សុកត្រាំងបំផុសចលនាខែសកម្មភាពដើម្បីកុមារឆ្នាំ២០២៥

21:03, 30/05/2025

ថ្ងៃទី៣០ ឧសភា នៅមជ្ឈមណ្ឌលវប្បធម៌និងសន្និបាតខេត្តសុកត្រាំង មន្ទីរសុខាភិបាលសហការជាមួយសម្ព័ន្ធយុវជនខេត្តចាត់តាំងពិធីបំផុសចលនាខែសកម្មភាពដើម្បីកុមារឆ្នាំ២០២៥ ជាមួយប្រធានបទ “អាទិភាពប្រភពកម្លាំងសម្រេចទិសដៅដើម្បីកុមារ”។ ចូលរួមមានបណ្តាសមមិត្តងោហ៊ុង-សមាជិកគណៈ​អចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈ​កម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈ​កម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តនិងប្អូនៗកុមារចំនួន៣០០រូបតំណាងឱ្យកុមារចំនួន២៥០.០០០រូបលើភូមិដ្ឋានខេត្ត។

ទិដ្ឋភាពក្នុងពិធីបំផុសចលនាខែសកម្មភាពដើម្បីកុមារឆ្នាំ២០២៥នៅមជ្ឈមណ្ឌលវប្បធម៌និងស្និបាតខេត្តសុកត្រាំង។
ទិដ្ឋភាពក្នុងពិធីបំផុសចលនាខែសកម្មភាពដើម្បីកុមារឆ្នាំ២០២៥នៅមជ្ឈមណ្ឌលវប្បធម៌និងសន្និបាតខេត្តសុកត្រាំង។

ប៉ុន្មានឆ្នាំកន្លង​ ការ​ងារ​ថែទាំសុខ​ភាព​ អប់​រំនិង​ការ​ពារកុមារ​តែង​បាន​ខេត្ត​សុក​ត្រាំង​យក​ចិត្ត​ទុក​ដាក់​។ ឆ្នាំ២០២៤ ទូទាំង​ខេត្ត​បាន​ជំនួយ​ជាប្រ​ចាំកុមារ​ដែល​មាន​ស្ថានភាព​ជួបការ​​​លំ​បាក​ចំ​នួន​៤.២៣៧រូប​ ថែទាំកុមារ​អនា​ថា​ ពិការ​នៅ​បណ្តា​មូលដ្ឋាន​សង្គម​ចំ​នួន​១០០រូប​។ ខេត្ត​បាន​ជូន​ប័ណ្ណ​ធានា​រ៉ាប់រង​សុខាភិបាល​ដល់​កុមារ​ក្រោម​អា​យុ៦ឆ្នាំចំ​នួន​១១៣.២១៨​រូប​ សម្រេច​អត្រា​៩៩,៨% ធានា​១០០%កុមារ​ចំ​ណុះ​គ្រួសារ​ក្រ គ្រួសារ​ក្បែរក្រ​បាន​ទទួល​គោល​នយោបាយ​សុខាភិបាល​ដោយ​ឥត​គិត​ថ្លៃ​។ ទន្ទឹម​នោះ​ ខេត្ត​បាន​ជំនួយការ​វះបេះដូង កសាង​ផ្ទះ​២០០ខ្នង ជូន​អំ​ណោយចំ​នួន​៥៦.០០០ចំ​ណែក​ អា​ហារូប​ករ​ណ៍​ចំ​នួន​៦៧០ចំ​ណែក​និង​ជូន​បរិក្ខារសិក្សាដល់​ប្អូន​ៗកុមារ​ជួបការ​លំ​បាក​រាប់​ពាន់​ចំ​ណែក​ សរុប​ថវិកា​អនុ​វត្ត​បណ្តា​ទិស​ដៅ​ដើម្បី​កុមារ​ក្នុង​ប៉ុន្មានឆ្នាំកន្លង​សម្រេច​ជាង​៤០ពាន់​លាន​ដុង។ ដោយ​ឡែក​ ក្នុង​ខែសកម្ម​ភាព​ដើម្បី​កុមារ​ឆ្នាំ២០២៤ រាល់​ផ្នែក​ រាល់​ថ្នាក់​ក្នុង​ខេត្ត​បាន​ចលនាជិត​៤ពាន់​លាន​ដុង សម្រាប់​ជំនួយ​កុមារ​ចំ​នួន​៥៣.៤៦៤រូប​ ក្នុង​នោះ​ មាន​កុមារ​ ដែល​ជួបការ​លំ​បាក​ចំ​នួន​១១.៣០០រូប​។ ប៉ុន្តែ​សព្វ​ថ្ងៃ​ទូទាំង​ខេត្ត​នៅ​មាន​កុមារ​ចំ​នួន​ ២០.០០០រូប​ ចំ​ណុះ​គ្រួសារ​ក្រ បោះបង់​ការ​សិក្សាឬក៏​រស់​នៅ​ឆ្ងាយ​ពីឪពុក​ម្តាយ​ ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ជំនួយ​ពីសហគមន៍​។

សមមិត្តងោហ៊ុង-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំងជូនអំណោយដល់កុមារដែលមានជីវភាពលំបាកពិសេស។
សមមិត្តងោហ៊ុង-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំងជូនអំណោយដល់កុមារដែលមានជីវភាពលំបាកពិសេស។

ខែសកម្ម​ភាព​ដើម្បី​កុមារ​ខេត្ត​សុក​ត្រាំង​ឆ្នាំ២០២៥បាន​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពីថ្ងៃ​ទី១មិថុនា​-ថ្ងៃ​ទី៣០ មិថុនា​ ឆ្នាំ២០២៥។ ជាមួយ​ស្មារតីសកម្មភាព​ជាក់​ស្តែង​ អា​ទិភាព​ប្រ​ភព​កម្លាំង​សម្រាប់​ជំនួយ​ដល់​កុមារ​ សុក​ត្រាំង​សង្ឃឹមថា​នឹង​បង្ក​ភាព​វិវិត្តន៍​យ៉ាង​សកម្ម​ លើក​កម្ពស់​គុណ​ភាព​ការ​ស់​នៅ​និង​ធានា​ផលប្រ​យោជន៍​ជាក់​ស្តែង​ដល់​​កុមារ​ បំ​ផុត​គឺកុមារ​ដែល​មាន​ជីវ​ភាព​លំ​បាក​លើភូមិ​ដ្ឋាន​ខេត្ត​។

នា​ឱកាស​នេះ​ដើម្បី​ចូល​រួម​ខែសកម្ម​ភាព​ដើម្បី​កុមារ​និង​ទិវាកុមារ​អន្តរ​ជាតិ​១មិថុនា​ គណៈ​កម្មា​ធិការ​រណសិរ្សមាតុ​ភូមិ​វៀតណាម​ខេត្ត​សុក​ត្រាំង​ ក្រុម​ហ៊ុន​ចំ​កាត់​ជាសមាជិក​មួយ​ឆ្នោត​ជាតិ​ខេត្ត​សុក​ត្រាំង​ ក្រុម​ហ៊ុន​ធានារ៉ាប់រង​ជន្មាយុបាវ​វៀតសុក​ត្រាំង​ឆ្លង​រយៈ​មូល​និធិគាំពារ​កុមារ​ខេត្ត​បាន​ជូន​អំ​ណោយ បរិក្ខាររៀន​សូត្រដល់​កុមារ​ដែល​មាន​ជីវភាព​លំ​បាក​ចំ​នួន​១.៧១៧រូប​លើភូមិ​ដ្ឋាន​ ក្នុង​នោះ​មាន​កុមារ​ចំ​នួន​៣០០រូប​បាន​ទទួល​អំ​ណោយក្នុង​ពិធី​រួម​មាន​ថវិកា​និង​សៀវភៅ​។ ចំ​ណែក​ប្អូន​ៗក្រៅ​ពីនោះ​ទទួល​តាម​រយៈ​ប្រ​ព័ន្ធ​តាម​ភូមិ​ភាគ​និង​អង្គ​ភាព​។

ថ្នាក់ដឹកនាំបណ្តាមន្ទីរគណៈផ្នែកខេត្តសុកត្រាំងជូនអំណោយដល់ប្អូនៗកុមារ។
ថ្នាក់ដឹកនាំបណ្តាមន្ទីរគណៈផ្នែកខេត្តសុកត្រាំងជូនអំណោយដល់ប្អូនៗកុមារ។

ថ្លែង​ការ​ណ៍​នៅ​ក្នុង​ពិធី​ សម​មិត្ត​ង្វៀង​វ៉ាំងខើយ-អនុ​ប្រធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​សង្កត់ធ្ងន់​ ដើម្បី​ខែសកម្ម​ភាព​សម្រាប់កុមារ​ឆ្នាំ២០២៥សម្រេចបាន​លទ្ធ​ផលជាក់​ស្តែង​ រាល់​ផ្នែក​ ថ្នាក់​និង​ទូទាំង​សង្គម​គប្បីប្រ​មូល​ផ្តុំ​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធភាព​ច្បាប់​កុមារ​ ផ្សព្វ​ផ្សាយ​ប្រ​សិទ្ធភាព​បណ្តា​គោល​នយោបាយ​ ក្រឹត្យ​ច្បាប់​និង​កម្ម​វិធី​បង្ការ​ទប់​ស្កាត់​លង់​ទឹក​ ថែទាំ អប់​រំ ការ​ពារកុមារ​រួម​ចំ​ណែក​អភិវឌ្ឍដោយ​ចីរភាព​និង​សុភមង្គលរបស់​ប្រ​ទេស​ជាតិ​។ សម​មិត្ត​សំ​ណូម​ពរ ជំរុញ​ការ​ងារ​ឃោស​នា​ លើក​កម្ពស់​ការ​យល់​ដឹង​និង​ភារៈ​នៃ​ទូទាំង​សង្គម​ យក​ចិត្ត​ទុក​ដាក់​ណែនាំឪពុក​ម្តាយ​ អ្នក​ថែទាំកុមារ​ពីរបៀប​រស់​នៅ​និង​របៀប​ការ​ពារកុមារ​ចំ​ពោះ​ទង្វើបៀតបៀន​ ប្រើអំ​ពើហឹង្សា គ្រោះ​ថ្នាក់​រង​របួស​។ ទន្ទឹម​នោះ​គប្បី​អា​ទិភាព​រៀប​ចំ​ កៀរគរមាន​ប្រ​សិទ្ធភាព​ប្រ​ភពកម្លាំង​ដើម្បី​កសាង​បរិស្ថាន​រស់​នៅ​ប្រកបដោយ​សុវត្ថិភាព​ដល់​កុមារ​ ចាត់​តាំង​សកម្ម​ភាព​វប្បធ​ម៌​ កីឡា កម្សាន្តសប្បាយ​ក្នុង​ឱកាស​វិស្សមកាល​ដើម្បី​បង្ការគ្រោះ​ថ្នាក់​ បំ​ផុត​គឺការ​លង់​ទឹក​។ រាល់​គ្រួសារ​គប្បីយល់​ច្បាស់​ពីតួ​នាទី ភារៈ​ក្នុង​ការ​ថែទាំ អប់​រំ ការ​ពារកុមារ​ គប្បីយក​ចិត្ត​ទុក​ដាក់​ត្រួត​ពិនិត្យ​ បង្ក​លក្ខ​ណៈ​ដើម្បី​ប្អូន​ៗមាន​ការ​រីក​ចម្រើន​ទាំង​កាយ​សម្បទា បញ្ញានិង​ស្មារតី៕

ហ្វាងភុក​-សុផល