![]() |
កម្មាភិបាលដំណាក់សុខាភិបាលសង្កាត់៥កំពុងពិនិត្យជំងឺជូនប្រជាជន។ |
ថ្វីដ្បិតតែស្ថិតលើភូមិដ្ឋានក្រុងសុកត្រាំង ជិតមន្ទីរពេទ្យថ្នាក់ខេត្ត ប៉ុន្តែច្រើនឆ្នាំកន្លងដំណាក់សុខាភិបាលសង្កាត់៥ តែងមានប្រជាជនមកពិនិត្យជំងឺយ៉ាងច្រើនកុះករ។ វេជ្ជបណ្ឌិតហូយឿងវូ-អនុប្រធានដំណាក់សុខាភិបាលសង្កាត់៥បានឱ្យដឹង៖ សង្កាត់៥មានជនរួមជាតិខ្មែររស់នៅច្រើនបំផុតរបស់ទីក្រុង ដូច្នេះ ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន សម្ភារៈពេទ្យនិងថ្នាំកែរោគតែងបានវិនិយោគគ្រប់គ្រាន់ ជាសារវន្តឆ្លើយតបតម្រូវការក្នុងការថែទាំសុខភាពដំបូងជូនប្រជាជន។ ព្រមជាមួយនោះ កម្មាភិបាលពេទ្យនៅទីនេះបំពេញការងារយូរឆ្នាំ មានជំនាញរឹងមាំនិងទុកអ្នកជំងឺដូចសាច់ញាតិក្នុងគ្រួសារដូច្នេះមាមីងមកពិនិត្យជំងឺពេញចិត្តណាស់។ ការងារពិនិត្យព្យាបាលជំងឺនិងជូនថ្នាំកែរោគតែងបានកម្មាភិបាលពេទ្យអនុវត្តបានយ៉ាងឆាប់រហ័ស ជួយអ្នកជំងឺមិនបង់ពេលវេលាច្រើន។ អាស្រ័យហេតុនោះពេលអ្នកជំងឺផ្តាសាយ ឈឺក្បាល ប្រព័ន្ធរំលាយអាហារ ជំងឺទឹកនោមផ្អែម ឡើងឈាម។ល។ ប្រជាជនតែងមកពិនិត្យនិងព្យាបាលជំងឺនៅទីនេះ។
សព្វថ្ងៃមធ្យម ដំណាក់សុខាភិបាលសង្កាត់បានពិនិត្យនិងផ្តល់ថ្នាំកែរោគចំនួន៣០នាក់/ថ្ងៃ។ មីងថាច់ធីវិត នៅអនុសង្កាត់២ សង្កាត់៥នាំចៅមកពិនិត្យជំងឺបានឱ្យដឹង៖ ចៅរបស់ខ្ញុំវាគ្រុនក្តៅ ដូច្នេះទើបខ្ញុំនាំមកដំណាក់សុខាភិបាលសង្កាត់យ៉ាងប្រញាប់ពីព្រោះខ្លាចវាកើតជំងឺគ្រុនឈាម។ មកទីនេះ វេជ្ជបណ្ឌិតពិនិត្យនឹងឱ្យដឹងថាជាជំងឺផ្តាសាយដូច្នេះឱ្យថ្នាំ៥ថ្ងៃផឹកនិងណែនាំពីរបៀបថែទាំសុខភាព។ វេជ្ជបណ្ឌិតនៅទីនេះតែងខ្នះខ្នែងដោយអស់ពីចិត្តក្នុងការថែទាំសុខភាព ពិនិត្យនិងផ្តល់ថ្នាំកែរោគបានយ៉ាងឆាប់ មិនបង់ពេលច្រើន ដូច្នេះពេលណាឈឺតែងមកពិនិត្យភ្លាម។ ចំណែកពូថាច់ភាន នៅអនុសង្កាត់៥ សង្កាត់៥បានឱ្យដឹង៖ ខ្ញុំអាយុច្រើនហើយ មានជំងឺឡើងឈាម បណ្តាលឱ្យឈឺចុកចាប់ ម៉្លោះហើយតែងមកដំណាក់សុខាភិបាលពិនិត្យជំងឺនិងយកថ្នាំទៅផឹក។ វេជ្ជបណ្ឌិតនៅទីនេះតែងអស់ពីចិត្ត ស្និទ្ធស្នាលជាមួយអ្នកជំងឺនិងណែនាំពិគ្រោះការចម្ងល់របស់អ្នកជំងឺ ដូច្នេះខ្ញុំតែងទំនុកចិត្ត ស្ងប់ចិត្តមកព្យាបាលនៅទីនេះ។
![]() |
កម្មាភិបាលដំណាក់សុខាភិបាលសង្កាត់៥កំពុងចាក់វ៉ាក់សាំងឱ្យកុមារ។ |
ទន្ទឹមនោះដំណាក់សុខាភិបាលសង្កាត់៥ នោទាំងធ្វើល្អការងារផ្សព្វផ្សាយបង្ការបណ្តាជំងឺរាលដាល បំផុតគឺជំងឺគ្រុនឈាម ជំងឺរលាកដៃ-ជើង-មាត់ដល់ប្រជាជន ចលនាអ្នកម្តាយពផ្ទៃ កុមារចាក់ថ្នាំបង្ការតាមការកំណត់របស់ក្រសួងសុខាភិបាល។ សព្វថ្ងៃ មានអ្នកម្តាយពផ្ទៃទាំង១០០%បានពិនិត្យគភ៌ ចាក់ថ្នាំបង្ការតាមការកំណត់ កុមារ១០០%បានចាក់ថ្នាំបង្ការតាមការកំណត់របស់ក្រសួងសុខាភិបាល។ អាស្រ័យហេតុនោះ ដំណាក់សុខាភិបាលសង្កាត់គ្រប់គ្រងល្អស្ថានភាពជំងឺរាលដាលនិងវិនិច្ឆ័យបានទាន់ពេលនូវសម្បុកជំងឺតូចៗ មិនឱ្យរាលដាលច្រើន។ ជាក់ស្តែងចាប់ពីដើមឆ្នាំមកដល់សព្វថ្ងៃ នៅលើភូមិដ្ឋានសង្កាត់៥មិនកើតមានសម្បុកជំងឺណាឡើយ។ ការងារផ្សព្វផ្សាយតែងបានដំណាក់សុខាភិបាលសង្កាត់សហការជាមួយបណ្តាសមាគម អង្គការមហាជនដូច ផ្សព្វផ្សាយដោយផ្ទាល់ ឆ្លងតាមរូបភាព បដារនិងបណ្តាពេលប្រជុំជីវភាពក្លឹបនៃបណ្តាសមាគម អង្គការមហាជន។ ឆ្លងតាមរយៈរូបភាពផ្សព្វផ្សាយ ប្រជាជនតែងបានលើកកម្ពស់ការយល់ដឹង ភារៈពីការថែទាំសុខភាពខ្លួនឯង សាច់ញាតិនិងសហគមន៍។
អាស្រ័យអនុវត្តល្អបណ្តាលក្ខឋាន ទិសដៅពីសុខាភិបាលម៉្លោះហើយដំណាក់សុខាភិបាលនៅតែរក្សាល្អបណ្តាលក្ខឋានបទដ្ឋានជាតិពីសុខាភិបាល។ ពង្រីកលទ្ធផលដែលសម្រេចបាន សមូហភាពកម្មាភិបាល បុគ្គលិកបន្តខិតខំប្រឹងប្រែងសម្រេចបណ្តាលក្ខឋាន ផែនការឆ្នាំ២០២៥។ ក្នុងនោះចម្បងគឺបន្តលើកកម្ពស់គុណភាពកងជួរគ្រូពេទ្យ ចាត់តាំងល្អការងារថែទាំសុខាភាពដំបូងជូនប្រជាជន ត្រួតពិនិត្យជំងឺរាលដាលបានល្អនិងបណ្តាជំងឺមិនឱ្យឆ្លង រក្សាមូលដ្ឋានសុខាភិបាលប្រកបដោយបៃតង-ជ្រះ-ស្អាត៕
ដាលីន
Thông tin bạn đọc
Đóng Lưu thông tin