![]() |
បងឡឹមផល្លាគ្រូពេទ្យខ្មែរគំរូអស់ពីចិត្តជាមួយការងារថែទាំសុខភាពជូនប្រជាជន។ |
សំណេះសំណាលជាមួយយើងខ្ញុំ គ្រូពេទ្យឡឹមផល្លា-ប្រធានដំណាក់សុខាភិបាលឃុំវៀងអាងឱ្យដឹង៖ បន្ទាប់ពីរៀនចប់វិញ្ញាបត្រផ្នែកសុខាភិបាលសហគមន៍ ឆ្នាំ២០០៦ ខ្ញុំបានចាត់មកបំពេញការងារនៅដំណាក់សុខាភិបាលឃុំវៀងអាងរហូតមកដល់បច្ចុប្បន្ន។ ដោយមានចំណេះដឹងដែលខ្លួនរៀនបាននិងជក់ចិត្តជាមួយរបរ បងឡឹមផល្លានិងសមូហភាពកម្មាភិបាលដំណាក់សុខាភិបាលធ្វើល្អការងារថែទាំសុខភាពជូនប្រជាជន។ ដោយការស្ម័គ្រចិត្ត ភាពច្នៃប្រឌិតក្នុងការងារ ឆ្នាំ២០១៨ បងបានតែងតាំងធ្វើជាប្រធានដំណាក់សុខាភិបាលឃុំវៀងអាង។ ជាមួយមុខតំណែងថ្មី បងមិនបង្អង់ស្វែងយល់ សិក្សារៀនសូត្រលើកកម្ពស់សមត្ថភាពមុខជំនាញ ចូលរួមអនុវត្តគម្រោង វិទ្យាសាស្ត្រជាច្រើន នាំមកនូវប្រសិទ្ធភាព ធ្វើឱ្យការពិនិត្យព្យាបាលជំងឺកាន់តែមានប្រសិទ្ធភាព។ “ខ្ញុំតែងជឿថា ថ្នាក់មូលដ្ឋានគឺនៅជិតប្រជាជនបំផុត បើចង់បង្កើនសុខភាពប្រជាជន ត្រូវធ្វើល្អការងារបង្ការតាំងពីដំបូង។ ប្រការទាំងនេះ បន្ថយជំងឺផង បន្ថយចំណុះឱ្យមន្ទីរពេទ្យលើផង” បងផល្លាឱ្យដឹងដូច្នេះ។
ក្នុងពេលបំពេញការងារ បងផល្លាតែងខិតខំប្រឹងប្រែងសម្រេចភារកិច្ចឆ្នើមដែលបានប្រគល់ រៀងរាល់ឆ្នាំ ដំណាក់សុខាភិបាលទទួលប្រជាជនពិនិត្យនិងព្យាបាលជាង៣.០០០លើកនាក់ អនុវត្តល្អនូវកម្មវិធីទិសដៅសុខាភិបាលជាតិ។ ពិសេស ក្នុងពេលកើតអាសន្នជំងឺកូវីដ-១៩ ដំណាក់សុខាភិបាលបានបង្កើតដំណាក់សុខាភិបាលពេទ្យចល័តដើម្បីជួយដឹកជញ្ជូនអ្នកឆ្លងជំងឺទៅសង្គ្រោះឱ្យបានទាន់ពេល។ល។ ចលនាប្រជាជនទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់ ទាន់ពេលតាមការណែនាំរបស់ក្រសួងសុខាភិបាលចូលរួមព្យាបាលអ្នកជំងឺកូវីដ-១៩ បាន១៧២/១៩២ករណី។ល។ ដោយឡែកចំពោះអ្នកជំងឺ គ្រូពេទ្យផល្លាតែងរក្សានូវអាកប្បកិរិយាទន់ភ្លន់ សុភាពរាបសា សួរសុខទុក្ខ ពន្យល់ពីស្ថានភាពជំងឺឱ្យបានច្បាស់លាស់ ជាក់ស្តែង លើកទឹកចិត្តអ្នកជំងឺឱ្យស្ងប់ចិត្តក្នុងការព្យាបាល។ តាំងពីនោះ ទទួលបានការជំនឿទុកចិត្ត ការស្របមតិគាំទ្ររបស់អ្នកជំងឺនិងគ្រួសារអ្នកជំងឺ។
ធ្វើសេចក្តីបញ្ជាក់ពីគ្រូពេទ្យឡឹមផល្លា សមមិត្ត ងោវេទ-នាយករងមជ្ឈមណ្ឌលសុខាភិបាលស្រុកត្រឹងដេឱ្យដឹង៖ គ្រូពេទ្យឡឹមផល្លា ជាអ្នកខ្នះខ្នែង ក្នុងការងារអស់ពីចិត្តជាមួយអ្នកជំងឺ។ ចំពោះមិត្តរួមអាជីពតែងមានការសាមគ្គី ឧបត្ថម្ភជួយមិត្តរួមអាជីព ដើម្បីរួមគ្នាសម្រេចល្អនូវភារកិច្ចដែលបានប្រគល់។
ដោយមានការឧស្សាហ៍ព្យាយាមក្នុងការងារ មិនបង្អង់គប់វាល់កម្លាំង បញ្ញាក្នុងការព្យាបាលថែទាំសុខភាពដំបូងជូនប្រជាជននាពេលកន្លង គ្រូពេទ្យឡឹមផល្លាតែងបានអង្គភាពវាយតម្លៃសម្រេចភារកិច្ចឆ្នើម បានគណៈផ្នែក គ្រប់ថ្នាក់ស្ងើចសរសើរជូនរង្វាន់។ បងឡឹមផល្លាសក្តិសមជាគំរូឆ្នើមសម្រាប់មិត្តរួមអាជីពរៀនសូត្រយកតម្រាប់តាម៕
ថាញ់វ៉ាង - លីហាន់
Thông tin bạn đọc
Đóng Lưu thông tin