![]() |
លោកគ្រូត្រឹងមិញថាយ ចាងហ្វាងសាលាបឋមសិក្សាភូមី B ឃុំភូមី ស្រុកមីទូ (សុកត្រាំង)។ |
កើតក្នុងគ្រួសារមានប្រពៃណីជាគ្រូបង្រៀន លោកគ្រូត្រឹងមិញថាយ បានគប់វាល់ក្នុងវិស័យសិក្សាអប់រំបានជាង២៥ឆ្នាំ។ ឆ្នាំ១៩៩៨ លោកគ្រូបានបង្រៀននៅសាលាបឋមសិក្សាភូមី B។ ឆ្នាំ២០០៤ លោកគ្រូបានតែងតាំងជាប្រធានក្រុមសម្ព័ន្ធយុវជនសាលានិងចាប់ពីឆ្នាំ២០០៩មកដល់ឆ្នាំ២០២១ លោកគ្រូបានតែងតាំងជាចាងហ្វាងរងរបស់សាលា។ ចាប់ពីឆ្នាំ២០២១មកដល់សព្វថ្ងៃ លោកគ្រូជាចាងហ្វាងសាលា។ ក្រោមការដឹកនាំរបស់លោកគ្រូ សាលាសម្រេចបទដ្ឋានជាតិក្នុងឆ្នាំ២០២៣ដែលជាសមិទ្ធិផលមួយគួរឱ្យមោទនៈចំពោះសាលានៅតំបន់ជនបទដាច់ស្រយាល។ ទោះបីក្នុងតួនាទីណាក៏ដោយ លោកគ្រូត្រឹងមិញថាយតែងមានស្មារតីទទួលខុសត្រូវជាចម្បង ជាគំរូភ្លឺក្នុងការងារ លើកកម្ពស់ស្មារតីក្នុងការងារអប់រំ ទន្ទឹមនោះ តែងយកចិត្តទុកដាក់ជួយមិត្តរួមអាជីពសម្រេចភារកិច្ចទាំងអស់គ្នា។
មិនត្រឹមតែចង្អុលការផ្សព្វផ្សាយមានប្រសិទ្ធភាពបណ្តាការចលនាប៉ុណ្ណោះទេ លោកគ្រូនៅទាំងចូលរួមដោយខ្លួនឯងយ៉ាងសកម្មនិងមានស្នាដៃច្រើនទៀតផងដូចការចលនា “គ្រូបង្រៀនម្នាក់ៗជាគំរូមានសីលធម៌ រៀនសូត្រដោយខ្លួនឯងនិងច្នៃប្រឌិត” លើមូលដ្ឋានគួបផ្សំជាមួយភាពជាក់ស្តែងពីការចលនា “រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ជាមួយចលនា “កសាងសាលាស្និទ្ធស្នាល-សិស្សសកម្ម”។ អនុវត្តល្អការចលនាប្រឡងប្រណាំងល្អពីរយ៉ាងនិងសកម្មភាពប្រឡងប្រណាំងក្នុងប្រព័ន្ធសហជីព លើស្មារតីបើកចំហ ប្រជាធិបតេយ្យ សត្យានុម័ត។
ជាមួយតួនាទីជាអ្នកដឹកនាំសាលា លោកគ្រូតែងយកចិត្តទុកដាក់ដល់ការងារបំប៉ននិងលើកកម្ពស់ជំនាញឱ្យកងជួរគ្រូបង្រៀន។ លោកគ្រូតែងចូលរួមយ៉ាងសកម្មបណ្តាថ្នាក់ហ្វឹកហាត់វិជ្ជាជីវៈគ្រប់គ្រងនិងចាត់តាំងបណ្តាពិធីចែករំលែកបទពិសោធន៍ដើម្បីកែលម្អការងារបង្ហាត់បង្រៀន។ ទុកផលប្រយោជន៍សមូហភាពជាអាទិភាពចម្បង ក្នុងរាល់សេចក្តីសម្រេច លើកទឹកចិត្តនិងបង្កលក្ខណៈដើម្បីកងជួរគ្រូបង្រៀនមានភាពរីកចម្រើន។ ក្រៅពីនោះ លោកគ្រូនៅទាំងយកចិត្តទុកដាក់ដល់ការងារកសាងសាលារៀនតម្លាភាពស្និទ្ធស្នាលនិងសុវត្ថិភាព។ បណ្តាពិធីប្រឡងសិស្សពូកែ កីឡានិងបណ្តាសកម្មភាពវប្បធម៌តែងបានសាលាចាត់តាំងមានប្រសិទ្ធភាព ជួយសិស្សមានការរីកចម្រើនគ្រប់វិស័យ។
ចែករំលែកជាមួយយើងខ្ញុំ លោកគ្រូត្រឹងមិញថាយ បានឱ្យដឹង៖ ក្នុងការងារ ខ្ញុំតែងខិតខំទុកផលប្រយោជន៍សមូហភាពជាចម្បង។ ខ្ញុំជឿជាក់ថា ភាពជោគជ័យក្នុងការងារសាលាមិនត្រឹមតែខិតខំតែគ្រូបង្រៀនម្នាក់ៗប៉ុណ្ណោះទេ នៅទាំងមានការសាមគ្គីជួយគ្នាទៅមកក្នុងរាល់ការងារ។
ទន្ទឹមនឹងការងារជំនាញ លោកគ្រូត្រឹងមិញថាយនៅទាំងយកចិត្តទុកដាក់ដល់ការងារគិតអានជីវភាពឱ្យសិស្សានុសិស្ស។ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ លោកគ្រូរួមជាមួយសមូហភាពសាលាចលនាសប្បុរសជនបានចំនួន១៥០លានដុង ដើម្បីជូនដល់សិស្សជួបការលំបាករួមមាន សៀវភៅ សំលៀកបំពាក់ អង្ករ ប៊ិកនិងវត្ថុមួយចំនួនទៀត។ លោកគ្រូតែងចលនាសិស្សានុសិស្សឱ្យខំឈានឡើងក្នុងជីវភាព ទន្ទឹមនោះ ជួយប្អូនៗដែលមានជីវភាពលំបាកដើម្បីប្អូនៗមានឱកាសបានទៅរៀន។
លោកគ្រូថាច់វីឡា-គ្រូបង្រៀនសាលាបឋមសិក្សាភូមី B បានឱ្យដឹង៖ ក្នុងការងារគ្រប់គ្រង លោកគ្រូថាយតែងរៀបចំការងារសមស្របតាមសមត្ថភាពនៃគ្រូបង្រៀនម្នាក់ៗ។ មិនត្រឹមតែប៉ុណ្ណោះ លោកគ្រូនៅទាំងយកចិត្តទុកដាក់ដល់ជីវភាពរបស់កម្មាភិបាល បុគ្គលិក។ ពេលដឹងថាគ្រូបង្រៀនណាជួបការលំបាក លោកគ្រូតែងស្នើឱ្យសហជីពជំនួយបានទាន់ពេល។ ដោយការអស់ពីចិត្តនឹងការងារ លោកគ្រូតែងបានមិត្តរួមអាជីពស្រឡាញ់រាប់អាន។
ក្នុងការងារបក្ស ជាមួយតួនាទីជាលេខាសាខាបក្ស លោកគ្រូត្រឹងមិញថាយតែងរក្សាទំនាក់ទំនងជាមួយគណៈកម្មាធិការបក្សនិងអង្គការបក្សថ្នាក់លើ ថ្នាក់ដឹកនាំសាខាបក្សអនុវត្តល្អបណ្តាភារកិច្ច ទន្ទឹមនោះ ម្ចាស់ការពង្រីកកងជួរបក្សក្នុងសាលា។ លោកគ្រូនិងសាខាបក្សតែងរក្សាបរិស្ថានធ្វើការធានាអនុវត្តបណ្តាភារកិច្ចរបស់បក្ស និងរដ្ឋ តាមនោះ បង្កលក្ខណៈដើម្បីបណ្តាអង្គការមហាជនដូច សហជីពសាលាសម្ព័ន្ធយុវជននិងអន្តរក្រុមជាច្រើនឆ្នាំសម្រេចកិត្តិនាម “សម្រេចភារកិច្ចឆ្នើម”។
ជាមួយការគប់វាល់មិនឈប់ឈរ ច្រើនឆ្នាំបន្តបន្ទាប់លោកគ្រូត្រឹងមិញថាយតែងបានថ្នាក់លើទទួលស្គាល់សម្រេចភារកិច្ចឆ្នើមនិងសម្រេចកិត្តិនាមជាយុទ្ធជនប្រឡងប្រណាំងថ្នាក់មូលដ្ឋាន ពលកម្មឈានមុខថ្នាក់ស្រុកនិងថ្មីៗនេះ លោកគ្រូទទួលបានប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងដែលសម្រេចស្នាដៃឆ្នើមក្នុងការអនុវត្តភារកិច្ចក្នុងឆ្នាំសិក្សា២០២២-២០២៣និងឆ្នាំសិក្សា២០២៣-២០២៤៕
វឌ្ឍា-សុផល
Thông tin bạn đọc
Đóng Lưu thông tin