![]() |
ពិធីប្រកាសលទ្ធផលប្រឡងអក្សរខ្មែរនារដូវវិស្សមកាលឆ្នាំ២០២៤ នៅវត្តសិរីពោធិដើមពោធិ៍ ឃុំដាយអឹង២ ស្រុកត្រឹងដេ (សុកត្រាំង)។ |
អនុវត្តផែនការលេខ៣៦/KH-UBND ចុះថ្ងៃទី៥ មីនា ឆ្នាំ២០២០របស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ស្តីពីការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចលេខ១៧/២០២៩/NQ-HĐND ចុះថ្ងៃទី៦ ធ្នូ ឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត កំណត់នូវគោលនយោបាយពិសេសឧបត្ថម្ភអ្នកបង្រៀនភាសានិងអក្សរខ្មែរនារដូវវិស្សមកាល ភាសានិងអក្សរហ្វានៅតាមសាលាក្រៅប្រព័ន្ធរដ្ឋនៅលើភូមិដ្ឋានខេត្តសុកត្រាំង (ហៅកាត់ថាសេចក្តីសម្រេចលេខ១៧)។ គណៈកម្មាធិការប្រជាជនស្រុកត្រឹងដេចង្អុលការបណ្តាគណៈផ្នែកពាក់ព័ន្ធចាត់តាំងការឃោសនា ផ្សព្វផ្សាយ អប់រំដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីខ្លឹមសារ គោលបំណង អត្ថន័យរបស់គោលនយោបាយពិសេសដែលបានចេញផ្សាយ។ ប្រគល់អនុមន្ទីរអប់រំនិងបណ្តុះបណ្តាលស្រុកចង្អុលការដល់មូលដ្ឋានអប់រំជាមួយវត្តទក្ខិណនិកាយខ្មែរចាត់តាំងបង្រៀនភាសានិងអក្សរខ្មែរ អនុវត្តគោលនយោបាយឧបត្ថម្ភដល់អ្នកបង្រៀនភាសានិងអក្សរខ្មែរនៅរដូវវិស្សមកាល អនុវត្តគ្រប់គ្រាន់នូវរបបគោលនយោបាយផ្សេងទៀតរបស់បក្ស រដ្ឋក្នុងការយកចិត្តទុកដាក់ការងារ អប់រំនៅលើភូមិដ្ឋានស្រុក។ ទន្ទឹមនឹងនោះ អនុវត្ត ពិនិត្យ តាមដាននិងរាយការណ៍អំពីស្ថានភាព ចាត់តាំងបង្រៀនភាសានិងអក្សរខ្មែរដល់ប្អូនៗជនជាតិភាគតិចនារដូវវិស្សមកាលនៅតាមវត្តត្រូវតាមការកំណត់។
ចាប់ពីឆ្នាំសិក្សា២០២០-២០២៤ ទូទាំងស្រុកចាត់តាំងបើកថ្នាក់បាន២៤៦ថ្នាក់ មានប្អូនៗជនជាតិភាគតិចចំនួន៦.៩៤១រូបចូលរួម ថវិកាឧបត្ថម្ភ១.៨២៤ពាន់លានដុង។ ទន្ទឹមនឹងនោះ ស្រុកក៏បានបង្កើតគ្រោងថវិកាឧបត្ថម្ភការបង្រៀននិងធ្វើការទូទាត់ថវិកាត្រឹមត្រូវតាមការកំណត់។
ព្រះតេជគុណស៊ើងមិញហៀង-ព្រះចៅអធិការវត្តសិរីពោធិដើមពោធិ៍ ឃុំដាយអឹង២ ស្រុកត្រឹងដេ មានសង្ឃដីការ៖ រៀងរាល់ឆ្នាំ ឱ្យតែដល់រដូវវិស្សមកាល វត្តបើកបង្រៀនអក្សរខ្មែរដល់ប្អូនៗជនជាតិនៅលើភូមិដ្ឋាន។ ដើម្បីលើកទឹកចិត្តប្អូនៗឱ្យមកចូលរៀន ព្រះសង្ឃបានជូនដំណឹងដល់មាមីងក្នុងថ្ងៃសីលរៀងរាល់ខែ គណៈកម្មការវត្តចលនាឪពុកម្តាយបង្កលក្ខណៈឱ្យប្អូនៗមកចូលរួមក្នុងការរៀនភាសានិងអក្សររបស់ជនជាតិ។ ឆ្នាំសិក្សាកន្លង វត្តបានបើកបង្រៀនចំនួន៣ថ្នាក់ មាន១២បន្ទប់ ទាក់ទាញប្អូនៗចូលរៀនជិត៤០០រូប។ ដោយសារការយកចិត្តទុកដាក់ពីរដ្ឋអំណាចភូមិភាគ។ ពិសេស សេចក្តីសម្រេចលេខ១៧បានបង្កលក្ខណៈដល់អ្នកដែលបង្រៀនភាសានិងអក្សរជនជាតិភាគតិចមានការលើកទឹកចិត្តបន្ថែមទៀតក្នុងការបង្រៀន តាំងពីនោះរួមចំណែកអភិរក្សនិងពង្រីកភាសា អក្សរនិងអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្មែរ។
ថ្នាក់រៀនបានមាមីងនៅតំបន់ជនជាតិភាគតិចគាំទ្រយ៉ាងខ្លាំងនិងមានប្អូនៗកាន់តែច្រើនចូលរៀននៅរដូវវិស្សមកាល។ ការឧបត្ថម្ភរបប គោលនយោបាយដល់ព្រះសង្ឃ លោកគ្រូ អ្នកគ្រូបានយកចិត្តទុកដាក់អនុវត្តទាន់ពេល គ្រប់គ្រាន់តាមការកំណត់។ ចាប់ពីឆ្នាំ២០២០មកដល់ពេលនេះ តាមសេចក្តីសម្រេចលេខ១៧ កម្រិតឧបត្ថម្ភដល់អ្នកបង្រៀនភាសាខ្មែរនិងអក្សរខ្មែរ ហ្វាតាមការកំណត់គឺ៤០.០០០ដុង/១ម៉ោង។
លោកទ្រីវហ្វាងណា-ប្រធានអនុមន្ទីរជនជាតិនិងសាសនាស្រុកត្រឹងដេចែករំលែក៖
បានការយកចិត្តទុកដាក់ពីរដ្ឋអំណាចភូមិភាគគ្រប់ថ្នាក់ រួមជាមួយការឧបត្ថម្ភពីវត្តទក្ខិណនិកាយខ្មែរនិងការអស់ពីចិត្តរបស់គ្រូបង្រៀនក្នុងការបង្រៀនភាសា អក្សរនៅវត្តដើម្បីជួយប្អូនៗជនជាតិភាគតិចកាន់តែច្រើនចេះអាននិងចេះសរសេរ។ នាពេលខាងមុខ ស្រុកនឹងបន្តអនុវត្តសេចក្តីសម្រេចលេខ១៧ ប្រកបដោយប្រសិទ្ធភាព ទន្ទឹមនឹងនោះ ស្នើឧបត្ថម្ភឧបករណ៍បង្រៀននិងរៀនសៀវភៅសិក្សាដល់ប្អូនៗ ចាត់តាំងហ្វឹកហាត់ជំនាញគរុកោសល្យដល់ព្រះសង្ឃ អាចារ្យ អ្នកដែលបង្រៀនសិស្សផ្ទាល់ ដើម្បីអនុវត្តការងារបង្រៀនប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ហុងទើ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin