![]() |
អនុវត្តគម្រោងមេរៀនដោយឌីជីថលគួបផ្សំនឹងភាពជាក់ស្តែងក្នុងបង្ហាត់បង្រៀនរបស់សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូ។ |
មកសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូ យើងខ្ញុំមានក្តីសប្បាយរីករាយពេលឃើញមូលដ្ឋានសម្ភារៈសាលាបានកសាងស្អាតបាត រឹងមាំជាងមុន។ ជួបសំណេះសំណាលជាមួយយើងខ្ញុំលោកគ្រូលីចន្ធី-ចាងហ្វាងរងសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូបានឱ្យដឹង៖ ប៉ុន្មានឆ្នាំកន្លង សាលាបានផ្នែកអប់រំ បណ្តុះបណ្តាលនិងអង្គការនានាយកចិត្តទុកដាក់ជំនួយវិនិយោគច្រើនកម្មវិធីអនុវត្ត បច្ចេកវិជ្ជាព័ត៌មានបង្វែរឌីជីថលក្នុងការងារអប់រំ។ ទន្ទឹមនោះ កងជួរកម្មាភិបាល គ្រូបង្រៀន សាលាបានអនុវត្ត ផ្សព្វផ្សាយបណ្តាប្រព័ន្ធអនុវត្ត បច្ចេកវិជ្ជាព័ត៌មានក្នុងការងារគ្រប់គ្រងជំនាញ។ អាស្រ័យហេតុនោះ គុណភាព ប្រសិទ្ធភាពការងារ គ្រប់គ្រងបង្រៀន-រៀនរបស់សាលាមិនបង្អង់ លើកកម្ពស់។ បានដឹង ឆ្នាំសិក្សា២០២៤-២០២៥ សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូមាន៨ថ្នាក់ ជាមួយសិស្ស២៦៥រូប ដោយមាន កម្មាភិបាល គ្រូបង្រៀននិងបុគ្គលិកចំនួន៣៧រូប។ សិស្សជាជនជាតិភាគតិចទាំង ១០០% ដើម្បីអនុវត្តមានប្រសិទ្ធភាពការងារបង្វែរឌីជីថល សាលាបានកសាងផែនការផ្សព្វផ្សាយ ចាប់ពីដើមឆ្នាំសិក្សា ចង្អុលការកងជួរកម្មាភិបាល គ្រូបង្រៀនក្នុងសាលាសកម្មអនុវត្តបច្ចេកវិជ្ជាព័ត៌មាន ប្រើប្រាស់ផ្នែកទន់គួបផ្សំក្នុងការបង្រៀននិងរៀន បំផុតគឺធ្វើគម្រោងមេរៀនលើអេឡិចត្រូនិច ប្រើបណ្តាផ្នែកទន់គួបផ្សំការបង្រៀន-រៀន ពិសេសគឺការធ្វើគម្រោងមេរៀនលើអេឡិចត្រូនិច ប្រើច្រើនរូបភាព វីដេអូបញ្ចាំង រាល់ម៉ោងរៀន។ រាល់ឆ្នាំ អង្គភាពតែងយកចិត្តទុកដាក់បញ្ជូនកងជួរគ្រូបង្រៀនចូលរួមថ្នាក់ហ្វឹកហាត់ បំប៉នពីចំណេះដឹងបច្ចេកវិជ្ជាដើម្បីលើកកម្ពស់កម្រិតវិជ្ជា ចំណេះដឹង ជំនាញវិជ្ជាជីវៈ។ ទន្ទឹមនោះ ផ្សព្វផ្សាយ ចលនាសង្គមូបនីយកម្មពីអាណាព្យាបាលសិស្សដើម្បីមានថវិកាទិញសម្ភារៈសម្រាប់បម្រើការសិក្សាដល់ប្អូនៗសិស្សានុសិស្សដើម្បីប្អូនៗមានបរិស្ថានរៀនសូត្របានល្អ។
ក្រៅពីនោះ ការបង្វែរឌីជីថលនៅសាលា អនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូបានជួយកងជួរកម្មាភិបាលគ្រប់គ្រងគ្រូបង្រៀននិងសិស្សានុសិស្សអាចប្រើប្រាស់ផ្នែកទន់ក្នុងការរៀនសូត្រយ៉ាងមានប្រយោជន៍ តាមនោះ គុណភាពអប់រំបានលើកកម្ពស់យ៉ាងច្បាស់ សិស្សមានភាពរហ័ស ម្ចាស់ការស្រាវជ្រាវ ស្វែងយល់ព័ត៌មានដ៏មានប្រយោជន៍ក្នុងការរៀនសូត្រ។ លោកគ្រូវ៉វ៉ាំងក្វុក គ្រូបង្រៀនសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូបានឱ្យដឹង៖ ការបង្វែរឌីជីថលក្នុងអប់រំជួយទទួលយកព័ត៌មាននិងចំណេះដឹងបានងាយស្រួល បំព្រួញគម្លាតភូមិសាស្រ្ត ផ្គត់ផ្គង់បានរហ័សរហួនពីពេលវេលានិងបរិស្ថានរៀនសូត្រ បង្កឱកាសរៀនសូត្រនិងអភិវឌ្ឍខ្លួនឯង ជាគ្រូបង្រៀនវិញ្ញាសាកុំព្យូទ័រ ខ្ញុំយល់ឃើញថា បង្វែរឌីជីថលក្នុងអប់រំបានរួមចំណែកលើកកម្ពស់គុណភាពអប់រំ បង្កបរិស្ថានរៀនសូត្រទំនើប រហ័សនិងសមភាពដើម្បីអភិវឌ្ឍគ្រប់វិស័យ សមត្ថភាពនិងចរិយាសម្បត្តិរបស់សិស្ស ឆ្លើយតបសំណូមពរនៃយុគសម័យឌីជីថល។ ប្អូនលីហាធៀងអឹង សិស្សថ្នាក់៩/១ សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូឱ្យដឹង៖ ឆ្លងតាមរយៈអនុវត្តឌីជីថល ឧបករណ៍បច្ចេកទេសឌីជីថល ពួកប្អូនបានរៀនសូត្រគ្រប់ពេលវេលា ក្រេបជញ្ជក់មេរៀនដោយអេឡិចត្រូនិច ជំនួសដោយសៀវភៅពុម្ព ជួយប្អូនប្រិតសំចៃបានក្រដាសនិងក្រេបជញ្ជក់ខ្លឹមសារបានឆាប់ ផ្នែកទន់មួយចំនួននៅទាំងជំនួយឱ្យប្អូនអានសៀវភៅអេឡិចត្រូនិច ពួកប្អូនបានដោះដូរជាមួយគ្រូបង្រៀនដើម្បីការងាររៀនសូត្រសម្រេចប្រសិទ្ធភាពទាំងអស់គ្នា។
សព្វថ្ងៃ ការបង្វែរឌីជីថល នៅសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូបាននាំមកនូវប្រសិទ្ធភាពអប់រំបានល្អ មិនត្រឹមតែគ្រូ បង្រៀនលើកកម្ពស់ជំនាញ តែសិស្សក៏ផ្លាស់ប្តូររបៀបរៀន របៀបក្រេបជញ្ជក់ចំណេះដឹងនិងបានម្ចាស់ការក្នុងការរៀនសូត្រ។ គុណភាពរៀនសូត្រពីមួយថ្ងៃកាន់តែបានលើកកម្ពស់៕
ចន្ថា-សុផល
Thông tin bạn đọc
Đóng Lưu thông tin