សមណសិស្សជាង៨០អង្គចូលរួមពិធីប្រឡងបាលីរងឆ្នាំ២០២៥

14:25, 17/03/2025

ថ្ងៃ​ទី១៦មីនា នៅ​វត្ត​ឥន្ទកោសីកំ​ពង់​តាឥន្ទជ្រោយ​ទឹម​ថ្មី ឃុំ​ដាយ​តឹម ស្រុក​មីស្វៀង​ (សុក​​ត្រាំង​) សមាគមព្រះ​សង្ឃ​សាម​គ្គីស្នេហាជាតិ​ខេត្ត​សហការ​ជាមួយ​អនុ​មន្ទីរអប់​រំនិង​បណ្តុះ​បណ្តា​ល​ស្រុក​មីស្វៀង​និង​ព្រះ​ចៅ​អធិការ​ គណៈ​កម្ម​ការ​វត្ត​ឥន្ទកោសីកំ​ពង់​តា​ឥន្ទជ្រោយ​ទឹម​ថ្មី ចាត់​តាំង​ពិធី​ប្រ​ឡងបាលីរង​ ពិនិត្យ​ទទួល​ស្គាល់​សម្រេច​កម្ម​វិធី​បឋមសិក្សាឆ្នាំ​២០២៥និង​ប្រ​កាស​លទ្ធ​ផល ប្រ​គេនរង្វាន់​ដល់​សម​ណសិស្ស ដែល​មាន​ពិន្ទុខ្ពស់​ជាង​គេ។ ចូល​រួម​មាន​ព្រះ​ឧប​ជ្ឈាយ៍តាំង​ណោ-​សុធម្មា​ធិប​តីរង​ ​ក្រុម​ប្រឹក្សា​វិន័យ​​ធ័រនៃ​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ ប្រ​ធាន​គណៈ​អភិ​បាល​​នៃ​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​ ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាម​​គ្គី​ស្នេ​ហា​ជាតិ​ខេត្ត​សុក​​ត្រាំង​ ប្រ​ធាន​ក្រុម​ប្រឹក្សាពិធី​ប្រ​ឡង សម​មិត្ត​ត្រឹង​ខាក់​ទ្រុង​-នាយ​ករ​ងមន្ទីរជន​ជាតិ​និង​សាសនាខេត្ត​ តំ​ណាង​បណ្តា​ម​ន្ទីរគណៈ​ផ្នែក​ខេត្ត​។

ពិធីប្រកាសលទ្ធផលនិងប្រគេនរង្វាន់ដល់សមណសិស្សដែលប្រឡងបាលីរងឆ្នាំ២០២៥។
ពិធីប្រកាសលទ្ធផលនិងប្រគេនរង្វាន់ដល់សមណសិស្សដែលប្រឡងបាលីរងឆ្នាំ២០២៥។

ចូល​រួម​ពិធី​ប្រ​ឡងមាន​សម​ណសិស្សចំ​នួន​៨១អង្គ​។ ក្នុង​នោះ​ ផ្នែក​បាលីរង​មាន​៧៩អង្គ​ ពិនិត្យ​ទទួល​ស្គាល់​សម្រេច​កម្ម​វិធី​បឋមសិក្សាមាន៨១អង្គ​។ សម​ណសិស្ស​ចូល​រួម​ពិធី​ប្រ​ឡង​មក​ពីបណ្តា​វត្ត​ទក្ខិណនិកាយ​ខ្មែរ​លើភូមិ​ដ្ឋាន​ខេត្ត​។ សម​ណសិស្សប្រ​ឡងរួម​មាន​ គណិត​ ភាសាវៀត ធម្ម​បទ​ វេយ្យាករ​ណ៍​បាលី សរ​សេរ​តាម​អា​ន វេយ្យាករ​ណ៍​ខ្មែរ​ ពុទ្ធ​ប្បវត្តិនិង​ធម្ម​វិន័យ​។

លទ្ធ​ផលមាន​សម​ណសិស្ស៨១/៨១អង្គ​ បាន​ទទួល​ស្គាល់​សម្រេច​កម្ម​វិធី​បឋមសិក្សា សម្រេច​​អត្រា​១០០%  មាន​សម​ណសិស្ស៦៩/៧៩អង្គ​ប្រ​ឡង​ជាប់​កម្រិត​បឋម​សិក្សាបា​លី​រង​សម្រេច​​អត្រា​៨៧%។ គណៈ​ចាត់​តាំង​បាន​ប្រ​គេនលិខិត​បញ្ជាក់​និង​ប្រ​គេនរង្វាន់​ដល់​សម​ណ​សិស្សចំ​នួន​១០អង្គ​ដែល​មាន​ពិន្ទុខ្ពស់​ជាង​គេ។ សម​ណសិស្សថា​ច់មិញហាយ​-​

​វ​ត្តស្រឡូង(មីស្វៀង​) សម្រេច​ពិន្ទុខ្ពស់​ជាង​គេបំ​ផុត​សរុប​គឺ៧១ពិន្ទុ។ ក្រៅ​ពីរង្វាន់​របស់​គណៈ​ចាត់​តាំង​ សម​ណសិស្សទាំង​ឡាយ​នៅ​ទាំង​ទទួល​ទេយ្យវត្ថុ​ពីមន្ទីរ​គណៈ​ផ្នែក​ មាមីងពុទ្ធ​បរិស័ទ សប្បុរសជន​ដើម្បី​លើក​ទឹក​ចិត្ត​ស្មារតីក្នុង​ការ​រៀន​សូត្រ៕

ហុង​ទើ-សុផល