![]() |
វេជ្ជបណ្ឌិតឯកទេស១ឡឹមវ៉ាំងទឹង-ប្រធានដំណាក់សុខាភិបាលឃុំដាយតឹម ស្រុកមីស្វៀង (សុកត្រាំង) កំពុងពិនិត្យជំងឺ។ |
តាមវេជ្ជបណ្ឌិតទឹង ធំឡើងនៅតំបន់ដាច់ស្រយាលនៃឃុំថាមដូងដែលមានជនរួមជាតិខ្មែររស់នៅច្រើន ដូច្នេះ បងប្រាថ្នាចង់ក្លាយជាវេជ្ជបណ្ឌិតដើម្បីព្យាបាលជំងឺជូនមាមីងនៅតំបន់ជនបទ។ ដ្បិតអីតាំងពីក្មេងវ័យបងបានឃើញស្ថានភាពជាច្រើនពីព្រោះអបិយជំនឿមិនទៅព្យាបាលជំងឺនាំឱ្យបាត់បង់ជីវិត។ ឆ្នាំ១៩៩១ បន្ទាប់ពីបញ្ចប់ការសិក្សាគ្រូពេទ្យ បងសុំមកឃុំថាមដូងធ្វើការ ពិនិត្យ ព្យាបាលជំងឺផង ធ្វើការងារបង្ការ ទប់ស្កាត់ជំងឺផង។ វេជ្ជបណ្ឌិតទឹងនឹកឃើញ៖ កាលពីមុនគ្មានផ្លូវដូចសព្វថ្ងៃនេះទេ ចុះទៅតាមផ្ទះដើម្បីចលនាមាមីងខ្មែរចាក់វ៉ាក់សាំង ឃោសនា បង្ការ ទប់ស្កាត់ជំងឺគ្រប់ប្រភេទ។ ខ្ញុំជាជនជាតិខ្មែរ ម្ល៉ោះហើយការនិយាយជាមួយមាមីងខ្មែរងាយយល់និងមានទំនុកចិត្តស្តាប់តាម។ អាស្រ័យហេតុនេះ មាមីងខ្មែរមានការយល់ដឹងខ្ពស់ ចេះថែទាំ ការពារសុខភាពខ្លួនឯង មិនជឿអបិយជំនឿទៀត។
ជាសក្ខីភាព ពេលដែលមានសមាជិកក្នុងគ្រួសារឈឺពេលយប់ មាមីងក៏មកហៅដល់ផ្ទះដើម្បីពិនិត្យជំងឺ ផ្តល់ថ្នាំ។ ក្នុងផ្នែកសុខាភិបាល រាល់វិនាទីឆ្លងផុតអាចកំណត់ជីវិតរបស់មនុស្សបាន។ ប្រការសំខាន់បំផុតដែលខ្ញុំដកពិសោធន៍បានក្នុងប៉ុន្មានឆ្នាំប្រកបរបរគឺត្រូវយកអ្នកជំងឺជាសំខាន់។ មានករណីជាច្រើនដែលហាក់ដូចជាមិនអាចព្យាបាលបាន ប៉ុន្តែដោយអស់ពីចិត្តចំណេះដឹងជំនាញនិងស្មារតីធ្វើការមិនចេះនឿយហត់ យើងខ្ញុំនៅតែជួយសង្គ្រោះ។ វេជ្ជសាស្ត្រគឺជាវិស័យស្រាវជ្រាវមិនឈប់ឈរ រៀងរាល់ថ្ងៃប្រឈមជាមួយបញ្ហានិងឱកាសថ្មីៗ។ ប្រសិនមិនបំប៉ន មិនចេះឆ្នៃប្រឌិត យើងនឹងបាត់បង់ឱកាសក្នុងការសង្គ្រោះជីវិតអ្នកជំងឺ។ យើងខ្ញុំតែងតែរក្សាភាពកក់ក្តៅនិងស្មារតី ទទួលខុសត្រូវ ដើម្បីសុខភាពរបស់ប្រជាជន។
ឆ្នាំ១៩៩៨ បងបានបន្តការសិក្សាផ្នែកវេជ្ជបណ្ឌិតដើម្បីបង្កើនការជំនាញ តាំងពីនោះ ថាមដូងតំបន់ជនបទមានវេជ្ជបណ្ឌិតដំបូងដែលធ្វើការនៅដំណាក់សុខាភិបាល។ ស្រឡាញ់របរ អស់ពីចិត្តជាមួយការងារ ឆ្នាំ២០០១ បងបានតែងតាំងធ្វើជាប្រធានដំណាក់សុខាភិបាលឃុំថាមដូង ហើយឆ្នាំ២០២០ បានចាត់មកធ្វើជាប្រធានដំណាក់សុខាភិបាលឃុំដាយតឹមរហូតមកដល់បច្ចុប្បន្ន។ ទោះបីធ្វើការនៅទីណាក៏ដោយ វេជ្ជបណ្ឌិតទឹងតែងតែបំពេញល្អភារកិច្ចជាគ្រូពេទ្យ ដោយធ្វើតាមការប្រៀនប្រដៅរបស់លោកប្រធានហូជីមិញ “គ្រូពេទ្យប្រៀបដូចជាអ្នកម្តាយ”។ បងស្រីថាច់ធីទ្វៀកជិញ ភូមិតឹមថ ឃុំដាយតឹម បាននាំកូនទៅពិនិត្យនៅដំណាក់សុខាភិបាលនិយាយ៖ រាល់ពេលកូនឈឺនាំទៅពិនិត្យបានជួបវេជ្ជបណ្ឌិតទឹង ខ្ញុំសប្បាយចិត្តណាស់ ព្រោះវេជ្ជបណ្ឌិតអស់ពីចិត្តគិតគូរសួរសុខទុក្ខពីជំងឺនិងណែនាំពីវិធីបង្ការ ទប់ស្កាត់គ្រុនផ្តាសាយ។ ពិសេស វេជ្ជបណ្ឌិតទឹងពិនិត្យរហ័ស ឱ្យថ្នាំផឹកដើម្បីជួយអ្នកជំងឺឆាប់ជាសះស្បើយ ដូច្នេះ ខ្ញុំមានទំនុកចិត្ត មាមីងមានជំងឺតែងតែទៅដំណាក់សុខាភិបាលពិនិត្យដើម្បីយកថ្នាំហូប។
ចំពោះមិត្តរួមអាជីព វេជ្ជបណ្ឌិតទឹងតែងតែអស់ពីចិត្តក្នុងការជួយបង្កលក្ខណៈល្អបំផុតសម្រាប់ការសិក្សាដើម្បីលើកកម្ពស់ចំណេះដឹងជំនាញ។ គ្រូពេទ្យហ្វាងមិញយ៉ាងឱ្យដឹង៖ វេជ្ជបណ្ឌិតឡឹមវ៉ាំងទឹងជាអ្នកជំនាញវិជ្ជាជីវៈរឹងមាំ អស់ពីចិត្តជាមួយនឹងការងារ រស់នៅប្រកបដោយភាពសាមគ្គី និងត្រៀមខ្លួនជួយមិត្តរួមអាជីពពេលត្រូវការ។ ចំពោះអ្នកជំងឺតែងតែអស់ពីចិត្តរាក់ទាក់សួរអំពីសុខភាព លើកទឹកចិត្តអ្នកជំងឺ ដូច្នេះហើយ មាមីងខ្មែរជឿទុកចិត្ត ចំនួនប្រជាជនមកដំណាក់សុខាភិបាលពិនិត្យក៏មានការកើនឡើងបើធៀបនឹងពេលមុន។
រាល់ការគប់វាល់របស់វេជ្ជបណ្ឌិតឡឹមវ៉ាំងទឹង នាពេលកន្លងមិនត្រឹមតែទទួលបានក្តីស្រឡាញ់ទំនុកចិត្តរបស់អ្នកជំងឺប៉ុណ្ណោះទេ បងនៅទាំងទទួលបានការស្ងើចសរសើរ ជូនរង្វាន់ពីគ្រប់ថ្នាក់ដែលតែងតែអនុវត្តល្អភារកិច្ចក្នុងការថែទាំអ្នកជំងឺ ដូច្នេះ ទទួលបានប័ណ្ណសរសើររបស់ក្រសួងសុខាភិបាល ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងនិងគ្រឿងឥស្សរិយយសដើម្បីបុព្វហេតុសុខាភិបាល៕
ដាលីន-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin