ធ្វើ​ល្អ​ការងារថែទាំសុខភាពដំបូងនៅមូលដ្ឋាន

14:52, 30/03/2025

បានវិនិយោគមូលដ្ឋានសម្ភារៈ​​ ឧបករណ៍ពេទ្យគ្រប់គ្រាន់ ព្រមជាមួយកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតដែលអស់ពីចិត្ត ដំណាក់សុខាភិ​បាល​ឃុំតាយវ៉ាំង ស្រុកត្រឹងដេ (សុកត្រាំង) បានបំពេញតម្រូវការថែទាំដំបូងរបស់ប្រជាជន។ អាស្រ័យហេតុនេះ ចំនួនប្រជាជនមកពិនិត្យ ព្យា​​បា​​លជំងឺកាន់តែកើន ជួយឱ្យមាមីងស្ងប់ចិត្តក្នុងការព្យាបាលនៅភូមិភាគ។

 

កម្មាភិបាលដំណាក់សុខាភិបាលឃុំតាយវ៉ាំងពិនិត្យជំងឺប្រជាជន។
កម្មាភិបាលដំណាក់សុខាភិបាលឃុំតាយវ៉ាំង ពិនិត្យជំងឺឱ្យ​ប្រជាជន។

ជាឃុំ​លំ​បាក​ពិសេស ដំណាក់​សុខា​ភិបាល​ឃុំ​​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​វិនិ​យោគ​កសាង​កន្លែង​ថ្មី​ស្អាត​​ រឹង​មាំ។​ ដំណាក់​សុខា​ភិបាល​មាន​ឧបករណ៍​ពេទ្យ​ បន្ទប់​ជំនាញ​គ្រប់​គ្រាន់​តាម​ការ​កំណត់​របស់​សុខា​ភិបាល​។​ កម្មាភិបាល​ពេទ្យ​​ធា​នាបាន​​​ការ​បណ្តុះ​បណ្តាល ​ដើម្បី​លើក​កម្ពស់​ចំណេះ​ដឹង​ជំនាញ​ រួម​ចំ​ណែក​អនុវត្ត​ប្រសិទ្ធភាព​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ដំបូង​ជូន​ប្រ​ជា​ជន។ ​គ្រូ​ពេទ្យ​ង្វៀង​ថាញ់ឡឹប​-ប្រ​ធាន​ស្តីទីដំណាក់​សុខា​ភិបាល​ឃុំ​តាយ​វ៉ាំង​ ឱ្យ​ដឹង​៖ ​បច្ចុប្បន្ន ​ចំនួន​ប្រ​ជា​ជន​មក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​នៅ​ដំណាក់​សុខាភិ​បាល​មាន​ការ​កើន។​ មធ្យម​រៀង​រាល់​ខែ​ ដំណាក់​សុខាភិបាល​ទទួល​ពិនិត្យ​ ផ្តល់​ថ្នាំ​ដល់​អ្នក​ជំងឺ​ជាង​៦០០​នាក់។

មីង​លី​ធី​កឹង ​នៅ​ភូមិ​តាយកុង​ ឃុំ​តាយ​វ៉ាំង​មក​ពិនិត្យ​ជំងឺ​និយាយ​​៖​ ខ្ញុំ​មាន​ជំងឺ​ឡើង​​ឈាម ​ដូច្នេះ​ ខ្ញុំ​មក​ដំណាក់​សុខាភិបាល​រៀង​រាល់​ខែ ​ដើម្បី​ទទួល​ថ្នាំ​​ធា​នា​រ៉ាប់​រង​សុខាភិបាល​។ ​វេជ្ជបណ្ឌិត​នៅ​ទីនេះ​​អស់​ពី​ចិត្ត​ រាក់​ទាក់​និង​ណែ​នាំ​ពី​ការ​ផឹក​ថ្នាំ​ សម្រាក​ឱ្យ​បាន​ត្រឹម​ត្រូវ​ អា​ស្រ័យ​ហេតុ​នេះ​ សុខ​ភាព​របស់​ខ្ញុំ​តែង​​​ស្ថេរ​ភាព។ ​ខ្ញុំ​មាន​ការ​ស្ងប់​ចិត្ត​ជាង​ពេល​ដែល​ដំណាក់​សុខាភិបាល​តែង​​មាន​​ថ្នាំ​គ្រប់​គ្រាន់​ ពិនិត្យ​និង​ផ្តល់​ថ្នាំ​បាន​ឆាប់​រហ័ស​មិនចាំ​បាច់​ឡើង​ទៅ​ដល់​ស្រុក ហើយ​មិន​ចំណាយ​ពេល​វេលា​ច្រើន។

មីង​ទ្រីវ​ធី​សឿង ​នៅ​ភូមិ​ចាក់​ទទឹង​ឃុំ​តាយវ៉ាំង​ ឱ្យ​ដឹង៖​ រៀង​រាល់​ខែ​ ខ្ញុំ​យក​ចៅ​ទៅ​ពិនិត្យ​នៅដំណាក់​សុខា​ភិបាល​និង​ទទួល​ថ្នាំ​ដែល​ផ្តល់​ដោយ​ធា​នា​រ៉ាប់​រង​សុខាបាភិល។ ​នៅ​ទីនេះ​ រាល់​គ្រូ​ពេទ្យ​ វេជ្ជបណ្ឌិត​អស់​ពី​ចិត្ត​ មិន​ត្រឹម​តែ​ពិនិត្យ​ ផ្តល់​ថ្នាំ​ប៉ុណ្ណោះ​ទេ ​ថែម​ទាំ​ណែ​នាំ​យ៉ាង​ម៉ត់ចត់​អំ​ពី​ការ​ផឹក​ថ្នាំ​ទៀត​ផង​។ ព្រោះ​ចៅ​របស់​ខ្ញុំ​ឈឺ​ជំងឺកន្ត្រាក់ ​ក៏​បាន​គ្រូ​ពេទ្យ​ វេជ្ជបណ្ឌិត​ណែ​នាំ​យ៉ាង​ម៉ត​ចត់ពី​របៀប​គ្រប់​គ្រង​ចៅ​នៅ​ពេល​ដែល​ជំងឺ​កើត​ឡើង។

កម្មាភិបាលដំណាក់សុខាភិបាលឃុំតាយវ៉ាំង ពិគ្រោះពីការថែទាំសុខភាពដល់នារីនិងកុមារ។
កម្មាភិបាលដំណាក់សុខាភិបាលឃុំតាយវ៉ាំង ពិគ្រោះពីការថែទាំសុខភាពដល់នារីនិងកុមារ។

ដំណាក់​សុខា​ភិបាលឃុំ​តាយវ៉ាំង ​ក៏​បាន​អនុវត្ត​សម្រេច​និង​ផ្លោះ​គោល​ដៅ​ផែន​ការ​ស្រប​តាម​លក្ខឋាន​ជាតិ ស្តី​ពី​សុខា​ភិបាល។​ ជាក់​ស្តែង​ សម្រេច​១០០% ​នៃ​កុមារ​ដែល​មាន​អាយុ​ពី៦-៣៦​ខែ​ទទួល​បាន​ផឹកវីតា​មីនA​ អត្រា​នារី​មាន​ផ្ទៃ​ពោះ​១០០%​​ ទទួល​បាន​ការ​ពិនិត្យ​គភ៌​ជាប្រ​ចាំ​និង​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​​កន្រ្តាក់គ្រប់​គ្រាន់ ​១០០%​កុមារ​អាយុ​ក្រោម​១​ឆ្នាំ​បាន​ចាក់​វ៉ាក់​សាំង​គ្រប់​ប្រ​ភេទ​ស្រប​តាម​ការ​កំ​ណត់​របស់​ក្រសួង​សុខា​ភិបាល​។ ទន្ទឹម​នឹង​នោះ ​ដំណាក់​សុខា​ភិបាល​បាន​សហកា​រ​ជាប្រ​ចាំ​ជាមួយ​នឹង​សហការី ​ដើម្បី​ជំរុញ​ការ​ងារ​ឃោសនា​ស្តីពី​ការ​បង្ការ ​ទប់ស្កាត់​ជំងឺ​ផ្សេង​ៗ។ ​អា​ស្រ័យ​ហេតុ​នេះ ​ប្រ​ជា​ជន​បាន​ចូល​រួម​បង្ការ​ ទប់ស្កាត់​ជំងឺ​យ៉ាង​សកម្ម​ រួម​ចំ​ណែក​ជួយ​ដល់​ភូមិ​ភាគ​គ្រប់​គ្រង​ជំងឺ​នេះ​បាន​ល្អ​។ ​ឆ្នាំ​២០២៤​ ឃុំ​បាន​បើក​យុទ្ធនា​ការ​ចំនួន​២​លើក ​​កម្ចាត់​ដង្កូវ​ទឹក​និង​ដោះ​ស្រាយ​សម្បុក​ជំងឺ​១០០% ​ដើម្បី​មិនឱ្យ​រាល​ដាល​​​ទូលំ​ទូលាយ។

នាពេល​ខាង​មុខ ​ដំណាក់​សុខាភិបាល​ឃុំ​តាយ​វ៉ាំង​ នឹងបន្ត​អនុវត្ត​ល្អ​ការ​ងារ​ថែ​ទាំ​សុខភាព​ដំបូង​ជូន​ប្រ​ជា​ជន​ ជំរុញ​ការ​ងារ​ឃោសនា​បង្ការ​ ទប់ស្កាត់​ជំងឺ​ លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​​អាហារ​ដែល​មាន​សុវត្ថិភាព ​ធា​នា​សុខភាព​ដល់​ខ្លួន​ ​គ្រួសារ​ ជំនួយ​ការ​ជូន​រដ្ឋ​អំណាច​ភូមិភាគ​ឱ្យ​ពង្រឹង​ការ​ត្រួត​ពិនិត្យ ​ដោះ​ស្រាយ​ការ​បំពាន​អនា​ម័យ​សុវត្ថិភាព​ម្ហូប​អា​ហារ។​ ទន្ទឹម​នឹង​នោះ ​មួយ​ជំហាន​ម្តង​ៗ​បង្កើន​គុណ​ភាព​ជំនាញ​ផ្នែក​ពិនិត្យ ​ព្យា​បាលជំងឺ​ ក៏​ដូច​ជា​ការ​ងារ​បង្ការ ​ដើម្បី​តម្រូវ​ការ​កាន់​តែ​ល្អ​ជាង​នូវ​ភារកិច្ច​ថែទាំ​សុខ​ភាព​ដំបូង​ជូន​ប្រ​ជា​ជន​​នៅ​លើ​ភូមិដ្ឋាន​ឃុំ៕

ដាលីន