សរ​សើរ​ពី​ព្រោះ​មាន​ស្នា​ដៃ​ក្នុង​ការ​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ពី​២០​ដង​ឡើង​ទៅ​លើ​ភូមិដ្ឋាន​ខេត្ត​សុក​ត្រាំង​ នា​ឱកាស​លើក​តម្កើង​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ឆ្នើម​ឆ្នាំ​២០២០ និង​លើក​តម្កើង​បរិច្ចាគ​ឈាម​ថ្នា​ក់​ជាតិ​នៅ​ចុង​ខែ​កក្កដា​ឆ្នាំ២០២៣។ ស្នា​ដៃ​ទាំង​នោះ​ជា​រង្វាន់​ដ៏​សក្តិ​សម​ដែល​អ្នក​គ្រូ​បាន​លះ​បង់​ ទន្ទឹម​នឹង​នោះ​ ក៏​ជា​គំ​រូ​ភ្លឺ​ស្វាង​ក្នុង​ចលនា​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ដើម្បី​អ្នក​រាល់​គ្នា​រៀន​សូត្រ​និង​ធ្វើ​តាម​៕

ដាលីន