ថែទាំគិតអានអភិវឌ្ឍអប់រំឱ្យសិស្សជនជាតិភាគតិច

14:54, 22/04/2025

ក្នុងប៉ុន្មានឆ្នាំកន្លង ខេត្តសុកត្រាំងផ្សព្វផ្សាយប្រសិទ្ធភាពបណ្តាគោលនយោបាយថែទាំគិតអានអភិវឌ្ឍអប់រំនិងបណ្តុះបណ្តាលតំបន់ជនជាតិភាគតិច រួមចំណែកក្នុងការលើកកម្ពស់ប្រជាបញ្ញា អភិវឌ្ឍប្រភពធនធានមនុស្ស គប់វាល់សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-វប្បធម៌-សង្គមរបស់ប្រទេស។

លើកកម្ពស់គុណភាពអប់រំនិងបណ្តុះបណ្តាលដល់ប្អូនៗសិស្សតំបន់ជនជាតិភាគតិច។
លើកកម្ពស់គុណភាពអប់រំនិងបណ្តុះបណ្តាលដល់ប្អូនៗសិស្សតំបន់ជនជាតិភាគតិច។

ឆ្នាំ​សិក្សា​២០២៤​-២០២៥​នេះ ទូ​ទាំង​ខេត្ត​សុក​ត្រាំង​មាន​៤៧៥​សា​លា​ពី​កម្រិត​មតេយ្យ​ដល់​កម្រិត​វិទ្យា​ល័យ មាន​សិស្ស​ចំ​នួន​២៦៨.១៦០​រូប​ក្នុង​នោះ​មាន​១០​សា​លា​វិទ្យា​ល័យ​អន្តេ​វា​សិក​មាន​១០២​ថ្នាក់​សិស្ស​ចំ​នួន​៣.៤៣៤​រូបស្រូប​អត្រា​៣៩,២៥%។ ជាខេត្ត​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​ច្រើន​សព្វ​ថ្ងៃ​ទូ​ទាំង​ខេត្ត​គិត​ពី​ឆ្នាំ​២០២១-២០២៥​បណ្តា​សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​បាន​បក្ស​និង​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​មូលដ្ឋាន​សម្ភារៈ​ធានា​ឆ្លើ​យ​តប​សំ​ណូម​ពរ​បង្រៀន​និង​រៀន សរុប​ថវិកា​១៤៧.២០១.០៩៩.០០០​ដុង​ពីប្រ​ភព​ទុន​កម្ម​វិធី​ទិសដៅ​ជាតិ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច។ ប៉ុន្មាន​ឆ្នាំ​កន្លង ​ការ​ងារ​អប់​រំ​សិស្ស​ជន​ជាតិ​ភាគ​តិច​តែង​បាន​ខេត្ត​យក​ចិត្ត​ទុក​ដាក់​និង​អនុ​វត្ត​គ្រប់​គ្រាន់ ទាន់​ពេល​និង​ត្រូវ​តាម​ការ​កំ​ណត់​ពី​បណ្តា​របប​គោល​នយោ​បាយ​ចំ​ពោះ​គ្រូ​បង្រៀន សិស្ស​តំ​បន់​ជន​ជាតិ​ភាគ​តិច។ ក្នុង​ឆ្នាំ​២០២៤​ ខេត្ត​អនុ​ម័ត​និង​ផ្តល់​ថវិកា​ឧបត្ថម្ភ​កម្រៃ​សិក្សា​ឱ្យ​សិស្ស​៦.៤៣២​រូប សរុប​ថវិកា​៨.៦៨៣​លាន​ដុង​និង​ឧបត្ថម្ភ​មិន​គិត​កម្រៃ​សិក្សា​ឱ្យ​សិស្ស​៥.២៨២​រូប សរុប​ថវិកា​៦.១៤៦​លាន​ដុង​ឧបត្ថម្ភ​សិស្ស​និង​បណ្តា​សាលា​វិទ្យា​ល័យ​នៅ​ឃុំ​លំ​បាក​ខ្លាំង សរុប​ថវិកា​៧.១២៦.៧០៤.០០០ដុង​ឧបត្ថម្ភ​កម្រៃ​ស្នាក់​នៅ​ឱ្យ​សិស្ស​១៣១​រូប​សរុប​ថវិកា​១.១០៣.៥៤៤.០០០​ដុង​ចំ​ពោះ​សិស្ស​បណ្តា​សាលា​ជន​ជាតិ​អនេ្តវាសិក​និង​បណ្តា​សាលា​បម្រុង​មហា​វិទ្យា​ល័យ​ជន​ជាតិ សិស្ស​តែង​ទទួល​បាន​អា​ហា​រូប​ករណ៍​រាល់​ខែ​ស្មើ​៨០%​កម្រិត​ប្រាក់​ខែនិង​បាន​ទទួល​គ្រប់​គ្រាន់​បណ្តា​របប​តាម​ការ​កំ​ណត់។

លោក​គ្រូ​លៀង​ហៀង​សឺ​-ចាង​ហ្វាង​សាលា​វិទ្យា​ល័យ​ជន​ជាតិ​អនេ្ត​វា​សិក​អនុ​វិទ្យា​ល័យ​ស្រុក​ឡុង​ភូ​ឱ្យ​ដឹង៖​ សា​លា​តែង​បង្ក​លក្ខណៈ​ងាយ​ស្រួល​កសាង​បរិស្ថាន​រៀន​សូត្រ​ឱ្យ​ សិស្ស​អនុ​វត្ត​ប្រ​សិទ្ធ​ភាព​បណ្តា​គោល​នយោ​បាយ​ជន​ជាតិ​ឱ្យ​សិស្ស​តំ​បន់​ជន​ជាតិ​ភាគ​តិច​លើក​កម្ពស់​គុណ​ភាព​អប់​រំ​និង​បណ្តុះ​បណ្តាល​អនុ​វត្ត​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​អប់​រំ​អនុ​វិទ្យា​ល័យ​ជំ​រុញ​ផ្សព្វ​ផ្សាយ​អប់​រំ STEM។ ទន្ទឹម​នោះ​បណ្តា​មូលដ្ឋាន​អប់​រំ​តំ​បន់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិដ្ឋាន​ខេត្ត​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​បណ្តា​ដំណោះ​ស្រាយ​ដើម្បី​លើក​កម្ពស់​គុណ​ភាព​អប់​រំ។ ពី​ឆ្នាំ​២០២០​ដល់​២០២៥​អនុ​វត្ត​ការ​ងារ​អប់​រំ​និង​បណ្តុះ​បណ្តាល ​តាម​កម្ម​វិធី​អប់​រំ​សកល​ឆ្នាំ​២០១៨ ​របស់​ក្រសួង​អប់​រំ​និង​បណ្តុះ​បណ្តាល​អនុ​ម័ត​ជា​មួយ​ទស្សនៈ​កំ​ណត់​ទិស​បង្កើន​ពង្រីក​ភាព​ម្ចាស់​ការ ​​សិស្ស​រៀន​ដោយ​ខ្លួន​ឯង​ឆ្លង​តាម​បណ្តា​សកម្ម​ភាព ​រៀន​សូត្រ​ដើម្បី​អនុ​វត្ត​នៅ​ថ្នាក់​និង​ក្រៅ​ថ្នាក់។ រាល់​ឆ្នាំ​មន្ទីរ​អប់​រំ​ និង​បណ្តុះ​បណ្តាល​ខេត្ត​សុក​ត្រាំង​តែង​ចាត់​តាំង​បំ​ប៉ន​លើក​កម្ពស់​មុខ​ជំ​នា​ញ​ឱ្យ​កង​ជួ​កម្មា​ភិបាល ​គ្រប់​គ្រង​គ្រូ​បង្រៀន​បំ​ពេញ​ការ​ងារ​នៅ​បណ្តា​សាលា​ជន​ជាតិ​អនេ្ត​វាសិក​  និង​បណ្តា​សាលា​តំ​បន់​ជន​ជាតិ​ភាគ​តិច។ ​ដោយ​ឡែក​ឆ្នាំ​២០២៤​មន្ទីរ​ចាត់​តាំង​បើក​ថ្នាក់​បំ​ប៉ន​ហ្វឹក​ហាត់​ឱ្យ​គ្រូ​បង្រៀន​កម្មា​ភិបាល​គ្រប់​គ្រង​សា​លា​ជន​ជាតិ​អនេ្ត​វាសិក​សរុប​ចំ​នួន​ប្រាក់​៩៦៥.២៣១.០០០​ដុង។

វិនិយោគសម្ភារៈឧបករណ៍ទំនើបបម្រើការរៀនសូត្រដល់ប្អូនៗតំបន់ជនជាតិភាគតិច។
​​វិនិយោគសម្ភារៈឧបករណ៍ទំនើបបម្រើការរៀនសូត្រដល់ប្អូនៗតំបន់ជនជាតិភាគតិច។

សម​មិត្ត​យ័ញ​ហ្វាង​ង្វៀង​-នា​យក​រង​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​សុក​ត្រាំង ​ឱ្យ​ដឹង៖​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ប្រ​សិទ្ធ​ភាព​គោល​នយោ​បាយ​ជន​ជាតិ​លើ​ភូមិដ្ឋាន​ខេត្ត​ក្នុង ​ពេល​កន្លង​សំ​ដែង​ការ​យក​ចិត្ត​ទុក​ដាក់​ជ្រៅ​ជ្រះ​ទាន់​ពេល​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​ថ្នាក់​គ្រប់​ផ្នែក​ថែ​ទាំ​គិត​អាន​ល្អ​ឱ្យ​ប្រ​ជា​ជន ​តំ​បន់​ជន​ជាតិ​ភាគ​តិច​សំ​ខាន់​គឺ​វិស័យ​អប់​រំ​និង​បណ្តុះ​បណ្តាល​មាន​ជំ​ហាន​វិវឌ្ឍន៍ តាំង​ពី​នោះ​ជួយ​លើក​កម្ពស់​ប្រ​ជា​បញ្ញា​ក្នុង​សហគមន៍​និយាយ​រួម​និង​ក្នុង​ជន​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក។ រយៈ​ពេល​ខាង​មុខ​ដើម្បី​បន្ត​អនុ​វត្ត​ល្អ​ ការ​ងារ​អប់​រំ​និង​បណ្តុះ​បណ្តាល​បន្ត​អនុ​វត្ត​ត្រូវ​គ្រប់​ទាន់​ពេល​បណ្តា​គោល​នយោ​បាយ​ឧបត្ថម្ភ​តាម​ការ​ កំ​ណត់​សំ​ណើ​ក្រសួង​អប់​រំ​និង​បណ្តុះ​បណ្តាល​ឆាប់​ចង្អុល​ការ​ចេញ​ផ្សាយ​សៀវ​ភៅ​ពុម្ព​ភា​សា​ខ្មែរ​ថ្មី​១,,,,៥ (បច្ចុប្បន្ន​បាន​ពិ​ភាក្សា​វាយ​តម្លៃ​រួច​ស្រេច)។

អាច​និយាយ​បាន​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង បណ្តា​គោល​នយោ​បាយ​វិនិ​យោគ​គិត​អាន​អភិ​វឌ្ឍ​អប់​រំ​តំ​បន់​ជន​ជាតិ​ភាគ​តិច​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព។ ជា​មួយ​ការ​ខំ​ប្រឹង​របស់​រដ្ឋ​អំ​ណាច​និង​ផ្នែក​អប់​រំ​គុណ​ភាព​អប់​រំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិដ្ឋាន​ខេត្ត​សុក​ត្រាំង​មួយ​ថ្ងៃ​កាន់​តែ​បាន​លើក​កម្ពស់​ ប្រ​ព័ន្ធ​​បណ្តា​សាលា​ជន​ជាតិ​អន្តេ​វា​សិក​សន្សឹម​ៗ​អភិ​វឌ្ឍន៍ អះ​អា​ង​តួនា​ទីសំ​ខាន់​ក្នុង​ការ​បណ្តុះ​បណ្តាល​លើក​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​ជន​ជាតិ​ភាគ​តិច​នៅ​ភូមិ​ភាគ៕

ហុង​ទើ - ចន្ថា