លោកគ្រូងោវ៉ឹង គ្រូបង្រៀន ប្រធានក្រុមទទួលបន្ទុករវៀស​រវៃ​ ច្នៃប្រឌិត

06:16, 30/04/2025

មិនត្រឹមតែលើកកម្ពស់ស្មារតីទទួលបន្ទុក ខិតខំច្នៃប្រឌិតក្នុងការបង្ហាត់បង្រៀន អស់ពីចិត្តនឹងការងារក្រុមរួមចំណែកនាំឱ្យការងារក្រុមសម្ព័ន្ធយុវជនរបស់សាលាពីមួយថ្ងៃកាន់តែរីកចម្រើន នេះជាការវាយតម្លៃរបស់គណៈចាងហ្វាងសាលា មិត្តរួមអាជីពពេលរំលឹកដល់លោកគ្រូងោវ៉ឹង គ្រូបង្រៀនប្រធានក្រុមទទួលបន្ទុកសាលាអនុវិទ្យល័យជនជាតិអន្តេវាសិកស្រុកកេសាត់ (សុកត្រាំង)។

លោកគ្រូងោវ៉ឹង សាលាអនុវិទ្យល័យជនជាតិអន្តេវាសិកស្រុកកេសាត់ (សុកត្រាំង) កំពុងបង្រៀនសិស្សក្នុងម៉ោងហាត់ប្រាណ។
លោកគ្រូងោវ៉ឹង សាលាអនុវិទ្យល័យជនជាតិអន្តេវាសិកស្រុកកេសាត់ (សុកត្រាំង) កំពុងបង្រៀនសិស្សក្នុងម៉ោងហាត់ប្រាណ។

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​សាលា​គរុ​កោ​សល្យ​ជាន់​ខ្ពស់​សុក​ត្រាំង​ជំ​នាញ​ផ្នែក​កីឡា​-ការ​ងារ​ក្រុម​សម្ព័ន្ធ​យុវជន​​ ​ឆ្នាំ​២០១៣​លោក​គ្រូ​ងោ​វ៉ឹង​បាន​ចាត់​មក​បង្រៀន​ខាង​វិញ្ញា​សា​កីឡា​ នៅ​សាលា​អនុ​វិទ្យល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​កេ​សាត់​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ជា​មួយ​ស្មារតី​អស់​ពីចិត្ត​របស់​យុវជន​ លោក​គ្រូ​វ៉ឹង​តែង​សកម្ម​លត់​ដំ​ចរិយា​សម្បត្តិ​សីល​ធម៌​មិន​បង្អង់​រៀន​សូត្រ​លើក​កម្ពស់​វិជ្ជា​ជីវៈ​ជំ​នាញ​សកម្ម​ផ្លាស់​ថ្មី​វិធី​សាស្រ្ត​បង្រៀន​សម​ស្រប​ ស្នើ​បណ្តា​ដំណោះ​ស្រាយ​លើក​កម្ពស់​គុណ​ភាព​និង​ប្រ​សិទ្ធ​ភាព​ការ​ងារ​បង្រៀន។ ក្នុង​ការ​បង្ហាត់​បង្រៀន ខ្ញុំ​តែង​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​តាម​ទិស​អភិ​វឌ្ឍ​សមត្ថ​ភាព​របស់​សិស្ស​ ផ្លាស់​ថ្មី​ការ​ពិនិត្យ​ វាយ​តម្លៃ​សិស្ស​ ដូច្នេះ​ ទើប​អត្រា​សិស្ស​នៃ​វិញ្ញា​សាកីឡា​សម្រេច​១០០% លោក​គ្រូ​វ៉ឹង​បាន​ឱ្យ​ដឹង​ដូច្នេះ។

ក្នុង​ការ​ងារ​ លោក​គ្រូ​តែង​សកម្ម​ស្រាវ​ជ្រាវ​ អនុ​វត្ត​បណ្តា​វិធី​សាស្រ្ត​បង្រៀន​ថ្មី​និង​ស្នើច្រើន​​ការ​ច្នៃ​​ប្រ​ឌិត​​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ជំ​នាញ។ មាន​ច្នៃ​ប្រ​ឌិត​មួយ ​ពេល​យក​ទៅ​អនុ​វត្ត​បាន​ជួយ​សិស្ស​មាន​ស្មា​រតី​ស្រស់​ស្រាយ​ ស្វ័យ​ប្រ​វត្តិ​ ចូល​ចិត្ត​ ជក់​អា​រម្មណ៍​ហ្វឹក​ហាត់​ ទន្ទឹម​នឹង​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​អត្ត​ពល​កម្ម​និង​ប្រ​សិទ្ធ​ភាព​ការ​រៀន​សូត្រ​ប្អូន​ៗ​សិស្សា​នុសិស្ស​ នោះ​គឺ​ “វិធី​សាស្ត្រ​ហ្វឹក​ហាត់​ក្រុម​ជម្រើស​វិញ្ញា​សា​វាយ​សី ក្រៅ​ពី​នោះ​ លោក​គ្រូ​វ៉ឹងនៅ​ទាំង​ចូល​រួម​ហ្វឹក​ហាត់​ក្រុម​ជម្រើស​អត្ត​ពល​កម្ម​ នាំ​មក​នូវ​ស្នា​ដៃ​ជូន​សា​លា​ដូច​ រង្វាន់​លេខ​មួយ​ចំ​នួន​៣ រង្វាន់​លេខ​ពីរ​ចំ​នួន​១​ រង្វាន់​លេខ​៣​ចំ​នួន​២ ពេល​ចូល​រួម​រង្វាន់​អត្ត​ពល​កម្ម​ថ្នា​ក់​ស្រុក​និង​រង្វាន់​លេខ​ពីរចំ​នួន​១ថ្នាក់​ខេត្ត។

ទន្ទឹម​នឹង​នោះ​ ជាមួយ​សកម្ម​ភាព​ជំ​នា​ញ​ លោក​គ្រូ​ងោ​វ៉ឹង​នៅ​ទាំង​ជា​ប្រ​ធាន​ក្រុម​ទទួល​បន្ទុក​ រហ័ស​រហួន ច្នៃ​ប្រ​ឌិត​ក្នុង​ការ​ងារ​ក្រុម​និង​ការ​ចលនា​កុមា​រដូច​ ចាត់​តាំង​បណ្តា​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​មាន​អត្ថ​ន័យ​ប្រ​វត្តិ​សាស្រ្ត​ថ្ងៃ​បង្កើត​សម្ព័ន្ធ​យុវជន​កុម្មុយ​និស្ត​ហូ​ជីមិញ​ ការ​ចលនា​ “តប​ស្នង​សង​គុណ” សួរ​សុខ​ទុក្ខ ថែ​ទាំ​អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព​ គ្រួ​សារ​យុទ្ធ​ជន​ពលី។ ចាត់​តាំង​បោស​សម្អាត​ ដាំ​ផ្កា​ ដាំ​ឈើ​ជា​ម្លប់។ល។ ការ​ចលនា “រើស​បាន​របស់​ជ្រុះ​ត្រូវ​សង​អ្នក​បាត់” លទ្ធផល​មាន​សមា​ជិក​ចំ​នួន​២៣​រូប​បាន​ស្ងើច​សរ​សើរ​ បង្ក​មូល​និធិ​សម្រាប់​ជួយ​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ ជា​មួយ​ថវិកា​៤៣.៩០០.០០០​ដុង។ ចលនា​សមា​ជិក​ទៅ​បំ​ពេញ​កុសល​នៅ​វត្ត​ពោធិ​ថ្លឹង​នា​ឱកាស​ខួប​ព្រះ​ឧបជ្ឈាយ៍​ថាច់​កុង​ ដោយ​ថវិកា​២.៥០០.០០០​ដុង​ចូល​រួម​ចលនា “១០​ថ្ងៃ​ប្រិត​សំ​ចៃ” កម្ម​វិធី​ “ផ្សារ​០​ដុង​លើក​ទី​១០” អា​ស្រ័យ​សមា​គម​កាក​បាទ​ក្រហម​ស្រុក​បំ​ផុស​ចលនា។ល។ ជា​មួយ​សកម្ម​ភាព​ជាក់​ស្តែង​ខាង​លើ​ លោក​គ្រូ​ងោវ៉ឹង​បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ការ​ងារ​ក្រុម​សម្ព័ន្ធ​យុវជន​ ការ​ចលនា​កុមា​រ​របស់​សាលា​បាន​សម្រេច​កិត្តិនាម​ជា​អន្តរ​ក្រុម​ឆ្នើម។

វាយ​តម្លៃ​ពី​លោក​គ្រូ​ងោ​វ៉ឹង លោក​គ្រូ​គីម​ហឿន-ចាង​ហ្វាង​សាលា​បាន​ឱ្យ​ដឹង៖ លោក​គ្រូ​វ៉ឹង​តែង​ធ្វើ​ជា​គំ​រូ​ មាន​ភារៈ​ជា​មួយ​ការ​ងារ​មិន​បង្អង់​ក្នុង​ការ​ដោះ​ដូរ​ចំ​ណេះ​ដឹង​ លើក​កម្ពស់​សមត្ថ​ភាព​ជំ​នាញ​ ចេះ​ស្តាប់​និង​ទទួល​យក​មតិ​របស់​មិត្ត​រួម​អា​ជីព។ អស់​ពី​ចិត្ត​ ច្នៃ​ប្រ​ឌិត​ការ​ងារ​ក្រុម​សម្ព័ន្ធ​យុវជន​និង​ការ​ចលនា​កុមារ ទង្វើ​របស់​លោក​គ្រូ​វ៉ឹង​ដើម្បី​មិត្ត​រួម​អាជីព​សិស្ស​រៀន​សូត្រ​និង​យក​តម្រាប់​តាម។

ជា​មួយ​ការ​ខិត​ខំ​ ច្នៃ​ប្រ​ឌិត​ក្នុង​ការ​ងារ​បង្ហាត់​បង្រៀន​ ការ​ងារ​ក្រុម​សម្ព័ន្ធ​យុវជន​និង​ការ​ចលនា​កុមារ លោក​គ្រូ​វ៉ឹង​បាន​គណៈ​ផ្នែក​ជូន​ប័ណ្ណ​សរ​សើរ​កិត្តិ​នាម​ជា​ច្រើន។ ពិសេស​ ឆ្នាំ​សិក្សា​២០២២​-២០២៣ លោក​គ្រូ​មាន​កិត្តិ​យស​បាន​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ជូន​ប័ណ្ណ​សរ​សើរ​ពី “សម្រេច​ភារ​កិច្ច​ឆ្នើម”។ សង្ឃឹម​ថា​នេះ​ជា​ការ​លើក​ទឹក​ចិត្ត​ដើម្បី​លោក​គ្រូ​ខិត​ខំ​ជាង​ទៀត​ក្នុង​បុព្វ​ហេតុ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស៕

ថាញ់​វ៉ាង​-សុផល