ថ្ងៃច័ន្ទ ទី៣១ ខែមីនា ២០២៥

ជូនអាហារូបករណ៍១១៣ចំណែកពីមូលនិធិវឺអាយិននិងក្លឹបដើម្បីហ្វាងសា - ទ្រឿងសាជាទីស្រឡាញ់ ឆ្នាំ២០២៤-២០២៥

20:25, 24/03/2025

រសៀលថ្ងៃ២៤ មីនា នៅមជ្ឈមណ្ឌលវប្បធម៌និងសន្និបាតខេត្ត សម្ព័ន្ធយុវជនខេត្តសុកត្រាំងសហការជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាលចាត់តាំងពិធីជូនអាហារូបករណ៍វឺអាយិននិងអាហារូបករណ៍​ដើម្បី​​ហ្វាង​សា - ទ្រឿង​សា​ជា​ទី​​ស្រ​ឡាញ់ ឆ្នាំ​សិក្សា២០២៤-២០២៥។ ចូលរួមពិធីមានបណ្តាសមមិត្ត៖ ត្រឹងវ៉ាំងវៀត-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំនិងប្រជាចលនាបក្សខេត្ត ង្វៀនត្រឹងចូវ - នាយករងប្រចាំការមូលនិធិអា​ហា​រូប​ករណ៍​វឺ​អា​យិន អនុ​ប្រ​ធាន​ក្លឹប​ដើម្បី​ហ្វាង​សា-ទ្រឿងសាជាទីស្រឡាញ់ ថ្នាក់ដឹកនាំមួយចំនួននៃមន្ទីរ ផ្នែកខេត្តនិងតំណាងអ្នកឧបត្ថម្ភ។

ជូនអាហារូបករណ៍វឺអាយិនឱ្យប្អូនៗសិស្សានុសិស្ស។
ជូនអាហារូបករណ៍វឺអាយិនឱ្យប្អូនៗសិស្សានុសិស្ស។

ចាប់​តាំង​ពី​ឆ្នាំ​សិក្សា​២០១០-២០១១​មក​ដល់​ពេល​នេះមូលនិធិ​អាហា​រូប​ករណ៍វឺ​អា​យិន​បាន​ឧបត្ថម្ភ​អាហា​រូប​ការណ៍​ជាង​១.០០០​ចំណែក​ដល់​សិស្សា​នុសិស្ស​​ជន​ជាតិ​ភាគ​តិច​លើ​ភូមិដ្ឋាន​ខេត្ត​សុក​ត្រាំង​ដោយ​ថវិកា​ជាង​១ពាន់​លាន​ដុង។ ទន្ទឹម​នោះ ពី​ឆ្នាំ​សិក្សា​២០១៦-២០១៧ ក្លឹប​ដើម្បី​ហ្វាង​សា​-ទ្រឿង​សា​ជា​ទី​ស្រឡាញ់ក៏​បាន​ជូន​អាហា​រូប​ករណ៍​ជា​ច្រើន​ចំណែក​ដល់​ប្អូន​សិស្សា​នុសិស្ស​​ជា​កូន​កម្មាភិបាល យុទ្ធ​ជន​កំពុង​បំ​ពេញ​បេសកកម្ម​ការ​ពារ​មាតុ​ភូមិ កូន​របស់​អ្នក​នេសាទ​មានស្ថាន​ភាព​គ្រួសារ​ក្រ​លំ​បាក។

នៅក្នុងពិ​ធីនេះ មូលនិធិ​វឺអាយិន​និង​ក្លឹប​ដើម្បី​ហ្វាង​សា-ទ្រឿង​សា​ជាទី​ស្រ​ឡាញ់​បាន​ជូន​​អាហា​រូប​ករណ៍​វឺ​អា​យិន​និង​ក្លិប​ដើម្បី​ហ្វាង​សា - ទ្រឿង​សា​ជា​ទី​ស្រ​ឡាញ់​៩០​ចំណែក (​១​លាន​ដុង​​/​ចំណែក) ដល់​ប្អូន​ៗ​សិស្សា​នុសិស្ស​ជន​ជាតិ​ភាគ​តិច​មាន​ស្ថាន​ភាព​គ្រូ​សារ​លំ​បាក ជូន​អាហា​រូប​ករណ៍​ទឹក​ចិត្ត​មនុស្ស​ធម៌​​៣​ចំ​ណែក (៦​លានដុង​​/​ចំ​ណែក) ឱ្យ​ប្អូន​ៗ​សិស្សា​នុសិស្ស​រង​ឥទ្ធិ​ពល​ដោយ​អាសន្ន​រោគ​កូវីដ​-១៩​និង​អា​ហារូបករណ៍​២០​ចំណែក ​(​១លាន​ដុង​/ចំណែក) ឱ្យ​កូន​នាយ​ទាហាន​ យុទ្ធជន​ កង​ទ័ព​ការពារ​ព្រំដែន​ខេត្ត​។

ថ្លែង​ការណ៍​​​ក្នុង​ពិ​ធី​ លោក​​ង្វៀន​ត្រឹង​ចូវ​សង្ឃឹម​​ថា​អាហារូបករណ៍រាល់​ចំណែក​​នឹង​ជា​​កម្លាំង​លើក​ទឹក​ចិត្ត​ស្មារតី​ដ៏​ធំ​ចំពោះ​ប្អូន​ៗ​សិស្សា​នុសិស្ស​គ្រប់​រូប។ ឆ្លង​តាម​នោះ រួម​ចំ​ណែក​ជំរុញ លើក​ទឹក​ចិត្ត​ប្អូន​ៗ​សិស្សា​នុសិស្ស​ខិត​ខំ​ឆ្លង​ផុត​ការ​លំ​បាក​រៀន​សូត្រ​បាន​ល្អ រួម​ចំ​ណែក​យ៉ាង​សកម្ម​ចំពោះ​សហគមន៍​និង​សង្គម​ក្នុង​ពេល​អនាគត។

តឹង​ផាក​-​អិន​ទ្វឹង