សាលាមធ្យមសិក្សាបាលីណាមបូ បូកសរុបលទ្ធផលឆ្នាំសិក្សា២០២៤-២០២៥

17:28, 29/05/2025

ព្រឹកថ្ងៃទី២៩ ឧសភា សាលាមធ្យមសិក្សាបាលីណាមបូ (សុកត្រាំង) បានចាត់តាំងពិធីបូកសរុបឆ្នាំសិក្សា២០២៤-២០២៥។ អញ្ជើញចូលរួមមានសមមិត្ត យឿងធីគីមធ្វី-សមាជិកបក្សខេត្ត អនុប្រធានប្រចាំការគណៈឃោសនាអប់រំនិងចលនាបក្សខេត្ត ព្រះឧបជ្ឈាយ៍តាំងណោ-សុធម្មាធិបតីរង ក្រុមប្រឹក្សាវិន័យធ័រនៃសមាគមពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលនៃសមាគមពុទ្ធសាសនាវៀតណាមខេត្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត នាយករងសាលាមធ្យមសិក្សាបាលីណាមបូ តំណាងថ្នាក់ដឹកនាំមន្ទីរ គណៈផ្នែកខេត្តនិងទូទាំងកម្មាភិបាលគ្រូបង្រៀន សមណសិស្សសាលា។

ប្រគេនលិខិតសរសើរដល់សមណសិស្សដែលទទួលបានកិត្តិនាមជាសិស្សពូកែឆ្នាំសិក្សា២០២៤-២០២៥។
ប្រគេនលិខិតសរសើរដល់សមណសិស្សដែលទទួលបានកិត្តិនាមជាសិស្សពូកែឆ្នាំសិក្សា២០២៤-២០២៥។

ឆ្នាំ​សិក្សា​២០២៤-២០២៥​ សាលា​មាន​កម្មា​ភិ​បាល​ និយោជិត​ អ្នក​ពល​កម្ម​ មាន​សមណ​សិស្ស​ចំនួន​២៤៩​ ដោយ​មាន​៧​ថ្នាក់។​ ជា​មួយ​ប្រ​ធាន​បទ​ឆ្នាំ​សិក្សា​គឺ ​“វិន័យ​ ទទួល​ខុស​ត្រូវ​ ផ្លាស់​ថ្មីច្នៃ​ប្រ​ឌិត លើក​កម្ពស់​គុណ​ភាព​អប់​រំនិង​បណ្តុះ​បណ្តាល”​ ឆ្នាំ​សិក្សា​កន្លង ​គ្រូ​បង្រៀន​និង​សមណ​សិស្ស​សា​លា​មធ្យម​សិក្សា​បាលី​ណាម​បូ ​មិន​បង្អង់​ក្នុងការ​ខិត​ខំ​ប្រឹង​ប្រែង​ជម្នះ​រាល់​ការ​លំ​បាក ​បញ្ហាប្រ​ឈម​មុខ​នានា​ រួម​ចំណែក​លើក​កម្ពស់​គុណ​ភាព​អប់​រំរបស់​សា​លា។ ​គ្រូ​បង្រៀន​តែង​កសាង​ផែន​ការ​អប់រំ​និង​ផែន​ការ​មេរៀន​សម​ស្រប​ជាមួយ​លក្ខ​ណៈ​របស់​សាលា​ ផ្លាស់​ប្តូរវិធី​សាស្ត្រ​បង្រៀន​និង​ត្រួត​ពិនិត្យ​វាយ​តម្លៃ​ក្នុង​ទិស​ដៅ​នៃ​ការ​អភិវឌ្ឍ​ចរិយា​សម្បតិ្ត​សមត្ថ​ភាព​របស់​សិស្ស ក​សាង​ផែន​ការ​បំ​ប៉ន​ដល់​សិស្ស​ពូកែផ្នែក​អក្សរ​សាស្ត្រ​ (ថ្នាក់​ទី១០)​។ល។​ សមណ​សិស្សភាគ​ច្រើន​ខិតខំ​ប្រឹង​ប្រែង​សិក្សា​ គោរព​តាម​ច្បាប់​សាលា​ ប្រតិ​បត្តិ​ល្អនូវ​ធម៌​អាថ៌​វិន័យ​នៃ​ព្រះ​ពុទ្ធ​សាសនា​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​សា​លា។

លទ្ធ​ផល​ឆ្នាំ​សិក្សា​២០២៤​-​២០២៥​ សា​លា​មាន​សម​ណសិស្សទទួល​បាន​កិត្តិនាម​ឆ្នើម​ចំនួន​៣អង្គ​ ​សម​ណសិស្ស​ទទួល​​បាន​កិត្តិនាម​ពូកែ​ចំនួន​៥០​អង្គ ​សម​ណសិស្ស​ដែល​ឧស្សាហ៍​ព្យាយាម​ចំនួន​១៩អង្គ ​សមណ​សិស្ស​៣៤/៣៤​អង្គ​​ គ្រប់​លក្ខ​ណៈ​ទទួល​ស្គាល់​ការ​បញ្ចប់​ថ្នាក់​អនុ​វិទ្យា​ល័យ​ សម្រេច​១០០% ​សមណ​សិស្ស​៤៥/៤៥​អង្គ​ បាន​ទទួល​លិខិ​បញ្ជាក់​មុខ​វិជ្ជាភា​សា​ខ្មែរ​ថ្នាក់​ទី៩​ សម្រេច​១០០% ​​សមណ​សិស្ស៣៥/៣៥​អង្គ​ បាន​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា​បាលី​និង​អក្សរ​សាស្ត្រ​ខ្មែរ ​សម្រេច​១០០%។

ក្នុង​ពិធី​បូក​សរុប​លទ្ធ​ផល ​សា​លា​ក៏​បាន​ចាត់​តាំង​បូក​សរុប​ទម្រង់​ “៤គ្មាន​ ៤មាន​” ​ពី​ការ​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​ឆ្នាំ​សិក្សា​២០២៤​-​២០២៥​ ទម្រង់​បាន​រួម​ចំណែក​លើក​កម្ពស់​ការ​យល់ដឹង​ លទ្ធភាព​​ បទ​ពិសោធន៍​ក្នុង​ការ​អនុវត្ត​រាល់​សកម្ម​ភាព​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​នៅ​សា​លា​។

ក្នុង​ឱ្យ​កាស​នេះ​ សាលា​ក៏​បាន​ប្រ​គេន ​ជូន​លិខិត​ដល់​គ្រូបង្រៀន​និង​សមណ​សិស្សដែល​មាន​ស្នា​ដៃ​ខ្ពស់​ក្នុង​ឆ្នាំ​សិក្សា​២០២៤​-​២០២៥។

ហុង​ទើ-​លីហាន់​