ក្តីរីករាយនៃការឈានដល់ទិសដៅសាលាសម្រេចបទដ្ឋានជាតិ

04:53, 23/05/2025

ប៉ុន្មានឆ្នាំកន្លង ដោយការយកចិត្តទុកដាក់ វិនិយោគរបស់បក្ស រដ្ឋក្នុងការកសាងមូលដ្ឋានសម្ភារៈរឹងមាំ ទំនើប សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកត្រឹងដេ ស្រុកត្រឹងដេ (សុកត្រាំង) បានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការបង្រៀននិង​រៀន។ អាស្រ័យហេតុនេះ ឆ្នាំសិក្សា២០២៣-២០២៤ សាលាមានកិត្តិយស​ទទួលបានកិត្តិនាមសាលាសម្រេចបទដ្ឋានជាតិ។

សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកត្រឹងដេ ស្រុកត្រឹងដេ (សុកត្រាំង) បានវិនិយោគឧបករណ៍ ដើម្បីបម្រើដល់ការសិក្សា ការរស់នៅរបស់សិស្សបានល្អ។
សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកត្រឹងដេ ស្រុកត្រឹងដេ (សុកត្រាំង) បានវិនិយោគឧបករណ៍ ដើម្បីបម្រើដល់ការសិក្សា ការរស់នៅរបស់សិស្សបានល្អ។

មក​សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ត្រឹង​ដេ ប៉ុន្មាន​ថ្ងៃ​នេះ​ យើង​ខ្ញុំ​អាច​មាន​អា​រម្មណ៍​សប្បាយ​រីក​រាយ​ រំ​ភើប​ចិត្ត​របស់​លោក​គ្រូ​និង​សិស្ស​ពេល​បង្រៀន​ សិក្សា​នៅ​ក្នុង​សាលា​ដែល​មាន​បន្ទប់​រៀន​រឹង​មាំ ឧបករណ៍​អប់​រំ​ទំ​នើប។ នាំ​យើង​ខ្ញុំ​ទស្សនា​មូលដ្ឋាន​សម្ភារៈ​របស់​សាលា​ លោក​គ្រូ​ត្រឹង​ស៊ុង​-ចាង​ហ្វាង​សាលា​ឱ្យ​ដឹង៖ ​មាន​សាលា​រឹង​មាំ​ បម្រើ​ល្អ​ការ​ងារ​បង្រៀន​និង​រៀន​ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​វិស័យ​អប់​រំ​និង​បណ្តុះ​បណ្តាល។ បច្ចុប្បន្ន​ សាលា​មាន​បន្ទប់​ រៀន​រឹង​មាំ​ចំ​នួន​៨​បន្ទប់​រៀន​មុខ​វិជ្ជា​ចំ​នួន​៦ បន្ទប់​ស្នាក់នៅ​ចំ​នួន​៣៦។ ពិសេស​ ក្នុង​ឆ្នាំ​សិក្សា​កន្លង​ សាលា​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋ​ក្នុង​ការ​វិនិយោគ​ជួស​ជុល​បន្ទប់​រៀន​មួយ​ចំ​នួន​ ទិញ​សម្ភារៈ​សិក្សា​​បន្ថែម​ ដូច​ជា​ មា​ស៊ីន​កុំ​ព្យូរ​ទ័រ​ ម៉ា​ស៊ីន​បញ្ជាំង។ល។ ទី​ធ្លា​សាលា​បាន​ជួស​ជុល​ផើង​ផ្កា​ ដើម​ឈើ​ម្លប់​បង្ក​ជា​ទេស​ភាព​បៃ​តង​-ស្អាត​ ភាព​ស្និទ្ធ​ស្នាល​ ធានា​បាន​នូវ​លក្ខណៈ​បង្រៀន​និង​រៀន​ក៏​ដូច​ជា​សកម្ម​ភាព​អប់​រំ​ក្រៅ​ម៉ោង​របស់​សាលា។ ឆ្លង​តាម​នោះ​ ការ​បំ​ពេញ​តម្រូវ​ការ​ស្រាវ​ជ្រាវ​ សិក្សា​របស់​គ្រូ​និង​សិស្ស។

ក្រៅ​ពី​ការ​វិនិយោគ​លើ​មូលដ្ឋាន​សម្ភារៈ​ ឧបករណ៍​ សាលា​នៅ​ទាំង​សកម្ម​កសាង​កង​ជួរ​ កម្មា​ភិបាល​ គ្រូ​បង្រៀន​ដែល​មាន​ភាព​រឹង​មាំ​លើ​គ្រប់​វិស័យ​ បច្ចុប្បន្ន​ សាលា​មាន​កម្មា​ភិបាល​ គ្រូ​បង្រៀន​ បុគ្គលិក​ចំ​នួន​៣៣​រូប​ ក្នុង​នោះ​ អត្រា​គ្រូ​បង្រៀន​សម្រេច​តាម​កម្រិតតែង​តែ​បាន​រក្សា​ស្ថិរ​ភាព​ ចំ​ណេះ​វិជ្ជា​មហា​វិទ្យា​ល័យ​គរុ​កោ​សល្យ​១០០%។ ដើម្បី​បង្កើន​គុណ​ភាព​អប់​រំ​ សា​លា​យក​ចិត្ត​ទុក​ដាក់​ ពិសេស​ក្នុង​ការ​បង្ក​លក្ខណៈបំ​ប៉ន​​ដល់​កង​ជួរ​កម្មា​ភិបាល​ គ្រូ​បង្រៀន​​ដើម្បី​លើក​កម្ពស់​ចំ​ណេះ​ដឹង​ បណ្តុះ​ជំ​នាញ​វិជ្ជា​ជីវៈ។ ផ្លាស់​ថ្មី​ជា​ប្រ​ចាំ​នូវ​ខ្លឹម​សារ​ ទម្រង់​នៃ​សកម្ម​ភាព​ក្នុង​ក្រុម​ជំ​នា​ញ​ ចាត់​តាំង​ពិនិត្យ​ ​​ដក​បទ​ពិសោធន៍​ម៉ោង​រៀន​ ដើម្បី​បង្កើន​គុណ​ភាព​នៃ​ការ​បង្រៀន។ ទន្ទឹម​នឹង​នោះ​ ផ្លាស់​ថ្មី​យ៉ាង​សកម្ម​នូវ​វិធី​សាស្ត្រ​បង្រៀន​ឈាន​ដល់​ការ​អភិ​វឌ្ឍ​សមត្ថ​ភាព​សិស្ស​សម​ស្រប​តាម​ការ​ជាក់​ស្តែង ដោយ​បង្កើន​ការ​អនុវត្ត​ លើក​ទឹក​ចិត្ត​គ្រូ​បង្រៀន​ឱ្យ​ស្រាវ​ជ្រាវ​យ៉ាង​សកម្ម​ ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌មាន​​ក្នុង​ការ​បង្រៀន​ គួប​ផ្សំ​ល្អ​នូវ​វិធី​សាស្ត្រ​បង្រៀន​ដើម្បី​បង្ក​ភាព​រំ​ភើប​ដល់​សិស្ស​ ឈាន​ដល់​ការ​កសាង​សាលា​ស្និទ្ធ​ស្នាល​សិស្ស​សកម្ម​ គ្រូ​បង្រៀន​ម្នាក់​ៗ​គឺ​ជាគំ​រូ​នៃ​ការ​សិក្សា​និង​ច្នៃ​ប្រ​ឌិត​សម្រាប់​សិស្ស​ធ្វើ​តាម​។ តាំង​ពី​នោះ​ គុណ​ភាព​អប់​រំ​របស់​សា​លា​បាន​កែ​លម្អ​ឥត​ឈប់​ឈរ។ ឆ្នាំ​សិក្សា​២០២៣-២០២៤ សាលា​មាន​សិស្ស​សម្រេច​ជាង​៨០% និទ្ទេស​គ្រាន់​បើ​ ពូកែ​ ចរិយា​សម្បត្តិ​គ្រាន់​បើ​ ល្អ​ស្រូប​អត្រា​ជាង​៩០% អត្រា​បញ្ចប់​ការ​សិក្សា​អនុ​វិទ្យា​ល័យ​សម្រេច​១០០%។ល។ បាន​ដឹង​ បន្ទាប់​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឆ្នាំ​សិក្សា​២០២៣-២០២៤ សាលា​បាន​ទទួល​ស្គាល់​សម្រេច​បទដ្ឋាន​ជាតិ​កម្រិត​១។ បាន​ទទួល​ស្គាល់​សាលា​សម្រេច​បទដ្ឋាន​ជាតិ​ គឺ​ជា​ក្តី​រីក​រាយ​និង​មោទ​នភាព​នៃ​សមូហ​ភាព​សាលា។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ ទន្ទឹម​នឹង​ភាព​រីក​រាយ​ក៏​មាន​បញ្ហា​ប្រ​ឈម​មុខ​មិន​តិច​ក្នុង​ការ​រក្សា​កិត្តិនាម​និង​ការ​ដាក់​ចេញ​នូវ​ទិស​ដៅ​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​នា​ពេល​អនា​គត។ ដើម្បី​លើក​កម្ពស់​លទ្ធ​ផល​ដែល​សម្រេច​បាន​ សមូហ​ភាព​កម្មា​ភិបាល​ គ្រូ​បង្រៀន​នៃ​សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ត្រឹង​ដេ បន្ត​លើក​កម្ពស់​គុណ​ភាព​អប់​រំ​លើ​គ្រប់​វិស័យ​ ផ្លាស់​វិធី​សាស្ត្រ​បង្រៀន​និង​រៀន​ ជំ​រុញ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ “បង្រៀន​ល្អ​ រៀន​ល្អ” ផ្តោត​លើ​ការ​អប់​រំ​សីល​ធម៌​ របៀប​រស់​នៅ​ ជំ​នា​ញ​និង​កាយ​សម្បទា​ដល់​សិស្ស​ ឈាន​ដល់​កសាង​សាលា​សម្រេច​បទដ្ឋាន​ជាតិ​កម្រិត​២ លោក​គ្រូ​ត្រឹង​ស៊ុង​-ចាង​ហ្វាង​សាលា​ចែក​រំ​លែក​ដូច្នេះ​៕

ថា​ញ់វ៉ាង​-លីហាន់​