ថាញ់ទ្រីអនុវត្តល្អការងារបណ្តុះបណ្តាលរបរ​ពលករនៅជនបទ

04:54, 18/04/2025

ការងារបណ្តុះបណ្តាលរបរ​ពលករនៅជនបទ ពិសេសគឺពលករតំបន់ជនជាតិភាគតិចជាដំណោះស្រាយយ៉ាងសំខាន់ដើម្បីបង្កើនប្រាក់ចំណូល ជួយប្រជាជនកែលម្អជីវភាព បន្ថយក្រដោយចីរភាព។ អាស្រ័យហេតុនោះ ដំ​ណោះ​ស្រាយ​នេះ​តែង​បាន​រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​យក​ចិត្ត​ទុកដាក់ឆ្លងតាម​រយៈ​បើក​ថ្នាក់​បណ្តុះ​បណ្តាល​ទើប​ប្រ​ជា​ជន​ចេះ​អនុវត្ត​វិទ្យា​សាស្រ្ត​-បច្ចេកទេស​ក្នុងការផលិតនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

បិទ​វគ្គ​ថ្នាក់​បណ្តុះ​បណ្តាល​របរ​រយៈ​ពេល​ខ្លី​នៅ​មជ្ឈ​មណ្ឌល​អប់​រំ​របរ​និង​អប់​រំ​អចិន្រ្តៃយ៍​ស្រុក​ថាញ់​ទ្រី (សុក​ត្រាំង)។

តាម​របាយ​ការណ៍​លទ្ធ​ផល​ផ្សព្វ​ផ្សាយ​ការ​ងារ​អភិ​វឌ្ឍ​អប់​រំ​របរ​ឆ្នាំ​២០២៤មជ្ឈ​មណ្ឌល​អប់​រំ​របរ​និង​អប់​រំ​អចិ​ន្រ្តៃយ៍​ស្រុក​ថាញ់​ទ្រី​បាន​សហការ​ជា​មួយ​ផ្នែក​នា​នា​និង​អង្គ​ការ​មហា​ជន​ថ្នាក់​​ស្រុក​និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​បណ្តា​ឃុំ​បើក​បាន​៥៧​ថ្នាក់​បណ្តុះ​បណ្តាល​របរ​កម្រិត​បឋម​ក្រោម​៣​ខែ​ដោយ​មាន​សិក្ខា​កាម​១.២៥៤​រូប ក្នុង​នោះ​ជន​ជាតិ​ភាគ​តិច​គឺ​៧២៦​រូប​ស្រូប​អត្រា​៥៧,៨៩%។ ​ក្នុង​ឆ្នាំ​២០២៤ មជ្ឈ​មណ្ឌល​អប់​រំ​របរ​និង​អប់​រំ​អចិន្រ្តៃយ៍​ស្រុក​ថាញ់​ទ្រី​បាន​អនុ​វត្ត​ច្រើន​កម្ម​វិធី​អប់​រំ​របរ​ជូន​ដល់​ជន​ជាតិ​ភាគ​តិច​ក្នុង​កម្រិត​អា​យុ​ពល​កម្ម​ជា​មួយ​ថវិកា​ជាង​៧,៣​ពាន់​លាន​ដុង។ មជ្ឈ​មណ្ឌល​ប្រ​មូល​ផ្តុំ​បណ្តុះ​បណ្តាល​មុខ​របរ​សម​ស្រប​ជា​មួយ​នឹង​តម្រូវ​ការ​ពល​ករ​នៃ​ភូមិ​ភាគ​នី​មួយ​ៗ​ដូច​កាត់​ដេរ​ឧស្សាហ​កម្ម​ កុំ​ព្យូទ័រ ភ្លេង​ពិណ​ពាទ្យ ដាំ​ស្ល សំ​អាង​ការ កាត់​សក់ ចិញ្ចឹម​សត្វ (ជ្រូក គោ មាន់ ទា) ចិញ្ចឹម​ជល​ផល (ត្រី​ផ្ទក់ កង្កែប អន្ទង់) ថែ​ទាំ​ផ្កា ដាំ​ដំ​ណាំ (ស្រូវ បន្លែ​បង្ការ)។ ក្នុង​នោះ​កម្ម​វិធី​អភិ​វឌ្ឍ​អប់​រំ​របរ​ពី​ថវិកា​ខេត្ត​បើក​បាន​១១​ថ្នាក់​ដោយ​មាន​ប្រ​ជា​ជន​ចូល​រួម​២៣២​រូប កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​បើក​បាន​១៦​ថ្នាក់​ដោយ​មាន​ប្រ​ជា​ជន​៣៧៦​រូប កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​បើក​បាន​២​ថ្នាក់​ដោយ​មាន​ប្រ​ជាជន​ចូល​រួម​៥៥​រូប។

បន្ទាប់ពីចូលរួមថ្នាក់បណ្តុះបណ្តាលរបរសិក្ខាកាមបើកទូលាយទម្រង់ដាំត្រសក់លើផ្ទៃដីរបស់គ្រួសារ។
បន្ទាប់ពីចូលរួមថ្នាក់បណ្តុះបណ្តាលរបរសិក្ខាកាមបើកទូលាយទម្រង់ដាំត្រសក់លើផ្ទៃដីរបស់គ្រួសារ។

មីង​វ៉​ធ្វី​អៀង នៅ​ភូមិ​ទ្រុង​ថាញ់ ឃុំ​ទ្វឹង​ទឹក ស្រុក​ថាញ់​ទ្រី​បាន​ឱ្យ​ដឹង៖ ខ្ញុំ​មាន​ក្តី​រីក​រាយ​ណាស់​ពេល​បាន​ចូល​រួម​ហ្វឹក​ហាត់​ថ្នាក់​ចិញ្ចឹម​គោ ខ្ញុំ​បាន​ក្រេប​ជញ្ជក់​ចំ​ណេះ​ដឹង​ពី​ការ​ថែ​ទាំ​គោ​សាច់ របៀប​ឱ្យ​គោ​ស៊ី​ផ្អាប់​ចម្បើង អនា​ម័យ​ទ្រុង​បង្ការ​ជំ​ងឺ។ល។ ហ្វឹក​ហាត់​រួច ខ្ញុំ​ក៏​ទិញ​គោ​បន្ថែម​៣​ក្បាល​យក​មក​ចិញ្ចឹម​ទៀត សព្វថ្ងៃ​គោ​របស់​ខ្ញុំ​ឆាប់​ធំ​ណាស់។

ដើម្បី​បើក​បាន​ថ្នាក់​ហ្វឹក​ហាត់ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​នា​នា​ចង្អុល​ការ​បណ្តា​ផ្នែក​ជំ​នាញ​សហការ​សមាគម​អង្គ​ការ​នា​នា​និង​ប្រ​ជា​ជន​ពិ​និត្យ​តម្រូវ​ការ​ចុះ​ឈ្មោះ​រៀន​របរ​ផ្សារ​ភ្ជាប់​និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ដល់​ពល​ករ​នៅ​ជនបទ។ ប្រ​មូល​ផ្តុំ​បង្វែរ​វិទ្យា​សាស្រ្ត​-បច្ចេក​ទេស បច្ចេក​វិជ្ជា​ថ្មី ចំ​ណេះ​ដឹង​ក្នុង​ការ​ផលិត​លើ​ភូមិដ្ឋាន តម្រូវ​ការ​របស់​កសិករ​នៃ​ភូមិ​ភាគ​សម្រាប់​ជម្រើស​លើ​វិស័យ​ត្រូវ​បង្វែរ​ដើម្បី​រចនា​សម្ព័ន្ធ​ឡើង​វិញ​ពូជ​សត្វ​ចិញ្ចឹម​ដំណាំ​តាម​ទិស​ផលិត​ទំ​និញ​តាម​ប្រ​ព័ន្ធ​តម្លៃ​និង​តម្រូវ​ការ​អ្នក​ប្រើ​ប្រាស់​ពល​ករ។ ដោយ​ឡែក​ឆ្នាំ​២០២៤ ពល​ករ​បាន​បណ្តុះ​បណ្តាល​គឺ​១០០%​អត្រា​ពល​ករ​មា​នការ​ងារ​ធ្វើ ក្រោយ​ពី​បាន​បណ្តុះ​បណ្តាល​សម្រេច​ជាង​៩៥%។

លោក​ត្រឹង​វ៉ាំង​អ៊ុក​-នា​យក​រង​មជ្ឈ​មណ្ឌល​អប់​រំ​របរ​និង​អប់​រំ​អចិន្រ្តៃយ៍​ស្រុក​ថាញ់​ទ្រី​បាន​ឱ្យ​ដឹង៖ ពេល​ខាង​មុខ មជ្ឈ​មណ្ឌល​នឹង​បន្ត​សហការ​ចាត់​តាំង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បណ្តា​គោល​នយោ​បាយ ជំ​នួយ​បណ្តុះ​បណ្តាល​របរ ជំ​រុញ​ការ​ងារ​បង្រៀន​របរ​ដល់​យុវជន កម្ម​ករ កសិករ​និង​ពល​ករ ឆ្លង​តាម​រយៈ​ជំ​នួយ​សម​ស្រប​ជា​មួយ​ស្ថាន​ភាព​ជាក់​ស្តែង​របស់​ភូមិ​ភាគ អាទិ​ភាព​បណ្តុះ​បណ្តាល​របរ​ដល់​យុវជន សម្រេច​ភារកិច្ច​យោធា នគរ​បាល​អ្នក​ពិការ​និង​មុខ​សញ្ញា​កម្លាំង​ខ្សោយ ពល​ករ​នៅ​ជន​បទ​តំ​បន់​លំ​បាក ពិសេស​តំ​បន់​ជន​ជាតិ​ភាគ​តិច។ ពិសេស​ម្ចាស់​ការ​សហការ​បណ្តុះ​បណ្តាល​ជា​មួយ​អាជីវ​កម្ម​បង្កើន​ពេល​វេលា​បណ្តុះ​បណ្តាល អនុ​វត្ត​ការ​ងារ​នៅ​អាជីវ​កម្ម តាម​នោះ​លើក​ទឹក​ចិត្ត​អាជីវ​កម្ម​ចូល​រួម​អប់​រំ​របរ​ចាប់​ពី​ជម្រើស​បណ្តុះ​បណ្តាល​ដល់​ប្រើ​ប្រាស់​តាម​ទម្រង់​បណ្តុះ​បណ្តាល​របរ​មាន​អា​សយដ្ឋាន។

អាច​និ​យាយ​បាន​ថាលើក​កម្ពស់​គុណ​ភាព​និង​ប្រ​សិទ្ធ​ភាព​អប់​រំ​របរ​បាន​ក្លាយ​ជា​ភារ​កិច្ច​ចម្បង​នៃ​រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​ស្រុក​ថាញ់​ទ្រី​បាន​រួម​ចំ​ណែក​បង្វែរ​រចនា​សម្ព័ន្ធ​ពល​ករ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​ដោះ​ស្រាយ​ការ​ងារ​ធ្វើ បង្កើន​ប្រាក់​ចំ​ណូល​ឱ្យ​ពល​ករ​ឆ្លើយ​តប​តម្រូវ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច៕

ហុង​ទើ-សុផល