គ្រូបង្រៀនវ័យក្មេងអស់ពីចិត្តជាមួយរបរ

21:35, 21/04/2025

ក្នុងកងជួរកម្មាភិបាល គ្រូបង្រៀនរបស់សាលាអនុវិទ្យាល័យនិងវិទ្យាល័យមីធ្វឹង ស្រុកមីទូ (សុកត្រាំង) មានច្រើនគ្រូបង្រៀនអស់ពីចិត្តជាមួយរបរខ្ជាប់ខ្ជួនក្នុងមុខជំនាញ។ ក្នុងនោះត្រូវរំលឹកដល់អ្នកគ្រូ​ភុង​ង៉ុក​ទ្វៀងជាគ្រូបង្រៀនវ័យក្មេងអស់ពីចិត្ត តែងឈានមុខក្នុងបណ្តាសកម្មភាពចលនារបស់សាលា។

អ្នកគ្រូភុងង៉ុកទ្វៀងគ្រូបង្រៀនសាលាអនុវិទ្យាល័យនិងវិទ្យាល័យមីធ្វឹង ស្រុកមីទូ (សុកត្រាំង)។
អ្នកគ្រូភុងង៉ុកទ្វៀងគ្រូបង្រៀនសាលាអនុវិទ្យាល័យនិងវិទ្យាល័យមីធ្វឹង ស្រុកមីទូ (សុកត្រាំង)។

ក្រោយ​ពេល​បញ្ចប់​មហា​វិទ្យា​ល័យ​គរុ​កោ​សល្យ​អក្សរ​សាស្ត្រ អ្នក​គ្រូ​ទ្វៀង​បាន​ចាត់​មក​បង្រៀន​នៅ​សាលា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​មីធ្វឹង​ពី​ឆ្នាំ​២០១១​មក​ដល់​សព្វ​ថ្ងៃ។ ក្នុង​ការ​ងារ​បង្រៀន អ្នក​គ្រូ​តែង​ខំ​ប្រឹង​សម្រេច​ឆ្នើម​ភារកិច្ច​បាន​ប្រ​គល់។ ពង្រីក​លទ្ធ​ភាព​ ដក​បទ​ពិសោធន៍​និង​មិន​បង្អង់​ផ្លាស់​ថ្មី​វិធី​បង្រៀន​អនុ​វត្ត​បច្ចេក​វិជ្ជា​ព័ត៌មាន​ ឧបករណ៍​បង្រៀន​ងាយ​យល់ នោះ​គឺ​វិធី​ដើម្បី​អ្នក​គ្រូ​ទ្វៀង​លើក​កម្ពស់​ប្រសិទ្ធ​ភាព​ម៉ោង​រៀន​ជួយ​គុណ​ភាព​អប់រំ​វិញ្ញា​សារ​អក្សរ​សាស្ត្រ​តែង​សម្រេច​លទ្ធ​ផល​ខ្ពស់​ផ្លោះ​កំ​ហិត​ចុះ​ឈ្មោះ​ដើម​ឆ្នាំ។ មាន​១៤​ឆ្នាំ​ផ្សារ​ភ្ជាប់​ជា​មួយ​របរ​មិន​ត្រឹម​ដឹង​ជា​អ្នក​គ្រូ​អស់​ពី​ចិត្ត​ជា​មួយ​របរ អ្នក​គ្រូ​ទ្វៀង​នៅ​ជា​អនុ​លេខា​សម្ព័ន្ធ​យុវ​ជន​សាលា​យ៉ាង​ប្តូរ​ប្តេជ្ញ​ផុល​ផុស។ ទោះ​ជា​រវល់​និង​ការ​ងារ​មុខ​ជំ​នា​ញ​តែ​អ្នក​គ្រូ​ទ្វៀង​ចេះ​រៀប​ចំ​ពេល​វាលា​សម​ស្រប​ដើម្បី​សកម្ម​ចូល​រួម​បណ្តា​សកម្ម​ភាព​សម្ព័ន្ធ​អា​ស្រ័យ​សាលា​សម្ព័ន្ធ​ថ្នាក់​លើ​ចាត់​តាំង។

ជា​មួយ​ទម្រង់​ពូ​កែ​វិធី​ធ្វើ​ថ្មី​មាន​ប្រសិទ្ធ​ភាព អ្នក​គ្រូ​បាន​រួម​ចំ​ណែក​ក្នុង​ការ​ងារ​សម្ព័ន្ធ​និង​ចលនា​យុវ​ជន​របស់​សាលា​សម្រេច​ច្រើន​លទ្ធ​ផល​គួរ​រីក​រាយ។ រាល់​ឆ្នាំ សម្ព័ន្ធ​យុវ​ជន​សាលា​បាន​សម្ព័ន្ធ​យុវ​ជន​ស្រុក​មី​ទូ​ទទួល​ស្គាល់​សមូហ​ភាព​តម្លា​ភាព​ឆ្នើម។

វាយ​តម្លៃ​ពី​អ្នក​គ្រូ​ទ្វៀង លោក​គ្រូ​ម៉ា​ងុក​ថាញ់ ចាង​ហ្វាង​សាលា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​មី​ធ្វឹង​ឱ្យ​ដឹង៖ អ្នក​គ្រូ​ទ្វៀង​មាន​មុខ​ជំ​នា​ញ​មុត​មាំ​ សកម្ម​ផ្លាស់​ថ្មី​វិធី​បង្រៀន​និង​សម្រេច​ច្រើន​ស្នា​ដៃ​ក្នុង​ការ​ងារ​ជំ​នាញ អ្នក​គ្រូ​បាន​ចាង​ហ្វាង​សាលា​ប្រ​គល់​ភារៈ​ឱ្យ​បំ​ប៉ន​សិស្ស​ពូ​កែ​វិញ្ញា​សារ​អក្សរ​សាស្ត្រ​ សិស្ស​ដែល​អ្នក​គ្រូ​ទ្វៀង​បំ​ប៉ន​តែង​សម្រេច​រង្វាន់​ថ្នាក់​ខេត្ត។ អ្នក​គ្រូ​នៅ​ជា​កម្មា​ភិបាល​សម្ព័ន្ធ​សាលា​ខ្នះ​ខ្នែង​ច្នៃ​ប្រ​ឌិត​ក្នុង​ចលនា​សម្ព័ន្ធ​របស់​សាលា។ ពី​ការ​អស់​ពី​ចិត្ត​ស្រ​ឡាញ់​របរ​និង​ការ​ខំ​ប្រឹង​មិន​បង្អង់ អ្នក​គ្រូ​ភុង​ង៉ុក​​ទ្វៀង​បាន​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ជូន​ប័ណ្ណ​សរ​សើរ​សម្រេច​ស្នា​ដៃ​ឆ្នើម​ក្នុង​ឆ្នាំ​សិក្សា​២០២០​-២០២១ និង ២០២១​-២០២២ អ្នក​គ្រូ​នៅ​ទាំង​បាន​ទទួល​ប័ណ្ណ​សរ​សើរ​យុវ​ជន​ឆ្នើម​ធ្វើ​តាម​គំ​រូ​អ៊ំ​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ សម្រេច​យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង​មូលដ្ឋាន​ ​បក្ខ​ភាគ​សាលា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​មីធ្វឹង​ជូន​លិខិត​សរ​សើរ​សម្រេច​ឆ្នើម​ភារកិច្ច។

ផ្សារ​ភ្ជាប់​ជា​មួយ​របរ​បង្រៀន​អនុ​វត្ត​បណ្តុះ​បណ្តាល​មនុស្ស​បណ្តា​ការ​គប់​វាល់​របស់​អ្នក​គ្រូ​ទ្វៀង​ពិត​ជា​គួរ​កត់​សំ​គាល់។ អាច​និយាយ​បាន​ថា​អ្នក​គ្រូ​ទ្វៀង​ជា​គ្រូ​បង្រៀន​វ័យ​ក្មេង​ស្រ​ឡាញ់​របរ​ជា​បុប្ផា​ក្នុង​ផ្នែក​អប់រំ​សក្តិ​សម​ជា​គំ​រូ​ភ្លឺ​ស្វាង​ដើម្បី​មិត្ត​រួម​អា​ជិព​រៀន​សូត្រ​យក​តម្រា​ប់​តាម៕

ហ្វិញញឺ -​ ធូ​ថាវ