![]() |
លោកគ្រូទឺគីមគៀ គ្រូបង្រៀនសាលាវិទ្យាល័យវ៉ាំងង៉ុកជិញ។ |
បង្រៀនតាំងពីឆ្នាំ២០០២ លោកគ្រូទឺគីមគៀបានឆ្លងកាត់ច្រើនបទពិសោធន៏ក្នុងការបង្រៀន ពីឆ្នាំសិក្សា២០០២-២០០៤ បង្រៀននៅសាលាវិទ្យាល័យម៉ាយថាញ់ធេ (ទីរួមខេត្តង៉ាណាំ) ពីឆ្នាំសិក្សា២០០៤-២០១៨ បង្រៀននៅសាលាវិទ្យាល័យវ៉ាំងង៉ុកជិញ (ស្រុកមីស្វៀង) ពីឆ្នាំសិក្សា២០១៨-២០២១ បង្រៀននៅសាលាអនុវិទ្យាល័យនិងវិទ្យាល័យឡាយហ្វា (ទីរួមខេត្តវិញចូវ) ពីឆ្នាំសិក្សា២០២១-២០២៣ បានប្តូរមកសាលាវិទ្យាល័យង៉ុកតូ (ស្រុកមីស្វៀង) ពីឆ្នាំសិក្សា២០២៣-២០២៤ លោកគ្រូបានមកបង្រៀនសាលាវិទ្យាល័យម៉ាយថាញ់ធេ (ទីរួមខេត្តង៉ាណាំ) លើកទី២ ខែសីហា ឆ្នាំ២០២៤ លោកគ្រូបានមកបង្រៀននៅសាលាវិទ្យាល័យវ៉ាំងង៉ុកជិញដល់បច្ចុប្បន្ន។ ទោះបីបង្រៀននៅទីណា លោកគ្រូតែងតែបង្ហាញនូវស្មារតីទទួលខុសត្រូវខ្ពស់ហើយអស់ពីចិត្តចំពោះសិស្សនិងមិនបង្អង់ក្នុងការផ្លាស់ថ្មីនូវវិធីសាស្ត្របង្រៀនដើម្បីជួយសិស្សក្រេបជញ្ជក់យកចំណេះដឹងបានល្អ ហើយថែមទាំងពង្រីកសមត្ថភាពនៃការត្រិះរិះ បំណិនទំនាក់ទំនងនិងធ្វើការក្រុម ដែលជាកត្តាសំខាន់ក្នុងពេលសិក្សានិងការអភិវឌ្ឍផ្ទាល់ខ្លួន។
ជាមួយនឹងការខិតខំប្រឹងប្រែងឥតឈប់ឈរ លោកគ្រូទឺគីមគៀទទួលបានស្នាដៃឆ្នើមជាច្រើនក្នុងបុព្វហេតុអប់រំ។ ឆ្នាំ២០១៧ លោកគ្រូបានគណៈកម្មាធិការមជ្ឈិមសមាគមសម្ព័ន្ធយុវជនវៀតណាមជូនប័ណ្ណសរសើរដែលមានការគប់វាល់ជាច្រើនក្នុងការងារសមាគមនិងចលនាយុវជន។
ឆ្នាំ២០១៨ បានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងជូនប័ណ្ណសរសើរចំពោះស្នាដៃឆ្នើម ក្នុងពីរឆ្នាំសិក្សា២០១៦-២០១៧និង២០១៧-២០១៨។ ឆ្នាំ២០២២ បន្តទទួលបានប័ណ្ណសរសើរពីគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ឆ្នាំសិក្សា២០២០-២០២១និង២០២១-២០២២ ជាមួយការគប់វាល់ឆ្នើមក្នុងបុព្វហេតុអប់រំ។
ពិសេស ឆ្នាំ២០២០ លោកគ្រូបានរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលជូនប័ណ្ណសរសើរក្នុងចលនាប្រឡងប្រណាំង “ផ្លាស់ថ្មី ច្នៃប្រឌិតក្នុងការបង្រៀននិងរៀន” ឆ្នាំសិក្សា២០១៩-២០២០។ ថ្មីៗនេះ ឆ្នាំ២០២៤លោកគ្រូមានកិត្តិយសបានទទួលប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីចំពោះការគប់វាល់ក្នុងការងារអប់រំពីឆ្នាំសិក្សា២០១៨-២០១៩ដល់ឆ្នាំ២០២២-២០២៣ រួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។
មិនត្រឹមតែមានជំនាញបង្រៀនរឹងមាំ លោកគ្រូទឺគីមគៀ ក៏បានបង្កើនចំណេះដឹងនិងលើកកម្ពស់មុខជំនាញ។ ឆ្នាំ២០២១ លោកគ្រូបានសម្រេចកម្មវិធីអនុបណ្ឌិតនៅសាលាមហាវិទ្យាល័យគរុកោសល្យហាណូយ ជំនាញទ្រឹស្តីនិងវិធីសាស្ត្រនៃការបង្រៀនវិញ្ញាសាភូមិសាស្ត្រ។ ចែករំលែកជាមួយយើងខ្ញុំលោកគ្រូនិយាយ៖ នេះគឺជាសម័យបច្ចេកវិទ្យា បើមិនខំប្រឹងសិក្សាដោយខ្លួនឯងទេ យើងនឹងមានការអន់ថយ។ ចំណេះដឹងកំពុងផ្លាស់ប្តូរនិងអភិវឌ្ឍឥតឈប់ឈរ ដូច្នេះ យើងគ្រប់គ្នា ពិសេសគឺគ្រូបង្រៀនត្រូវសិក្សាមិនឈប់ឈរដើម្បីតាមទាន់និន្នាការនិងបំពេញតម្រូវការរបស់សិស្សនាពេលបច្ចុប្បន្ននេះ។
អ្នកគ្រូយីបធីង៉ុកថាញ់-ចាងហ្វាងសាលាវិទ្យាល័យវ៉ាំងង៉ុកជិញធ្វើការបញ្ជាក់៖
លោកគ្រូទឺគីមគៀជាគ្រូបង្រៀនមានជំនាញរឹងមាំ តែងយកចិត្តទុកដាក់ក្នុងការបង្រៀននិងមិនបង្អង់លើកកម្ពស់សមត្ថភាពជំនាញ។ លោកគ្រូតែងមានវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាព ជួយសិស្សក្រេបយកចំណេះដឹងបានយ៉ាងងាយស្រួលនិងគួរឱ្យចំណាប់ចិត្ត។ ទន្ទឹមនឹងនោះ លោកគ្រូតែងតែរក្សាស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចល្អរាល់ភារកិច្ចដែលបានប្រគល់។ ក្រៅពីនេះ លោកគ្រូក៏មានទំនាក់ទំនងល្អជាមួយមិត្តរួមអាជីព តែងអស់ពីចិត្តក្នុងការជួយនិងចែករំលែកបទពិសោធន៍ដល់មិត្តរួមអាជីព។
លោកគ្រូតែងតែយកចិត្តទុកដាក់ចំពោះសិស្សម្នាក់ៗរបស់ខ្លួន។ លោកគ្រូបានចែករំលែកថា ឧបសគ្គដ៏ធំបំផុតក្នុងការបង្រៀនគឺការយល់ដឹងរបស់សិស្សមិនស្មើគ្នា ពិសេសគឺសិស្សជនជាតិភាគតិច។ ដើម្បីជួយសិស្សឱ្យទទួលបានចំណេះដឹងកាន់តែល្អ លោកគ្រូតែងតែផ្តោតសំខាន់លើវិធីបង្រៀនផ្ទាល់ខ្លួន ហៅសិស្សឡើងក្តារខៀនជាប្រចាំសម្រាប់ធ្វើលំហាត់ឬឆ្លើយសំណួរដើម្បីក្តាប់បានកម្រិតនៃការយល់មេរៀនរបស់ប្អូនៗ។ តាំងពីនោះ លោកគ្រូបានកែសម្រួលវិធីសាស្ត្រឱ្យសមស្របបំផុតសម្រាប់សិស្សម្នាក់ៗ។
មិនត្រឹមតែជាគ្រូបង្រៀនដែលចែករំលែកចំណេះដឹងប៉ុណ្ណោះទេ លោកគ្រូទឺគីមគៀ ថែមទាំងជាអ្នកលើកទឹកចិត្តដល់សិស្ស។ អាស្រ័យការអស់ពីចិត្ត ទទួលខុសត្រូវនិងការស្រឡាញ់របរ លោកគ្រូបានជួយសិស្សជាច្រើនជំនាន់ឈានឡើងក្នុងការរៀនសូត្រ សម្រេចបានលទ្ធផលខ្ពស់និងមានទំនុកចិត្តឆ្ពោះទៅអនាគត៕
វឌ្ឍា-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin