![]() |
លោកគ្រូត្រឹមទ្រុងថាវ ពូកែមុខជំនាញអស់ពីចិត្តនឹងការងារសម្ព័ន្ធ។ |
បញ្ចប់ការសិក្សាគរុកោសល្យហាត់ប្រាណ ឆ្នាំ២០១៣ ត្រឹមទ្រុងថាវបានចាត់មកបង្រៀននៅសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូរហូតមកដល់សព្វថ្ងៃ។ ដោយស្មារតីអស់ពីចិត្តនៃយុវជននិងដើម្បីសិស្សជាទីស្រឡាញ់ លោកគ្រូថាវមិនបង្អង់សិក្សាស្រាវជ្រាវ លើកកម្ពស់វិជ្ជាជីវៈមុខជំនាញ ស្នើបណ្តាវិធានការសម្រាប់លើកកម្ពស់គុណភាព ប្រសិទ្ធភាព ក្នុងការបង្រៀន។ លោកគ្រូទ្រុងថាវឱ្យដឹង៖ ក្នុងបង្ហាត់បង្រៀន ខ្ញុំតែងយកចិត្តទុកដាក់អនុវត្តតាមទិសអភិវឌ្ឍសមត្ថភាពរបស់សិស្ស ទន្ទឹមនឹងនោះ ផ្លាស់ថ្មីការពិនិត្យ វាយតម្លៃសមត្ថភាពសិស្ស ម៉្លោះហើយ អត្រាសិស្សសម្រេចនិទ្ទេសខាងវិញ្ញាសាហាត់ប្រាណសម្រេច១០០%។ ក្រៅពីសកម្មសិក្សាស្រាវជ្រាវអនុវត្តវិធានការបង្រៀនថ្មី លោកគ្រូថាវនៅទាំងស្នើច្នៃប្រឌិតមានប្រសិទ្ធភាពក្នុងមុខជំនាញដូច វិធានការមួយហ្វឹកហាត់អភិវឌ្ឍរហ័សសម្រាប់សិស្សថ្នាក់ទី៩ នៃសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ។ ក្រោយពីអនុវត្តបានជួយឱ្យប្អូនៗសិស្សានុសិស្សក្តាប់បានច្បាស់ចំណេះដឹងនិងលំហាត់មានប្រសិទ្ធភាព រួមចំណេះលើកកម្ពស់ស្នាដៃវិញ្ញាសាហាត់ប្រាណរបស់សាលា។ ទន្ទឹមនឹងសកម្មភាពមុខជំនាញ លោកគ្រូថាវ នៅជាលេខាសម្ព័ន្ធយុវជនសាលារហ័សរហួន តែងផ្លាស់ថ្មី ច្នៃប្រឌិតបណ្តាអង្គការសម្ព័ន្ធយុវជនដូចចាត់តាំងសកម្មភាពអប់រំទេពកោសល្យរស់នៅឱ្យប្អូនៗសិស្សានុសិស្សនាឱកាសឆ្នាំសិក្សាថ្មី ចាត់តាំងឱ្យសិស្សទៅទស្សនាអាសយដ្ឋានក្រហមនៅបូជនីយដ្ឋានហ្វាទូដើម្បីអប់រំសតិអារម្មណ៍បដិវត្តន៍ សីលធម៌ ផ្នត់រស់នៅឱ្យប្អូនៗនិងអនុវត្តសំណង់យុវជនមួយចំនួន។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ការងារចលនាសមាជិកយុវជនចូលរួមបណ្តាការចលនា “យុវជនរៀនសូត្រនិងធ្វើតាមពាក្យអ៊ំ” ផ្លាស់ថ្មីឥរិយាបថធ្វើការនិងវិធីសាស្រ្តការងាររបស់គណៈប្រតិបត្តិការសម្ព័ន្ធយុវជនសាលា។ លោកគ្រូហ្វិញកិនថ្វយ-ចាងហ្វាងរងសាលាឱ្យដឹង៖ ក្នុងការងារ លោកគ្រូថាវតែងជាគំរូមានភារៈចំពោះការងារ ខិតខំរៀនសូត្រ លើកកម្ពស់សមត្ថភាពមុខជំនាញ ស្តាប់មតិនិងទទួលយកមតិគប់វាល់របស់មិត្តរួមអាជីព។ លោកគ្រូថាវសម្រេចបានច្រើនស្នាដៃជូនសាលា ម៉្លោះហើយសក្តិសមជាគំរូភ្លឺស្វាងសម្រាប់មិត្តរួមអាជីព សិស្សានុសិស្សយកតម្រាប់តាម។
ដោយការខិតខំប្រឹងប្រែងច្នៃប្រឌិតនិងជាកម្មាភិបាលសម្ព័ន្ធយុវជនដែលមានទេពកោសល្យច្រើន ដូច្នេះ បានជួយឱ្យលោកគ្រូត្រឹមទ្រុងថាវ សម្រេចបានស្នាដៃក្នុងការងារបង្ហាត់បង្រៀននិងការងារសម្ព័ន្ធយុវជន ពិសេស ឆ្នាំ២០២២ លោកគ្រូបានសម្ព័ន្ធយុវជនខេត្តជូនកិត្តិនាមជា “គ្រូបង្រៀនវ័យក្មេងឆ្នើម”។ នោះជាកម្លាំងលើកទឹកចិត្តជួយឱ្យលោកគ្រូកាន់តែខិតខំជាងទៀតដើម្បីបង្ហាត់បង្រៀនដល់ប្អូនៗសិស្សានុសិស្សជាទីស្រឡាញ់៕
ថាញ់វ៉ាង
Thông tin bạn đọc
Đóng Lưu thông tin