ស្រុកមីស្វៀងស្ងើចសរសើរសមូហភាពចំនួន៨និងបុគ្គលចំនួន៣៤រូបសម្រេចស្នាដៃឆ្នើមក្នុងការរៀនសូត្រនិងធ្វើតាមអ៊ំ

20:04, 28/05/2025

​ថ្ងៃទី២៨ឧសភា គណៈអចិន្រ្តៃយ៍បក្សស្រុកមីស្វៀង (សុកត្រាំង) ចាត់តាំងសន្និបាតបូកសរុប១០ឆ្នាំអនុវត្តបទបញ្ជាលេខ០៥-CT/TW ចុះថ្ងៃទី១៥ ឧសភាឆ្នាំ២០១៦ របស់ការិយាល័យនយោបាយ​ពី “ជំរុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ ឥរិយាបថហូជីមិញ”។ ចូលរួម​សន្និបាតមានបណ្តាសមមិត្តដាំងវ៉ាំងភឿង-សមាជិកបក្សខេត្ត លេខាបក្សស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុកមីស្វៀង កាវមិញហឿង-អនុលេខាប្រចាំការបក្សស្រុកផាមង៉ុកហ្វេ-អនុលេខាបក្សស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុកមីស្វៀង។

កន្លង​​១០ឆ្នាំផ្សព្វ​ផ្សាយ​អនុ​វត្ត​បទ​បញ្ជាលេខ​០៥-CT/TW របស់​ការិយា​ល័យ​នយោបាយ​ ស្រុក​មីស្វៀង​សម្រេច​បាន​លទ្ធ​ផលយ៉ាង​សកម្ម​។ ដោយ​ការ​យល់​ដឹង​និង​ភារៈ​នៃ​គណៈ​កម្មាធិការ​បក្ស​គ្រប់​ថ្នាក់​ អង្គ​ការ​បក្ស​ ស្ថាប័ន​ អង្គ​ភាព​ពីមួយ​ថ្ងៃ​កាន់​តែកើន​ឡើង​។ ការ​អនុ​វត្ត​បណ្តា​ខ្លឹម​សារ​លោតផ្លោះ​ ភារកិច្ច​ចម្បងផ្សារភ្ជាប់​នឹង​ដោះ​ស្រាយ​ចំ​ពោះ​បញ្ហាយ​ស្មុគ្រ​ស្មាញ​​នៅ​ភូមិ​ភាគ​។អង្គ​ភាព​បាន​ប្រ​មូល​ផ្តុំ​ចង្អុល​ការ​យ៉ាង​ប្តូរផ្តាច់​ មាន​ប្រ​សិទ្ធភាព​ពាក់​ព័ន្ធ​ដល់​ការ​ងារ​រំដោះ​ផ្ទៃ​ដី​ គោល​ការ​ណ៍​ វិធាន​ការ​បង្ការ ទប់​ស្កាត់​ជំងឺ​កូវីដ១៩ ផែន​ការ​“៩០ថ្ងៃ​យប់​” ពីចុះ​ឈ្មោះ​ បញ្ចូល​អត្ត​សញ្ញាណ​អេឡិច​ត្រូនិច។

ដាំងវ៉ាំងភឿង-សមាជិកបក្សខេត្ត លេខាបក្សស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុកមីស្វៀង (សុកត្រាំង) ជូនលិខិតសរសើរដល់សមូហភាព។
សមមិត្តដាំងវ៉ាំងភឿង-សមាជិកបក្សខេត្ត លេខាបក្សស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុកមីស្វៀង (សុកត្រាំង) ជូនលិខិតសរសើរដល់សមូហភាព។

កំ​ណត់​ការ​រៀន​សូត្រនិង​ធ្វើតាម​សតិអា​រម្មណ៍​ សីល​ធម៌​ ឥរិយាបថហូជី​មិញ​ជាការ​ងារ​ធ្វើជាប្រ​ចាំនិង​យូរអង្វែង​ ជាភារកិច្ច​យ៉ាង​សំ​ខាន់​ក្នុង​ការ​កសាង​បក្ស​ គណៈ​កម្មាធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​ធ្វើល្អការ​ដឹក​នាំ ចង្អុល​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បទ​បញ្ជាលេខ​០៥-CT/TWបណ្តា​ប្រ​ធាន​បទ​រាល់​ឆ្នាំផ្សារភ្ជាប់​នឹង​ការ​ចលនាប្រ​ឡងប្រ​ណាំង​ស្នេហាជាតិ​របស់​មជ្ឈិម​ របស់​ខេត្ត​និង​របស់​ភូមិ​ភាគ​។ លទ្ធ​ផលបាន​លេចឡើង​បណ្តា​ការ​ចលនា​ប្រ​ឡងប្រ​ណាំង​ដូច​ អា​ជីវកម្ម​វៀតណាម​សមាហ​រណក​ម្ម​និង​អភិវឌ្ឍ កិច្ច​ចលនា “កសាង​គ្រួសារ​គ្មាន​៥យ៉ាង​៣ប្រ​ការ​ស្អាត” កសិករ​ប្រ​ឡងប្រ​ណាំង​ផលិត ធ្វើ​អា​ជីវកម្ម​ពូកែ សាម​គ្គីជួយ​គ្នា​ធ្វើមាននិង​បន្ថយ​ក្រដោយ​ចីរភាព​” លំ​ហាត់​ថ្វីដៃ​ ប្រ​ឡងជាង​ពូកែ កិច្ច​ចលនា “អតីតយុទ្ធជន​គំ​រូ” កិច្ច​ចលនា “ពូកែការងារ​រដ្ឋ​ ប៉ិនប្រ​សប់​ការ​ងារ​ផ្ទះ​” រួម​ដំណើរ​ជាមួយ​យុវជន​​បង្កើត​អា​ជីព។ ទន្ទឹម​នោះ​ បណ្តា​ទម្រង់​មាន​ប្រ​សិទ្ធភាព​ របៀប​ធ្វើល្អៗ ច្នៃ​ប្រ​ឌិតមាន​ការ​ចូល​រួម​យ៉ាង​ទូលំ​ទូ​លាយ​និង​មាន​ភាព​សាយ​ភាយ​ក្នុង​សង្គម​គំ​រូគឺ“ថ្ងៃ​ពល​កម្ម​សង្គម​និយម”  បាន​កៀរ​គរកម្លាំង​ពល​កម្ម​ជាង​១២.០០០ថ្ងៃ​ ដើម្បី​កាប់​ឆ្ការស្មៅ​ ធ្វើអនា​ម័យ​តាម​ដងផ្លូវ​  ដាក់​កាម៉េរាសុវត្ថិភាព​នៅ​បណ្តុំ​ទេស​ចរណ៍​មាន​មនុស្សកុះ​ករ​ “អុជបំ​ភ្លឺ​ផ្លូវ​ជន​បទ​” “កសាង​ដងផ្លូវ​ជន​បទ​គំ​រូ” ទម្រង់​ “គ្រាប់​អង្ករមេត្តាធម៌​” “នំបុ័ងបៃ​តង” “ព្រួត​ដៃ​ដើម្បី​អ្នក​ក្រ” ដោយ​មាន​ការ​ស្រប​មតិរបស់​ប្រ​ជាជន​។

ស្ងើចសរសើរបណ្តាបុគ្គលសម្រេចស្នាដៃឆ្នើមក្នុងរយៈកាល១០ឆ្នាំអនុវត្តបទបញ្ជាលេខ០៥-CT/TW ចុះថ្ងៃទី១៥ ឧសភា ឆ្នាំ២០១៦ របស់ការិយាល័យនយោបាយ ស្តីពី“ជំរុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ ឥរិយាបថហូជីមិញ”។
ស្ងើចសរសើរបណ្តាបុគ្គលសម្រេចស្នាដៃឆ្នើមក្នុង​១០ឆ្នាំអនុវត្តបទបញ្ជាលេខ០៥-CT/TW ចុះថ្ងៃទី១៥ ឧសភា ឆ្នាំ២០១៦ របស់ការិយាល័យនយោបាយ ស្តីពី“ជំរុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ ឥរិយាបថហូជីមិញ”។

រៀន​សូត្រនិង​ធ្វើតាម​សតិអា​រម្មណ៍​សីល​ធម៌​ ឥរិយាបថហូជីមិញ ការ​ក​សាង​បក្ស​ កែទម្រង់​បក្ស​បាន​ស្រុក​មីស្វៀង​ធ្វើការ​ពង្រឹង​ស្មារតីលត់ដំសីល​ធម៌​ផ្នត់​រស់​នៅ​របស់​កម្មាភិបាល​ បក្ខ​ជន​តែង​បាន​លើក​កម្ពស់​   ការ​បង្ការទប់​ស្កាត់​ពី​ថមថយស​តិអា​រម្មណ៍​នយោបាយ​ សីល​ធម៌​ ផ្នត់រស់​នៅ​របស់​កម្មាភិបាល​ បក្ខ​ជន​។ ការ​ងារ​ត្រួត​ពិនិត្យ​តែង​បាន​គណៈ​កម្មាធិការ​បក្ស​គ្រប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ល្អ​ ធានា​សម្រាប់​ការ​រៀន​សូត្រនិង​ធ្វើតាម​សតិអា​រម្មណ៍​ សីល​ធម៌​ ឥរិយា​បថហូជីមិញពីមួយ​ថ្ងៃ​កាន់​តែមាន​របៀប​រៀប​រយ​ មាន​ប្រ​សិទ្ធភាព​។ តាម​នោះ​ រួម​ចំ​ណែក​អនុ​វត្ត​មាន​ប្រ​សិទ្ធភាព​ភារកិច្ច​នយោបាយ​របស់​ស្រុក​ អនុ​វត្ត​សម្រេច​ជោគជ័យបណ្តា​ទិស​ដៅ​នៃ​សេច​ក្តី​សម្រេច​មហាស​ន្និបាត​ប​ក្ខភាគ​ស្រុក​អា​ណត្តិកាល​២០២០-២០២៥ដាក់​ចេញ។

ឱកាស​នេះ​ ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ស្រុក​មីស្វៀង​ជូន​លិខិតសរ​សើរ​ដល់​សមូហ​ភាព​ចំ​នួន​៨ បុគ្គល​ចំ​នួន​៣៤រូប​សម្រេច​ស្នាដៃ​ឆ្នើម​ក្នុង​រយៈ​កាល​១០ឆ្នាំអនុ​វត្ត​បទ​បញ្ជា​លេខ​០៥-CT/TW ចុះ​ថ្ងៃ​ទី១៥ ឧសភា ឆ្នាំ២០១៦ របស់​ការិយាល័យ​នយោបាយ​ ស្តីពី“ជំរុញ​ការ​រៀន​សូត្រ​និង​ធ្វើតាម​សតិ​អា​រម្មណ៍​ ឥរិយាបថហូជីមិញ”៕

ហ្វាងឡាង-សុផល