![]() |
សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកថាញ់ទ្រីចាត់តាំងសកម្មភាពផ្សព្វផ្សាយ “ក្នុងមួយសប្តាហ៍មានរឿងនិទានមួយល្អ សៀវភៅល្អមួយ គំរូភ្លឺស្វាងមួយ”។ |
ឆ្នាំ២០២៤-២០២៥ជាឆ្នាំចុងក្រោយអនុវត្តតាមផែនការរបស់កម្មវិធីអប់រំសកលឆ្នាំ២០១៨ ជាមួយទស្សនៈកំណត់ទិសអភិវឌ្ឍតាមសមត្ថភាពនិងចរិយាសម្បត្តិរបស់សិស្ស។ កម្មវិធីបានធ្វើឱ្យជាក់ស្តែងដោយសំណូមពរដែលត្រូវសម្រេចនៃវិញ្ញាសានីមួយៗ នាំមកនូវប្រសិទ្ធភាពយ៉ាងសកម្មដល់គ្រូនិងសិស្សនៃសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកថាញ់ទ្រី។
ក្នុងដំណាក់កាលអនុវត្តតាមកម្មវិធីអប់រំសកលថ្មី សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកថាញ់ទ្រីបានផ្លាស់ថ្មីពិនិត្យ វាយតម្លៃលទ្ធផលសិក្សាអប់រំដល់សិស្ស ឆ្លងតាមរយៈរូបភាពដូច ពិនិត្យសកម្មភាពតាមថ្នាក់ វាយតម្លៃការរៀនសូត្រឬបណ្តាឧបករណ៍រៀនសូត្រ លទ្ធផលអនុវត្តបណ្តាគម្រោងរៀនសូត្រ សិក្សាពីវិទ្យាសាស្រ្ត បច្ចេកទេសលទ្ធផលអនុវត្តពិសោធន៍ ឆ្លងតាមរយៈអត្ថបទអត្ថាធិប្បាយពីលទ្ធផលអនុវត្តការរៀនសូត្រ។ សាលាប្រមូលផ្តុំពិនិត្យ វាយតម្លៃចំពោះវិញ្ញាសាមួយចំនួននិងសកម្មភាពអប់រំបណ្តាថ្នាក់តាមការកំណត់។
សាលាតែងចង្អុលការនិងអនុវត្តកសាងផែនការអប់រំ រួមមានផែនការអប់រំរបស់ក្រុមជំនាញនិងគ្រូបង្រៀន។ ការកសាងផែនការបង្រៀននៃគ្រូ បង្រៀនតាមទិសអភិវឌ្ឍចរិយាសម្បត្តិនិងសមត្ថភាពសិស្ស ទន្ទឹមនោះ យកចិត្តទុកដាក់ក្នុងការកសាងប្រធានបទបង្រៀនឱ្យបានសមស្រប។
អ្នកគ្រូលីវធីប៊ិចយ៉ឹង-គ្រូបង្រៀនវិញ្ញាសាអក្សរសាស្រ្តបានឱ្យដឹង៖ កម្មវិធីអប់រំសកលឆ្នាំ២០១៨ មានចំណុចល្អ ចំពោះវិញ្ញាសាអក្សរសាស្រ្តកម្មវិធីបង្រៀនតាមលល្ខណៈពិសេសនៃអត្ថបទ ជួយប្អូនៗយល់ដឹងពីអត្ថបទប្រភេទណា តាមនោះ ជួយប្អូនៗសរសេរអត្ថបទបានល្អតាមតម្រូវការនៃប្រធានបទ។ មុននេះ ក្នុងថ្នាក់មានសិស្ស៣៥រូបមានត្រឹម តែសិស្ស១០រូបសរសេរអត្ថបទសម្រេចសំណូមពរ សព្វថ្ងៃ ពេលអនុវត្តកម្មវិធីអប់រំសកលថ្មីគឺប្អូនៗសរសេរអត្ថបទសម្រេចសំណូមពរកើនឡើងដល់៣០រូប អាស្រ័យហេតុនោះ ទើបលោកគ្រូអ្នកគ្រូ បង្រៀនបានងាយស្រួលនិងមានប្រសិទ្ធភាព។
ប្អូនតាំងធូឌិញ-សិស្សថ្នាក់ទី៩A២ឱ្យដឹង៖ ប្អូនបានរៀនតាមកម្មវិធីអប់រំសកលថ្មីពីឆ្នាំ២០២០-២០២១។ ដំបូងប្អូនក៏ជួបការលំបាកដែរប៉ុន្តែក្រោយមកក៏ធ្លាប់នឹងកម្មវិធីថ្មី ប្អូនឃើញថាកម្មវិធីនេះមានអត្ថប្រយោជន៍ជួយប្អូនយល់មេរៀនបានឆាប់និងអនុវត្តមានប្រសិទ្ធភាពបណ្តមេរៀន។
ក្រៅពីនោះ សាលាតែងពិនិត្យពីមូលដ្ឋាន សម្ភារៈ និងឧបករណ៍រៀនសូត្រ ជួសជុលនិងទិញបន្ថែមដើម្បីឆ្លើយតបតម្រូវការនៃកម្មវិធីអប់រំសកលឆ្នាំ២០១៨។ សាលាក៏បានទិញសម្ភារៈគ្រប់សព្វនៅតាមបន្ទប់ពិសោធន៍នៃបណ្តាវិញ្ញាសាដូច បន្ទប់កំព្យូទ័រ បន្ទប់រូបសាស្រ្ត-បច្ចេកវិជ្ជា បន្ទប់គីមី-ជីវសាស្រ្ត បន្ទប់ អង់គ្លេស បន្ទប់វិចិត្រសិល្បៈ បន្ទប់តន្រ្តី។
លោកគ្រូឡឹមគីមហា-ចាងហ្វាងសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកថាញ់ទ្រីបានឱ្យដឹង៖
ឆ្នាំសិក្សា២០២៤-២០២៥នេះសាលាមានកម្មាភិបាល គ្រូបង្រៀន បុគ្គលិកចំនួន៣៦រូបនិងមាន សិស្សចំនួន២៦០រូប រៀនពីថ្នាក់ទី៦-៩។ សាលាតែងបំប៉នលើកកម្ពស់សមត្ថភាពមុខជំនាញនិងរៀបចំកងជួរកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀនឆ្លងតាមរយៈខ្នាតផ្សព្វផ្សាយកម្មវិធីអប់រំសកលឆ្នាំ២០១៨ ផ្លាស់ថ្មីវិធីសាស្រ្ត រូបភាពបង្រៀននិងពិនិត្យ វាយតម្លៃតាមទិសអភិវឌ្ឍចរិយាសម្បត្តិនិងសមត្ថភាពរបស់សិស្ស។ ឆមាសទី១របស់ឆ្នាំសិក្សានេះ សាលាមានសិស្ស៥១រូបសម្រេចកិត្តិនាមជាសិស្សពូកែ។ ក្រៅពីនោះ សិស្សរបស់សាលាទទួលបាន១រង្វាន់លើកទឹកចិត្តពិធីប្រឡងអក្សរសាស្រ្តពូកែអក្សរល្អថ្នាក់ស្រុក១រង្វាន់លេខ២ ១រង្វាន់លេខ៣និង៦រង្វាន់លើកទឹកចិត្ត សិស្សពូកែថ្នាក់ស្រុក។ ពិសេស សិស្សចំនួន២រូបបានជម្រើសចូលរួមប្រឡងវិញ្ញាសាខ្មែរថ្នាក់ខេត្ត។
ក្នុងឆមាសខាងមុខ សាលានឹងចាត់តាំង អនុវត្តបង្រៀនតាមកម្មវិធីផែនការអប់រំឆមាសទី២ ទន្ទឹមនោះ យកចិត្តទុកដាក់បំប៉នកងជួរអនុវត្តកម្មវិធីអប់រំសកលឆ្នាំ២០១៨ សកម្មផ្លាស់ថ្មីវិធីសាស្រ្តបង្រៀន ចាត់តាំងវាយតម្លៃ សិស្សតាមសារាចរណែនាំរបស់ក្រសួងអប់រំ-បណ្តុះបណ្តាលដើម្បីគ្រូនិងសិស្សសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកថាញ់ទ្រីរួមអនុវត្តសម្រេចកម្មវិធីអប់រំសកលឆ្នាំ២០១៨ តាមផែនការអាស្រ័យក្រសួងអប់រំនិងបណ្តុះបណ្តាលផ្សព្វផ្សាយ៕
ហុងទើ-សុផល
Thông tin bạn đọc
Đóng Lưu thông tin