គ្រូបង្រៀនវ័យក្មេងឆ្នើម

07:02, 07/03/2025

លោកគ្រូលីវតឹងស៊ើង-គ្រូបង្រៀនសាលា អនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូ ស្រុក​ឡុងភូ (សុកត្រាំង) តែងលើកកម្ពស់ស្មារតីទទួល​ភារៈខិតខំច្នៃប្រឌិតក្នុងការបង្ហាត់បង្រៀន។ ឆ្នាំ​២០២២ លោកគ្រូបានសម្ព័ន្ធយុវជនខេត្តស្ងើចសរសើរពី “គ្រូបង្រៀនវ័យក្មេងឆ្នើម”។

លោកគ្រូលីវតឹងស៊ើង-គ្រូបង្រៀនវ័យក្មេងកំពុងណែនាំសិស្សក្នុងវិញ្ញាសាកុំព្យូទ័រ។
លោកគ្រូលីវតឹងស៊ើង-គ្រូបង្រៀនវ័យក្មេងកំពុងណែនាំសិស្សក្នុងវិញ្ញាសាកុំព្យូទ័រ។

បញ្ចប់​ការ​សិក្សា​គរុ​កោស​ល្យ​ជាន់​ខ្ពស់​កុំ​ព្យូទ័រ​-រូប​វិទ្យា​ឆ្នាំ​២០១២ លោក​គ្រូ​លីវ​តឹង​ស៊ើង​បាន​​ចាត់​មក​បង្រៀន​នៅ​សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ឡុង​ភូ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ជា​មួយ​ស្មា​រតី​ស្ម័គ្រ​ចិត្ត​របស់​យុវជន​និង​ការ​ស្រឡាញ់​របរ​គ្រូ​បង្រៀន​តាំង​ពី​តូច​ លោក​គ្រូ​តឹង​ស៊ើង​បាន​ខិត​ខំ​លត់​ដំ​សីល​ធម៌​ចរិយា​សម្បត្តិ​ មិន​បង្អង់​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​លើក​កម្ពស់​មុខ​ជំ​នាញ​ សកម្ម​ផ្លាស់​ថ្មី​វិធី​សាស្រ្ត​បង្ហាត់​បង្រៀន​ឱ្យ​បាន​សម​ស្រប​ចំ​ពោះ​សិស្ស​នី​មួយ​ៗ​និង​ជា​ជំ​ហាន​ឆ្លើយ​តប​តម្រូវ​ការ​របស់​ផ្នែក​អប់​រំ​នា​បច្ចុ​ប្បន្ន​។ ចែក​រំ​លែក​ចំ​ពោះ​យើង​ខ្ញុំ​លោក​គ្រូ​ស៊ើង​បាន​ឱ្យ​ដឹង៖ ដើម្បី​ទាក់​ទាញ​និង​បង្ក​ភាព​ចូល​ចិត្ត​ចំ​ពោះ​សិស្សា​នុសិស្ស​ក្នុង​ម៉ោង​បង្រៀន​ខ្ញុំ​តែង​ប្រើ​វិធី​សាស្រ្ត​បង្ហាត់​បង្រៀន​ឱ្យ​បាន​សម​ស្រប។ មិន​ត្រឹម​តែ​សកម្ម​សិក្សា​ស្រាវ​ជ្រាវ​ អនុ​វត្ត​វិធី​សាស្រ្ត​បង្ហាត់​បង្រៀន​ថ្មី​ លោក​គ្រូ​លីវ​តឹង​ស៊ើង​នៅ​ទាំង​ស្នើ​ច្រើន​ច្នៃ​ប្រ​ឌិត​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​មុខ​ជំ​នាញ​ដូច​ ច្នៃ​ប្រ​ឌិត​ “លត់​ដំ​វិញ្ញា​សា​គណិត​វិទ្យា​ក្នុង​ការ​រៀន​បង្កើត Pascal- កុំ​ព្យូ​ទ័រ​៨​នៅ​សា​លា​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ឡុង​ភូ” ក្រោយ​រយៈ​កាល​អនុ​វត្ត​ជួយ​ឱ្យ​សិស្សា​នុសិស្ស​លត់​ដំ​វិញ្ញា​សា​គណិត​វិទ្យា​ក្នុង​ការ​រៀន​បង្កើត Pascal សម្រាប់​ដោះ​ស្រាយ​បណ្តា​មេ​រៀន​គណិត​វិទ្យា​លើ​កុំ​ព្យូទ័រ​ បរិយា​កាស​រៀន​សូត្រ​មាន​ភាព​ជក់​ចិត្ត​ សិស្ស​ក្រេប​ជញ្ជក់​និង​ក្តាប់​មេរៀន​បាន​ឆាប់ តាម​នោះ​ លទ្ធផល​រៀន​សូត្រ​របស់​​សិស្ស​ពី​មួយ​ថ្ងៃ​កាន់​តែ​បាន​លើក​កម្ពស់។ ពិ​សេស​ លោក​គ្រូ​នៅ​ទាំង​សកម្ម​លំ​ហាត់​មេ​រៀន​ឱ្យ​សិស្ស​ពូ​កែ​របស់​សា​លា ម៉្លោះ​ហើយ​មាន​សិស្ស​ជា​ច្រើន​ទទួល​បាន​រង្វាន់​ខ្ពស់​ក្នុង​ពិ​ធី​ប្រ​ឡង​កុំ​ព្យូ​ទ័រ​វ័យ​ក្មេង​ខេត្ត​សុក​ត្រាំង​ ពិធី​ប្រ​ឡង​ច្នៃ​ប្រ​ឌិត​យុវជន​-កុមារ​ខេត្ត​សុក​ត្រាំង។ ជា​មួយ​តួ​នា​ទី​ជា​បក្ខ​ជន​ លោក​គ្រូ​តឹង​ស៊ើង​តែង​ធ្វើ​ជា​គំ​រូ​អនុវត្ត​ល្អ​បណ្តា​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ បំ​ផុត​គឺ​សេចក្តី​សម្រេច​លេខ​ ០១KL/TW ចុះ​ថ្ងៃ​ទី១៨/៥/២០២១​របស់​ការិយា​ល័យ​នយោ​បាយ​ស្តី​ពី​បន្ត​អនុវត្ត​សារាចរ​លេខ​០៥​-CT-/TW របស់​ការិយា​ល័យ​នយោ​បាយ​ “ស្តី​ពី​ជម្រុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អារម្មណ៍ សីល​ធម៌​ ឥរិយា​បថ​ហូជីមិញ” ផ្សារ​ភ្ជាប់​បណ្តា​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​អា​ស្រ័យ​ផ្នែក​អប់​រំ​-បណ្តុះ​បណ្តាល​បំ​ផុស​ចលនា។

វាយ​តម្លៃ​ពី​លោក​គ្រូ​លីវ​តឹង​ស៊ើង លោក​គ្រូ​លៀង​ហៀង​ស៊ឺ​-ចាង​ហ្វាង​សាលា​បាន​ឱ្យ​ដឹង៖

ក្នុង​ការ​ងារ លោក​គ្រូ​ស៊ើង​តែង​ជា​គំ​រូ​អស់​ពី​ចិត្ត​នឹង​ការ​ងារ​ចេះ​ស្តាប់​មតិ​គប់​វាល់​របស់​មិត្ត​រួម​អា​ជីព​មិនបង្អង់​សិក្សា​ស្រាវ​ជ្រាវ​ លើក​កម្ពស់​មុខ​ជំ​នាញ។ ដូច្នេះ​ ជួយ​ឱ្យ​សា​លា​ទទួល​បាន​ស្នា​ដៃ​ជា​ច្រើន​ លោក​គ្រូ​តឹង​ស៊ើង​សក្តិ​សម​ជា​គំ​រូ​គ្រូ​បង្រៀន​វ័យ​ក្មេង​ឆ្នើម​សម្រាប់​មិត្ត​រួម​អា​ជីព​ សិស្សា​នុសិស្ស​រៀន​សូត្រ​យក​តម្រាប់​តាម។

ដោយ​ការ​ខិត​ខំ​ច្នៃ​ប្រ​ឌិត​ក្នុង​ការ​បង្ហាត់​បង្រៀន​ឆ្នាំ​២០២២ លោក​គ្រូ​លីវ​តឹង​ស៊ើង​មាន​កិត្តិយស​បាន​សម្ព័ន្ធ​យុវជន​ខេត្ត​ជូន​ប័ណ្ណ​សរ​សើរ​ “គ្រូ​បង្រៀន​វ័យ​ក្មេង​ឆ្នើម” ថ្នាក់​ខេត្ត​ ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ដែល​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច។ នេះ​ជា​ការ​លើក​ទឹក​ចិត្ត​ដើម្បី​លោក​គ្រូ​រួម​ជា​មួយ​ក្រុម​ប្រឹក្សា​គរុ​កោស​ល្យ​សាលា​បន្ត​ខិត​ខំ​លើក​កម្ពស់​គុណ​ភាព​អប់​រំ​ នាំ​មក​នូវ​ចំ​ណេះ​ដឹង​ដល់​ប្អូន​ៗ​សិស្សា​នុសិស្ស​ជាទីស្រឡាញ់៕

ថាញ់​វ៉ាង​