ដំណាក់សុខាភិបាលឃុំឡឹមគៀក “លើកកម្ពស់ការថែទាំសុខភាពជូនប្រជាជន”

Thanh Vàng 14:44, 09/05/2025

ទោះ​បី​ជីវភាព​របស់​ប្រ​ជា​ជន​នៅ​លើ​ភូមិដ្ឋាន​ឃុំ​ឡឹម​គៀក​ ស្រុក​ថាញ់​ទ្រី​ (សុក​ត្រាំង) ​មាន​ការ​លំ​បាក​ច្រើន​ក៏​ដោយ ​ប៉ុន្តែ​ការ​ងារ​ការ​ពារ ​ថែ​ទាំសុខ​ភាព​ប្រ​ជា​ជន​ តែង​​បាន​គណៈ​ផ្នែក​គ្រប់​ថ្នាក់​កង​ជួរ​កម្មាភិបាល​ គ្រូ​ពេទ្យ​ វេជ្ជបណ្ឌិត​នៃ​ដំណាក់​សុខា​ភិបាល​ឃុំ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត។​ តាំង​ពី​នោះ​ មួយ​ជំហាន​ម្តងៗ​លើក​កម្ពស់​គុណ​ភាព​ពិនិត្យ​ ព្យា​បាល​ជួយ​ប្រ​ជា​ជន​ទទួល​បាន​សេវា​សុខា​ភិបាល​មូលដ្ឋាន​កាន់​តែ​ប្រ​សើរ​ឡើង។

កម្មាភិបាលដំណាក់សុខាភិបាលឃុំឡឹមគៀក ស្រុកថាញ់ទ្រី (សុកត្រាំង) ពិនិត្យជំងឺជូនប្រជាជនក្នុងភូមិភាគ។
កម្មាភិបាលដំណាក់សុខាភិបាលឃុំឡឹមគៀក ស្រុកថាញ់ទ្រី (សុកត្រាំង) ពិនិត្យជំងឺជូនប្រជាជននៅ​ភូមិភាគ។

តាម​វេជ្ជបណ្ឌិត​ត្រឹម​ថាញ់​ញ៉ឹង​-​ប្រ​ធាន​ដំណាក់​សុខា​ភិ​បាល​ឃុំ​ឡឹម​គៀក​ ដំណាក់​សុខា​ភិ​បាល​មាន​បុគ្គលិក​ចំនួន​៧រូប ​ក្នុង​នោះ​ មាន​វេជ្ជបណ្ឌិត​១រូប​ មាន​ក្រុម​សុខា​ភិ​បាល​ភូមិ​៦/៦​និង​​​សហការីចំនួន​១៤​រូប ​ធ្វើ​ការ​ជា​ប្រ​ចាំ ​ធា​នា​បាន​​ការ​ងារ​អប់រំ​សុខ​ភាព ​ទំ​នាក់​ទំ​នង​ដល់​ប្រ​ជា​ជន​ក្នុង​ភូមិ​តាម​ការ​កំ​ណត់។​ ទន្ទឹម​នឹង​​ការ​វិនិយោគ​កសាង​បន្ទប់​មុខ​ងារ​ថ្មី ​ផ្តល់​ឧបករណ៍​ទំ​នើប​ៗ​ ដូច​ជា ​ម៉ា​ស៊ីន​វាស់​ចង្វាក់​បេះ​ដូង​ ម៉ាស៊ីន​ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម ​ម៉ាស៊ីន​បូម​ស្លេស្ម​ ម៉ាស៊ីន​ពិនិត្យ​ទឹក​នោម​។ល។​ បណ្តា​កង​ជួរ​គ្រូ​ពេទ្យ​បាន​ចាត់​ភារកិច្ច​ច្បាស់​លាស់​ សម​ស្រប​ជា​មួយ​នឹង​មុខ​ជំនាញ ​រួម​ជា​មួយ​នឹង​អាកប្ប​កិរិយា​បម្រើ​ដ៏អស់​ពី​ចិត្ត​ បង្កើន​ការ​ពេញ​ចិត្ត​របស់​អ្នក​ជំងឺ ​មួយ​ជំហាន​ម្តង​ៗ​ជួយ​ការ​ងារ​ពិនិត្យ​ ព្យាបាល​នៅ​ដំណាក់​សុខា​ភិ​បាល​ ដើម្បី​ទទួល​បាន​លទ្ធផល​កាន់​តែ​ច្រើន​ឡើង។​ មធ្យម​រៀង​រាល់​ឆ្នាំ ​ដំណាក់​សុខា​ភិ​បាល​ទទួល​អ្នក​ជំងឺ​ជាង​១.៣០០​នាក់​មក​ពិនិត្យ​ ព្យា​បាល។ ​មីង​ទៀក​ធី​សាខុម ​ភូមិ​គៀក​ឡើយ​ ឃុំ​ឡឹម​គៀក ​ឱ្យ​ដឹង៖​ ពេល​មក​ដំណាក់​សុខាភិ​បាល​ឡឹម​គៀក​ពិនិត្យ​ជំងឺ ​ខ្ញុំ​តែង​​បាន​គ្រូ​ពេទ្យ​ វេជ្ជបណ្ឌិត​ពិនិត្យ​យ៉ាង​អស់​ពី​ចិត្ត ​រាក់​ទាក់​ពន្យល់​យ៉ាង​ច្បាស់​អំ​ពី​​សុខ​ភាព ​ណែ​នាំ​អ្នក​ជំងឺ​ក៏​ដូច​ជា​​​គ្រួសារ​អ្នក​ជំងឺ​ ពី​របៀប​ថែ​ទាំ​សុខ​ភាព​នៅ​ផ្ទះ​ដោយ​ត្រឹម​ត្រូវ ​សុវត្ថិ​ភាព។​​ ក្នុង​អំឡុង​ពេល​សកម្ម​ភាព ​ដំណាក់​សុខា​ភិ​បាល​ឃុំ​ឡឹម​គៀក​ បាន​បញ្ជូន​កម្មាភិបាល​ បុគ្គលិក​​ពេទ្យ​ចូល​រួម​បណ្តា​ថ្នាក់​ហ្វឹក​ហាត់ ​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​អំពី​ការ​បង្ការ​ ទប់​ស្កាត់​ជំងឺ​ដៃ ​ជើង​ មាត់​ ជំងឺ​គ្រុន​ឈាម​ សហការ​ជា​មួយ​សា​លា​រៀន​នៅ​លើភូមិ​ដ្ឋាន ​ដើម្បី​តាម​ដាន​ការ​កើតមាន​ជំ​ងឺ​​​ក្នុង​សា​លា​រៀន​ សហគមន៍។ ​ក្រៅ​ពីធ្វើល្អ​ការ​ពិនិត្យ​ ព្យា​បាល​ជំងឺ​ជូន​ប្រ​ជាជន​ ដំណាក់​សុខា​ភិបាល​ ក៏​បាន​អនុ​វត្ត​ល្អ​នូវ​កម្ម​វិធី​ទិស​ដៅ​សុខាភិបាល​ជាតិ ​រួម​ចំ​ណែក​ក្នុង​ការ​បង្កើន​អត្រា​នៃ​កុមារ​អាយុ​ពី៦ដល់​៣៦​ខែ​ដែល​ទទួល​វីតាមីន​A ​រៀង​រាល់​៦ខែ/លើក​ សម្រេច​ជាង​៩០%​ អត្រា​នៃ​ការ​ចាក់​វ៉ាក់​សាំង​គ្រប់​១២​ប្រ​ភេទ​សម្រាប់​កុមារ​អាយុ​ក្រោម​១​ឆ្នាំ​ សម្រេច​ជាង​៩០%​ ការ​ងារ​ថែ​ទាំ​សុខ​ភាព​សម្រាល​កូន ​ផែន​ការ​គ្រួសារ​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត។​ ទន្ទឹម​នឹង​នោះ ​ផ្សព្វ​ផ្សាយ​ជា​ប្រ​ចាំ​នូវ​ចំណេះ​ដឹង​អំ​ពី​អនា​ម័យ​បង្ការ​ជំងឺ​ក្នុង​ប្រ​ជា​ជន ​ឆ្លង​តាម​នោះ ​រួម​ចំណែក​ដល់​ការ​បង្ការ​និង​ទប់​ស្កាត់​ជំងឺ​ទាន់​ពេល​ ដូច្នេះ ​ក្នុង​ឆ្នាំ​មិន​មាន​សម្បុក​ជំ​ងឺ​​កើត​ឡើង​នៅ​លើ​ភូមិដ្ឋាន​ឃុំ។

វេជ្ជបណ្ឌិត​ត្រឹម​ថាញ់​ញ៉ឹង​-​ប្រ​ធាន​ដំណាក់​សុខា​ភិ​បាល​ឃុំ​ឡឹម​គៀក​ ឱ្យ​ដឹង​៖​ ដោយ​បាន​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិ​ការ​បក្ស ​រដ្ឋ​អំណាច​គ្រប់​ថ្នាក់​នៅ​ឃុំ​ឡឹម​គៀក ​ចង្អុល​ការ​អំ​ពី​ការ​ងារ​ជំនាញ​នៃ​មជ្ឈ​មណ្ឌល​សុខា​ភិ​បាល​ស្រុកថា​ញ់ទ្រី​ ការ​ងារ​ការ​ពារ ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​នៅ​លើ​ភូមិដ្ឋាន​ ទទួល​បាន​លទ្ធ​ផល​គួរ​ឱ្យ​កត់​សំ​គាល់​ជា​ច្រើន។ ​នា​ពេល​ខាង​មុខ ​ដំណាក់​សុខា​ភិ​បាល​ឃុំ​ឡឹម​គៀក​នឹង​ខិត​ខំ​ជម្នះ​ការ​លំ​បាក​ក្នុង​ការ​អនុវត្ត​ភារកិច្ច​និង​លើកកម្ពស់​​ស្មារតី​ក្រម​សីល​ធម៌​ ណែ​នាំ​ដោយ​អស់​ពី​ចិត្ត ​អនុវត្ត​ល្អ​នូវ​ក្រម​សីល​ធម៌​សម្រាប់​អ្នក​ជំងឺ​ បង្កើន​មុខ​ជំនាញ​វិជ្ជាជីវៈ​ ការ​ងារ​បង្ការ ​ដើម្បី​បំពេញ​តម្រូវ​ការ​ការ​ពារ​និង​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជនមួយថ្ងៃ​កាន់​តែ​ល្អ​ប្រ​សើរ​ឡើង ​បង្ក​ក្តី​ជំនឿ​យ៉ាង​មុត​មាំសម្រាប់​ប្រ​ជា​ជន​មកពិនិត្យនិងព្យាបាលជំងឺនៅ​ដំណាក់​សុខា​ភិ​បាលនេះ៕

ថាញ់​វ៉ាង​-​លី​ហាន់​