អស់ពីចិត្តដើម្បីបុព្វហេតុសិក្សាអប់រំ

04:51, 08/03/2025

ជាង៣០ឆ្នាំផ្សារភ្ជាប់ជាមួយបុព្វហេតុ “សិក្សាអប់រំ” អ្នកគ្រូផាមធីយីមគីវ គ្រូបង្រៀនសាលាបឋមសិក្សាអាងនិញ D ឃុំអាងនិញ តែងខិតខំប្រឹងប្រែងដើម្បីបង្កើនមុខវិជ្ជាជំនាញ លើកកម្ពស់គុណភាពបង្រៀន។ ពីការខិតខំប្រឹងប្រែងទាំងនោះ អ្នកគ្រូទទួលបានស្នាដៃខ្ពស់ជាច្រើនក្នុងបុព្វហេតុសិក្សាអប់រំ បានមិត្តរួមអាជីពនិងសិស្សានុសិស្សទំនុកចិត្ត គោរពស្រឡាញ់។

អ្នកគ្រូផាមធីយីមគីវ គំរូភ្លឺស្វាងអស់ពីចិត្តដើម្បីបុព្វហេតុសិក្សាអប់រំ។
អ្នកគ្រូផាមធីយីមគីវ គំរូភ្លឺស្វាងអស់ពីចិត្តដើម្បីបុព្វហេតុសិក្សាអប់រំ។

ឆ្នាំ​១៩៩៤ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​សា​លា​គរុ​កោសល្យ​ជាន់​ខ្ពស់​សុក​ត្រាំង​ ជំ​នាញ​ផ្នែក​អប់​រំ​បឋម​សិក្សា​ អ្នក​គ្រូ​គីវ​បាន​ចាត់​ឱ្យ​មក​បង្រៀន​នៅ​សាលា​បឋម​សិក្សា​អាង​និញ D។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ដំបូង​ ទោះ​បី​សម្ភារៈ​បរិក្ខារ​របស់​សាលា​នៅ​មា​ន​ការ​ខ្វះ​ខាត​ រាល់​ថ្ងៃ អ្នក​គ្រូ​ផាម​ធី​យីម​គីវ​​តែង​ឧស្សាហ៍​ព្យា​យាម​ជា​មួយ​គម្រោង​មេរៀន​ ចូល​ចិត្ត​បង្រៀន។ ក្នុង​ច្រើន​ខែ​ឆ្នាំ​បង្រៀន អ្នក​គ្រូ​តែង​ផ្តល់​បទ​ពិសោធន៍​ ផ្ទេរ​ចំ​ណេះ​ដឹង​ដល់​សិស្ស​ដោយ​អស់​ពី​ចិត្ត​និង​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​សិស្ស​ជា​ទី​ស្រ​ឡាញ់។ អ្នក​គ្រូ​ផាម​ធី​យីម​គីវ ចែក​រំ​លែក៖ ចំ​ណេះ​ដឹង​កម្រិត​បឋម​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់​ ដើម្បី​ជួយ​សិស្ស​រៀន​ល្អ​នៅ​កម្រិត​បន្ត​បន្ទាប់។ នោះ​ហើយ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​តែង​តែ​ស្រាវ​ជ្រាវ​យ៉ាង​សកម្ម​ ផ្លាស់​ថ្មី​នូវ​វិធី​សាស្ត្រ​ក្នុង​ការ​បង្រៀន​ ជួយ​សិស្ស​ងាយ​យល់​ ឆាប់​ចាំ​មេ​រៀន។ ក្រៅ​ពី​ការ​បង្រៀន​ចំ​ណេះ​ដឹង​ ខ្ញុំ​តែង​ឆ្លៀត​ពេល​ស្វែង​យល់​អំ​ពី​ស្ថាន​ភាព​ បំ​ណង​ប្រាថ្នា​របស់​សិស្ស​ម្នាក់ៗ ដើម្បី​មាន​វិធី​លត់​ដំ​ទាន់​ពេល​និង​លើក​ទឹក​ចិត្ត​ប្អូន​ៗ​សិក្សា​ល្អ។

ក្រៅ​ពី​ការ​សិក្សា​និង​ស្រាវ​ជ្រាវ​បន្ថែម​ក្នុង​សៀវ​ភៅ​ ដោះ​ដូរ​ជា​មួយ​មិត្ត​រួម​អា​ជីព​ អ្នក​គ្រូ​នៅ​ទាំង​ស្វែង​យល់សិក្សា​ចំ​ណេះ​ដឹង​បន្ថែម​ ជាក់​ស្តែង ក្នុង​ជីវភាព​ដើម្បី​មាន​មេ​រៀន​ល្អ​និង​ទាក់​ទាញ។ តាំង​ពី​នោះ​ ម៉ោង​បង្រៀន​កាន់​តែ​រស់​រវើក សិស្ស​សិក្សា​យ៉ាង​សកម្ម​ លទ្ធ​ផល​សិក្សា​របស់​សិស្ស​បាន​កើន​ជា​លំ​ដាប់​ ជាក់​ស្តែង​នៅ​ចុង​ឆ្នាំ​សិក្សា​ សិស្ស​បញ្ចប់​កម្ម​វិធី​ថ្នាក់​រៀន​សម្រេច​១០០%។ អ្នក​គ្រូ​ផាម​ធី​យីម​គីវ​ឱ្យ​ដឹង​បន្ថែម៖ ចំ​ពោះ​សិស្សា​នុសិស្ស​ដែល​មាន​សម​ត្ថ​ភាព​សិក្សា​ ចរិយា​សម្បត្តិ​ល្អ​ ខ្ញុំ​តែង​សរ​សើរ​ ជូន​​រង្វាន់​ដល់​ប្អូន​ៗ​ទាន់​ពេល​ បង្ក​ការ​ទាក់​ទាញ​ ជំ​រុញ​ការ​ស្រាវ​ជ្រាវ​ ច្នៃ​ប្រ​ឌិត​របស់​ប្អូន​ៗក្នុង​សកម្ម​ភាព​នីមួយ​ៗ។ ចំ​ពោះ​សិស្ស​ដែល​មាន​ស្ថាន​ភាព​គ្រួ​សារ​លំ​បាក​ មិន​ទាន់​មាន​អា​កប្ប​កិរិយា​ល្អ​… ខ្ញុំ​ស្វែង​យល់​ពីមូល​ហេតុ​ឆ្លង​តាម​គ្រួ​សារ​ សាច់​ញាតិ​របស់​ប្អូន​ៗ ប្រើ​វិធី​សាស្ត្រ​ប្រ​កប​ដោយ​មនោ​សញ្ចេត​នា​ យក​ចិត្ត​ទុក​ដាក់​រក្សា​ភាព​ស្និទ្ធ​ស្នាល​ដល់​ប្អូន​ៗ​និង​តែង​ដាស់​តឿន​ លើក​ទឹក​ចិត្ត​សរ​សើរ​ប្អូន​ៗ​ទាន់​ពេល។ អ្នក​គ្រូ​អូវ​ធី​ង៉ុក​អាយ​-ចាង​ហ្វាង​សាលា​ឱ្យ​ដឹង៖ អ្នក​គ្រូ​ផាម​ធី​យីម​គីវ ជា​គ្រូ​បង្រៀន​អស់​ពី​ចិត្ត​ជា​មួយ​នឹង​របរ។ ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ អ្នក​គ្រូ​តែង​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ ខិត​ខំ​ប្រឹង​ប្រែង​និង​សម្រេច​ឆ្នើម​ភារកិច្ច​ដែល​បាន​ប្រ​គល់។ របរ​គ្រូ​បង្រៀន​ ក្រៅ​ពី​ចំ​ណេះ​ដឹង​ជំ​នាញ​ ប្រ​ការ​សំ​ខាន់​បំ​ផុត​គឺ​​សេច​ក្តី​ស្រឡាញ់​ ស៊ូ​ទ្រាំ​លំ​បាក​ អត់​ធ្មត់​ចំ​ពោះ​សិស្ស។ អ្នក​គ្រូ​គីវ តែង​គំ​រូ​ឈាន​មុខ​ក្នុង​ការ​អនុ​វត្ត​វិធី​សាស្ត្រ​បង្រៀន​ថ្មី​ប្រ​កប​ដោយ​ភាព​ច្នៃ​ប្រ​ឌិត​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​អប់​រំ​របស់​សាលា​ជា​មួយ​គំ​និត​ផ្តួច​ផ្តើម​ បទពិសោធន៍​ជាក់​ស្តែង​ជា​ច្រើន។

បន្ទាប់​ពី​ជាង​៣០​ឆ្នាំ​បំ​ពេញ​ការ​ងារ​ក្នុង​របរ​គ្រូ​បង្រៀន​ ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ អ្នក​គ្រូ​គីវ​តែង​រក្សា​កិត្តិនាម​ជា​គ្រូ​បង្រៀន​ពូកែ​ថ្នា​ក់​ស្រុក​ ពល​កម្ម​ពូកែ​ យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង​ថ្នាក់​មូល​ដ្ឋាន។ អ្នក​គ្រូ​នៅ​ទាំង​ទទួល​បាន​ស្នា​ដៃ​ជា​ច្រើន​ដូចៈ ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ប័ណ្ណ​សរ​សើរ​របស់​នា​យក​រដ្ឋ​មន្ត្រី​ ពី​ព្រោះ​មាន​ស្នា​ដៃ​ក្នុង​វិស័យ​អប់​រំ​និង​បណ្តុះ​បណ្តាល​ពី​ឆ្នាំ​សិក្សា​២០១៧-២០១៨​ដល់​ឆ្នាំ​សិក្សា​២០២១-២០២២។ អ្នក​គ្រូ​ផាម​ធី​យីម​គីវ​សក្តិ​សម​ជា​គំ​រូ​ឆ្នើម​ អស់​ពី​ចិត្ត​ដើម្បី​បុព្វ​ហេតុ​សិក្សា​អប់​រំ៕

ចន្ថា