អភិវឌ្ឍអប់រំតំបន់ជនជាតិភាគតិច

04:53, 28/05/2025

ប៉ុន្មានឆ្នាំកន្លង ខេត្តតែងយកចិត្តទុកដាក់វិនិយោគដល់វិស័យសិក្សាអប់រំនៅតំបន់ជនជាតិភាគតិច ចាត់ទុកនេះជាភារកិច្ចយ៉ាងសំខាន់ដើម្បីលើកកម្ពស់ប្រជាបញ្ញាប្រភពធនធានមនុស្សគុណភាពខ្ពស់សម្រាប់បម្រើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខត្ត។

សុក​ត្រាំង​មាន​សាលា​ជន​ជាតិ​អន្តេ​វាសិកចំ​នួន​១០ បាន​វិនិយោគ​កសាងនៅ​​បណ្តា​ស្រុក​ ទីរួម​ខេត្ត​និង​ក្រុង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ដោយ​មាន​១០២ថ្នាក់​និង​សិស្សានុស្សចំ​នួន​៣.៤៥៥រូប​។  តាម​មន្ទីរអប់​រំ-បណ្តុះបណ្តា​ល ផ្តើម​ពីប្រ​ភពទុន​របស់​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍសេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិ​ចដំណាក់​កាល​ឆ្នាំ២០២១-២០៣០ ខេត្ត​បាន​វិនិយោគ​ជួស​ជុលសាលា​ជន​ជាតិ​អន្តេ​វាសិកចំ​នួន​៨។ សព្វ​ថ្ងៃ​ ទូទាំង​ខេត្ត​មាន​៥/១០សាលា​ជន​ជាតិ​អន្តេ​វាសិកសម្រេច​បទ​ដ្ឋាន​ជាតិ​។ តាម​សម​មិត្ត​យ័ញហ្វាងង្វៀង​-នាយ​ករ​ងមន្ទីរអប់​រំ-បណ្តុះបណ្តា​ល សព្វ​ថ្ងៃ​គោល​នយោបាយ​វិនិយោគ​ពីមូល​ដ្ឋាន​សម្ភារៈ​បាន​ផ្សព្វ​ផ្សាយ​ ប្រ​ព័ន្ធ​សាលា​បាន​ជំរុញ​ល្បឿន​កសាង​ ធានា​ឆ្លើយតបល្អ​តម្រូវ​ការ​ការរៀន​សូត្ររបស់​ប្អូន​ៗនៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។ ទន្ទឹម​នោះ​ របបគោល​នយោបាយ​ចំ​ពោះ​គ្រូបង្រៀន​ កម្មាភិបាល​គ្រប់​គ្រង​និង​សិស្សានុសិស្សតំ​បន់​ជន​ជាតិភាគតិ​ចតែង​អនុ​វត្ត​បាន​ត្រឹម​ត្រូវ​ ទាន់​ពេល​។

ជាមួយ​មូល​ដ្ឋាន​សម្ភារៈ​បាន​វិនិយោគ​ ព្រម​ទាំង​ការ​អនុ​វត្ត​បាន​ត្រឹម​ត្រូវ​ពីរបប គោល​នយោ​បាយ​បង្ក​កម្លាំង​លើក​ទឹក​ចិត្ត​សម្រាប់​លោក​គ្រូអ្នក​គ្រូស្ងប់ចិត្ត​ក្នុង​ការ​បង្ហាត់​បង្រៀន​និង​សិស្សរៀន​សូត្របាន​ល្អ​ គុណ​ភាព​អប់​រំនៃ​ប្រ​ព័ន្ធ​សាលា​ជន​ជាតិ​អន្តេ​វាសិកពីមួយ​ថ្ងៃ​កាន់​តែកើន​ឡើង​។ រាល់​ឆ្នាំ បណ្តា​សាលា​ជន​ជាតិ​អន្តេ​វាសិកមាន​អត្រា​សិស្សសម្រេច​និទ្ទេស​គ្រាន់បើ ពូកែមានអត្រា​ជាង​៨០% អត្រា​សិស្សប្រ​ឡងបញ្ចប់​វិទ្យា​ល័យ​នៃ​បណ្តា​សាលា​ជន​ជាតិ​អន្តេ​វាសិកក្នុងប៉ុន្មាន​ឆ្នាំបន្ត​បន្ទាប់​សម្រេច​១០០%និង​អត្រា​សិស្សបាន​ជម្រើស​ចូល​មហាវិទ្យា​ល័យ​ អនុ​មហាវិទ្យា​ល័យ​ស្រូបអត្រា​ជាង​៧០%។ ទន្ទឹម​នោះ​ ផ្នែក​អប់​រំនៅ​ទាំង​ចាត់​តាំង​ការ​ងារ​បំ​ប៉ន ហ្វឹក​ហាត់​ជំនាញ វិជ្ជាជីវៈ​ជូន​កម្មាភិបាល​គ្រប់​គ្រង​ គ្រូបង្រៀន​នៅ​បណ្តា​សាលា​ជន​ជាតិ​អន្តេ​វាសិកនិង​សាលា​ដែល​មាន​ជនរួម​​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ដូច្នេះ​ គុណ​ភាព​អប់​រំក៏​មាន​ការ​កើន​ឡើង​។

ម៉ោងរៀនរបស់គ្រូនិងសិស្សសាលាអនុវិទ្យាល័យជនជាតិអន្តវាសិកចូវថាញ់ ស្រុកចូវថាញ់(សុកត្រាំង)។
ម៉ោងរៀនរបស់គ្រូនិងសិស្សសាលាអនុវិទ្យាល័យជនជាតិអន្តវាសិកចូវថាញ់ ស្រុកចូវថាញ់(សុកត្រាំង)។

លោក​គ្រូដូវ៉ាំងណូន​-ចាងហ្វាងសាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិកចូវ​ថា​ញ់ ស្រុក​ចូវ​ថា​ញ់បាន​ឱ្យ​ដឹង​៖ សាលា​តែង​បាន​ផ្នែក​អប់​រំវិនិយោគ​កសាង​ដោយ​ថវិកា​ជាង​៥៩ពាន់​លាន​ដុង ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធមូល​ដ្ឋាន​និង​ដល់​ឆ្នាំ២០២១ បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​។ សព្វ​ថ្ងៃ​មូល​ដ្ឋាន​សម្ភារៈ​ ឧប​ករ​ណ៍​សម្រាប់​បង្រៀន​និង​រៀន​តែង​បានវិនិយោគ​គ្រប់​សព្វ​ ឆ្លើយតបល្អ​តម្រូវ​ការ​បង្រៀន​ រៀន​និង​ប្រ​ជុំ​ជីវភាព​របស់​សិស្សានុសិស្ស។ ព្រម​ជាមួយ​នោះ​ ដោយ​ការ​ខិតខំរបស់​គ្រូបង្រៀន​ក្នុង​ការ​បង្ហាត់​បង្រៀន​ដូច្នេះ​ទើប​ធ្វើឱ្យ​គុណ​ភាព​រៀន​សូត្ររបស់​សិស្សានុសិស្សតែង​បាន​លើក​កម្ពស់​។ ឆ្នាំ២០២៣-២០២៤ សាលា​មាន​ជាង​៧០%សិស្សសម្រេច​និទ្ទេស​គ្រាន់​បើ ពូកែ និង​១០០%សិស្សបាន​ឡើង​ថ្នាក់​។

សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូ ស្រុកឡុងភូ(សុកត្រាំង) បានវិនិយោគជួសជុលនិងកសាងថ្មីបានរឹងមាំ។
សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូ ស្រុកឡុងភូ(សុកត្រាំង) បានវិនិយោគជួសជុលនិងកសាងថ្មីបានរឹងមាំ។

ជាសាលា​មួយ​ក្នុង​ចំ​ណោមសាលា​ជន​ជាតិ​អន្តេ​វាសិកនៅ​លើភូមិ​ដ្ឋាន​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។ ពេល​កន្លង​ សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិកឡុង​ភូមាន​ការ​ខិតខំលើក​កម្ពស់​គុណ​ភាព​អប់​រំឱ្យ​​ប្អូន​ៗតំ​បន់​ជន​ជាតិ​ភាគ​តិច។ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​របស់​ផ្នែក​អប់​រំ សាលា​បាន​ជួស​ជុលទាំង​ស្រុងពីមូល​ដ្ឋាន​សម្ភារៈ​និង​ឧបករណ៍​សិក្សា។ លោក​គ្រូលៀងហៀង​សឺ-ចាងហ្វាងសាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិកឡុង​ភូបាន​ឱ្យ​ដឹង​៖ សាលា​ទើប​បាន​ផ្នែក​អប់​រំវិនិយោគ​ជាង​២១ពាន់​លាន​ដុងសម្រាប់​ជួស​ជុល កសាង​ថ្មីបន្ទប់​រៀន​​ អន្តេ​វាសិកដ្ឋាន​និង​ឧប​ករ​ណ៍​សិក្សា​ដើម្បី​ឆ្លើយតប​តម្រូវ​ការ​បង្រៀន​និង​រៀន​។ អស្រ័យហេតុនោះ​ សាលា​ធានា​បាន​១០០%សម្រាប់​សិស្សស្នាក់​នៅ​ក្នុង​អន្តេ​វាសិក ដូច្នេះ​ការ​ងារ​គ្រប់​គ្រង​ បង្រៀន​មាន​ភាព​ងាយ​ស្រួល​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​។ ជាក់​ស្តែង​៣ឆ្នាំជិត​ៗនេះ​ សាលា​មាន​សិស្សឡើង​ថ្នាក់​ទាំង​១០០%  ក្នុង​នោះ​ មាន​ជាង​៧០%សិស្សសម្រេច​និទ្ទេស​គ្រាន់​បើពូកែ។ លោក​យ័ញហ្វាងង្វៀង​បាន​ឱ្យ​ដឹង​បន្ថែម៖​ ពេល​ខាង​មុខ ខេត្ត​នឹង​បន្ត​អនុ​វត្ត​មាន​ប្រ​សិទ្ធភាព​បណ្តា​បទ​បញ្ជា សេច​ក្តី​សម្រេច​របស់​បក្ស​និង​រដ្ឋ​ស្តីពីផ្លាស់​ថ្មីនិង​ការ​អភិវឌ្ឍអប់​រំតំ​បន់​ជន​ជាតិ​ភាគ​តិ​ច។ ទន្ទឹម​នោះ​ អា​ទិភាព​ប្រ​ភពក​ម្លាំង​ដើម្បី​វិនិយោគ​នៃ​ប្រ​ព័ន្ធ​សាលា​ជន​ជាតិ​អន្តេ​វាសិកនិង​បន្ទប់​រៀន​នៅ​តំ​បន់​លំ​បាក​ពិសេស​ បន្ត​ពិនិត្យ​ រៀប​ចំ​ប្រ​ព័ន្ធ​ផ្នែក​និង​បណ្តា​មូលដ្ឋាន​អប់​រំតំ​បន់​ជន​ជាតិ​ភាគ​តិ​ចបំ​ផុត​គឺបណ្តា​សាលា​ស​កលជន​ជាតិ​អន្តេ​វាសិក។ ទន្ទឹម​នោះ​ផ្នែក​នៅទាំងចាត់​តាំង​ថ្នាក់​​ហ្វឹក​ហាត់​​ បំ​ប៉នវិជ្ជាជីវៈ​ មុខ​ជំនាញឱ្យ​កម្មាភិបាល​គ្រប់​គ្រង​ គ្រូបង្រៀន​និង​ផ្លាស់​ថ្មីវិធី​សាស្រ្ត​បង្រៀន​តាម​ទិស​អភិវឌ្ឍពីចរិយាសម្បត្តិ​ សម​ត្ថភាព​របស់​សិស្ស សម​ស្រប​ចំ​ពោះ​សិស្សជន​ជាតិ​ភាគ​តិ​ចដើម្បី​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​អប់​រំតំ​បន់​ជន​ជាតិ​ភាគ​តិ​ច៕

ដាលីន